ភ្នំពេញ ថ្ងៃទី 26 ខែកក្កដា ឆ្នាំ 2023 ៖ ប្រាសាក់ ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា និងមានភាគទុនិករឹងមាំពីប្រទេសកូរ៉េ គឺ ធនាគារ KB Kookmin Bank បានផ្តល់ជូនអត្រាការប្រាក់ពិសេសរហូតដល់ 4% ក្នុងមួយឆ្នាំ សម្រាប់គណនីឌីជីថលដែលអតិថិជនអាចបើកបានតាមកម្មវិធី PRASAC Mobile Banking នៅលើទូរស័ព្ទដៃ ដោយមិនបាច់ទៅសាខា ដែលនេះផ្ដល់នូវភាពងាយស្រួល និងភាពបត់បែនសម្រាប់អតិថិជន។
គ្រប់អតិថិជនដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមានសុពលភាព និងមានអាយុចាប់ពី 16 ឆ្នាំឡើង អាចបើកគណនីឌីជីថល នៅប្រាសាក់ ដោយមិនបាច់មានប្រាក់តម្កល់ដំបូង និងសមតុល្យអប្បបរមា។ ក៏ប៉ុន្តែ អតិថិជនរក្សាសមតុល្យគណនីកាន់តែច្រើន ពួកគាត់ទទួលបានអត្រាការប្រាក់កាន់តែខ្ពស់។ ការផ្ដល់ជូននេះសម្រាប់ទាំងអស់អតិថិជនចាស់ និងថ្មីដែលបើកគណនីឌីជីថល។
អត្រាការប្រាក់របស់គណនីឌីជីថល៖
ប្រាក់រៀល | #colspan# | ប្រាក់ដុល្លារ | #colspan# |
---|---|---|---|
ចំនួនទឹកប្រាក់ | អត្រាការប្រាក់ | ចំនួនទឹកប្រាក់ | អត្រាការប្រាក់ |
≤2,000,000 | 1.50% | ≤ 500 | 1.50% |
> 2,000,000 – ≤4,000,000 | 2.50% | > 500 – ≤ 1,000 | 2.50% |
> 4,000,000 – ≤12,000,000 | 3.00% | > 1,000 – ≤ 3,000 | 3.00% |
> 12,000,000 – ≤40,000,000 | 3.50% | > 3,000 – ≤ 10,000 | 3.50% |
> 40,000,000 | 4.00% | > 10,000 | 4.00% |
ជាមួយគណនីឌីជីថល អតិថិជនអាចពិនិត្យមើលសមតុល្យគណនី ទទួលការផ្ទេរប្រាក់ចូល និងអាចផ្ទេរប្រាក់ក្នុងរង្វង់ប្រាសាក់និងឆ្លងធនាគារ ស្កេនកូដ KHQR ដើម្បីទូទាត់ថ្លៃទំនិញនិងសេវា ឬ បង់ថ្លៃទឹក ភ្លើង សំរាមនិងសំណល់រឹង បង់ថ្លៃសិក្សា ទិញកាតទូរស័ព្ទ និងប្រតិបត្តិការផ្សេងៗទៀត។
សូមកុំរង់ចាំទៀត! បើកគណនីឌីជីថលឥឡូវនេះដើម្បីទទួលបានអត្ថប្រយោជន៍ទាំងអស់នេះ ដោយទាញយក កម្មវិធី PRASAC Mobile Banking ពី Google Play Store ឬ Apple App Store ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រ គណនីឌីជីថល