សេចក្ដីថ្លែងការណ៍អំពីសិទ្ធិឯកជននិងសុវត្ថិភាពលើវេបសាយត៍
នៅធនាគារ ខេប៊ីប្រាសាក់ ម.ក យើងខ្ញុំប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការការពារសិទ្ធិឯកជនរបស់លោកអ្នកយ៉ាងហ្មត់ចត់។ ខាងក្រោមនេះបង្ហាញពីការប្រតិបត្តិសិទ្ធិឯកជនភាព និងសុវត្ថិភាពពាក់ព័ន្ធនឹងទំនាក់ទំនងយើងខ្ញុំជាមួយលោកអ្នក។
សេចក្ដីថ្លែងការណ៍ទូទៅ
សេចក្ដីថ្លែងការណ៍នេះទាក់ទងនឹងការអនុវត្តសិទ្ធិឯកជនភាពដែលពាក់ព័ន្ធជាមួយវេបសាយត៍ខេប៊ីប្រាសាក់។ តំណភ្ជាប់ទៅកាន់វេបសាយត៍ខាងក្រៅ អាចកំណត់អត្តសញ្ញាណបាន ហើយមិនត្រូវបានគ្របដណ្ដប់ដោយសេចក្ដីថ្លែងការណ៍នេះទេ។ ខ្លឹមសារនៃសេចក្ដីថ្លែងការណ៍អំពីសិទ្ធិឯកជននិងសុវត្ថិភាពលើវេបសាយត៍នេះ អាចនឹងមានការផ្លាស់ប្តូរដោយគ្មានការជូនដំណឹងទុកជាមុន។
សូមកត់សម្គាល់ថា ការប្រើប្រាស់ពាក្យ «យើងខ្ញុំ» គឺសំដៅទៅលើ ធនាគារ ខេប៊ីប្រាសាក់។
យើងខ្ញុំគោរពសិទ្ធិឯកជនភាពរបស់លោកអ្នកយ៉ាងពេញលេញ ហើយយើងខ្ញុំនឹងមិនប្រមូលព័ត៌មានផ្ទាល់ខ្លួនណាមួយអំពីលោកអ្នក នៅលើវេបសាយត៍នេះដោយគ្មានការអនុញ្ញាតរបស់លោកអ្នកនោះទេ។ គ្រប់ព័ត៌មានផ្ទាល់ខ្លួនដែលលោកអ្នកផ្តល់ឱ្យយើងខ្ញុំ នឹងត្រូវបានរក្សាទុកយ៉ាងហ្មត់ចត់ ប្រកបដោយនឹងបទដ្ឋានសុវត្ថិភាពខ្ពស់។
ការប្រមូល និងការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួន
យើងខ្ញុំមិនប្រមូលព័ត៌មានផ្ទាល់ខ្លួនណាមួយរបស់លោកអ្នកនៅលើវេបសាយត៍នេះ ក្រៅតែពីព័ត៌មានដែលលោកអ្នកផ្តល់ឱ្យយើងខ្ញុំដោយស្ម័គ្រចិត្ត (ឧទាហរណ៍ តាមរយៈការផ្ញើអ៊ីម៉ែលមកយើងខ្ញុំ ឬតាមរយៈការចុះឈ្មោះ សម្រាប់សេវាធនាគារតាមអ៊ីនធឺណែត ឬសេវាធនាគារតាមទូរស័ព្ទដៃ-ល-)។ មុននឹងប្រមូលព័ត៌មានបែបនេះ យើងខ្ញុំនឹងជូនដំណឹងដល់លោកអ្នកអំពីគោលបំណងដែលយើងខ្ញុំនឹងប្រើប្រាស់ព័ត៌មានទាំងនោះ។ ព័ត៌មានណាមួយដែលលោកអ្នកផ្តល់តាមវិធីនេះ នឹងត្រូវបានប្រើប្រាស់ស្របទៅតាមគោលបំណងដែលលោកអ្នកផ្ដល់ជូន។ យើងខ្ញុំនឹងប្រើប្រាស់ព័ត៌មានដែលលោកអ្នកបានផ្តល់ជូនដើម្បីឆ្លើយតបទៅនឹងសំណួររបស់លោកអ្នក ក្នុងករណីសេវាធនាគារតាមអ៊ីនធឺណែត និងសេវាធនាគារតាមទូរស័ព្ទចល័ត ដើម្បីឱ្យការចុះឈ្មោះប្រើប្រាស់សេវាទាំងពីរនេះអាចប្រព្រឹត្តទៅបាន។
យើងក៏អាចប្រមូលព័ត៌មានផ្ទាល់ខ្លួនពីលោកអ្នក តាមមធ្យោបាយផ្សេងៗទៀតក្រៅពីតាមវេបសាយត៍នេះ ឧទាហរណ៍ តាមទូរស័ព្ទ តាមការសរសេរជាលាយលក្ខណ៍អក្សរ ឬការជួបប្រាស្រ័យដោយផ្ទាល់។