ធនាគារ ខេប៊ីប្រាសាក់ ផ្តល់ជូនគ្រប់ពាណិជ្ជករ (ម្ចាស់អាជីវកម្ម) នូវ គណនីសន្សំពាណិជ្ជករ ជាមួយអត្រាការប្រាក់ខ្ពស់ 4.00% ប្រចាំឆ្នាំ។
អ្វីដែលកាន់តែប្រសើរសម្រាប់ពាណិជ្ជករ គឺអាចទទួលការស្កេន-ទូទាត់ ថ្លៃទិញទំនិញ ឬ សេវាកម្មពីគ្រប់ធនាគារនៅកម្ពុជា ហើយទទួលការដំឡើងកម្មវីធីពាណិជ្ជករនៅលើទូរស័ព្ទដៃ (KB PRASAC Merchant App) ដើម្បីគ្រប់គ្រងការទូទាត់លើមុខជំនួញរបស់ខ្លួនបានយ៉ាងងាយស្រួល គ្រប់ទីកន្លែង គ្រប់ពេលវេលា។
អត្រាការប្រាក់ប្រចាំឆ្នាំ (ប្រាក់រៀល និង ប្រាក់ដុល្លារ)
អត្រាការប្រាក់ស្ដង់ដារ | អត្រាការប្រាក់បន្ថែម | អត្រាការប្រាក់សរុប |
---|---|---|
3.50% | 0.50% | 4.00% |
* អត្រាការប្រាក់ខាងលើ មានប្រសិទ្ធិភាពចាប់ពីថ្ងៃទី 7 ខែកញ្ញា ឆ្នាំ 2024 នេះតទៅ។
លក្ខណៈផលិតផល
លក្ខណៈផលិតផល | បរិយាយ | |
---|---|---|
ការដំឡើងកម្មវិធីពាណិជ្ជករ (KB PRASAC Merchant App) | មិនគិតកម្រៃសេវា | |
ចំនួនទឹកប្រាក់ដាក់ដំបូង | មិនតម្រូវ | |
សមតុល្យអប្បបរមាក្នុងគណនី | មិនតម្រូវ | |
ការទូទាត់ការប្រាក់ | ការប្រាក់ត្រូវបង្គរទុកជារៀងរាល់ថ្ងៃ ហើយដាក់បញ្ចូលទៅក្នុងគណនីលោកអ្នកនៅរៀងរាល់ដើមខែដោយស្វ័យប្រវត្តិ ឬ នៅពេលបិទគណនី | |
បើកគណនី | #list# – គ្រប់សាខា ធនាគារ ខេប៊ីប្រាសាក់ ឬ – តាមរយៈបុគ្គលិកធនាគារ | |
ដាក់ប្រាក់ /ដកប្រាក់/ ផ្ទេរប្រាក់ | #list# – នៅគ្រប់សាខា ធនាគារ ខេប៊ីប្រាសាក់ រៀងរាល់ម៉ោងបម្រើសេវាអតិថិជន – តាមម៉ាស៊ីនដាក់ប្រាក់ ឬ ATM ធនាគារ ខេប៊ីប្រាសាក់ – ផ្ទេរប្រាក់ចូលគណនីតាម KB PRASAC Mobile – ផ្ទេរប្រាក់ចូលពីធនាគារផ្សេង – ផ្ទេរប្រាក់ចូលពីក្រៅប្រទេស (Inward) | |
ពន្ធលើការប្រាក់ | #list# – និវាសនជន 4% – អនិវាសនជន 14% | |
ប័ណ្ណព័ត៌មានគណនី | មិនគិតកម្រៃសេវា | |
សៀវភៅគណនីសន្សំ | មិនគិតកម្រៃសេវា | |
សេវាកម្មបន្ថែម | មិនអស់កម្រៃសេវាលើការស្នើសុំរបាយការណ៍គណនី ប័ណ្ណអេធីអឹម |
សម្គាល់៖ ធនាគារ ខេប៊ីប្រាសាក់ ម.ក រក្សាសិទ្ធិក្នុងការកែប្រែអត្រាការប្រាក់ និងកម្រៃសេវា ដោយជូនដំណឹងទៅអតិថិជនឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវនៃច្បាប់។