សូមទទួលយកបទពិសោធន៍នៃសេវាផ្ទេរប្រាក់អន្តរជាតិ តាមរយៈប្រព័ន្ធ SWIFT ទាំងចូលក្នុងប្រទេស និងចេញទៅក្រៅប្រទេស ទូទាំងពិភពលោករបស់ធនាគារយើងខ្ញុំ។ លោកអ្នកអាចផ្ទេរ ឬ ទទួលប្រាក់ដោយសុវត្ថិភាព និងងាយស្រួល ជាមួយនឹងកម្រៃសេវាសមរម្យ។ ទាំងការទទួលប្រាក់ពីក្រៅប្រទេស ឬ ផ្ញើប្រាក់ទៅផ្គត់ផ្គង់គ្រួសារ ឬ បង់ថ្លៃសិក្សា ឬ ទូទាត់ឱ្យដៃគូអាជីវកម្មនៅបរទេសក្ដី ក្រុមការងាររបស់យើងខ្ញុំនឹងជួយសម្របសម្រួលជូនលោកអ្នកគ្រប់ដំណាក់កាល។
លេខកូដ SWIFT របស់ធនាគារ ខេប៊ីប្រាសាក់ គឺ CZNBKHPP ។
ប្រតិបត្តិការផ្ទេរប្រាក់ចេញទៅក្រៅប្រទេស
ប្រសិនបើលោកអ្នកចង់ផ្ទេរប្រាក់ចេញទៅក្រៅប្រទេស សូមជ្រើសរើសយកសេវាផ្ទេរប្រាក់ចេញទៅក្រៅប្រទេស ដែលលឿនរហ័ស និងសុវត្ថិភាពរបស់យើងខ្ញុំ។ លោកអ្នកអាចផ្ទេរជារូបិយប័ណ្ណផ្សេងៗទៅក្រៅប្រទេសតាមមធ្យោបាយងាយស្រួល និងទុកចិត្ត។
កម្រៃសេវា
រូបិយប័ណ្ណ | ទំហំទឹកប្រាក់ | កម្រៃសេវា | ថ្លៃបណ្ដាញ |
---|---|---|---|
ដុល្លារអាមេរិក វូនកូរ៉េ ដុល្លារអូស្ត្រាលី យ៉ន់ចិន អឺរ៉ូ ផោនអង់គ្លេស យេនជប៉ុន ដុល្លារសិង្ហបុរី និងបាតថៃ | ≤ 5,000 ដុល្លារអាមេរិក | 5 ដុល្លារអាមេរិក | មិនគិតកម្រៃសេវា៖ រហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2024 |
> 5,000 – < 10,000 ដុល្លារអាមេរិក | 10 ដុល្លារអាមេរិក | ||
10,000 ដុល្លារអាមេរិក | 10 ដុល្លារអាមេរិក | 15 ដុល្លារអាមេរិក | |
> 10,000 ដុល្លារអាមេរិក | 0.15% នៃចំនួនទឹកប្រាក់ផ្ទេរ | 15 ដុល្លារអាមេរិក | |
ថ្លៃសេវាធនាគារដៃគូ (អន្តរការី) | #list# – 25 ដុល្លារ (លើកលែងរូបិយប័ណ្ណ យេនជប៉ុន) – យេនជប៉ុន៖ 0.05% នៃចំនួនទឹកប្រាក់។ អប្បបរមា 100 ដុល្លារអាមេរិក |
របៀបផ្ទេរប្រាក់
លោកអ្នកអាចស្នើសុំធ្វើប្រតិបត្តិការតាមជម្រើសដូចខាងក្រោម៖
- បញ្ជរបេឡានៅសាខា
- កម្មវិធី KB PRASAC Mobile ឬ កម្មវិធី KB PRASAC Corporate (ចំនួនទឹកប្រាក់ចាប់ពី 50 ដុល្លារអាមេរិក ឡើងទៅ)
សូមទាញយកពាក្យស្នើសុំ ដោយចុច link ខាងក្រោម៖
- ពាក្យស្នើសុំផ្ទេរប្រាក់អន្តរជាតិ
- ពាក្យស្នើសុំកែប្រែព័ត៌មាន/ស៊ើបអង្កេត/មោឃភាពប្រតិបត្តិការផ្ទេរប្រាក់អន្តរជាតិ
ប្រតិបត្តិការផ្ទេរប្រាក់ចូលពីក្រៅប្រទេស
លោកអ្នកអាចទទួលបានប្រាក់ពីបរទេសតាមរយៈសេវាផ្ទេរប្រាក់ចូលពីក្រៅប្រទេសជារូបិយប័ណ្ណផ្សេងៗតាមរយៈបណ្តាញធនាគារដៃគូរបស់យើងខ្ញុំ។
កម្រៃសេវា
រូបិយប័ណ្ណ | ទំហំទឹកប្រាក់ | កម្រៃសេវា |
---|---|---|
ដុល្លារអាមេរិក វូនកូរ៉េ ដុល្លារអូស្ត្រាលី យ៉ន់ចិន អឺរ៉ូ ផោនអង់គ្លេស យេនជប៉ុន ដុល្លារសិង្ហបុរី និងបាតថៃ | មិនកំណត់ | មិនគិតកម្រៃសេវា៖ រហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2024 |
ដើម្បីទទួលបានប្រាក់ផ្ទេរចូលពីក្រៅប្រទេសទៅក្នុងគណនីធនាគារខេប៊ីប្រាសាក់របស់លោកអ្នក សូមផ្តល់ព័ត៌មានខាងក្រោមទៅកាន់អ្នកផ្ទេរ៖
#list# – Beneficiary Account Number | លេខគណនីធនាគារខេប៊ីប្រាសាក់របស់លោកអ្នក |
#list# – Beneficiary Account Name | ឈ្មោះគណនីធនាគារខេប៊ីប្រាសាក់របស់លោកអ្នក |
#list# – Beneficiary Address | អាសយដ្ឋានរបស់លោកអ្នក |
#list# – Beneficiary Bank Name | KB PRASAC Bank Plc. |
#list# – Beneficiary Bank Address | Building 212, St. 271, Phum 4, Tuol Tumpung 2, Chamkarmon, Phnom Penh, Cambodia. |
#list# – Beneficiary Bank SWIFT Code | CZNBKHPP |
#list# – Correspondent Banks | សូមពិនិត្យមើលនៅក្នុងសេចក្ដីណែនាំសម្រាប់ការផ្ទេរប្រាក់ចូលពីក្រៅប្រទេស |
សូមទាញយក សេចក្ដីណែនាំសម្រាប់ការផ្ទេរប្រាក់ចូលពីក្រៅប្រទេស
សម្គាល់៖
- លក្ខខណ្ឌនៃការប្រើប្រាស់សេវាផ្ទេរប្រាក់អន្តរជាតិ ត្រូវបានអនុវត្ត។
- ខេប៊ីប្រាសាក់ សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្ដូរលក្ខខណ្ឌនានា ដោយជូនដំណឹងទៅអតិថិជនឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវនៃច្បាប់។