ថែរក្សាអនាម័យ បរិស្ថានរស់នៅ និងលើកកម្ពស់សុខភាព ជាមួយនឹងបង្គន់អនាម័យដ៏សមរម្យ ដោយសាងសង់បង្គន់អនាម័យដោយប្រើប្រាស់ប្រាក់កម្ចីពីធនាគារ ខេប៊ីប្រាសាក់។
លក្ខណៈផលិតផល
- ទំហំប្រាក់កម្ចី៖ រហូតដល់ 750 ដុល្លារអាមេរិក
- អត្រាការប្រាក់៖ សមរម្យ
- រយៈពេលខ្ចី៖ រហូតដល់ 36 ខែ
- របៀបសង៖ បត់បែនតាមលំហូរទឹកប្រាក់
ការគណនាការប្រាក់
- ការប្រាក់ត្រូវបានគិតលើប្រាក់ដើមដែលនៅសល់
លក្ខខណ្ឌសម្រាប់អ្នកខ្ចី
- ជានីតិជនមានអាយុពី 18 ដល់ 65 ឆ្នាំ
- មានអាសយដ្ឋានអចិន្រ្តៃយ៍
- មានប្រវត្តិល្អនិងអាចជឿជាក់បាន
- មានមុខរបរត្រឹមត្រូវ និងស្របច្បាប់ ដែលមានប្រាក់ចំណូលទៀងទាត់
- មានលទ្ធភាព សមត្ថភាព និងមានការទទួលខុសត្រូវ
- ត្រូវយកទៅសាងសង់បង្គន់អនាម័យ
ឯកសារដែលតម្រូវឱ្យមាន
- អត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន ឬ សៀវភៅគ្រួសារ ឬ សៀវភៅស្នាក់នៅ ឬ សំបុត្រកំណើត ឬ អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិល ឬ អត្តសញ្ញាណប័ណ្ណ/កាតការងារ
- កិច្ចសន្យាការងារ
- វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬ លិខិតបញ្ជាក់ម្ចាស់អចលនវត្ថុ ឬ វិញ្ញាបនបត្របញ្ញើមានកាលកំណត់
- ឯកសារផ្សេងៗដែលបញ្ជាក់ពីប្រាក់ចំណូល និងចំណាយរបស់គ្រួសារ ឬ អាជីវកម្ម
សម្គាល់៖
- ខេប៊ីប្រាសាក់ សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្ដូរលក្ខខណ្ឌនានា ដោយជូនដំណឹងទៅអតិថិជនឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវនៃច្បាប់។
- លក្ខខណ្ឌផ្សេងនឹងត្រូវអនុវត្ត។