មិនថាធ្វើដំណើរក្នុងគោលបំណងមុខជំនួញ ឬ កម្សាន្តនោះទេ អតិថិជនធនាគារខេប៊ីប្រាសាក់ អាចប្រើកម្មវិធី KB PRASAC Mobile ដើម្បីស្កេនទូទាត់ជាមួយបណ្ដាហាងរបស់ពាណិជ្ជករដែលទទួលយក Thai QR ដែលមានឡូហ្គោ PromptPay ក្នុងប្រទេសថៃ បានយ៉ាងងាយស្រួល ដោយមិនចាំបាច់ប្តូររូបិយប័ណ្ណ ឬ យកសាច់ប្រាក់ទៅតាមខ្លួនឡើយ។ នេះជាដំណោះស្រាយទូទាត់ឆ្លងដែនដ៏រលូន សុវត្ថិភាព និងមិនអស់កម្រៃសេវា។
លក្ខណៈផលិតផល | បរិយាយ |
---|---|
លក្ខខណ្ឌទូទាត់ | អតិថិជនត្រូវមានគណនីប្រាក់រៀល (KHR) និងប្រើប្រាស់កម្មវិធី KB PRASAC Mobile |
រូបិយប័ណ្ណនៃប្រតិបត្តិការ | ប្រតិបត្តិការទូទាត់ធ្វើឡើងជាប្រាក់បាត (THB) ដោយប្រព័ន្ធនឹងធ្វើការប្តូរប្រាក់ដោយស្វ័យប្រវត្តិទៅតាមអត្រាប្តូរប្រាក់ដែលបានកំណត់ |
មធ្យោបាយទូទាត់ | តាមរយៈកម្មវិធី KB PRASAC Mobile |
ប្រភេទនៃប្រតិបត្តិការ | ស្កេន Thai QR ដើម្បីទូទាត់ទំនិញ/សេវាកម្មផ្សេងៗជាមួយពាណិជ្ជកររបស់ប្រទេសថៃ ដែលជាសមាជិក Thai QR Payment / PromptPay |
ម៉ោងធ្វើប្រតិបត្តិការ | គ្រប់ពេល (24/7) |
ទំហំកំណត់ និងកម្រៃសេវា
ប្រភេទ | ទំហំកំណត់ | កម្រៃសេវា ក្នុង 1 ប្រតិបត្តិការ |
---|---|---|
ចំនួនទឹកប្រាក់អប្បបរមាក្នុងមួយប្រតិបត្តិការ | 1,000 រៀល | មិនគិតកម្រៃសេវា |
ចំនួនទឹកប្រាក់អតិបរមាក្នុងមួយប្រតិបត្តិការ | 10,000,000 រៀល | |
ទំហំកំណត់អតិបរមាក្នុងមួយថ្ងៃ | 10,000,000 រៀល | |
ចំនួនដងនៃប្រតិបត្តិការទូទាត់ | 100 ប្រតិបត្តិការ / 1 ថ្ងៃ |
*របៀបស្កេន QR ទូទាត់ឆ្លងដែនជាមួយហាងទំនិញ នៅប្រទេសថៃ តាម KB PRASAC Mobile
- ចូលទៅកម្មវិធី KB PRASAC Mobile
- ចុចលើមុខងារ Scan QR
- ស្កេន ឬ ដាក់បញ្ចូល QR Code (Thai QR Prompt Pay)
- ជ្រើសយកគណនីទូទាត់ជាប្រាក់រៀល
- បញ្ចូលចំនួនទឹកប្រាក់ទូទាត់ក្នុង Amount
- ចុចលើ Pay
- ផ្ទៀងផ្ទាត់ព័ត៌មានដែលត្រូវទូទាត់ រួចចុចលើ Confirm
- វាយបញ្ចូលលេខសម្ងាត់ Enter Your PIN
- ចុចលើ Done
ប្រសិនបើលោកអ្នកមិនទាន់គណនីខេប៊ីប្រាសាក់ អ្នកអាចបើកគណនីឌីជីថល ភ្លាមៗនៅក្នុង KB PRASAC Mobile (តម្រូវឱ្យមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ) ឬ អញ្ជើញទៅសាខាធនាគារខេប៊ីប្រាសាក់ណាមួយដែលនៅជិត ដើម្បីបើកគណនី។
សម្គាល់៖
- ខេប៊ីប្រាសាក់ រក្សាសិទ្ធិក្នុងការកែប្រែកម្រៃសេវា ដោយជូនដំណឹងទៅអតិថិជនឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវនៃច្បាប់។
- លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។