ធនាគារ ខេប៊ីប្រាសាក់ ម.ក មានកិត្តិយសសូមជម្រាបជូនអតិថិជននិងសាធារណជនមេត្តាជ្រាបថា ធនាគារយើងខ្ញុំនឹងកែប្រែអត្រាការប្រាក់បើកគណនីបញ្ញើមានកាលកំណត់ សម្រាប់អតិថិជនឯកត្តជន និងនីតិបុគ្គល ដែលបើកតាមសាខា កម្មវិធី KB PRASAC Mobile និងតាមសេវាខេប៊ីប្រាសាក់ខបភើរេត ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី 03 ខែកញ្ញា ឆ្នាំ 2024 តទៅ តាមតារាងខាងក្រោម៖
គណនីចម្រើនការប្រាក់ចុងគ្រា | #colspan# | #colspan# |
---|---|---|
រយៈពេល | ប្រាក់រៀល | ប្រាក់ដុល្លារ |
1 ខែ | 2.00% | 1.75% |
2 ខែ | 2.25% | 2.00% |
3/4/5 ខែ | 3.25% | 3.00% |
6/7/8 ខែ | 4.25% | 4.00% |
9/10/11 ខែ | 4.50% | 4.25% |
12/18/24/36/48/60 ខែ | 6.25% | 6.00% |
គណនីចម្រើនការប្រាក់ប្រចាំខែ | #colspan# | #colspan# |
---|---|---|
រយៈពេល | ប្រាក់រៀល | ប្រាក់ដុល្លារ |
1 ខែ | 2.00% | 1.75% |
2 ខែ | 2.00% | 1.75% |
3/4/5 ខែ | 3.00% | 2.75% |
6/7/8 ខែ | 4.00% | 3.75% |
9/10/11 ខែ | 4.25% | 4.00% |
12/18/24/36/48/60 ខែ | 6.00% | 5.75% |
* អត្រាការប្រាក់ប្រចាំឆ្នាំ
អាស្រ័យហេតុនេះ សូមអតិថិជននិងសាធារណជន ជ្រាបជាព័ត៌មាន។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកផ្នែកបម្រើសេវាអតិថិជន តាមលេខទូរស័ព្ទ 086 999 911 ឬ 023 999 911 ។
សូមអរគុណ!