សូមគោរពប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោះ អតិថិជន សាធារណជន និយ័តករ និងភាគីពាក់ព័ន្ធទាំងអស់
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ យើងខ្ញុំសូមសម្ដែងនូវក្ដីសោមនស្ស និងសូមថ្លែងនូវអំណរគុណយ៉ាងស្មោះអស់ពីដួងចិត្តជូនចំពោះអតិថិជន និងភាគីពាក់ព័ន្ធទាំងអស់នៃ ធនាគារ ខេប៊ីប្រាសាក់ ម.ក ដែលមានភក្ដីភាព ផ្តល់ទំនុកចិត្ត និងផ្តល់ការគាំទ្រយ៉ាងកក់ក្ដៅ។ យើងខ្ញុំក៏សូមគោរពថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ជាពិសេស ធនាគារជាតិនៃកម្ពុជា ក្រសួងពាណិជ្ជកម្ម និងអាជ្ញាធរដែនដី ដែលបានគាំទ្រដល់ប្រតិបត្តិការរបស់ធនាគារ ខេប៊ីប្រាសាក់ ម.ក រហូតមកដល់ពេលនេះ។
ធនាគារ ខេប៊ីប្រាសាក់ បាននិងកំពុងអភិវឌ្ឍខ្លួនបន្ថែមមួយកម្រិតទៀត ដើម្បីឆ្លើយតបតាមតម្រូវការរបស់ទីផ្សារ ពិសេសអភិវឌ្ឍសេវាហិរញ្ញវត្ថុឱ្យកាន់តែសម្បូរបែប ពង្រឹងការបម្រើសេវាជូនអតិថិជន ទំនើបកម្មបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល ក្នុងគោលបំណងផ្តល់ភាពងាយស្រួល និងសុវត្ថិភាពខ្ពស់ជូនដល់អតិថិជន។
ក្នុងនាមភាគទុនិក ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំបាទសូមគោរពជូនពរ អតិថិជន សាធារណជន និយ័តករ អាជ្ញាធរ និងភាគីពាក់ព័ន្ធទាំងអស់ ព្រមទាំងក្រុមគ្រួសារ សមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមគោរពជូនពរពី លោក អ៊ុំ សមអឿន ប្រធាននាយកប្រតិបត្តិ ធនាគារ ខេប៊ីប្រាសាក់ ម.ក
