ធនាគារ​​ ខេប៊ីប្រាសាក់ ចូលរួមពង្រឹងវិស័យអប់រំនៅខេត្តកំពង់ធំ

ធនាគារ ខេប៊ីប្រាសាក់ មានក្ដីសោមនស្សរីករាយដែលបានចូលរួមបរិច្ចាគថវិកា ក្នុងគំនិតផ្តួចផ្តើមពង្រឹងវិស័យអប់រំនៅខេត្តកំពង់ធំ របស់សមាគមធនាគារនៅកម្ពុជា (ABC) សម្រាប់ការជួសជុលកែលម្អ សាលាបឋមសិក្សាចំនួន 12 អនុវិទ្យាល័យចំនួន 2 និងវិទ្យាល័យចំនួន 1 នៅក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

ជាផ្នែកមួយនៃគំនិតផ្ដួចផ្ដើមនេះ ពិធីប្រគល់អំណោយជូនសាលាបឋមសិក្សា ច្រម៉ាស់ ត្រូវបានធ្វើឡើងនៅថ្ងៃទី 21 ខែមីនា ឆ្នាំ 2025 ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ សាយ សំអាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា រួមជាមួយនឹងតំណាងសមាគមធនាគារនៅកម្ពុជា និងភាគីពាក់ព័ន្ធជាច្រើនរូបទៀត។

នៅក្នុងពិធីនេះផងដែរ ធនាគារ ខេប៊ីប្រាសាក់ បានចូលរួមចែកសម្ភារៈសិក្សា ដល់សិស្សានុសិស្សនៅទីនោះផងដែរដើម្បីចូលរួមជំរុញការសិក្សារបស់ប្អូនៗ។