Menu
តាមដានយើងខ្ញុំំ:

ប្រាសាក់ ​បើក​ដំណើរការ​សាខា​ថ្មី​ចំនួន​២​ ​នៅ​ក្នុង​ខេត្ត​តាកែវ​ ​និង​ពោធិ៍សាត់

​ប្រា​សាក់​ ​ដែល​ជា​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ធំ​ជាងគេ​នៅ​កម្ពុជា​ ​និង​មាន​ភាគ​ទុនិ​ក​រឹង​មាំ​ពី​ប្រទេស​កូរ៉េ​ ​គឺ​ ​ធនាគារ​ KB Kook​m​in​ ​Bank​ ​បាន​បើក​ដំណើរការ​សាខា​ថ្មី​ចំនួន​ 2 ​បន្ថែម​ទៀត​ ​ដើម្បី​ផ្តល់​នូវ​សេវា​ហិរញ្ញវត្ថុ​ប្រកបដោយ​បរិ​យា​ប័ន្ន​កាន់តែ​ប្រសើរ​ជូន​ដល់​អតិថិជន​ ​និង​ជាពិសេស​ដើម្បី​ពង្រីក​បណ្ដាញ​សេវា​នៅ​ទូទាំង​ប្រទេស​។​

សាខា​ថ្មី​ទាំង​ 2 ​នោះ​គឺ​៖​
  1) ​ប្រា​សាក់​សាខា​ត្រពាំង​អ​ណ្តើ​ក​៖​ ​ស្ថិតនៅ​ក្នុង​ភូមិ​ស្ទឹង​ ​ឃុំ​អូរ​សារាយ​ ​ស្រុក​ត្រាំ​កក់​ ​ខេត្ត​តាកែវ​
  2) ​ប្រា​សាក់​សាខា​វាល​វែង​៖​ ​ស្ថិតនៅ​ក្នុង​ភូមិ​ប្រ​ម៉ោ​យ​ ​ឃុំ​ប្រ​ម៉ោ​យ​ ​ស្រុក​វាល​វែង​ ​ខេត្ត​ពោធិ៍សាត់​

​សាខា​ថ្មី​ទាំង​ 2 ​នេះ​ ​ធ្វើ​ឱ្យបណ្តាញ​ការិយាល័យ​របស់​ប្រា​សាក់​កើន​រហូតដល់​ 184 ​សាខា​ ​ដែល​បញ្ជាក់​ពី​ការ​ប្ដេជ្ញា​ចិត្ត​មោះមុត​ចំពោះ​ការ​បម្រើ​អតិថិជន​ជា​អាទិភាព​ ​និង​ការ​ប្ដេជ្ញា​ខ្ពស់​ក្នុង​ការ​ផ្ដល់​ជូន​បទពិសោធន៍​បម្រើ​សេវា​អតិថិជន​ដ៏​ល្អ​បំផុត​។​ ​ប្រា​សាក់​ ​នឹង​បន្ត​ពង្រីក​វិសាលភាព​នៃ​បណ្តាញ​ការិយាល័យ​ ​និង​អេ​ធី​អឹ​ម​គ្របដណ្ដប់​ទូទាំង​ប្រទេស​ ​និង​បច្ចេកវិទ្យា​ឌី​ជី​ថល​ហិរញ្ញវត្ថុ​ ​ក៏ដូចជា​នាំ​យក​ផលិតផល​និង​សេវាកម្ម​ហិរញ្ញវត្ថុ​កាន់តែ​ទំនើប​ជូន​ដល់​ប្រជាជន​កាន់តែ​ច្រើន​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។

​ដំណឹង​ល្អ​! ​ឥឡូវនេះ​ ​អតិថិជន​ប្រា​សាក់​ក្នុង​ខេត្ត​ឧត្តរមានជ័យ​ ​អាច​បង់ថ្លៃ​សំរាម​របស់​ក្រុមហ៊ុន​ ​វី​ភូ​ ​ភព​ពុធ​ ​តាម​ ​P​R​A​SAC​ ​Mobile​ ​Banking​ ​ដោយ​មិន​អស់​ក​ម្រៃ​សេវា

​ឧត្ដរមានជ័យ​ ​ថ្ងៃ​ទី​ 29 ​ខែ​ឧសភា​ ​ឆ្នាំ​ 2023​៖​ ​ប្រា​សាក់​ ​ដែល​ជា​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ធំ​ជាងគេ​នៅ​កម្ពុជា​ ​និង​មាន​ភាគ​ទុនិ​ក​រឹង​មាំ​ពី​ប្រទេស​កូរ៉េ​ ​គឺ​ ​ធនាគារ​ KB Kook​m​in​ ​Bank​ ​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​ទូទាត់​វិក្កយបត្រ​សំរាម​របស់​ក្រុមហ៊ុន​ ​វី​ភូ​ ​ភព​ពុធ​ ​នៅ​ខេត្ត​ឧត្ដរមានជ័យ​ ​តាម​ PRASAC Mobile Banking ដោយ​មិន​គិត​ក​ម្រៃ​សេវា​ ​គ្រប់ពេល​វេលា​ ​គ្រប់​ទីកន្លែង​។

​សម្រាប់​លោកអ្នក​ដែល​មិនទាន់​មាន​គណនី​ប្រា​សាក់​ ​គឺ​អាច​បើក​គណនី​ឌី​ជី​ថ​លតា​ម​កម្មវិធី​ ​P​R​A​SAC​ ​Mobile​ ​Banking​ ​ដោយខ្លួនឯង​ឥឡូវនេះ​ ​និង​រីករាយ​ធ្វើ​ប្រតិបត្តិការ​បង់ថ្លៃ​សំរាម​ ​និង​ប្រតិបត្តិការ​ផ្សេងៗ​ទៀតដោយ​មិន​អស់​ក​ម្រៃ​សេវា​។

​ព័ត៌មាន​លម្អិត​៖​ 086 999 911 ​ឬ​ 023 999 911

​ខេប៊ីប្រាសាក់ ​ឧបត្ថម្ភ​ថវិកា​ 200 ​លាន​រៀល​ ​ជូន​កាកបាទក្រហម​កម្ពុជា​ ​ក្នុង​ឱកាស​ខួប​លើក​ទី​១​៦​០​ ​ទិវា​ពិភពលោក​កាកបាទក្រហម​ ​អឌ្ឍចន្ទ​ក្រហម

Phnom Penh: KB PRASAC, the largest microfinance institution in Cambodia with the strong shareholder KB Kookmin Bank from Korea, has donated 200 million Riel to Cambodian Red Cross (CRC) in the celebration of the 160th Anniversary of World Red Cross and Red Crescent Day on 8 May 2023, under the theme “Together with Cambodian Red Cross for Social Inclusion.”

As the leading institution, KB PRASAC has actively engaged in social activities in order to create values and benefits for the society. Moreover, KB PRASAC always participates in many initiatives which benefit to society such as the battle against Covid-19 pandemic, the construction of library buildings, awarding outstanding talented students, sponsoring National Reading Day, sponsoring NBC’s Financial Literacy Awareness, ‘I love Riel’ Campaign, and providing emergency relief to its clients as well.

Through this contribution, KB PRASAC is glad to support the social activities of the Cambodian Red Cross. KB PRASAC hopes today’s donation will enable Cambodian Red Cross to further extend its relief program to more vulnerable victims.

KB PRASAC is dedicated to offering full-fledged financial services namely loans, deposits, PPWSA bill payment, EDC bill payment, waste collection bill payment, tuition fee payment, phone top-up, interbank fund transfer via Bakong system and Retail Pay system, inter-branch fund transfer, cash-by-code, foreign exchange, Cambodian Shared Switch (CSS), Fast Payment, real-time fund transfer, payroll, automated teller machine (ATM), cash deposit machine (CDM), KB PRASAC Mobile Banking and KB PRASAC Internet Banking, POS, bank confirmation and other services to target clients.

​ប្រាសាក់ ​ជាប់​ចំណាត់ថ្នាក់​លេខ​ 2 ​ជា​សហគ្រាស​បង់ពន្ធ​លើ​ប្រាក់ចំណូល​ច្រើនជាង​គេ​ប្រចាំ​ឆ្នាំ​ 2022

​ភ្នំពេញ​៖​ ​ប្រា​សាក់​ ​ដែល​ជា​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ធំ​ជាងគេ​នៅ​កម្ពុជា​ ​និង​មាន​ភាគ​ទុនិ​ក​រឹង​មាំ​ពី​ប្រទេស​កូរ៉េ​ ​គឺ​ ​ធនាគារ​ KB Kook​m​in​ ​Bank​ ​បាន​ទទួល​លិខិត​សរសើរ​ពី ​សម្ដេច​អគ្គមហាសេនា​ប​តីតេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​ក្នុង​ឱកាស​ដែល​ប្រា​សាក់​ទទួល​បាន​នាម​ជា​សហគ្រាស​បង់ពន្ធ​លើ​ប្រាក់ចំណូល​ច្រើនជាង​គេ​ ​ប្រចាំ​ឆ្នាំ​ 2022​។

​នៅ​ក្នុង​លិខិត​សរសើរ​នោះ​ ​សម្ដេច​តេជោ ​នាយករដ្ឋមន្ត្រី​ ​បាន​ចំណារថា​៖​ ​«ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ ​និង​កោតសរសើរ​ដោយ​ស្មោះ​អស់ពីដួងចិត្ត​ជូន​ចំពោះ​លោក​-​លោកស្រី​នាយក​គ្រឹះស្ថាន​ ​ដែល​បាន​ប្រកាស​និង​បង់ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំ​ឆ្នាំ​ 2022 ​ច្រើនជាង​គេ​ ​ក្នុង​ចំណាត់ថ្នាក់​លេខ​ 2 ​ក្នុងចំណោម​សហគ្រាស​ចំនួន​ 10 ​ដែល​បាន​ប្រកាស​និង​បង់ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំ​ឆ្នាំ​ 2022 ​ច្រើនជាង​គេ​។​ ​ការ​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​បាន​ល្អ​និង​ដោយ​ស្ម័គ្រចិត្ត​របស់​សហគ្រាស​លោក​-​លោកស្រី​ ​គឺជា​គំរូ​ដ៏​ល្អ​សម្រាប់​សហគ្រាស​នានា​ ​ជាពិសេស​ការ​ឆ្លុះបញ្ចាំង​ពី​អនុលោម​ភាព​សារពើពន្ធ​ក​ម្រិ​ត​ខ្ពស់​ ​និង​អភិបាល​កិច្ច​សាជីវកម្ម​ដ៏​ល្អ​ប្រសើរ​របស់​សហគ្រាស​។​ ​ជាមួយគ្នា​នេះ​ ​ខ្ញុំ​សូម​ធ្វើការ​វាយ​តម្លៃ​ខ្ពស់​ជូន​ដល់​សហគ្រាស​ក្នុង​ការចូលរួម​ចំណែក​យ៉ាងសំខាន់​ដល់​ការ​អភិវឌ្ឍ​និង​រីក​ចម្រើន​លូតលាស់​នៃ​សេដ្ឋកិច្ច​ ​និង​សង្គមជាតិ​កម្ពុជា​»​។

​បើក​គណនី​សន្សំ​នៅ​ប្រា​សាក់​បាន​ភ្លាម​ៗ​ដោយខ្លួនឯង​ ​ដោយ​មិន​ចាំបាច់​ទៅ​សាខា

​ភ្នំពេញ​ ​ថ្ងៃ​ទី​ 13 ​ខែ​មេសា​ ​ឆ្នាំ​ 2023​៖​ ​ប្រា​សាក់​ ​ដែល​ជា​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ធំ​ជាងគេ​នៅ​កម្ពុជា​ ​និង​ជា​បុត្រ​ស​ម្ព័ន្ធ​របស់​ធនាគារ​ KB Kook​m​in​ ​Bank​ ​នៃ​ប្រទេស​កូរ៉េ​ ​បាន​ប្រកាស​ដាក់​ឱ្យ​ដំណើរការ​ ​គណនី​ឌី​ជី​ថល​ ​ដែល​ជា​គណនី​សន្សំ​សម្រាប់​ផ្តល់​ជូន​ដល់​អតិថិជន​ដែល​មាន​ភាព​មមាញឹក​ក្នុង​ការងារ​និង​មុខ​ជំនួញ​ ​អាច​ធ្វើការ​បើក​គណនី​ឌី​ជី​ថល​បាន​ភ្លាម​ៗ​ដោយខ្លួនឯង​តាម​កម្មវិធី​ ​P​R​A​SAC​ ​Mobile​ ​Banking​ ​ដើម្បី​ធ្វើ​ប្រតិបត្តិការ​សាច់​បា្រក់​តាម​តម្រូវ​ការ​។

​គ្រប់​អតិថិជន​ដែល​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ដែល​មាន​សុពលភាព​ ​និង​មាន​អាយុ​ចាប់ពី​ 16 ​ឆ្នាំ​ឡើង​ ​អាច​បើក​គណនី​ឌី​ជី​ថល​ ​នៅ​ប្រា​សាក់​ ​ដោយ​មិនបាច់​មាន​ប្រាក់​តម្កល់​ដំបូង​ ​និង​សមតុល្យ​អប្បបរមា​។​ ​អតិថិជន​អាច​ពិនិត្យមើល​សមតុល្យ​គណនី​ ​ទទួល​ការផ្ទេរ​ប្រាក់​ចូល​ ​និង​អាច​ផ្ទេរ​ប្រាក់​ក្នុងរង្វង់​ប្រា​សាក់​និង​ឆ្លង​ធនាគារ​ ​ស្កេន​កូ​ដ​ K​H​QR ​ដើម្បី​ទូទាត់​ថ្លៃ​ទំនិញ​និង​សេវា​ ​ឬ​ ​បង់ថ្លៃ​ទឹក​ ​ភ្លើង​ ​សំរាម​និង​សំណល់​រឹង​ ​បង់ថ្លៃ​សិក្សា​ ​ទិញ​កាត​ទូរស័ព្ទ​ ​និង​ប្រតិបត្តិការ​ផ្សេងៗ​ទៀត​។

​គ្រប់​អតិថិជន​អាច​បញ្ចូល​លុយ​ក្នុង​គណនី​ឌី​ជី​ថល​របស់​ខ្លួន​បាន​យ៉ាង​ងាយស្រួល​តាម​ម៉ាស៊ីន​ដាក់​ប្រាក់​ប្រា​សាក់​ ​ឬ​ ​ការផ្ទេរ​ប្រាក់​ចូល​ពី​សាច់ញាតិ​ ​និង​ដៃគូ​ជំនួញ​ដែល​មាន​គណនី​សន្សំ​នៅ​ប្រា​សាក់​ ​ឬ​ ​តាម​វ៉ា​ឡេ​ត​បាគង​ ​ឬ​ ​ពី​កម្មវិធី​សេវា​ម៉ូ​បាល​ប៊ែ​ង​ឃី​ង​របស់​ធនាគារ​ ​និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​ជា​សមាជិក​ប្រព័ន្ធ​បាគង​ ​និង​ប្រព័ន្ធ​ ​Retail​ ​Pay​ ​ឬក៏​អាច​អញ្ជើញ​ទៅ​សាខា​ប្រា​សាក់​ណាមួយ​ក្នុង​ម៉ោង​ធ្វើការ​។

​សម្រាប់​ព័ត៌មាន​បន្ថែម​ ​សូម​ចូល​ទៅកាន់​ គណនីឌីជីថល
​អតិថិជន​អាច​ដោ​ន​ឡូ​ដ​យក​កម្មវិធី​ ​P​R​A​SAC​ ​Mobile​ ​Banking​ ​ពី​ ​Goo​g​l​e​ ​Play​ ​Store​ ​ឬ​ ​Apple​ ​A​p​p​ ​Store​ ​ដើម្បី​បើក​គណនី​ឌី​ជី​ថល​បាន​ភ្លាម​ៗ​នៅ​ថ្ងៃនេះ​។​