ភ្នំពេញ ថ្ងៃទី 13 ខែមេសា ឆ្នាំ 2023៖ ប្រាសាក់ ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា និងជាបុត្រសម្ព័ន្ធរបស់ធនាគារ KB Kookmin Bank នៃប្រទេសកូរ៉េ បានប្រកាសដាក់ឱ្យដំណើរការ គណនីឌីជីថល ដែលជាគណនីសន្សំសម្រាប់ផ្តល់ជូនដល់អតិថិជនដែលមានភាពមមាញឹកក្នុងការងារនិងមុខជំនួញ អាចធ្វើការបើកគណនីឌីជីថលបានភ្លាមៗដោយខ្លួនឯងតាមកម្មវិធី PRASAC Mobile Banking ដើម្បីធ្វើប្រតិបត្តិការសាច់បា្រក់តាមតម្រូវការ។
គ្រប់អតិថិជនដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមានសុពលភាព និងមានអាយុចាប់ពី 16 ឆ្នាំឡើង អាចបើកគណនីឌីជីថល នៅប្រាសាក់ ដោយមិនបាច់មានប្រាក់តម្កល់ដំបូង និងសមតុល្យអប្បបរមា។ អតិថិជនអាចពិនិត្យមើលសមតុល្យគណនី ទទួលការផ្ទេរប្រាក់ចូល និងអាចផ្ទេរប្រាក់ក្នុងរង្វង់ប្រាសាក់និងឆ្លងធនាគារ ស្កេនកូដ KHQR ដើម្បីទូទាត់ថ្លៃទំនិញនិងសេវា ឬ បង់ថ្លៃទឹក ភ្លើង សំរាមនិងសំណល់រឹង បង់ថ្លៃសិក្សា ទិញកាតទូរស័ព្ទ និងប្រតិបត្តិការផ្សេងៗទៀត។
គ្រប់អតិថិជនអាចបញ្ចូលលុយក្នុងគណនីឌីជីថលរបស់ខ្លួនបានយ៉ាងងាយស្រួលតាមម៉ាស៊ីនដាក់ប្រាក់ប្រាសាក់ ឬ ការផ្ទេរប្រាក់ចូលពីសាច់ញាតិ និងដៃគូជំនួញដែលមានគណនីសន្សំនៅប្រាសាក់ ឬ តាមវ៉ាឡេតបាគង ឬ ពីកម្មវិធីសេវាម៉ូបាលប៊ែងឃីងរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុដែលជាសមាជិកប្រព័ន្ធបាគង និងប្រព័ន្ធ Retail Pay ឬក៏អាចអញ្ជើញទៅសាខាប្រាសាក់ណាមួយក្នុងម៉ោងធ្វើការ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ គណនីឌីជីថល
អតិថិជនអាចដោនឡូដយកកម្មវិធី PRASAC Mobile Banking ពី Google Play Store ឬ Apple App Store ដើម្បីបើកគណនីឌីជីថលបានភ្លាមៗនៅថ្ងៃនេះ។