សេវាផ្ទេរប្រាក់ឆ្លងធនាគារ

សេវាផ្ទេរមូលនិធិភ្លាមៗ

លោកអ្នកអាច ផ្ទេរប្រាក់ ឆ្លងធនាគារ ឬ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលជាសមាជិកសេវាផ្ទេរមូលនិធិភ្លាមៗនៃប្រព័ន្ធ​ Retail Pay បានគ្រប់ពេលវេលា និងទីកន្លែង។ ហើយ អតិថិជនដែលជាសមាជិកនៃប្រព័ន្ធ Retail Pay ក៏អាចផ្ទេរប្រាក់ចូលមកគណនីលោកអ្នក ឬ គណនីដៃគូជំនួញដែលមាននៅ ធនាគារ ខេប៊ីប្រាសាក់ បានផងដែរ។ ប្រព័ន្ធ Retail Pay ជាប្រព័ន្ធមួយដែលផ្តួចផ្តើមបង្កើតឡើងដោយធនាគារជាតិនៃកម្ពុជា។

ចំនួនទឹកប្រាក់ផ្ទេរ

ប្រភេទនៃការផ្ទេរប្រាក់តាមរយៈចំនួនទឹកប្រាក់អតិបរមាក្នុង
1 ថ្ងៃ
ចំនួនទឹកប្រាក់អតិបរមាក្នុង
1 ប្រតិបត្តិការ
ផ្ទេរប្រាក់ពីគណនីខេប៊ីប្រាសាក់ទៅគណនីធនាគារផ្សេងកម្មវិធី KB PRASAC Mobile400 លានរៀល ឬ 100,000 ដុល្លារ80 លានរៀល ឬ 20,000 ដុល្លារ
ការិយាល័យខេប៊ីប្រាសាក់មិនកំណត់200 លានរៀល ឬ 50,000 ដុល្លារ
ផ្ទេរប្រាក់ពីគណនីខេប៊ីប្រាសាក់ទៅលេខទូរស័ព្ទកម្មវិធី KB PRASAC Mobile10 លានរៀល ឬ 2,500 ដុល្លារ< 4 លានរៀល ឬ < 1,000 ដុល្លារ
ការិយាល័យខេប៊ីប្រាសាក់មិនកំណត់4 លានរៀល ឬ 1,000 ដុល្លារ

លក្ខណៈផលិតផល

លក្ខណៈបរិយាយ
មធ្យោបាយផ្ទេរប្រាក់#list#
– កម្មវិធី KB PRASAC Mobile
– សាខាខេប៊ីប្រាសាក់
ចំនួនដងនៃការធ្វើប្រតិបត្តិការមិនកំណត់
ចំនួនទឹកប្រាក់កម្រៃសេវា
≤ 4 លានរៀល ឬ ≤ 1,000 ដុល្លារ3,000 រៀល ឬ 0.76 ដុល្លារ
> 4 លានរៀល – ≤ 20 លានរៀល ឬ
> 1,000 ដុល្លារ – ≤ 5,000 ដុល្លារ
6,000 រៀល ឬ 1.51 ដុល្លារ
កម្រៃសេវា> 20 លានរៀល – ≤ 40 លានរៀល ឬ
> 5,000 ដុល្លារ – ≤ 10,000 ដុល្លារ
6,000 រៀល ឬ 1.51 ដុល្លារ
> 40 លានរៀល – ≤ 100 លានរៀល ឬ
> 10,000 ដុល្លារ – ≤ 25,000 ដុល្លារ
12,000 រៀល ឬ 3.06 ដុល្លារ
> 100 លានរៀល – ≤ 200 លានរៀល ឬ
> 25,000 ដុល្លារ – ≤ 50,000 ដុល្លារ
15,000 រៀល ឬ 3.81 ដុល្លារ
ការទូទាត់កម្រៃសេវាអ្នកផ្ទេរប្រាក់ជាអ្នកទទួលបន្ទុកបង់កម្រៃសេវា#colspan#
ដកប្រាក់តាមលេខសម្ងាត់ (ករណីផ្ទេរប្រាក់ទៅលេខទូរស័ព្ទ)#list#
– ដកប្រាក់នៅគ្រប់សាខាខេប៊ីប្រាសាក់ ឬ គ្រឹះស្ថានជាសមាជិក
– មិនគិតកម្រៃសេវា
#colspan#
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជាសមាជិកសេវាផ្ទេរមូលនិធិភ្លាមៗនៃប្រព័ន្ធ Retail Payធនាគារ ខេប៊ីប្រាសាក់ ម.ក, ធនាគារប្រៃសណីយ៍កម្ពុជា ក.អ, ធនាគារកាណាឌីយ៉ា ក.អ, ធនាគារភ្នំពេញពាណិជ្ជ, ធនាគារស៊ិនហាន (ខេមបូឌា ម.ក), ធនាគារ អេស៊ីលីដា ភីអិលស៊ី, ធនាគារវឌ្ឍនៈ, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី, ធនាគារ ព្រីនស៍ ម.ក, ធនាគារ កម្ពុជាសាធារណៈ ភីអិលស៊ី, ធនាគារ ស្ថាបនា ភីអិលស៊ី, ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា, ធនាគារ អ៊ូរី (ខេមបូឌា) ម.ក, ធនាគារ ឌីជីប៊ី ម.ក, និង ធនាគារ អ៊ិនដាសស្ទ្រៀល ប៊ែង អហ្វ ខូរៀ សាខាភ្នំពេញ ។#colspan#

សម្គាល់៖

  • ខេប៊ីប្រាសាក់ ​រក្សា​សិទ្ធិ​ក្នុង​ការ​កែ​ប្រែ​កម្រៃ​សេវា​ ដោយ​ជូន​ដំណឹង​ទៅ​អតិ​ថិជន​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​លក្ខ​ខណ្ឌ​តម្រូវ​នៃច្បាប់។
  • លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។

សេវាទូទាត់បាគង

​គ្រប់​អតិថិជន​គ្រឹះស្ថាន​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​ដែល​ជា​សមាជិក​ប្រព័ន្ធ​បាគង​ ​អាច​ធ្វើ​ទូទាត់​ថ្លៃ​ទំនិញ​ ​និង​សេវា​ជាមួយ​ដៃគូ​អាជីវកម្ម​ (​ម្ចាស់​ហាងទំនិញ​ ​ឬ​ ​សេវា​) ​របស់ខេប៊ីប្រាសាក់ ​ដោយ​គ្រាន់តែ​ស្កេន​-​ទូទាត់​បាន​យ៉ាង​ងាយស្រួល​ ​ដោយ​ពុំ​ចាំបាច់​ប្រើប្រាស់​សាច់ប្រាក់​ឡើយ​។​

​សេវា​ទូទាត់​បាគង​នេះ​ ​ជា​សេវា​ទូទាត់​រាយ​ដែល​អនុញ្ញាត​ឱ្យ​អតិថិជន​អាច​ធ្វើ​ប្រតិបត្តិការ​ឆ្លង​គ្រឹះស្ថាន​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​ដែល​ជា​សមាជិក​នៃ​ប្រព័ន្ធ​បាគង​។​ ​ប្រព័ន្ធ​បាគង​ ​ជា​ប្រព័ន្ធ​ទូទាត់​មួយ​ផ្តួចផ្តើម​បង្កើត​ឡើង​ដោយ​ធនាគារជាតិនៃកម្ពុជា​។​

​លោកអ្នក​អាច​ដំឡើង​កម្មវិធី​ប្រព័ន្ធ​បាគង​ ​និង​ចុះឈ្មោះ​ប្រើប្រាស់​នៅ​លើ​ទូរស័ព្ទ​ដៃ​បាន​ដោយខ្លួនឯង​ ​ដើម្បី​ធ្វើ​ប្រតិបត្តិការ​ដូច​ខាងក្រោម​៖​

  • ផ្ទេរ​ប្រាក់​ពី​ ​គណនី​បាគង​ ​ទៅ​ ​គណនី​បាគង​ ​នៅ​ក្នុង​គ្រឹះស្ថាន​តែមួយ​ ​ឬ​ ​ឆ្លង​គ្រឹះស្ថាន​
  • ​ផ្ទេរ​ប្រាក់​ពី​ ​គណនី​បាគង​ ​ទៅ​ ​គណនី​ធនាគារ​ ​នៅ​ក្នុង​គ្រឹះស្ថាន​តែមួយ​ ​ឬ​ ​ឆ្លង​គ្រឹះស្ថាន​
  • ​ទូទាត់​ថ្លៃ​ទំនិញ​ ​ឬ​ ​សេវា​តាមរយៈ​ការ​ស្កេន​ QR ​Code​ ​ជាមួយ​ដៃគូ​ស្កេន​-​ទូទាត់​ខេប៊ីប្រា​សាក់​
  • ពិនិត្យ​សមតុល្យ​ ​និង​របាយការណ៍​សង្ខេប​គណនី​បាគង​ ​ជាដើម

ចំនួនទឹកប្រាក់ផ្ទេរ

ប្រភេទនៃការផ្ទេរប្រាក់ចំនួនទឹកប្រាក់អតិបរមាក្នុង 1 ថ្ងៃចំនួនទឹកប្រាក់អតិបរមាក្នុង 1 ប្រតិបត្តិការ
ផ្ទេរប្រាក់ពីគណនីខេប៊ីប្រាសាក់ទៅគណនីធនាគារផ្សេង200 លានរៀល និង 50,000 ដុល្លារ80 លានរៀល ឬ 20,000 ដុល្លារ
ផ្ទេរប្រាក់ពីគណនីខេប៊ីប្រាសាក់ទៅគណនីបាគង40 លានរៀល និង 10,000 ដុល្លារ10 លានរៀល ឬ 2,500 ដុល្លារ

លក្ខណៈផលិតផល

លក្ខណៈបរិយាយ
រូបិយប័ណ្ណប្រាក់រៀល និងប្រាក់ដុល្លារ
ដាក់ប្រាក់#list#
– ផ្ទេរពី គណនីបាគង ទៅ គណនីបាគង
– ផ្ទេរពី គណនីធនាគារ ទៅ គណនីបាគង នៅតាមសាខាខេប៊ីប្រាសាក់
– ផ្ទេរពី គណនីធនាគារ ទៅ គណនីបាគង តាមកម្មវិធី KB PRASAC Mobile
– ដាក់ប្រាក់នៅតាមសាខាខេប៊ីប្រាសាក់
ដកប្រាក់#list#
– ដកប្រាក់ពីគណនីបាគងនៅតាមសាខាខេប៊ីប្រាសាក់
– ផ្ទេរពី គណនីបាគង ទៅ គណនីរបស់អ្នកនៅខេប៊ីប្រាសាក់ រួចដកតាមរយៈម៉ាស៊ីនអេធីអឹមខេប៊ីប្រាសាក់
ការដំឡើង និងចុះឈ្មោះប្រើប្រាស់អាចដំឡើងកម្មវិធីបាគង (Bakong App) និងចុះឈ្មោះប្រើប្រាស់នៅលើទូរស័ព្ទបានដោយខ្លួនឯង
ទឹកប្រាក់តម្កល់ដំបូង ឬ ទឹកប្រាក់អប្បបរមាមិនតម្រូវ
អត្រាការប្រាក់0%
ចំនួនដងនៃការធ្វើប្រតិបត្តិការមិនកំណត់
មិនគិតកម្រៃសេវា#list#
– ផ្ទេរប្រាក់ពី គណនីបាគង ទៅ គណនីបាគង
– ផ្ទេរប្រាក់ពី គណនីបាគង ទៅ គណនីធនាគារ
– ដាក់ ឬ ដកប្រាក់ក្នុងគណនីបាគង
– ទូទាត់ថ្លៃទំនិញ ឬ សេវា
– ចុះឈ្មោះប្រើប្រើប្រាស់បិទគណនី
សមាជិកប្រព័ន្ធបាគង (57 គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ)ធនាគារ ខេប៊ីប្រាសាក់ ម.ក, ធនាគារ អេស៊ីលីដា ភីអិលស៊ី, ធនាគារវឌ្ឍនៈ, ធនាគារប្រៃសណីយ៍កម្ពុជា ក.អ, ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត, ធនាគារស្ថាបនា ភីអិលស៊ី, ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា, ធនាគារកាណាឌីយ៉ា ក.អ, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ, ធនាគារព្រីនស៍, ស្ពីតផេ ម.ក, ជីបម៉ុង ខមមើលសលប៊ែង ម.ក, ធនាគារភ្នំពេញពាណិជ្ជ, ធនាគារ វិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី, ធនាគារហ្វីលីព ភីអិលស៊ី, ធនាគារវឌ្ឍនៈអាស៊ីចំកាត់, ធនាគារ អ៊ូរី (ខេមបូឌា) ម.ក, ក្រុមហ៊ុន ទ្រូម៉ាន់នី ខេមបូឌា ម.ក, ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក, គ្រឹះស្ថានមីក្រូហិញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី, ធនាគារ ហត្ថា ម.ក​, អុី-ម៉ាន់នី, ធនាគារ កម្ពុជាសាធារណៈ, ធនាគារមេយប៊ែង (ខេមបូឌា) ភីអិលស៊ី, លី ហួរ ផេ ប្រ៉ូ ភីអិលស៊ី, ធនាគារគូកមីនកម្ពុជា ភីអិលស៊ី,​ ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក, គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​អម្រឹត, អាយផេ88 (ខេមបូឌា) ម.ក, ឃូល ឃែស, ធនាគារកម្ពុជា អាស៊ី, ក្រុមហ៊ុន អាស៊ីវេរលុយ, ធនាគារ ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង ម.ក, ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក, ធនាគារ អេស៊ា-ប៉ាស៊ីហ្វិក ឌីវេឡុបមេន ម.ក, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក, ធនាគារ ហុង លីអុង (ខេមបូឌា) ភីអិលស៊ី, ធនាគារ អូរៀនថល ម.ក, ធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក, ផាយ ផេ ម.ក, បងឡូយ ផេម៉ិន ម.ក, ធនាគារ ប្រេដ ប៊ែង (ខេមបូឌា) ភីអិលស៊ី, ធនាគារ ចិន (ហុងកុង) លីមីធីត សាខាភ្នំពេញ, ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, ធនាគារកាថេយូណៃធីត, ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី, ធនាគារ អាយ ស៊ី ប៊ី ស៊ី លីមីធីត សាខាភ្នំពេញ, យូ-ផេ ឌីជីធល ម.ក, ធនាគារសាខម (ខេមបូឌា) ភីអិលស៊ី, ធនាគារ ពាណិជ្ជ ទីមួយ សាខាភ្នំពេញ, ធនាគារ ហេង ហ្វឹង (ខេមបូឌា) ម.ក, ឡានតុន អ៊ិនធើណេសិនណល (ខេមបូឌា) ផេម៉ិន សឺវីស ម.ក, ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក, ផេនដា ខមមើសល ប៊ែង ម.ក, ធនាគារ អ៊ឹមប៊ី (ខេមបូឌា) ម.ក, ធនាគារ សហពាណិជ្ជ ក.អ, និង ធនាគារ ឌីជីប៊ី ម.ក

សម្គាល់៖

  • អតិថិជនអាចដាក់ និងដកប្រាក់ក្នុងគណនីបាគងបាននៅសាខាខេប៊ីប្រាសាក់ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។
  • ខេប៊ីប្រាសាក់ ​រក្សា​សិទ្ធិ​ក្នុង​ការ​កែ​ប្រែ​កម្រៃ​សេវា​ ដោយ​ជូន​ដំណឹង​ទៅ​អតិ​ថិជន​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​លក្ខ​ខណ្ឌ​តម្រូវ​នៃច្បាប់។
  • លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។


សេវាទូទាត់រហ័ស

គ្រប់អតិថិជនធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលជាសមាជិកសេវាទូទាត់រហ័ស អាចធ្វើការទូទាត់ឆ្លងធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ តាមរយៈបញ្ជរបេឡា បានភ្លាមៗ ប្រកបដោយភាពងាយស្រួល និងសុវត្ថិភាព។ សេវាទូទាត់រហ័ស ជាសេវាផ្ទេរប្រាក់ ដែលបានផ្តួចផ្តើមដោយធនាគារជាតិនៃកម្ពុជា។

លក្ខណៈផលិតផល

លក្ខណៈបរិយាយ#colspan#
រូបិយប័ណ្ណប្រាក់រៀល
លក្ខខណ្ឌតម្រូវ#list#
– អ្នកផ្ញើប្រាក់ ត្រូវមានគណនីជាមួយខេប៊ីប្រាសាក់
– អ្នកទទួលប្រាក់ ត្រូវមានគណនីជាមួយស្ថាប័នផ្សេង
ចំនួនផ្ទេរអតិបរមា ក្នុង​ 1 ប្រតិបត្តិការ
40,000,000 រៀល
ចំនួនទឹកប្រាក់កម្រៃសេវា
កម្រៃសេវា< 4 លាន4,000 រៀល
> 4 លាន ដល់ <= 2០ លាន8,000 រៀល
> 20 លាន ដល់ <= 40 លាន12,000 រៀល
ការទូទាត់កម្រៃសេវាអ្នកផ្ទេរប្រាក់ជាអ្នកទទួលបន្ទុកបង់កម្រៃសេវា#colspan#
សមតុល្យក្នុងគណនីត្រូវមានសមតុល្យគ្រប់គ្រាន់ (ថ្លៃសេវា + ចំនួនទឹកប្រាក់ផ្ទេរ)#colspan#
ឯកសារតម្រូវ#list#
– អ្នកផ្ទេរប្រាក់៖ បំពេញប័ណ្ណផ្ទេរប្រាក់អន្តរធនាគារ
– ផ្តល់ព័ត៌មានរបស់អ្នកផ្ទេរ និងអ្នកទទួលនៅលើប័ណ្ណ
#colspan#
ធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាដៃគូធនាគារ ខេប៊ីប្រាសាក់ ម.ក, ធនាគារ អេស៊ីលីដា ភីអិលស៊ី, ធនាគារកម្ពុជា សាធារណៈ, ធនាគារវឌ្ឍនៈអាស៊ី ចំកាត់, ធនាគារ វិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី, ធនាគារ កាណាឌីយ៉ា កអ., ធនាគារ ហ្វីលីព ភីអិលស៊ី, ធនាគារប្រៃសណីយ៍កម្ពុជា កអ., ធនាគារ ICBC លីមីតធីត សាខាភ្នំពេញ, ធនាគារ មេយប៊ែង, ធនាគារ កាថេ យូណៃធីត, ធនាគារ ភ្នំពេញពាណិជ្ជ ម.ក, ធនាគារ សហពាណិជ្ជ, ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី, ធនាគារ មេគង្គ, ធនាគារ គូកមីន កម្ពុជា, ធនាគារ ហុងលីអុង, ធនាគារ ស្ថាបនា ភីអិលស៊ី, ធនាគារកម្ពុជាពាណិជ្ជ ចំកាត់, ធនាគារចិន លីមីតធី សាខាភ្នំពេញ, ធនាគារ បាងកក សាខាកម្ពុជា, ធនាគារ ប៊ូយ៉ុង ខ្មែរ, ធនាគារកសិកន ផាប់ប្ល៊ីក ខមភេនី លីមីតធីត, ធនាគារ ប្រេដ ប៊ែង (ខេមបូឌា) ភីអិលស៊ី, ធនាគារកម្ពុជាអាស៊ី ចំកាត់, ធនាគារ ស៊ីអាយអឹមប៊ី ភីអិលស៊ី, ធនាគារពាណិជ្ជទីមួយ សាខាភ្នំពេញ, ធនាគារ មេហ្គា អិនធើណេសិនណល ខមមើសល ប៊ែង ខូ អិលធីឌី សាខាភ្នំពេញ, ធនាគារ អ អេច ប៊ី ឥណ្ដូឆៃណា, ធនាគារ តៃវ៉ាន់ ខូអបភើរេធីវ សាខាភ្នំពេញ, ធនាគារវឌ្ឍនៈ, ធនាគារកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម កម្ពុជា, ធនាគារ សៃហ្គន-ហាណូយ កម្ពុជា ភីអិលស៊ី, ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា, ធនាគារ ស៊ិនហាន, ធនាគារ ក្រុងថៃ សាខាភ្នំពេញ, ធនាគារព្រីនស៍ ម.ក, ធនាគារ ហត្ថា ម.ក, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដាប់ប៊ែលយូប៊ី ហ្វាយនែន ឯ.ក, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ខេមបូឌា ភីអិលស៊ី, ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក, ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក, ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក, និង​ ធនាគារ ឌីជីប៊ី ម.ក។#colspan#

សម្គាល់៖

  • ខេប៊ីប្រាសាក់ ​រក្សា​សិទ្ធិ​ក្នុង​ការ​កែ​ប្រែ​កម្រៃ​សេវា​ ដោយ​ជូន​ដំណឹង​ទៅ​អតិ​ថិជន​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​លក្ខ​ខណ្ឌ​តម្រូវ​នៃច្បាប់។
  • លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។

ផលិតផលដែលពាក់ព័ន្ធ

សេវាទូទាត់ឆ្លងដែនតាម QR
សេវាទូទាត់ឆ្លងដែនតាម QR
សេវា​ផ្ទេរ​ប្រាក់អន្តរជាតិ
សេវា​ផ្ទេរ​ប្រាក់អន្តរជាតិ
ហិរញ្ញប្បទាន​ពាណិជ្ជកម្ម
ហិរញ្ញប្បទាន​ពាណិជ្ជកម្ម