ឥណទានសិក្សាអប់រំ ផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់មាតាបិតា ឬ សិស្ស ដែលត្រូវការប្រាក់សម្រាប់ការបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ។ ប្រាក់កម្ចីនេះអាចឱ្យអ្នកទទួលបានការអប់រំខ្ពស់ ដែលជាការត្រួសត្រាយផ្លូវដើម្បីសម្រេចបានអាជីពក្នុងក្តីស្រមៃ។
លក្ខណៈផលិតផល
- ទំហំប្រាក់កម្ចី៖ រហូតដល់ 2,500 ដុល្លារអាមេរិក
- អត្រាការប្រាក់៖ សមរម្យ
- រយៈពេលខ្ចី៖ រហូតដល់ 12 ខែ
- របៀបសង៖ បត់បែនតាមលំហូរទឹកប្រាក់
ការគណនាការប្រាក់
- ការប្រាក់ត្រូវបានគិតលើប្រាក់ដើមដែលនៅសល់
លក្ខខណ្ឌសម្រាប់អ្នកខ្ចី
- ជានីតិជនមានអាយុពី 18 ឆ្នាំឡើងទៅ
- មានអាសយដ្ឋានអចិន្រ្តៃយ៍
- បានបញ្ចប់ការសិក្សានៅវិទ្យាល័យ ឬ កំពុងបន្តការសិក្សានៅសកលវិទ្យាល័យ
- មានការបេ្តជ្ញាចិត្តខ្ពស់ក្នុងការបន្តការសិក្សា
- មានប្រវត្តិល្អនិងអាចជឿជាក់បាន
- អាចជាគ្រួសារក្រីក្រមិនមានសមត្ថភាពបង់ថ្លៃការសិក្សា
ឯកសារដែលតម្រូវឱ្យមាន
- អត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន ឬ សៀវភៅគ្រួសារ ឬ សៀវភៅស្នាក់នៅ ឬ សំបុត្រកំណើត
- មានលិខិតបញ្ជាក់ការសិក្សា ឬ សញ្ញាបត្រទុតិយភូមិ
- ឯកសារផ្សេងៗដែលបញ្ជាក់ពីប្រាក់ចំណូលនិងចំណាយរបស់គ្រួសារ
សម្គាល់៖
- ខេប៊ីប្រាសាក់ សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្ដូរលក្ខខណ្ឌនានា ដោយជូនដំណឹងទៅអតិថិជនឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវនៃច្បាប់។
- លក្ខខណ្ឌផ្សេងនឹងត្រូវអនុវត្ត។