ឥឡូវនេះ ធនាគារ ខេប៊ីប្រាសាក់ បានដាក់ឱ្យដំណើរការសេវាបង់ប្រាក់ថ្លៃធ្វើដំណើរតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ តាមកម្មវិធី KB PRASAC Mobile ដែលឱ្យអតិថិជនជាអ្នកធ្វើដំណើរអាចឆ្លងកាត់ច្រក ចេញ-ចូល ដោយមិនបាច់រង់ចាំយូរ ដោយប្រើប្រាស់គន្លងផ្លូវ ANPR និង ETC បានដោយងាយស្រួល។
លក្ខណៈផលិតផល | បរិយាយ |
---|---|
ប្រភេទយានជំនិះ | #list# – រថយន្ត – ម៉ូតូ (≥500cc/27kw) និងយានជំនិះផ្សេងៗតាមការកំណត់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន |
មធ្យោបាយបង់ប្រាក់ | កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល |
រូបិយប័ណ្ណប្រតិបត្តិការ | #list# – ប្រាក់ដុល្លារ (USD) តែមួយគត់ – អតិថិជនអាចធ្វើការទូទាត់ទឹកប្រាក់ចេញពីគណនីប្រាក់ដុល្លារ ឬ ប្រាក់រៀល – ករណីទូទាត់ចេញពីគណនីប្រាក់រៀល (KHR) ត្រូវយោងតាមអត្រាប្តូរប្រាក់របស់ ធនាគារ ខេប៊ីប្រាសាក់ នៅកាលបរិច្ឆេទធ្វើប្រតិបត្តិការ។ |
ទំហំទឹកប្រាក់ក្នុងមួយប្រតិបត្តិការ | #list# – ទឹកប្រាក់បង់អប្បបរមា ៖ USD 1 – ទឹកប្រាក់បង់អតិបរមា ៖ USD 1,000 |
កម្រៃសេវា | 0.20 ដុល្លារ ឬ សមមូលប្រាក់រៀល ក្នុង 1 ប្រតិបត្តិការ |
របៀបត្រួតពិនិត្យសមតុល្យ បង់ផ្លូវល្បឿនលឿន | អតិថិជនអាចយកកាមេរ៉ារបស់ទូរស័ព្ទដៃដើម្បីស្កេន QR Code នៅលើ “លតាបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ” ឬ “ឆៀក” ឬ “លតាបត្រសម្រាប់ម៉ូតូ” ដែលបិទនៅខាងមុខយានជំនិះរបស់ខ្លួន។ |
របៀបបញ្ចូលប្រាក់ សម្រាប់បង់ថ្លៃធ្វើដំណើរផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុតាមកម្មវិធី KB PRASAC Mobile
- ចុចលើមុខងារ ទូទាត់
- ចុចលើ សេវាសាធារណៈ
- ចុចលើ សេវាប្រើប្រាស់ផ្លូវល្បឿនលឿន
- ជ្រើសរើសគណនីសម្រាប់ទូទាត់
- ជ្រើសរើស ប្រភេទផ្លាកលេខ
- បញ្ចូល ផ្លាកលេខ
- បញ្ចូលចំនួនទឹកប្រាក់ជាដុល្លារអាមេរិក
- ជ្រើសរើស ឬ បញ្ចូលគោលបំណង
- ចុចលើ ទូទាត់
- សូមពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មាន រួចចុចលើ បញ្ជាក់
- បញ្ចូលលេខសម្ងាត់
សម្គាល់៖
- ខេប៊ីប្រាសាក់ រក្សាសិទ្ធិក្នុងការកែប្រែកម្រៃសេវា ដោយជូនដំណឹងទៅអតិថិជនឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវនៃច្បាប់។
- លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។