ធនាគារ ខេប៊ីប្រាសាក់ ម.ក ទទួលបានការអនុញ្ញាត និងចុះបញ្ជីជាស្ថាពរពីនិយ័តករមូលបត្រកម្ពុជា (ពីមុនជា គណៈកម្មការមូលបត្រកម្ពុជា) លើឯកសារផ្តល់ព័ត៌មានសម្រាប់ការបោះផ្សាយលក់សញ្ញាបណ្ណសាជីវកម្មជាសាធារណៈតាមរយៈសេចក្តីសម្រេចលេខ 070/20 គ.ម.ក/ស.ស.រ ចុះថ្ងៃទី 2 ខែមេសា ឆ្នាំ 2020 និងបានទទួលវិញ្ញាបនបត្រចុះបញ្ជីមូលបត្រ ពីក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា នៅថ្ងៃទី 5 ខែឧសភា ឆ្នាំ 2020 ។