គណៈគ្រប់គ្រង និងបុគ្គលិកធនាគារ ខេប៊ីប្រាសាក់ មានសេចក្ដីសោមនស្ស សូមចូលរួមអបអរសាទរ ជាមួយប្រជាពលរដ្ឋកម្ពុជា ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ នៅថ្ងៃចន្ទ 1 កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ 2568 ត្រូវនឹងថ្ងៃទី 5 ខែសីហា ឆ្នាំ 2024 ។
ព្រែកជីកហ្វូណនតេជោនេះមានប្រវែង 180 គីឡូម៉ែត្រ ជម្រៅ 5.4 ម៉ែត្រ (ក្រោមទឹក) ដែលត្រូវឆ្លងកាត់ខេត្តចំនួន 4 រួមមាន ខេត្តកណ្តាល តាកែវ កំពត និងកែប។ ក្នុងនោះមានផ្លូវអមសងខាងប្រវែង 208 គីឡូម៉ែត្រ ចាប់ផ្តើមពីទន្លេមេគង្គ ភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ទៅសមុទ្រខេត្តកែប ដែលមានទ្វារទឹក 3 កន្លែង និងស្ពាន 11 ។ គម្រោងព្រែកជីកហ្វូណនតេជោនេះ នឹងបម្រើផលប្រយោជន៍ដល់កម្ពុជាយ៉ាងធំធេងទាំងផ្នែកសេដ្ឋកិច្ច និងសង្គម។