ខេប៊ីប្រាសាក់ម៉ូបាល

មានត្រឹមតែ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​មួយ​ ​ក៏​លោកអ្នក​អាច​ចាត់ចែង​សាច់ប្រាក់​របស់​លោកអ្នក​បាន​យ៉ាង​ងាយស្រួល​ ​សុវត្ថិភាព​ ​គ្រប់ពេល​វេលា​ ​និង​គ្រប់​ទីកន្លែង​ដោយ​គ្រាន់តែ​ដំឡើង​កម្មវិធី​ KB P​R​A​SAC​ ​Mobile ​នៅ​លើ​ទូរស័ព្ទ​ដៃ​របស់​លោកអ្នក​។​ ​ជាមួយ​កម្មវិធី​នេះ​ ​លោកអ្នក​អាច​ធ្វើ​ប្រតិបត្តិការ​ដូចជា​៖

  • បើកគណនីឌីជីថល
  • ចុះឈ្មោះ​ប្រើប្រាស់​កម្មវិធី​ ​KB P​R​A​SAC​ ​Mobile​​ ​បាន​ដោយខ្លួនឯង
  • ផ្ទេរ​ប្រាក់​ទៅ​ដៃគូ​ជំនួញ​ ​ឬ​ ​ញាតិមិត្ត​រហូត​ជាង​ 100,000 ​ដុល្លារ​ក្នុងមួយថ្ងៃ
  • ​ផ្ទេរ​ប្រាក់​ ​ឆ្លង​ធនាគារ​ ​តាម​ប្រព័ន្ធ​បាគង​ (B​a​kon​g​)​
  • ​ផ្ទេរ​ប្រាក់​ទៅ​គណនី​បាគង​ (B​a​kon​g​ ​Wallet​)
  • ផ្ទេរប្រាក់អន្តរជាតិតាមប្រព័ន្ធ SWIFT
  • ដកប្រាក់តាមឃ្យូអរកូតលើម៉ាស៊ីនអេធីអឹម
  • ដាក់ប្រាក់តាមឃ្យូអរកូតលើម៉ាស៊ីនអេធីអឹម
  • ​ស្កេន K​H​QR ​Code​ ​ទូទាត់​ទំនិញ​ ​និង​សេវា​ជាមួយ​ ​Merchant​ ​ខេប៊ីប្រា​សាក់​ ​ឬ​ ​Merchant​ ​របស់​ធនាគារ​ផ្សេង
  • ទូទាត់​ថ្លៃ​ប្រើប្រាស់​ទឹក​ស្អាត​របស់​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ (​P​P​W​S​A​) ​ក្រុង​ត្បូងឃ្មុំ​ ​និង​ ​សៀមរាប​ (SR​W​S​A​)​
  • ស្កេនទូទាត់ឆ្លងដែនតាម QR នៅប្រទេសថៃ
  • ទូទាត់​ថ្លៃ​ប្រើប្រាស់​ថាមពលអគ្គិសនី​របស់​អគ្គិសនី​កម្ពុជា​ (​E​D​C)
  • ​​ទូទាត់​វិក្កយបត្រ​សំរាម​
  • ទូទាត់​វិក្កយបត្រ​ថ្លៃ​សិក្សា
  • ​ទិញ​កាត​ទូរស័ព្ទ
  • ផ្ទេរ​ប្រាក់​ទៅ​អ្នក​គ្មាន​គណនី​រហូតដល់​ 2,500 ​ដុល្លារ​ក្នុងមួយថ្ងៃ
  • ​​ភ្ជាប់​គណនី​ ​ដោយខ្លួនឯង
  • ​បង្កើត​គណនី​បញ្ញើ​មានកាល​កំណត់​ ​និង​ពិនិត្យ​ព័ត៌មាន​លម្អិត​របស់​គណនី​បញ្ញើ​មានកាល​កំណត់
  • កែប្រែលក្ខខណ្ឌបន្តនៃគណនីបញ្ញើមានកាលកំណត់
  • ពិនិត្យ​សមតុល្យ​គណនី​ ​និង​របាយការណ៍​គណនី
  • ពិនិត្យ​ព័ត៌មាន​ក​ម្ចី
  • ពិនិត្យ​អត្រា​ប្តូរ​ប្រាក់
  • អាច​ស្វែងរក​ទីតាំង​សាខា​ ​ម៉ាស៊ីន​អេ​ធី​អឹ​ម​ ​ឬ ​ម៉ាស៊ីន​ដាក់​ប្រាក់​របស់ខេប៊ី​ប្រា​សាក់​នៅ​ជិត​បំផុត
  • គ្រប់គ្រង​ប័ណ្ណ​អេ​ធី​អឹ​ម
  • ចូល​ប្រើប្រាស់​ដោយ​ប្រើ​ខ្ចៅដៃ​ ​ឬ​ ​ផ្ទៃមុខ
  • ​ទទួល​បាន​សារ​ជូនដំណឹង​គ្រប់ពេល​ធ្វើ​ប្រតិបត្តិការ
  • កំណត់​លេខ​សម្ងាត់​ថ្មី​ ​ដោយខ្លួនឯង​ (​ករណី​ភ្លេច​លេខ​សម្ងាត់​ចាស់​)

ទំហំប្រតិបត្តិការ និងកម្រៃសេវា

ប្រភេទប្រតិបត្តិការទំហំកំណត់ក្នុង 1 ថ្ងៃទំហំកំណត់ក្នុង 1 ប្រតិបត្តិការកម្រៃសេវា
ផ្ទេរប្រាក់រវាងគណនីខេប៊ីប្រាសាក់100,000 ដុល្លារ ឬ
400 លានរៀល
100,000 ដុល្លារ ឬ
400 លានរៀល
មិនគិតកម្រៃសេវា
​ផ្ទេរប្រាក់ទៅធនាគារផ្សេងតាមប្រព័ន្ធបាគង200 លានរៀល និង 50,000 ដុល្លារ< 200 លានរៀល ឬ
< 50,000 ដុល្លារ
មិនគិតកម្រៃសេវា
ផ្ទេរប្រាក់ទៅគណនីបាគង40 លានរៀល និង 10,000 ដុល្លារ10 លានរៀល ឬ 2,500 ដុល្លារមិនគិតកម្រៃសេវា
ផ្ទេរប្រាក់តាមលេខសម្ងាត់ (Cash-Code)2,500 ដុល្លារ ឬ សមមូលប្រាក់រៀល#list#
– 500 ដុល្លារ ឬ
– 2 លានរៀល
មិនគិតកម្រៃសេវា
ស្កេន KHQR Code ខេប៊ីប្រាសាក់100,000 ដុល្លារ ឬ
 សមមូលប្រាក់រៀល
100,000 ដុល្លារ ឬ សមមូលប្រាក់រៀលមិនគិតកម្រៃសេវា
ស្កេន KHQR Code របស់ធនាគារផ្សេង10,000 ដុល្លារ ឬ
40 ​លានរៀល
2,500 ដុល្លារ ឬ
10 ​លានរៀល
មិនគិតកម្រៃសេវា
សេវាទូទាត់ឆ្លងដែនតាម QR10 ​លានរៀល10 ​លានរៀលមិនគិតកម្រៃសេវា
ផ្ទេរប្រាក់អន្តរជាតិ តាមប្រព័ន្ធ SWIFT100,000 ដុល្លារ ឬ 400 លានរៀល100,000 ដុល្លារ ឬ 400 លានរៀលកម្រៃសេវា
ដកប្រាក់តាមឃ្យូអរកូតលើអេធីអឹម3,000 ដុល្លារ ឬ 12 លានរៀល3,000 ដុល្លារ ឬ 2 លានរៀលមិនគិតកម្រៃសេវា
ដាក់ប្រាក់តាមឃ្យូអរកូតលើអេធីធឹមមិនកំណត់10,000 ដុល្លារ ឬ 20 លានរៀលមិនគិតកម្រៃសេវា
បើកគណនីបញ្ញើមានកាលកំណត់មិនកំណត់មិនគិតកម្រៃសេវា
ទូទាត់វិក្កយបត្រទឹកមិនកំណត់មិនគិតកម្រៃសេវា
ទូទាត់វិក្កយបត្រអគ្គិសនីមិនកំណត់មិនគិតកម្រៃសេវា
ទូទាត់វិក្កយបត្រសំរាមរបស់សហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនរាជធានីភ្នំពេញមិនកំណត់0.12 ដុល្លារ ក្នុងមួយប្រតិបត្តិការ
ប្រភេទវិក្កយបត្ររបស់ក្រុមហ៊ុនឯកជនដែលអាចទូទាត់បាន (Bill24)មិនកំណត់#list#
– 0.12 ដុល្លារ ក្នុងមួយប្រតិបត្តិការ
– លីម ម៉ូវ ខូ អិលធីឌី(មិនគិតកម្រៃសេវា)
ទូទាត់វិក្កយបត្រសំរាមរបស់ក្រុមហ៊ុន វិភូ ភពពុធ យូធីលីធី ឯ.ក ខេត្តឧត្តរមានជ័យមិនកំណត់មិនគិតកម្រៃសេវា
ទូទាត់វិក្កយបត្រសិក្សាមិនកំណត់មិនគិតកម្រៃសេវា
ទិញកាតទូរស័ព្ទមិនកំណត់មិនគិតកម្រៃសេវា
ពិនិត្យសមតុល្យគណនី និងរបាយការណ៍គណនីមិនកំណត់មិនគិតកម្រៃសេវា
ពិនិត្យអត្រាប្តូរប្រាក់ប្រចាំថ្ងៃមិនកំណត់មិនគិតកម្រៃសេវា
កម្រៃសេវាប្រចាំខែមិនគិតកម្រៃសេវា

ចំនួនកំណត់ប្រតិបត្តិការក្នុង 1 ថ្ងៃ

ប្រភេទប្រតិបត្តិការចំនួនប្រតិបត្តិការក្នុង 1 ថ្ងៃ
ផ្ទេរប្រាក់រវាងគណនីខេប៊ីប្រាសាក់100
ផ្ទេរប្រាក់ទៅធនាគារផ្សេងតាមប្រព័ន្ធបាគង100
ផ្ទេរប្រាក់ពីទៅគណនីបាគង100
ផ្ទេរប្រាក់តាមលេខសម្ងាត់100
ស្កេន KHQR Code ខេប៊ីប្រាសាក់100
ស្កេន KHQR Code របស់ធនាគារផ្សេង100
សេវាទូទាត់ឆ្លងដែនតាម QR100
ផ្ទេរប្រាក់អន្តរជាតិ តាមប្រព័ន្ធ100
ដកប្រាក់តាមឃ្យូអរកូតលើអេធីអឹម100
ដាក់ប្រាក់តាមឃ្យូអរកូតលើអេធីធឹមមិនកំណត់
បើកគណនីបញ្ញើមានកាលកំណត់មិនកំណត់
ទូទាត់វិក្កយបត្រមិនកំណត់
ទិញកាតទូរស័ព្ទមិនកំណត់

រូបិយប័ណ្ណ

លោកអ្នកអាចប្រើប្រាស់ប្រាក់រៀល និងប្រាក់ដុល្លារ ជាមួយនឹងកម្មវិធី KB PRASAC Mobile ។ ប្រសិនបើលោកអ្នកធ្វើការទូទាត់ប្រាក់ខុសពីប្រភេទរូបិយប័ណ្ណក្នុងគណនីរបស់លោកអ្នក ប្រព័ន្ធនឹងធ្វើការប្តូរប្រាក់របស់លោកអ្នកដោយស្វ័យប្រវត្តិតាមអត្រាប្តូរប្រាក់ប្រចាំថ្ងៃរបស់ខេប៊ីប្រាសាក់ ។

សម្គាល់៖

  • ខេប៊ីប្រាសាក់​រក្សា​សិទ្ធិ​ក្នុង​ការ​កែ​ប្រែ​អត្រា​ការ​ប្រាក់​ និង​កម្រៃ​សេវា ​ដោយ​ជូន​ដំណឹង​ទៅ​អតិ​ថិជន​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​លក្ខ​ខណ្ឌ​តម្រូវ​នៃ​ច្បាប់។
  • លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។

ផលិតផលដែលពាក់ព័ន្ធ

សេវាផ្ទេរប្រាក់ឆ្លងធនាគារ
សេវាផ្ទេរប្រាក់ឆ្លងធនាគារ
គណនីបញ្ញើមានកាលកំណត់
គណនីបញ្ញើមានកាលកំណត់
បញ្ចូលលុយទូរស័ព្ទ
បញ្ចូលលុយទូរស័ព្ទ