ការទូទាត់សេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន

ឥឡូវនេះ លោកអ្នកអាចទូទាត់សេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន តាមកម្មវិធី KB PRASAC Mobile បានយ៉ាងងាយស្រួល លឿនរហ័ស បានគ្រប់ពេលវេលា គ្រប់ទីកន្លែង។

លក្ខណៈផលិតផលបរិយាយ
សេវាសាធារណៈរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន#list#
– ទិញលេខសម្គាល់យានយន្ត
– ចុះបញ្ជីយានយន្ត
– ប្រឡងយកបណ្ណបើកបរ
– ផ្ទេរកម្មសិទ្ធិយានយន្ត
– ប្តូរព័ត៌មានយានយន្ត
– ទុតិយតាបណ្ណសម្គាល់យានយន្ត និងផ្លាកលេខ
– ទុតិយតាបណ្ណបើកបរ
– ស្នើសុំទិញលេខពិសេសផ្ទាល់ខ្លួន
– ស្នើសុំចូលរួមដេញថ្លៃលេខពិសេសផ្ទាល់ខ្លួន
– ទូទាត់ឈ្នះការដេញថ្លៃលេខពិសេសផ្ទាល់ខ្លួន
– ទូទាត់លេខពិសេសផ្ទាល់ខ្លួនបន្ទាប់ពីគណៈកម្មការបានអនុម័ត
– ទូទាត់ប្រាក់ផាកពិន័យឈ្នះការដេញថ្លៃតែមិនបានបង់ប្រាក់គ្រប់ចំនួនតាមកាលកំណត់
– ស្នើសុំរក្សាទុកលេខចុះបញ្ជី
– ពិន័យលើបណ្ណបើកបរផុតសុពលភាពលើសពី 30 ថ្ងៃ
– ពិន័យលើផ្លាកលេខបណ្តោះអាសន្នផុតសុពលភាពលើសពី 30 ថ្ងៃ
– លិខិតអនុញ្ញាតនាវាចេញចូលព្រះរាជាណាចក្រកម្ពុជា
– ចុះបញ្ជីសាលាបង្រៀនបើកបរ
– លិខិតអនុញ្ញាតបំពេញបែបបទចុះបញ្ជីយានយន្តសម្រាប់ហាង
– ចុះបញ្ជីក្រុមហ៊ុនត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ
– ពិន័យលើឆៀកផុតសុពលភាពលើសពី 30 ថ្ងៃ
– ឆៀកយានយន្ត
– អាជីវកម្មដឹកជញ្ជូនផ្លូវគោក
មធ្យោបាយបង់ប្រាក់កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល
រូបិយប័ណ្ណប្រតិបត្តិការ#list#
– ប្រាក់រៀល តែមួយគត់
– អតិថិជនអាចទូទាត់ទឹកប្រាក់ផ្ទេរចេញពីគណនីប្រាក់រៀល ឬ ប្រាក់ដុល្លារ ក៏បាន
– ករណីទូទាត់ចេញពីគណនីប្រាក់ដុល្លារ ត្រូវយោងតាមអត្រាប្ដូរប្រាក់របស់ ខេប៊ីប្រាសាក់ នៅកាលបរិច្ឆេទធ្វើប្រតិបត្តិការ
ទំហំទឹកប្រាក់ក្នុងមួយប្រតិបត្តិការអាស្រ័យទំហំទឹកប្រាក់លើវិក្កយបត្រ
កម្រៃសេវា800 រៀល ឬ សមមូលប្រាក់ដុល្លារ ក្នុងមួយប្រតិបត្តិការ

សម្គាល់៖

  • ខេប៊ី​ប្រា​សាក់​ ​រក្សា​សិទ្ធិ​ក្នុង​ការ​កែ​ប្រែ​កម្រៃ​សេវា​ ដោយ​ជូន​ដំណឹង​ទៅ​អតិ​ថិជន​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​លក្ខ​ខណ្ឌ​តម្រូវ​នៃច្បាប់។
  • លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។