គណនីឌីជីថល

​កាន់តែងាយស្រួល! ឥឡូវនេះ លោកអ្នកអាចបើកគណនីខេប៊ីប្រាសាក់ បានដោយខ្លួនឯងភ្លាមៗ តាមកម្មវិធី KB PRASAC Mobile ដោយគ្រាន់តែមានលេខទូរស័ព្ទ និងអត្តសញ្ញាណប័ណ្ណ ដោយមិនចាំបាច់ទៅកាន់សាខាធនាគារខេប៊ីប្រាសាក់

​បើក​គណនី​ឌី​ជី​ថល​ ​និង​ប្រើ​ ​KB P​R​A​SAC​ ​Mobile​ ​​ដើម្បី​ងាយស្រួល​ធ្វើ​ប្រតិបត្តិការ​ផ្សេងៗ៖

  • ​ផ្ទេរ​ប្រាក់​រវាង​គណនីខេប៊ី​ប្រា​សាក់​
  • ​ផ្ទេរ​ប្រាក់​ ​ឆ្លង​ធនាគារ​ ​តាម​ប្រព័ន្ធ​បាគង​ (B​a​kon​g​) ​ឬ​ ​ប្រព័ន្ធ​រី​ធែ​ល​ផេ (​Retail​ ​Pay​)
  • ​​ផ្ទេរ​ប្រាក់​ទៅ​គណនី​បាគង​ (B​a​kon​g​ ​Wallet​)
  • បើកគណនីបញ្ញើមានកាលកំណត់
  • ​ស្កេន​ K​H​QR ​Code​ ​ទូទាត់​ទំនិញ​ ​និង​សេវា​ជាមួយ​ ​Merchant​ ខេប៊ី​ប្រា​សាក់​ ​ឬ​ ​Merchant​ ​របស់​ធនាគារ​ផ្សេង
  • ​ទូទាត់​ថ្លៃ​ប្រើប្រាស់​ទឹក​ស្អាត
  • ​ទូទាត់​ថ្លៃ​ប្រើប្រាស់​ថាមពលអគ្គិសនី
  • ​ទូទាត់​វិក្កយបត្រ​សំរាម
  • ​ទូទាត់​វិក្កយបត្រ​ថ្លៃ​សិក្សា
  • ​​ទិញ​កាត​ទូរស័ព្ទ
  • ផ្ទេរ​ប្រាក់​ទៅ​អ្នក​គ្មាន​គណនី​ (Cash-Code)
  • ​ពិនិត្យ​អត្រា​ប្តូរ​ប្រាក់
  • អាច​ស្វែងរក​ទីតាំង​សាខា​ ​ម៉ាស៊ីន​អេ​ធី​អឹ​ម​ ​ឬ​ម៉ាស៊ីន​ដាក់​ប្រាក់​របស់​ប្រា​សាក់​នៅ​ជិត​បំផុត
  • ​​កំណត់​លេខ​សម្ងាត់​ថ្មី​ ​ដោយខ្លួនឯង​ (​ករណី​ភ្លេច​លេខ​សម្ងាត់​ចាស់​)
  • ​សេវា​ជាច្រើន​ផ្សេងទៀត

​លក្ខខណ្ឌ​តម្រូវ​សម្រាប់​កា​របើក​គណនី​ឌី​ជី​ថល

  • ​ពល​រដ្ឋកម្ពុជា​ ​មាន​អាយុ​ចាប់ពី​ 16 ​ឆ្នាំ​ឡើង​ទៅ
  • ​អតិថិជន​ថ្មី​ ​មិនទាន់​មាន​គណនីខេប៊ី​ប្រា​សាក់​
  • អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ច្បាប់ដើម​ ​និង​មាន​សុពលភាព
  • ​លេខ​ទូរស័ព្ទ​ផ្ទាល់ខ្លួន
  • ​សម្រាប់​គណនី​​ឯកត្តជន
  • ​បើក​គណនី​តាមរយៈ​កម្មវិធី KB PRASAC Mobile

អត្រាការប្រាក់

ប្រាក់រៀលប្រាក់ដុល្លារ
ចំនួនទឹកប្រាក់អត្រាការប្រាក់ចំនួនទឹកប្រាក់អត្រាការប្រាក់
≤ 2,000,0001.50%≤ 5001.50%
> 2,000,000 – ≤4,000,0002.50%> 500 – ≤ 1,0002.50%
> 4,000,000 – ≤12,000,0003.00%> 1,000 – ≤ 3,000​3.00%
> 12,000,000 – ≤40,000,0003.50%> 3,000 – ≤ 10,0003.50%
> 40,000,0004.00%> 10,0004.00%
* អត្រាការប្រាក់ប្រចាំឆ្នាំ

លក្ខណៈផលិតផលបរិយាយ
ចំនួនគណនី និងប្រភេទរូបិយប័ណ្ណ​ទទួល​បាន​គណនី​ 2 ​ដោយស្វ័យប្រវត្តិ​៖​ ​គណនី​ប្រាក់​រៀល​ ​និង​ ​គណនី​ប្រាក់ដុល្លារ
​ទឹកប្រាក់​ដាក់​ដំបូង​ ​និង​ សមតុល្យ​អប្បបរមាមិនតម្រូវ
ពន្ធលើការប្រាក់4% (និវាសនជន)
ការទូទាត់ការប្រាក់​ការប្រាក់​ត្រូវ​បង្គរ​ទុកជា​រៀងរាល់ថ្ងៃ​ ​និង​ដាក់បញ្ចូល​ទៅ​ក្នុង​គណនី​លោកអ្នក​នៅ​រៀងរាល់​ដើមខែ​ដោយស្វ័យប្រវត្តិ​ ​ឬ​ ​នៅ​ពេល​បិទ​គណនី
ទំហំ​ទឹកប្រាក់​អតិបរមា​ក្នុង​គណនី#list#
– គណនីប្រាក់រៀល៖ 40,000,000 រៀល​ និង
– គណនីប្រាក់ដុល្លារ៖ 10,000 ដុល្លារអាមេរិក
ទំហំទឹកប្រាក់អតិបរមាក្នុង 1 ប្រតិបត្តិការ ឬ ក្នុងមួយថ្ងៃ#list#
– គណនីប្រាក់រៀល៖ 12,000,000 រៀល​ និង
– គណនីប្រាក់ដុល្លារ៖ 3,000 ដុល្លារអាមេរិក
ដាក់ប្រាក់​#list#
– គ្រប់សាខាធនាគារ ខេប៊ីប្រាសាក់ តាមបញ្ជរបេឡា ឬ កម្មវិធី KB PRASAC Mobile ឬ ម៉ាស៊ីនឆូតកាត ឬ ម៉ាស៊ីនដាក់ប្រាក់
– ទទួលប្រាក់ផ្ទេរចូលពីធនាគារផ្សេង
ដក ឬ ផ្ទេរប្រាក់#list#
– អាចធ្វើគ្រប់ប្រភេទប្រតិបត្តិការតាមកម្មវិធី KB PRASAC Mobile
បើកគណនីបញ្ញើមានកាលកំណត់#list#
– គណនីប្រាក់រៀល 12,000,000 រៀល​ និង
– គណនីប្រាក់ដុល្លារ 3 ,000 ដុល្លារអាមេរិក

* ​អតិថិជន​អាច​ស្នើសុំ​ប្រើប្រាស់​គណនី​ឌី​ជី​ថល​ជាមួយ​ទំហំ​ទឹកប្រាក់​ធំ​ជាង​មុន​បាន​ ​ដោយ​ត្រូវ​អញ្ជើញ​មកកាន់​សាខា​ណាមួយ​របស់ខេប៊ី​ប្រា​សាក់​​ដើម្បី​ធ្វើ​ការផ្លាស់ប្តូរ​ប្រភេទ​អតិថិជន​ទៅជា​ ​«​អតិថិជន​ពេញលេញ​ / ​Full​ K​Y​C ​Client​​​»

សម្គាល់៖

  • ​ខេប៊ី​ប្រា​សាក់​រក្សាសិទ្ធិ​ក្នុង​ការ​កែប្រែ​អត្រា​ការប្រាក់​ ​និង​ក​ម្រៃ​សេវា​ ​ដោយ​ជូនដំណឹង​ទៅ​អតិថិជន​ឱ្យ​បាន​ត្រឹមត្រូវតាម​លក្ខខណ្ឌ​តម្រូវ​នៃ​ច្បាប់​។
  • ​លក្ខខណ្ឌ​ផ្សេងៗ​ត្រូវ​បាន​អនុវត្ត​។

ផលិតផលដែលពាក់ព័ន្ធ

ផ្ញើប្រាក់តាមលេខកូដ
ផ្ញើប្រាក់តាមលេខកូដ
បញ្ចូលលុយទូរស័ព្ទ
បញ្ចូលលុយទូរស័ព្ទ
ម៉ាស៊ីនដាក់ប្រាក់
ម៉ាស៊ីនដាក់ប្រាក់