ផ្ទេរប្រាក់ពីប្រទេសកូរ៉េ តាម ធនាគារ KB Kookmin Bank មក ធនាគារ ខេប៊ីប្រាសាក់ នៅកម្ពុជា ដោយមិនគិតកម្រៃសេវា និងថ្លៃបណ្ដាញ

ទីក្រុងសេអ៊ូល ប្រទេសកូរ៉េ – ធនាគារ KB Kookmin Bank ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកូរ៉េ មានសេចក្តីសោមនស្សរីករាយប្រកាសជូននូវកម្មវិធីពិសេសសម្រាប់សេវាផ្ទេរប្រាក់អន្តរជាតិតាមប្រព័ន្ធ SWIFT មកកាន់ធនាគារ ខេប៊ីប្រាសាក់ នៅកម្ពុជា។ ការផ្តល់ជូននេះមានចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2025 ដោយផ្តល់នូវ ការសន្សំសំចៃយ៉ាងច្រើនសម្រាប់អតិថិជនដែលផ្ញើប្រាក់ពីប្រទេសកូរ៉េមកកម្ពុជា។

ក្រោមការផ្តល់ជូនពិសេសនេះ អតិថិជនដែលមានតម្រូវការផ្ទរប្រាក់ក្រៅប្រទេសពីកូរ៉េមកកម្ពុជា អាចរីករាយជាមួយនឹងការលើកលែងកម្រៃសេវា និងថ្លៃបណ្ដាញ ជាមួយនឹងការបញ្ចុះតម្លៃ 90% លើគម្លាតអត្រាប្តូរប្រាក់ នៅពេលផ្ទេរប្រាក់ពីធនាគារ KB Kookmin Bank នៅប្រទេសកូរ៉េ មកកាន់ធនាគារ ខេប៊ីប្រាសាក់ នៅកម្ពុជា។ លើសពីនេះ អ្នកទទួលប្រាក់នៅប្រទេសកម្ពុជានឹងមិនចំណាយលើកម្រៃសេវាទទួលប្រាក់នោះទេ ដែលអាចឱ្យលោកអ្នកទទួលបានចំនួនទឹកប្រាក់ពេញដែលបានផ្ញើមក។

តើអ្នកណាអាចទទួលបានអត្ថប្រយោជន៍ពីការផ្ដល់ជូនកម្មវិធីប្រូម៉ូសិននេះ?

  • ពលករខ្មែររស់នៅកូរ៉េដែលចង់ផ្ញើប្រាក់មកគ្រួសារនៅប្រទេសកម្ពុជា
  • អតិថិជនដែលមានសមាជិកគ្រួសារនៅប្រទេសកូរ៉េទៅធ្វើការងារ ទៅបន្តសិក្សា ឬ គោលបំណងផ្សេងទៀត
  • ក្រុមហ៊ុននៅក្នុងប្រទេសកូរ៉េដែលមានទំនាក់ទំនងពាណិជ្ជកម្មជាមួយក្រុមហ៊ុននៅកម្ពុជា ឬ ក្រុមហ៊ុនដែលមានសាខា ការិយាល័យ ឬ ប្រតិបត្តិការអាជីវកម្ម នៅក្នុងប្រទេសកម្ពុជា។

តើត្រូវផ្ទេរប្រាក់ដោយរបៀបណា?
អតិថិជននៅប្រទេសកូរ៉េអាចធ្វើការផ្ទេរប្រាក់បានយ៉ាងងាយស្រួល តាមវិធីខាងក្រោម៖

  • សាខាធនាគារ KB Kookmin Bank នៅទូទាំងប្រទេសកូរ៉េ
  • កម្មវិធី KB Star Banking app
  • កម្មវិធី KB Corporate and Internet Banking

អតិថិជនត្រូវបញ្ចូលលេខកូដ SWIFT  “CZNBKHPP” នៅលើទម្រង់ផ្ទេរប្រាក់ក្រៅប្រទេស។

ការផ្សព្វផ្សាយនេះបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ធនាគារ KB Kookmin Bank ក្នុងការផ្តល់សេវាហិរញ្ញវត្ថុឆ្លងប្រទេសប្រកបដោយប្រសិទ្ធភាព និងរលូន ដែលជួយពង្រឹងចំណងសេដ្ឋកិច្ច និងបុគ្គលរវាងប្រទេសកូរ៉េ និងកម្ពុជា។

លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

សម្រាប់ព័ត៌មានបន្ថែម សូមទៅអញ្ជើញទៅសាខាធនាគារ KB Kookmin Bank ដែលនៅជិតលោកអ្នកក្នុងប្រទេសកូរ៉េ ឬធនាគារ ខេប៊ីប្រាសាក់ តាមទូរស័ព្ទលេខ 023 999 911086 999 911.