សេវា​ផ្ទេរ​ប្រាក់អន្តរជាតិ

សូមទទួលយកបទពិសោធន៍នៃសេវាផ្ទេរប្រាក់អន្តរជាតិ តាមរយៈប្រព័ន្ធ SWIFT ទាំងចូលក្នុងប្រទេស និងចេញទៅក្រៅប្រទេស ទូទាំងពិភពលោករបស់ធនាគារយើងខ្ញុំ។ លោកអ្នកអាចផ្ទេរ ឬ ទទួលប្រាក់ដោយសុវត្ថិភាព និងងាយស្រួល ជាមួយនឹងកម្រៃសេវាសមរម្យ។ ទាំងការទទួលប្រាក់ពីក្រៅប្រទេស ឬ ផ្ញើប្រាក់ទៅផ្គត់ផ្គង់គ្រួសារ ឬ បង់ថ្លៃសិក្សា ឬ ទូទាត់ឱ្យដៃគូអាជីវកម្មនៅបរទេសក្ដី ក្រុមការងាររបស់យើងខ្ញុំនឹងជួយសម្របសម្រួលជូនលោកអ្នកគ្រប់ដំណាក់កាល។

លេខកូដ SWIFT របស់ធនាគារ ខេប៊ីប្រាសាក់ គឺ CZNBKHPP ។

ប្រសិនបើលោកអ្នកចង់ផ្ទេរប្រាក់ចេញទៅក្រៅប្រទេស សូមជ្រើសរើសយកសេវាផ្ទេរប្រាក់ចេញទៅក្រៅប្រទេស ដែលលឿនរហ័ស និងសុវត្ថិភាពរបស់យើងខ្ញុំ។ លោកអ្នកអាចផ្ទេរជារូបិយប័ណ្ណផ្សេងៗទៅក្រៅប្រទេសតាមមធ្យោបាយងាយស្រួល និងទុកចិត្ត។

កម្រៃសេវា
រូបិយប័ណ្ណទំហំទឹកប្រាក់កម្រៃសេវាថ្លៃបណ្ដាញ
ដុល្លារអាមេរិក វូនកូរ៉េ ដុល្លារអូស្ត្រាលី យ៉ន់ចិន អឺរ៉ូ ផោនអង់គ្លេស យេនជប៉ុន ដុល្លារសិង្ហបុរី និងបាតថៃ≤ 5,000 ដុល្លារអាមេរិក5 ដុល្លារអាមេរិក15 ដុល្លារអាមេរិក
> 5,000 – 10,000  ដុល្លារអាមេរិក10 ដុល្លារអាមេរិក
> 10,000  ដុល្លារអាមេរិក0.15% នៃចំនួនទឹកប្រាក់ផ្ទេរ
ថ្លៃសេវាធនាគារដៃគូ (អន្តរការី)#list#
– 25 ដុល្លារ (លើកលែងរូបិយប័ណ្ណ យេនជប៉ុន)
– យេនជប៉ុន៖ 0.05% នៃចំនួនទឹកប្រាក់។ អប្បបរមា 100 ដុល្លារអាមេរិក
របៀបផ្ទេរប្រាក់

លោកអ្នកអាចស្នើសុំធ្វើប្រតិបត្តិការតាមជម្រើសដូចខាងក្រោម៖

  • បញ្ជរបេឡានៅសាខា
  • កម្មវិធី KB PRASAC Mobile ឬ កម្មវិធី KB PRASAC Corporate (ចំនួនទឹកប្រាក់ចាប់ពី 50 ដុល្លារអាមេរិក ឡើងទៅ)

សូមទាញយកពាក្យស្នើសុំ ដោយចុច link ខាងក្រោម៖

លោកអ្នកអាចទទួលបានប្រាក់ពីបរទេសតាមរយៈសេវាផ្ទេរប្រាក់ចូលពីក្រៅប្រទេសជារូបិយប័ណ្ណផ្សេងៗតាមរយៈបណ្តាញធនាគារដៃគូរបស់យើងខ្ញុំ។

កម្រៃសេវា
រូបិយប័ណ្ណទំហំទឹកប្រាក់កម្រៃសេវា
ដុល្លារអាមេរិក វូនកូរ៉េ ដុល្លារអូស្ត្រាលី យ៉ន់ចិន អឺរ៉ូ ផោនអង់គ្លេស យេនជប៉ុន ដុល្លារសិង្ហបុរី និងបាតថៃមិនកំណត់មិនគិតកម្រៃសេវា៖ រហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2024

ដើម្បីទទួលបានប្រាក់ផ្ទេរចូលពីក្រៅប្រទេសទៅក្នុងគណនីធនាគារខេប៊ីប្រាសាក់របស់លោកអ្នក សូមផ្តល់ព័ត៌មានខាងក្រោមទៅកាន់អ្នកផ្ទេរ៖

#list#
– Beneficiary Account Number
លេខគណនីធនាគារខេប៊ីប្រាសាក់របស់លោកអ្នក
#list#
– Beneficiary​ Account Name
ឈ្មោះគណនីធនាគារខេប៊ីប្រាសាក់របស់លោកអ្នក
#list#
– Beneficiary Address     
អាសយដ្ឋានរបស់លោកអ្នក
#list#
– Beneficiary Bank Name
KB PRASAC Bank Plc.
#list#
– Beneficiary Bank Address
Building 212, St. 271, Phum 4, Tuol Tumpung 2, Chamkarmon, Phnom Penh, Cambodia.
#list#
– Beneficiary Bank SWIFT Code    
CZNBKHPP
#list#
– Correspondent Banks
សូមពិនិត្យមើលនៅក្នុងសេចក្ដីណែនាំសម្រាប់ការផ្ទេរប្រាក់ចូលពីក្រៅប្រទេស

សូមទាញយក សេចក្ដីណែនាំសម្រាប់ការផ្ទេរប្រាក់ចូលពីក្រៅប្រទេស

សម្គាល់៖

ផលិតផលដែលពាក់ព័ន្ធ

សេវាទូទាត់ឆ្លងដែនតាម QR
សេវាទូទាត់ឆ្លងដែនតាម QR
ហិរញ្ញប្បទាន​ពាណិជ្ជកម្ម
ហិរញ្ញប្បទាន​ពាណិជ្ជកម្ម
សេវាបញ្ជាក់សមតុល្យគណនី
សេវាបញ្ជាក់សមតុល្យគណនី