ដំណោះស្រាយកាន់តែប្រសើរជាមួយនឹងសេវាកម្មផ្ទេរប្រាក់ ដែលលោកអ្នកអាចផ្ញើ និងទទួលប្រាក់ សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសាររបស់លោកអ្នក ធ្វើការទូទាត់អាជីវកម្ម បង់ថ្លៃសាលា ឬប្រាក់ខែប្រកបដោយភាពងាយស្រួល និងសុវត្ថិភាពខ្ពស់។ ខេប៊ីប្រាសាក់ផ្តល់ជូនសេវាផ្ទេរប្រាក់សម្រាប់ការផ្ទេរក្នុងស្រុក។
ផលប្រយោជន៍ និងភាពងាយស្រួលរបស់សេវាផ្ទេរប្រាក់៖
- សុវត្ថិភាព សេវាកម្មរហ័ស និងសន្សំសំចៃ
- សេវាកម្មគាប់ប្រសើរ តម្លៃសមរម្យ និងមានតម្លាភាព
- អ្នកផ្ញើ និងអ្នកទទួលអាចធ្វើប្រតិបត្តិការដោយពុំមានគណនីរបស់ខេប៊ីប្រាសាក់
- មានភាពងាយស្រួលក្នុងការផ្ញើ និងទទួលប្រាក់តាមសាខារបស់ខេប៊ីប្រាសាក់ទូទាំងប្រទេស
- ដំណើរការខ្លី និងសាមញ្ញ
1. ផ្ទេរប្រាក់ពីគណនីទៅគណនី ឬដកប្រាក់ និងដាក់ប្រាក់ ឆ្លងសាខា
បរិយាយ | កម្រៃសេវា |
---|---|
ផ្ទេរប្រាក់ | មិនគិតកម្រៃសេវា |
ដាក់ប្រាក់ | មិនគិតកម្រៃសេវា |
ដកប្រាក់ | – 0.10% អប្ប. 4,000 រៀល ឬ 1 ដុល្លារ – លើកលែងកម្រៃសេវាសម្រាប់ការដកប្រាក់៖ – នៅក្នុងសាខាតែមួយ – ក្នុងរង្វង់សាខាជុំវិញភ្នំពេញ និងតាខ្មៅ – រវាងសាខាបាត់ដំបង និងសាខាស្ទឹងសង្កែ – រវាងសាខាកំពង់ស្ពឺ និងសាខាស្វាយក្រវ៉ាន – រវាងសាខាសៀមរាប សាខាស្វាយដង្គំ និង សាខាក្រុងអង្គរ |
2. ផ្ទេរប្រាក់ទៅកាន់អ្នកទទួលគ្មានគណនី
ទំហំទឹកប្រាក់រៀល | កម្រៃសេវា | ទំហំទឹកប្រាក់ដុល្លារ | កម្រៃសេវា |
---|---|---|---|
≤ 2 លាន | 4,000 | ≤ 500 | 1 |
> 2 លាន – 4 លាន | 8,000 | > 500 – 1,000 | 2 |
> 4 លាន ដល់ 6 លាន | 12,000 | > 1,000 – 1,500 | 3 |
> 6 លាន – 8 លាន | 16,000 | > 1,500 – 2,000 | 4 |
> 8 លាន – 15 លាន | 24,000 | > 2,000 – 3,750 | 6 |
> 15 លាន – 20 លាន | 36,000 | > 3,750 – 5,000 | 9 |
> 20 លាន – 40 លាន | 0.19% អប្ប.40,000 | > 5,000 – 10,000 | 0.17% អប្ប.10 |
សម្គាល់៖
- ខេប៊ីប្រាសាក់រក្សាសិទ្ធិក្នុងការកែប្រែកម្រៃសេវា ដោយជូនដំណឹងទៅអតិថិជនឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវនៃច្បាប់។
- លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។