សេវាអេធីអឹមខេប៊ីប្រាសាក់ តែងតែនៅកៀកលោកអ្នកគ្រប់ពេលវេលា គ្រប់ទីកន្លែងនៅទូទាំងកម្ពុជា និងផ្តល់នូវភាពងាយស្រួល សុវត្ថិភាពខ្ពស់ក្នុងការចាត់ចែងសាច់ប្រាក់របស់លោកអ្នក។ ជាមួយអេធីអឹមខេប៊ីប្រាសាក់ លោកអ្នកអាចធ្វើប្រតិបត្តិការបានដោយខ្លួនឯង រួមមាន ដកប្រាក់ ផ្ទេរប្រាក់ ផ្ទេរប្រាក់តាមលេខសម្ងាត់ (Cash-Code) ទៅកាន់អ្នកគ្មានគណនី ទោះជាអ្នកទទួលគ្មានប័ណ្ណអេធីអឹមខេប៊ីប្រាសាក់ ទិញកាតទូរស័ព្ទ ពិនិត្យសមតុល្យគណនី និងបោះពុម្ពរបាយការណ៍គណនី។
អតិថិជនរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលជាសមាជិករបស់ប្រព័ន្ធ CSS ក៏អាចប្រើប័ណ្ណអេធីអឹមរបស់ខ្លួនធ្វើប្រតិបត្តិការនៅទូអេធីអឹមខេប៊ីប្រាសាក់បានផងដែរ។
ទំហំប្រតិបត្តិការ និងកម្រៃសេវា
ប្រភេទប្រតិបត្តិការ | ទំហំកំណត់ក្នុង 1 ថ្ងៃ | ទំហំកំណត់ក្នុង 1 ប្រតិបត្តិការ | កម្រៃសេវា |
---|---|---|---|
ដកប្រាក់ | 3,000 ដុល្លារ | #list# – 3,000 ដុល្លារ ឬ – 2,000,000 រៀល | #list# – ដកជាប្រាក់ដុល្លារ៖ មិនគិតកម្រៃ – ដកជាប្រាក់រៀល៖ 4,000 រៀល ឬ 1 ដុល្លារ ក្នុង 1 ប្រតិបត្តិការ ករណីដកជាប្រាក់រៀលសរុបក្នុង 1 ថ្ងៃច្រើនជាង 2 លានរៀល |
ដាក់ប្រាក់ | #list# – អតិថិជនពេញលេញ៖ មិនកំណត់ – អតិថិជនថ្នាក់មធ្យម ៖ 10,000 ដុល្លារ | #list# – 10,000 ដុល្លារ ឬ20,000,000 រៀល | មិនគិតកម្រៃសេវា |
ផ្ទេរប្រាក់ពីគណនី ទៅគណនី | 3,000 ដុល្លារ | 3,000 ដុល្លារ | មិនគិតកម្រៃសេវា |
ផ្ទេរប្រាក់តាមលេខសម្ងាត់ | USD 3,000 | #list# – USD 900 or – KHR 2,000,000 | មិនគិតកម្រៃសេវា |
ទិញកាតទូរស័ព្ទ | មិនកំណត់ | #colspan# | មិនគិតកម្រៃសេវា |
ពិនិត្យសមតុល្យគណនី | មិនកំណត់ | #colspan# | មិនគិតកម្រៃសេវា |
បោះពុម្ពរបាយការណ៍គណនី | មិនកំណត់ | #colspan# | មិនគិតកម្រៃសេវា |
ស្នើសុំប័ណ្ណអេធីអឹម | មិនគិតកម្រៃសេវា | #colspan# | #colspan# |
ថ្លៃសេវាប្រចាំខែ | 2,000 រៀល ឬ 0.50 ដុល្លារ | #colspan# | #colspan# |
រូបិយប័ណ្ណ
លោកអ្នកអាចប្រើប្រាស់ប្រាក់រៀល និងប្រាក់ដុល្លារអាមេរិក ជាមួយនឹងម៉ាស៊ីនអេធីអឹមខេប៊ីប្រាសាក់។ ប្រសិនបើលោកអ្នកធ្វើការទូទាត់ប្រាក់ខុសពីប្រភេទរូបិយប័ណ្ណក្នុងគណនីរបស់លោកអ្នក ប្រព័ន្ធនឹងធ្វើការប្តូរប្រាក់របស់លោកអ្នកដោយស្វ័យប្រវត្តិតាមអត្រាប្តូរប្រាក់ប្រចាំថ្ងៃរបស់ខេប៊ីប្រាសាក់។
- ថែរក្សាសុវត្ថិភាពប័ណ្ណអេធីអឹម
- សូមរក្សាទុកប័ណ្ណអេធីអឹមរបស់លោកអ្នកឱ្យមានសុវត្ថិភាព។
- សូមកុំប្រគល់ប័ណ្ណអេធីអឹមរបស់លោកអ្នកទៅឱ្យបុគ្គលណាម្នាក់ដើម្បីយកទៅធ្វើប្រតិបត្តិការជាមួយម៉ាស៊ីនឆូតកាត (POS) ឬម៉ាស៊ីនអេធីអឹមជំនួសលោកអ្នកជាដាច់ខាត។
- សូមកុំធ្វើប្រតិបត្តិការណាមួយជាមួយប័ណ្ណអេធីអឹមរបស់លោកអ្នកតាមរយៈម៉ាស៊ីនអេធីអឹម ឬ ម៉ាស៊ីនឆូតកាត(POS) ដែលមានភាពសង្ស័យ ឬ មានភាពមិនប្រក្រតី។
- សូមជូនដំណឹងមកខេប៊ីប្រាសាក់ភ្លាមៗតាមរយៈលេខ 023 999 911 ឬ 086 999 911 ឬ 096 999 9911 ប្រសិនបើលោកអ្នកសង្ស័យ ឬ កត់សម្គាល់ថាលេខសម្ងាត់ប័ណ្ណអេធីអឹម ឬ ប័ណ្ណអេធីអឹមរបស់លោកអ្នកត្រូវបានគេដឹង ឬ ភ្លេច ឬ បាត់។
- ថែរក្សាសុវត្ថិភាពលេខសម្ងាត់ប័ណ្ណអេធីអឹម
- សូមធ្វើការផ្លាស់ប្តូរលេខសម្ងាត់ប័ណ្ណអេធីអឹម (PIN) របស់លោកអ្នក នៅពេលទទួលបាន ឬ ពេលធ្វើប្រតិបត្តិការលើកដំបូង និងត្រូវបំផ្លាញឯកសារដែលមានព័ត៌មានទាក់ទងនឹងលេខសម្ងាត់នេះចោលភ្លាមៗ។
- សូមចងចាំលេខសម្ងាត់ប័ណ្ណ (PIN) របស់លោកអ្នក ហើយកុំកត់ត្រាលើអ្វីមួយ ឬ ឱ្យអ្នកដទៃដឹង។
- សូមកុំផ្តល់ ឬ ផ្ញើលេខប័ណ្ណអេធីអឹម និង/ឬ លេខសម្ងាត់ប័ណ្ណ (PIN) ឬ ព័ត៌មានផ្ទាល់ខ្លួនដល់នរណាម្នាក់ជាដាច់ខាត ទោះដោយផ្ទាល់មាត់ ឬ តាមរយៈការផ្ញើសារអេឡិចត្រូនិក អាចជា អុីម៉ែល, Facebook Messenger, Telegram ជាដើម។
- សូមកុំប្រើ ថ្ងៃខែឆ្នាំកំណើត លេខទូរស័ព្ទ លេខគណនី ឬ លេខរៀងដែលងាយស្រួលចាំ ធ្វើជាលេខសម្ងាត់ប័ណ្ណ។
- ត្រូវធានាឱ្យច្បាស់ថា ពេលលោកអ្នកបញ្ចូលលេខសម្ងាត់ (PIN) ដើម្បីប្រើប្រាស់ គឺគ្មានអ្នកឃ្លាំមើល ឬ គ្មានមនុស្សឈរក្បែរអ្នក។
- សូមប្តូរលេខសម្ងាត់ប័ណ្ណ (PIN) ជាប្រចាំ ឬ ក្នុងករណីលោកអ្នកសង្ស័យថា ត្រូវបានដឹងដោយអ្នកដទៃ។
- ត្រូវជូនដំណឹងមកខេប៊ីប្រាសាក់ជាបន្ទាន់ប្រសិនបើលោកអ្នកភ្លេចលេខសម្ងាត់ប័ណ្ណ (PIN ) ឬ សង្ស័យអ្នកណាម្នាក់បានដឹង។
- ការបោកបញ្ឆោតតាមរយៈអុីម៉ែល ឬ ទូរស័ព្ទ
- សូមប្រុងប្រយ័ត្នការបោកបញ្ឆោតយកព័ត៌មាន តាមរយៈអុីម៉ែល វេបសាយ បដាផ្សព្វផ្សាយដែលបង្ហាញដោយស្វ័យប្រវត្តិ (Pop-up Screen or Windows) ឬ សារ ដែលជាល្បិចឱ្យលោកអ្នកបញ្ចេញព័ត៌មានសំខាន់ៗរបស់លោកអ្នកដូចជា លេខប័ណ្ណ លេខសម្ងាត់ប័ណ្ណ (PIN) និងលេខគណនី ជាដើម។
- ខេប៊ីប្រាសាក់ មិនស្នើសុំឱ្យលោកអ្នកប្រាប់ពីលេខសម្ងាត់ ឬ ព័ត៌មានផ្ទាល់ខ្លួនតាមរយៈអុីម៉ែល ឬ តាមមធ្យោបាយទំនាក់ទំនងណាមួយឡើយ។
- ប្រសិនបើលោកអ្នកទទួលបានអុីម៉ែលដែលស្នើសុំព័ត៌មានទាំងនេះ សូមលុបចោលជាបន្ទាន់ និងមិនត្រូវចុចតំណភ្ជាប់ (Link) ឬ បើកឯកសារណាមួយដែលមាននៅក្នុងអុីម៉ែលនោះឡើយ។
- ប្រសិនបើលោកអ្នកមានចម្ងល់ ឬ ក៏មានមន្ទិលសង្ស័យលើវេបសាយ ឬ អុីម៉ែលណាមួយ សូមទាក់ទងយើងខ្ញុំតាមរយៈ info@kbprasacbank.com.kh ឬ ទូរស័ព្ទលេខ 023 999 911 ឬ 086 999 911 ឬ 096 999 9911 ។
សម្គាល់៖
- មិនកំណត់ចំនួនដងនៃការធ្វើប្រតិបត្តិការក្នុងមួយថ្ងៃ។
- ខេប៊ីប្រាសាក់រក្សាសិទ្ធិក្នុងការកែប្រែកម្រៃសេវា ដោយជូនដំណឹងទៅអតិថិជនឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវនៃច្បាប់។
- លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។
- លោកអ្នកអាចស្វែងរកទីតាំងអេធីអឹមរបស់ ខេប៊ីប្រាសាក់តាម : https://www.kbprasacbank.com.kh/en/support/locator/