ភ្នំពេញ៖ ធនាគារ ខេប៊ីប្រាសាក់ មានមោទនភាពក្នុងការឧបត្ថម្ភ ទិវាជាតិអំណាន ឆ្នាំ 2025 ដែលប្រារព្ធឡើងពីថ្ងៃទី 8 ដល់ថ្ងៃទី 11 ខែមីនា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬហៅថា សាលាតិចណូ ក្រោមប្រធានបទ “ការអានផ្សារភ្ជាប់អន្តរជំនាន់មនុស្សក្នុងសង្គម”។ ការឧបត្ថម្ភនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តមិនផ្លាស់ប្តូររបស់ធនាគារក្នុងការលើកកម្ពស់ការអប់រំ និងលើកកម្ពស់វប្បធម៌អាន នៅទូទាំងប្រទេសកម្ពុជា។

ក្នុងឱកាសនោះដែរ ធនាគារ ខេប៊ីប្រាសាក់ បានរៀបចំជាស្តង់ពិព័រណ៍ដើម្បីចូលរួមចំណែកក្នុងការជំរុញបរិយាប័ន្នហិរញ្ញវត្ថុ តាមរយៈការចែករំលែកចំណេះដឹងហិរញ្ញវត្ថុក្នុងយុគសម័យឌីជីថល ក៏ដូចជាជំរុញការសន្សំ និងការគ្រប់គ្រងការចាយវាយតាមរយៈគណនីសន្សំ និងការប្រើប្រាស់អេបធនាគារ ខេប៊ីប្រាសាក់ ផងដែរ។
ជាលទ្ធផលនៃការរួមចំណែករបស់ធនាគារ ខេប៊ីប្រាសាក់ ក្នុងការពង្រឹងធនធានមនុស្ស អគារបណ្ណាល័យចំនួន 47 នៅតាមបណ្ដាខេត្តត្រូវបានសាងសង់ និងបំពាក់សម្ភារៈស្របតាមបទដ្ឋានក្រសួងអប់រំ និងផ្តល់ឱកាសឱ្យសិស្សានុសិស្ស និងសហគមន៍នូវលទ្ធភាពទទួលបានចំណេះដឹង និងធនធានសិក្សាកាន់តែប្រសើរឡើង។







