ទីតាំងការងារ៖
- សាខាផ្សារប៉ាង្កសី ០១ រូប
ភារកិច្ច និង ការទទួលខុសត្រូវមាន៖
- បញ្ចូលព័ត៌មានអតិថិជន (CIF Creation) បង្កើតគណនីសន្សំ (Savings Opening) គណនីកម្ចី(Loan Opening) និងគណនី មានកាលកំណត់ (TD) ក្នុងប្រព័ន្ធ FLEXCUBE
- បង្ខាំង-ដោះបង្ខាំងគណនី និងបិទគណនី
- ធ្វើប្រតិបត្តិការដាក់-ដកប្រាក់ សន្សំ ផ្ទេរប្រាក់ ប្តូរប្រាក់ជូន អតិថិជន ក្នុងប្រព័ន្ធ FLEXCUBE
- ធ្វើប្រតិបត្តិការចុះបញ្ជី ទូទាត់ចំណូល-ចំណាយជូនអ្នកផ្គត់ផ្គង់ និងបុគ្គលិកធ្វើប្រតិបត្តិការចុះបញ្ជី បុរេប្រទាន និងទូទាត់ជាមួយ មន្រ្តីឥណទាន
- ការងារចុះបញ្ជីផ្សេងៗទៀត តាមការចាត់ចែងរបស់ប្រធានបេឡា
- បើកប្រាក់កម្ចីនិងទទួលប្រាក់សំណងពីអតិថិជន និងកត់ត្រាលើ សក្ខីបត្រ
- ទទួលដាក់-ដកប្រាក់ បញ្ញើពីអតិថិជន និងកត់ត្រាលើសក្ខីបត្រ
- ទទួលខុសត្រូវ កត់ត្រា តាមដាន និងគ្រប់គ្រងទ្រព្យដាក់ធានា (Collateral)
- ទទួលខុសត្រូវ កត់ត្រា តាមដាន និងគ្រប់គ្រងឯកសារ Loan file និង Saving File
- ពន្យល់និងឆ្លើយតប នូវចម្ងល់របស់អតិថិជនប្រកបដោយវិជ្ជាជីវៈ
អត្ថប្រយោជន៍ទទួលបាន៖
- ប្រាក់បៀវត្សសមរម្យតាមទីផ្សារប្រកួតប្រជែង
- ប្រាក់ឧបត្ថម្ភតួនាទីប្រចាំខែ រហូតដល់ ២០ ដុល្លារ
- ប្រាក់រង្វាន់លើកទឹកចិត្តប្រចាំឆ្នាំរហូតដល់ ៨ខែ នៃប្រាក់ខែគោល
- ប្រាក់ឧបត្ថម្ភបុណ្យចូលឆ្នាំខ្មែរ(ស្មើនឹងប្រាក់ខែគោលចំនួន ១ខែ)
- ប្រាក់ឧបត្ថម្ភបុណ្យភ្ជុំបិណ្ឌ(ស្មើនឹងប្រាក់ខែគោលចំនួន ១ខែ)
- ទទួលបានប្រាក់អតីតភាពការងារស្មើនឹងប្រាក់ឈ្នួល និង ប្រាក់បន្ទាប់បន្សំជាមធ្យមចំនួន១៥ថ្ងៃក្នុង១ឆ្នាំ
- ប្រាក់ឧបត្ថម្ភមូលនិធិមិត្តខេប៊ីប្រាសាក់ រហូតដល់ ១,០០០ ដុល្លារ
- ផ្តល់ជូនសម្លៀកបំពាក់ឯកសណ្ឋាន និងអាវយឺត
- ផ្ដល់ជូនប្រាក់ឈ្នួលក្នុងកំឡុងពេលឈប់សម្រាកលំហែមាតុភាព
- មានការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំជារៀងរាល់ឆ្នាំ
- ទទួលបានឱកាសដំឡើងតួនាទី
- ផ្តល់កន្លែងស្នាក់នៅ (នៅក្នុងស្នាក់ការ)
- ផ្តល់អាទិភាពឲ្យជ្រើសរើសសាខាដែលនៅជិតផ្ទះ
- ទទួលបានកម្ចីបុគ្គលិកក្នុងអត្រាការប្រាក់ទាប
- ទទួលបានការបណ្តុះបណ្តាលជំនាញពីស្ថាប័ន
- ទទួលបានការជួយជ្រោមជ្រែងឲ្យអនុវត្តការងារបានរលូននៅកម្រិតសាខា
- ធានារ៉ាប់រងសុខភាព (ប.ស.ស)
- ធានារ៉ាប់រងលើការសម្រាកនៅមន្ទីរពេទ្យ (ប.ស.ស)
- ធានារ៉ាប់រងគ្រោះថ្នាក់ផ្ទាល់ខ្លួន (ប.ស.ស)
- ច្បាប់ឈប់សម្រាកប្រចាំឆ្នាំរហូតដល់ ២១ថ្ងៃ
- ច្បាប់ឈប់សម្រាករៀបអាពាហ៍ពិពាហ៍ ៥ថ្ងៃ
- ច្បាប់ឈប់សម្រាកលំហែមាតុភាពរហូតដល់ ៩០ថ្ងៃ
- ច្បាប់ឈប់សម្រាកពេលមានធុរៈក្នុងគ្រួសារ
- ឈប់សម្រាកថ្ងៃបុណ្យជាតិ អន្តរជាតិ និង ថ្ងៃសៅរ៍ អាទិត្យ។
លក្ខណៈសម្បត្តិចាំបាច់ត្រូវមាន៖
- កំពុងសិក្សា ឫបញ្ចប់បរិញ្ញាបត្រផ្នែក ធនាគារ/ហិរញ្ញវត្ថុ/គណនេយ្យ/សេដ្ខកិច្ច/គ្រប់គ្រង/ពាណិជ្ជកម្ម ឬជំនាញដែលពាក់ព័ន្ធ។
- មានសីលធម៌ល្អ មានឥរិយាបថល្អ មានភាពស្មោះត្រង់ មានការប្តេជ្ញាចិត្តខ្ពស់ មានការគោរពវិន័យ និងមានគំនិតជាសហគ្រិន។
- មិនមានបទពិសោធន៍ការងារក៏អាចដាក់ពាក្យបានដែរ
បេក្ខនារី និងបេក្ខជនដែលមានចំណាប់អារម្មណ៍សូមបំពេញ ទម្រង់បែបបទសុំបំពេញការងារ និងភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ មានរូបថត ៤X៦(០១សន្លឹក) ប័ណ្ណគ្រួសារ សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ និងសញ្ញាប័ត្រផ្សេងៗ (ថតចំលង តែប៉ុណ្ណោះ) ផ្ញើមកកាន់ទីស្នាក់ការកណ្ដាលភ្នំពេញដែលមានអាសយដ្ឋាននៅ អាគារលេខ២១២ ផ្លូវ២៧១ សង្កាត់ទួលទំពូង២ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ ឬសាខាខេប៊ីប្រាសាក់ណាមួយដែលនៅជិតលោកអ្នក ឬតាមរយៈអុីម៉ែល៖ recruitment@kbprasacbank.com.kh (សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកការិយាល័យកណ្ដាល ទូរសព្ទ័លេខ ៖ ០២៣ ៩៦២ ០៦២)។