បេឡាធិការ​ (Teller)

ទីតាំងការងារ៖

  • សាខាសណ្ដាន់ ០១ រូប

ភារកិច្ច និង ការទទួលខុសត្រូវមាន៖

  • បញ្ចូល​ព័ត៌មាន​អតិថិជន​ (C​IF​ ​Creation​) ​បង្កើត​គណនី​សន្សំ​ (​Savings​ ​Opening​) ​គណនី​ក​ម្ចី(​Loan​ ​Opening​) ​និង​គណនី​ ​មានកាល​កំណត់​ (​T​D​) ​ក្នុង​ប្រព័ន្ធ​ ​FLEX​CUBE​
  • បង្ខាំង​-​ដោះ​បង្ខាំង​គណនី​ ​និង​បិទ​គណនី​
  • ធ្វើ​ប្រតិបត្តិការ​ដាក់​-​ដកប្រាក់​ ​សន្សំ​ ​ផ្ទេរ​ប្រាក់​ ​ប្តូរ​ប្រាក់​ជូន​ ​អតិថិជន​ ​ក្នុង​ប្រព័ន្ធ​ FLEX​CUBE​
  • ​ធ្វើ​ប្រតិបត្តិការ​ចុះបញ្ជី​ ​ទូទាត់ចំណូល​-​ចំណាយ​ជូន​អ្នកផ្គត់ផ្គង់​ ​និង​បុគ្គលិក​ធ្វើ​ប្រតិបត្តិការ​ចុះបញ្ជី​ បុ​រេ​ប្រទាន​ ​និង​ទូទាត់​ជាមួយ​ ​ម​ន្រ្តី​ឥណទាន​
  • ការងារ​ចុះបញ្ជី​ផ្សេងៗ​ទៀត​ ​តាម​ការចាត់ចែង​របស់​ប្រធាន​បេឡា​
  • បើកប្រាក់​ក​ម្ចី​និង​ទទួល​ប្រាក់សំណង​ពី​អតិថិជន​ ​និង​កត់ត្រា​លើ​ ​សក្ខី​ប​ត្រ​
  • ​ទទួល​ដាក់​-​ដកប្រាក់​ ​បញ្ញើ​ពី​អតិថិជន​ ​និង​កត់ត្រា​លើ​សក្ខី​ប​ត្រ​
  • ​ទទួលខុសត្រូវ​ ​កត់ត្រា​ ​តាមដាន​ ​និង​គ្រប់គ្រង​ទ្រព្យ​ដាក់​ធានា​ (​Collateral​)
  • ទទួលខុសត្រូវ​ ​កត់ត្រា​ ​តាមដាន​ ​និង​គ្រប់គ្រង​ឯកសារ​ ​Loan​ ​file​ ​និង​ ​Saving​ ​File​
  • ពន្យល់​និង​ឆ្លើយតប​ ​នូវ​ច​ម្ងល់​របស់​អតិថិជន​ប្រកបដោយ​វិជ្ជាជីវៈ

អត្ថប្រយោជន៍ទទួលបាន៖

  • ​​​ប្រាក់បៀវត្សសមរម្យតាមទីផ្សារប្រកួតប្រជែង
  • ប្រាក់ឧបត្ថម្ភតួនាទីប្រចាំខែ រហូតដល់ ២០ ដុល្លារ
  • ប្រាក់រង្វាន់លើកទឹកចិត្តប្រចាំឆ្នាំរហូតដល់ ៨ខែ នៃប្រាក់ខែគោល
  • ប្រាក់ឧបត្ថម្ភបុណ្យចូលឆ្នាំខ្មែរ(ស្មើនឹងប្រាក់ខែគោលចំនួន ១ខែ)
  • ប្រាក់ឧបត្ថម្ភបុណ្យភ្ជុំបិណ្ឌ(ស្មើនឹងប្រាក់ខែគោលចំនួន ១ខែ)
  • ទទួលបានប្រាក់អតីតភាពការងារស្មើនឹងប្រាក់ឈ្នួល និង ប្រាក់បន្ទាប់បន្សំជាមធ្យមចំនួន១៥ថ្ងៃក្នុង១ឆ្នាំ
  • ប្រាក់ឧបត្ថម្ភមូលនិធិមិត្តខេប៊ីប្រាសាក់ រហូតដល់ ១,០០០ ដុល្លារ
  • ផ្តល់ជូនសម្លៀកបំពាក់ឯកសណ្ឋាន និងអាវយឺត
  • ផ្ដល់ជូនប្រាក់ឈ្នួលក្នុងកំឡុងពេលឈប់សម្រាកលំហែមាតុភាព
  • មានការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំជារៀងរាល់ឆ្នាំ
  • ទទួលបានឱកាសដំឡើងតួនាទី
  • ផ្តល់កន្លែងស្នាក់នៅ (នៅក្នុងស្នាក់ការ)
  • ​ផ្តល់អាទិភាពឲ្យជ្រើសរើសសាខាដែលនៅជិតផ្ទះ
  • ទទួលបានកម្ចីបុគ្គលិកក្នុងអត្រាការប្រាក់ទាប
  • ទទួលបានការបណ្តុះបណ្តាលជំនាញពីស្ថាប័ន
  • ទទួលបានការជួយជ្រោមជ្រែងឲ្យអនុវត្តការងារបានរលូននៅកម្រិតសាខា
  • ធានារ៉ាប់រងសុខភាព (ប.ស.ស)
  • ធានារ៉ាប់រងលើការសម្រាកនៅមន្ទីរពេទ្យ (ប.ស.ស)
  • ធានារ៉ាប់រងគ្រោះថ្នាក់ផ្ទាល់ខ្លួន (ប.ស.ស)
  • ច្បាប់ឈប់សម្រាកប្រចាំឆ្នាំរហូតដល់ ២១ថ្ងៃ
  • ច្បាប់ឈប់សម្រាករៀបអាពាហ៍ពិពាហ៍ ៥ថ្ងៃ
  • ច្បាប់ឈប់សម្រាកលំហែមាតុភាពរហូតដល់ ៩០ថ្ងៃ
  • ច្បាប់ឈប់សម្រាកពេលមានធុរៈក្នុងគ្រួសារ
  • ឈប់សម្រាកថ្ងៃបុណ្យជាតិ អន្តរជាតិ និង ថ្ងៃសៅរ៍ អាទិត្យ។

លក្ខណៈ​សម្បត្តិ​ចាំបាច់​ត្រូវ​មាន​៖

  • កំពុង​សិក្សា​ ​ឫ​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​ ​ធនាគារ​/​ហិរញ្ញវត្ថុ​/​គណនេយ្យ​/​សេ​ដ្ខ​កិច្ច​/​គ្រប់គ្រង​/​ពាណិជ្ជកម្ម​ ​ឬ​ជំនាញ​ដែល​ពាក់ព័ន្ធ​។​
  • មាន​សីលធម៌​ល្អ​ ​មាន​ឥរិយាបថ​ល្អ​ ​មាន​ភាព​ស្មោះត្រង់​ ​មានការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ ​មានការ​គោរពវិន័យ​ ​និង​មានគំនិត​ជា​សហគ្រិន​។​
  • ​មិន​មាន​បទពិសោធន៍​ការងារ​ក៏​អាច​ដាក់ពាក្យ​បាន​ដែរ

បេ​ក្ខ​នារី​ ​និង​បេក្ខជន​ដែល​មាន​ចំណាប់អារម្មណ៍​សូម​បំពេញ​ ​ទម្រង់​បែបបទ​សុំ​បំ​ពេញការ​ងារ​ ​និង​ភ្ជាប់​ជាមួយ​ឯកសារ​ពាក់ព័ន្ធ​ ​មាន​​​រូបថត​ ​៤​X​៦​(​០​១​សន្លឹក​) ​ប័ណ្ណ​គ្រួសារ​ ​សំបុត្រកំណើត​ ​អត្តសញ្ញាណប័ណ្ណ​ ​និង​សញ្ញាប័ត្រ​ផ្សេងៗ​ (​ថត​ចំ​លង​ ​តែប៉ុណ្ណោះ​) ​ផ្ញើ​មកកាន់​ទីស្នាក់ការ​កណ្ដាល​ភ្នំពេញ​ដែល​មាន​អាសយដ្ឋាន​នៅ​ ​អាគារ​លេខ​២​១​២​ ​ផ្លូវ​២​៧​១​ ​សង្កាត់​ទួល​ទំពូង​២​ ​ខ័ណ្ឌចំការមន​ ​រាជធានីភ្នំពេញ​ ​ឬ​សាខាខេប៊ីប្រា​សាក់​ណាមួយ​ដែល​នៅ​ជិត​លោកអ្នក​ ​ឬ​តាមរយៈ​អុី​ម៉ែ​ល​៖​ ​recruitment​@​kbprasacbank.com.kh​ (​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​មក​ការិយាល័យ​កណ្ដាល ទូរសព្ទ័លេខ ៖ ០២៣ ៩៦២ ០៦២)។