គណនីសន្សំនិយោជិត

ជាគណនីប្រាក់បញ្ញើសន្សំមួយប្រភេទដែលជួយសម្រួលដល់អតិថិជន ដែលជាប្រភេទនីតិបុគ្គល(Corporate) ក្នុងការសន្សំប្រាក់ អត្ថប្រយោជន៍ផ្សេងៗដើម្បីផ្ដល់ទៅបុគ្គលិក របស់ខ្លួនដោយទទួលបានត្រលប់មកវិញនូវអត្រាការប្រាក់ខ្ពស់ និងភាពងាយស្រួលក្នុងការដាក់​ ឬ ដកប្រាក់។

លក្ខណៈគណនីសន្សំនិយោជិតជានីតិបុគ្គលគណនីសន្សំនិយោជិតសម្រាប់បុគ្គលិក
រូបិយប័ណ្ណគណនីប្រាក់រៀល និង ប្រាក់ដុល្លារអាមេរិក
អត្រាការប្រាក់ប្រចាំឆ្នាំ6.50% (ផ្តល់ជូនសម្រាប់គ្រប់ប្រភេទរូបិយប័ណ្ណ)
ការទូទាត់ការប្រាក់ការប្រាក់ត្រូវបានបង្គរជាប្រចាំថ្ងៃ និងទូទាត់ចូលគណនីអតិថិជនជាប្រចាំឆ្នាំ
អត្រាពន្ធលើការប្រាក់#list#
– 6 % សម្រាប់និវាសនជន និង
– 14 % សម្រាប់អនិវាសនជន
ទំហំទឹកប្រាក់ដាក់ដំបូងមិនតម្រូវ
ទំហំទឹកប្រាក់តម្កល់អប្បបរមា100 ដុល្លារអាមេរិក ឬ 400,000 រៀល
គណនីគ្មានប្រតិបត្តិការ#list#
– ≤ 01 ឆ្នាំ៖ 2 ដុល្លារអាមេរិក ឬ 8,000​ រៀល
– > 01-≤ 05 ឆ្នាំ៖ 5 ដុល្លារអាមេរិក ឬ 20,000 រៀល
– > 05-≤ 10 ឆ្នាំ៖ 10 ដុល្លារអាមេរិក ឬ 40,000 រៀល
សៀវភៅគណនីសន្សំគិតកម្រៃ 3 ដុល្លារអាមេរិក / 12,000 រៀល (បោះពុម្ពលើកដំបូង ឬ បោះពុម្ពថ្មី ករណីបាត់ ឬ ខូច ឬ ប្រើអស់គ្រប់សន្លឹក…)
ប័ណ្ណព័ត៌មានគណនីមិនគិតកម្រៃ លើគ្រប់ការស្នើសុំ
ការបើកគណនី#list#
– ស្នើសុំបើកគណនីបាននៅគ្រប់សាខា ខេប៊ីប្រាសាក់
– ត្រូវចុះ “កិច្ចសន្យាគណនីសន្សំនិយោជិត
– ក្រុមហ៊ុន និងបុគ្គលិកម្នាក់ៗត្រូវចុះកិច្ចព្រមព្រៀងផ្ទេរសិទ្ធិគ្រប់គ្រងគណនីសន្សំនិយោជិត
បើក គណនីសន្សំនិយោជិត ក្រោមឈ្មោះក្រុមហ៊ុនបើក គណនីសន្សំនិយោជិត ក្រោមឈ្មោះបុគ្គលិក
ការដាក់ប្រាក់#list#
– ដាក់ប្រាក់បាននៅគ្រប់សាខា ឬ តាមរយៈម៉ាស៊ីនអេធីអឹម ម៉ាស៊ីនឆូតកាត (POS) កម្មវិធី KB PRASAC Mobile ឬ មធ្យោបាយផ្សេងៗ
– គិតកម្រៃសេវាផ្ទេរប្រាក់ក្នុងស្រុក ករណីស្នើសុំដាក់ប្រាក់ឆ្លងសាខា
#list#
– ធ្វើឡើងតាមរយៈការផ្ទេរប្រាក់ពី គណនីប្រាក់បញ្ញើសន្សំរបស់ក្រុមហ៊ុនចូលទៅក្នុង គណនីសន្សំនិយោជិតនីមួយៗរបស់បុគ្គលិក
– មិនគិតកម្រៃសេវាឆ្លងសាខា ចំពោះ កាផ្ទេរប្រាក់ពីគណនីប្រាក់បញ្ញើសន្សំរបស់ក្រុមហ៊ុន ទៅ គណនីសន្សំនិយោជិត របស់បុគ្គលិក
ការដកប្រាក់#list#
– ដកប្រាក់បានគ្រប់សាខា និងត្រូវមានលិខិតអនុញ្ញាតចេញពីក្រុមហ៊ុន
– ដកប្រាក់បានតែនៅតាម បញ្ជរបេឡារបស់ ខេប៊ីប្រាសាក់ តែប៉ុណ្ណោះ
– តម្រូវឱ្យបុគ្គលិកដែលជាអ្នកទទួលផលមកដកប្រាក់ដោយផ្ទាល់នៅ ខេប៊ីប្រាសាក់
លក្ខខណ្ឌអនុគ្រោះដកប្រាក់ដោយមិនគិតកម្រៃសេវា សម្រាប់គណនីសន្សំនិយោជិតបើកជាគណនីនីតិបុគ្គលក្នុងករណីបុគ្គលិក៖
– ទទួលមរណភាព ឬពិការភាព
– ទទួលគ្រោះថ្នាក់ ឬ គ្រោះអាសន្នធ្ងន់ធ្ងរ
– បញ្ចប់កិច្ចសន្យាការងារ ឬបើក
– ប្រាក់បំណាច់អតីតភាពការងារ។
លក្ខខណ្ឌអនុគ្រោះដកប្រាក់ដោយមិនគិតកម្រៃសេវាករណីបើកគណនីក្រោមឈ្មោះ បុគ្គលិកក្នុងករណីបុគ្គលិក៖
– ទទួលគ្រោះថ្នាក់ ឬ គ្រោះអាសន្នធ្ងន់ធ្ងរ
– បើកប្រាក់បំណាច់អតីតភាពការងារ។
#list#
– ដកប្រាក់ឆ្លងសាខា គិតកម្រៃសេវាតាមកម្រៃសេវាផ្ទេរប្រាក់ក្នុងស្រុក គិតកម្រៃ 0.25% នៃចំនួនទឹកប្រាក់ស្នើសុំដក (អប្បបរមា 40,000 រៀល ឬ​ 10 ដុល្លារអាមេរិក) ករណី ស្នើសុំដកប្រាក់ខុសពី លក្ខខណ្ឌអនុគ្រោះដក ប្រាក់ដោយមិនគិតកម្រៃ សេវាខាងលើ។
ការបិទគណនី#list#
– ស្នើសុំបិទគណនីបាននៅគ្រប់សាខា
– ករណីបិទ ហើយដក ឬ ផ្ទេរប្រាក់ឆ្លងសាខា ត្រូវគិតកម្រៃសេវាផ្ទេរប្រាក់ក្នុងស្រុក
– ការស្នើសុំបិទគណនីត្រូវមាន “លិខិតអនុញ្ញាតដកប្រាក់/បិទគណនីសន្សំនិយោជិត” ពីក្រុមហ៊ុន
– ផ្តល់ជូនអត្រាការប្រាក់ពេញនៃ គណនីសន្សំនិយោជិត ករណីស្នើសុំ បិទគណនី ទៅតាមលក្ខខណ្ឌអនុគ្រោះដូចខាងក្រោម៖
ករណីបើកគណនីជានីតិបុគ្គល៖
– ក្រុមហ៊ុនប្រកាសក្ស័យធន ឬ បិទក្រុមហ៊ុន
ករណីបើកគណនីជាឯកត្តជន៖
– បញ្ចប់កិច្ចសន្យាការងារ
– មរណភាព ឬ ពិការភាព ឬ
– ទទួលគ្រោះថ្នាក់ ឬ គ្រោះអាសន្នធ្ងន់ធ្ងរ ឬ
– ក្រុមហ៊ុនប្រកាសក្ស័យធន ឬ បិទក្រុមហ៊ុន
#list#
– ផ្តល់ជូនការប្រាក់ទៅតាម អត្រាការប្រាក់ស្តង់ដារ នៃគណនីសន្សំ សម្រាប់ ឆ្នាំចុងក្រោយ ដែលមានរយៈពេលតិចជាង 01 ឆ្នាំ ករណីស្នើសុំបិទគណនីខុសពីលក្ខខណ្ឌអនុគ្រោះ ខាងលើ។
សេវាកម្មផ្សេងៗ#list#
– សុំរបាយការណ៍គណនី ៖ មិនគិតកម្រៃសេវា
– ស្នើសុំលិខិតបញ្ជាក់សមតុល្យគណនី ៖ 40,000 រៀល ឬ 10 ដុល្លារអាមេរិក ក្នុងមួយសន្លឹក
– ស្នើសុំភ្ជាប់ គណនីសន្សំនិយោជិត បើកជាគណនីនីតិបុគ្គល ទៅនឹងកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល៖ អនុញ្ញាតត្រឹមសិទ្ធិលើការប្រើគណនី “ពិនិត្យព័ត៌មាន
– ភ្ជាប់ គណនីសន្សំនិយោជិត បើកជាឯកត្តជននឹងកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល៖មិនអនុញ្ញាត
– ភ្ជាប់ប័ណ្ណ៖ មិនអនុញ្ញាត (ទាំងគណនីសន្សំនិយោជិត បើកជានីតិបុគ្គល និងឯកត្តជន)។

សម្គាល់៖

  • ខេប៊ីប្រាសាក់ ​រក្សា​សិទ្ធិ​ក្នុង​ការ​កែ​ប្រែ​អត្រា​ការ​ប្រាក់​ និង​កម្រៃ​សេវា ​ដោយ​ជូន​ដំណឹង​ទៅ​អតិ​ថិជន​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​លក្ខ​ខណ្ឌ​តម្រូវ​នៃ​ច្បាប់។
  • លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។