គ្រប់អតិថិជនគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលជាសមាជិកនៃប្រព័ន្ធ Cambodian Shared Switch (CSS) អាចធ្វើប្រតិបត្តិការឆ្លងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដូចជា ដកប្រាក់ ផ្ទេរប្រាក់ ពិនិត្យសមតុល្យគណនី បោះពុម្ពរបាយការណ៍សង្ខេប តាមរយៈម៉ាស៊ីនអេធីអឹម ឬ ម៉ាស៊ីនឆូតកាតខេប៊ីប្រាសាក់ ប្រកបដោយភាពងាយស្រួល និងសុវត្ថិភាព។ សូមបញ្ជាក់ផងដែរថា សេវា Cambodian Shared Switch (CSS) ជាសេវាមួយដែលផ្តួចផ្តើមបង្កើតឡើងដោយធនាគារជាតិនៃកម្ពុជា។
លក្ខណៈផលិតផល
ប្រភេទប្រតិបត្តិការ | ចំនួនទឹកប្រាក់ 1 ប្រតិបត្តិការ | កម្រៃសេវា |
---|---|---|
ដកប្រាក់ | 100,000 រៀល ឬ 200 ដុល្លារ | 1,800 រៀល ឬ 0.45 ដុល្លារ |
សេវាទូទាត់រហ័ស (ផ្ទេរប្រាក់ឆ្លងធនាគារពីគណនីទៅគណនី) | 200,000 រៀល | 4,000 រៀល |
ពិនិត្យសមតុល្យគណនី | មិនកំណត់ | 500 រៀល |
បោះពុម្ពរបាយការណ៍សង្ខេប | ||
ប្ដូរលេខកូដសម្ងាត់ | ||
ចំនួនដងនៃការធ្វើប្រតិបត្តិការ | មិនកំណត់ | |
មធ្យោបាយធ្វើប្រតិបតិ្តការ | #list# – ម៉ាស៊ីនអេធីអឹម ខេប៊ីប្រាសាក់ – ម៉ាស៊ីនអេធីអឹម ឬ ម៉ាស៊ីនឆូតកាត របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាសមាជិក CSS | |
លក្ខខណ្ឌតម្រូវ | #list# – អតិថិជនត្រូវមានគណនីជាមួយខេប៊ីប្រាសាក់ ឬ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាសមាជិក CSS – អតិថិជនត្រូវប្រើប័ណ្ណឥណពន្ធពេលធ្វើប្រតិបត្តិការតាម ម៉ាស៊ីនអេធីអឹមខេប៊ីប្រាសាក់ | |
សម្រាប់អតិថិជនខេប៊ីប្រាសាក់ដែលធ្វើប្រតិបត្តិការលើម៉ាស៊ីនអេធីអឹម ឬ ម៉ាស៊ីនឆូតកាត នៃសមាជិក CSS ផ្សេងៗ៖ #list# – ទំហំកំណត់ក្នុង 1 ប្រតិបត្តិការ ឬ 1 ថ្ងៃ ផ្អែកតាមទំហំកំណត់ដោយសមាជិក CSS នីមួយៗ ប៉ុន្តែមិនលើសពីទំហំអតិបរមា កំណត់ដោយខេប៊ីប្រាសាក់ទៅតាមប្រភេទប័ណ្ណនីមួយៗ – កម្រៃសេវា ផ្អែកតាមកម្រៃសេវាដែលកំណត់ដោយសមាជិក CSS នីមួយៗ ដែលអតិថិជនខេប៊ីប្រាសាក់ទៅធ្វើប្រតិបត្តិការ | ||
សមាជិកប្រព័ន្ធ CSS (40 គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ) | ធនាគារ ខេប៊ីប្រាសាក់ ម.ក, ធនាគារ អេស៊ីលីដា ភីអិលស៊ី, ធនាគារស្ថាបនា ភីអិលស៊ី, ធនាគារប្រៃសណីយ៍កម្ពុជា ក.អ, ធនាគារវឌ្ឍនៈអាស៊ី ចំកាត់, ធនាគារតៃវ៉ាន់ ខូអបភើរេធីវ សាខាភ្នំពេញ, ធនាគារមេហ្គា អិនធើណេសិនណល ខមមើសលប៊ែង ខូអិលធីឌី សាខាភ្នំពេញ, ធនាគារចិន លីមីតធីត សាខាភ្នំពេញ, ធនាគារកម្ពុជាពាណិជ្ជ ចំកាត់, ធនាគារវឌ្ឍនៈ, ធនាគារពាណិជ្ជទីមួយ សាខាភ្នំពេញ, ធនាគារហត្ថា ម.ក, ធនាគារកាណាឌីយ៉ា ក.អ, ធនាគារកាថេ យូណៃធីត, ធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក, ធនាគារហុង លីអុង (ខេមបូឌា) ភីអិលស៊ី, ធនាគារស៊ីអាយអិមប៊ី ភីអិលស៊ី, ធនាគារភ្នំពេញពាណិជ្ជ ម.ក, ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក, ធនាគារព្រីនស៍, ធនាគារមេយប៊ែង (ខេមបូឌា) ភីអិលស៊ី, ធនាគារកម្ពុជាសាធារណៈ ភីអិលស៊ី, ធនាគារហ្វីលីព ភីអិលស៊ី, ធនាគារសហពាណិជ្ជ ក.អ, ធនាគារ ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង ម.ក, ធនាគារសាខមប៊ែង (ខេមបូឌា) ភីអិលស៊ី, ធនាគារកម្ពុជា អាស៊ី, ធនាគារបាងកក មហាជន ទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា, ធនាគារ អាយ ស៊ី ប៊ី ស៊ី លីមីធីត សាខាភ្នំពេញ, ធនាគារ អ៊ូរី (ខេមបូឌា) ម.ក, ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា, ធនាគារ គូកមីង កម្ពុជា, ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក, ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក, ធនាគារកសិកន ផាប់ប្ល៊ីក ខមភេនី លីមីធីត (ភ្នំពេញ), គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី, និង ធនាគារ អេស៊ា-ប៉ាស៊ីហ្វិក ឌីវេឡុបមេន ម.ក។ |
សម្គាល់៖
- ខេប៊ីប្រាសាក់ រក្សាសិទ្ធិក្នុងការកែប្រែកម្រៃសេវា ដោយជូនដំណឹងទៅអតិថិជនឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវនៃច្បាប់។
- លក្ខខណ្ឌផ្សេងត្រូវបានអនុវត្ត។