ខេត្តបន្ទាយមានជ័យ ថ្ងៃទី 09 ខែ ធ្នូ ឆ្នាំ 2024៖ ធនាគារ ខេប៊ីប្រាសាក់ ប្រកាសដាក់ឱ្យដំណើរការជាបឋមនូវបណ្ណាល័យទី 46 របស់ខ្លួននៅសាលាបឋមសិក្សាទឹកជោរ ស្ថិតក្នុងភូមិទឹកជោ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ សកម្មភាពនេះស្របឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងផ្នែកទំនួលខុសត្រូវសង្គមឥតឈប់ឈររបស់ធនាគារក្នុងបណ្ដុះសេចក្ដីស្រឡាញ់ក្នុងការអានក្នុងចំណោមយុវជនកម្ពុជា និងគាំទ្រដល់ការអភិវឌ្ឍការអប់រំនៅក្នុងសហគមន៍មូលដ្ឋាន។
បណ្ណាល័យដែលទើបកសាងថ្មីនេះ ត្រូវបានបំពាក់ដោយសៀវភៅនិងសម្ភារៈអប់រំប្រកបដោយគុណភាពជាច្រើន ដើម្បីបំផុសទឹកចិត្តសិស្សក្នុងការខិតខំប្រឹងប្រែងសិក្សា និងលើកកម្ពស់ទម្លាប់សិក្សាពេញមួយជីវិត។ ធនាគារ ខេប៊ីប្រាសាក់ ប្តេជ្ញាផ្តល់សម្ភារៈធនធានដែលជំរុញឱកាសសិក្សា ដែលរួមចំណែកដល់ការរីកលូតលាស់ និងការបង្កើនសមត្ថភាពដល់មនុស្សជំនាន់ក្រោយ។
សូមបញ្ជាក់ថា គិតត្រឹមខែធ្នូ ឆ្នាំ 2024 នេះ គម្រោងបណគម្រោងបណ្ណាល័យខេប៊ីប្រាសាក់ដាក់ឱ្យប្រើប្រាស់ចំនួន 46 អគារគ្របដណ្តប់លើភូមិចំនួន 499 ភូមិ ដែលមានចំនួនគ្រួសារសរុប 108,810 គ្រួសារ មានប្រជាជនសរុបចំនួន 446,427 នៅក្នុង 14 ខេត្តរួមមាន កំពង់ស្ពឺ កំពង់ចាម កណ្ដាល ព្រៃវែង កំពង់ធំ សៀមរាប តាកែវ ព្រះវិហារ បាត់ដំបង ស្វាយរៀង បន្ទាយមានជ័យ កែប ពោធិ៍សាត់ និងត្បូងឃ្មុំ ហើយមានសិស្សានុសិស្សដែលទទួលផលផ្ទាល់ពីគម្រោងបណ្ណាល័យនេះចំនួន 171,485 នាក់។