- ថែរក្សាសុវត្ថិភាពប័ណ្ណអេធីអឹម
- សូមរក្សាទុកប័ណ្ណអេធីអឹមរបស់លោកអ្នកឱ្យមានសុវត្ថិភាព។
- សូមកុំប្រគល់ប័ណ្ណអេធីអឹមរបស់លោកអ្នកទៅឱ្យបុគ្គលណាម្នាក់ដើម្បីយកទៅធ្វើប្រតិបត្តិការជាមួយម៉ាស៊ីនឆូតកាត (POS) ឬម៉ាស៊ីនអេធីអឹមជំនួសលោកអ្នកជាដាច់ខាត។
- សូមកុំធ្វើប្រតិបត្តិការណាមួយជាមួយប័ណ្ណអេធីអឹមរបស់លោកអ្នកតាមរយៈម៉ាស៊ីនអេធីអឹម ឬ ម៉ាស៊ីនឆូតកាត(POS) ដែលមានភាពសង្ស័យ ឬ មានភាពមិនប្រក្រតី។
- សូមជូនដំណឹងមកខេប៊ីប្រាសាក់ភ្លាមៗតាមរយៈលេខ 023 999 911 ឬ 086 999 911 ឬ 096 999 9911 ប្រសិនបើលោកអ្នកសង្ស័យ ឬ កត់សម្គាល់ថាលេខសម្ងាត់ប័ណ្ណអេធីអឹម ឬ ប័ណ្ណអេធីអឹមរបស់លោកអ្នកត្រូវបានគេដឹង ឬ ភ្លេច ឬ បាត់។
- ថែរក្សាសុវត្ថិភាពលេខសម្ងាត់ប័ណ្ណអេធីអឹម
- សូមធ្វើការផ្លាស់ប្តូរលេខសម្ងាត់ប័ណ្ណអេធីអឹម (PIN) របស់លោកអ្នក នៅពេលទទួលបាន ឬ ពេលធ្វើប្រតិបត្តិការលើកដំបូង និងត្រូវបំផ្លាញឯកសារដែលមានព័ត៌មានទាក់ទងនឹងលេខសម្ងាត់នេះចោលភ្លាមៗ។
- សូមចងចាំលេខសម្ងាត់ប័ណ្ណ (PIN) របស់លោកអ្នក ហើយកុំកត់ត្រាលើអ្វីមួយ ឬ ឱ្យអ្នកដទៃដឹង។
- សូមកុំផ្តល់ ឬ ផ្ញើលេខប័ណ្ណអេធីអឹម និង/ឬ លេខសម្ងាត់ប័ណ្ណ (PIN) ឬ ព័ត៌មានផ្ទាល់ខ្លួនដល់នរណាម្នាក់ជាដាច់ខាត ទោះដោយផ្ទាល់មាត់ ឬ តាមរយៈការផ្ញើសារអេឡិចត្រូនិក អាចជា អុីម៉ែល, Facebook Messenger, Telegram ជាដើម។
- សូមកុំប្រើ ថ្ងៃខែឆ្នាំកំណើត លេខទូរស័ព្ទ លេខគណនី ឬ លេខរៀងដែលងាយស្រួលចាំ ធ្វើជាលេខសម្ងាត់ប័ណ្ណ។
- ត្រូវធានាឱ្យច្បាស់ថា ពេលលោកអ្នកបញ្ចូលលេខសម្ងាត់ (PIN) ដើម្បីប្រើប្រាស់ គឺគ្មានអ្នកឃ្លាំមើល ឬ គ្មានមនុស្សឈរក្បែរអ្នក។
- សូមប្តូរលេខសម្ងាត់ប័ណ្ណ (PIN) ជាប្រចាំ ឬ ក្នុងករណីលោកអ្នកសង្ស័យថា ត្រូវបានដឹងដោយអ្នកដទៃ។
- ត្រូវជូនដំណឹងមកខេប៊ីប្រាសាក់ជាបន្ទាន់ប្រសិនបើលោកអ្នកភ្លេចលេខសម្ងាត់ប័ណ្ណ (PIN ) ឬ សង្ស័យអ្នកណាម្នាក់បានដឹង។
- ការបោកបញ្ឆោតតាមរយៈអុីម៉ែល ឬ ទូរស័ព្ទ
- សូមប្រុងប្រយ័ត្នការបោកបញ្ឆោតយកព័ត៌មាន តាមរយៈអុីម៉ែល វេបសាយ បដាផ្សព្វផ្សាយដែលបង្ហាញដោយស្វ័យប្រវត្តិ (Pop-up Screen or Windows) ឬ សារ ដែលជាល្បិចឱ្យលោកអ្នកបញ្ចេញព័ត៌មានសំខាន់ៗរបស់លោកអ្នកដូចជា លេខប័ណ្ណ លេខសម្ងាត់ប័ណ្ណ (PIN) និងលេខគណនី ជាដើម។
- ខេប៊ីប្រាសាក់ មិនស្នើសុំឱ្យលោកអ្នកប្រាប់ពីលេខសម្ងាត់ ឬ ព័ត៌មានផ្ទាល់ខ្លួនតាមរយៈអុីម៉ែល ឬ តាមមធ្យោបាយទំនាក់ទំនងណាមួយឡើយ។
- ប្រសិនបើលោកអ្នកទទួលបានអុីម៉ែលដែលស្នើសុំព័ត៌មានទាំងនេះ សូមលុបចោលជាបន្ទាន់ និងមិនត្រូវចុចតំណភ្ជាប់ (Link) ឬ បើកឯកសារណាមួយដែលមាននៅក្នុងអុីម៉ែលនោះឡើយ។
- ប្រសិនបើលោកអ្នកមានចម្ងល់ ឬ ក៏មានមន្ទិលសង្ស័យលើវេបសាយ ឬ អុីម៉ែលណាមួយ សូមទាក់ទងយើងខ្ញុំតាមរយៈ info@prasac.com.kh ឬ ទូរស័ព្ទលេខ 023 999 911 ឬ 086 999 911 ឬ 096 999 9911 ។