ទីតាំងការងារ៖
- ការិយាល័យកណ្ដាល ១រូប
ភារកិច្ច និង ការទទួលខុសត្រូវមាន៖
- មើលថែទាំផ្កា និងត្រួតពិនិត្យពីសម្រស់ ឲ្យមានសោភ័ណ្ឌភាពតាមជាន់នីមួយៗ និងមុខការិយាល័យប្រចាំថ្ងៃ
- ប្តូរដើមផ្កាដាក់ក្នុងផើងពេលដែលទិញថ្មីឬ ផ្លាស់ប្តូរផ្កាចាស់ៗចេញ
- ពិនិត្យគុណភាពដី គុណភាពផើង គុណភាពផ្កាលាងសំអាតគ្រួសក្នុងផើង ផើងផ្កា និង ទ្រនាប់ផើង
- ចាត់ចែងផ្កាដាក់តាមជាន់នីមួយៗ ដាក់ផ្កាទៅតាមទីតាំងនៃប្លង់ រើផ្លាស់ប្តូរប្រសិនបើមានការប្រែប្រួល
- ធ្វើរបាយការណ៍ពីដើមផ្កាដែលងាប់ និងត្រូវទិញថ្មីធ្វើសម្រង់តម្លៃពីដើមផ្កាដែលត្រូវទិញថ្មី និងសុំសម្រង់តម្លៃពីហាងផ្កា មកប្រៀបធៀបរកតំលៃសមរម្យ
- សិក្សាពីដើមផ្កាដែលអាចដាក់តាំងបានយូរ
- ជំនួយការបញ្ចូនឯកសារ និងសម្ភារផ្សេងៗពី ប្រាសាក់ ទៅស្ថាប័នមីក្រូហិរញ្ញវត្ថុ ធនាគារ មន្ទីរ ឬ ក្រសួង
- ត្រួតពិនិត្យការងារអ្នកបោសសម្អាត និង សម្ភារ ព្រមទាំងត្រួតពិនិត្យ អនាម័យក្នុង ការិយាល័យកណ្តាល និង បន្ទប់បណ្តុះបណ្តាល
- ការរៀបចំបន្ទប់ប្រជុំ បណ្តុះបណ្តាល សិក្ខាសាលា អាហារសម្រន់ អាហារសម្រន់ថ្ងៃត្រង់
- ធ្វើការងារផ្សេងៗទៀតដែលតម្រូវដោយអ្នកគ្រប់គ្រង។
លក្ខណៈសម្បត្តិចាំបាច់ត្រូវមាន៖
- មានកម្រិតសិក្សាថ្នាក់ទុតិយភូមិ
- មានអាយុចាប់ពី ២០ដល់ ៣៩ ឆ្នាំ
- អាចបើបរម៉ូតូបាន
- មានសុខភាពល្អ អនាម័យល្អ
- មានប្រវត្ដិល្អក្នុងសង្គម ចាំបាច់ត្រូវមានភាពស្មោះត្រង់
- មានទំនួលខុសត្រូវខ្ពស់ និងមានស្មារតីក្រុម
- មានអាកប្បកិរិយាល្អ សុចរិតភាព ចេះជួយការងារ មានការប្តេជ្ញាចិត្តខ្ពស់ និងសមត្ថភាព
- មានអត្តចរិករួសរាយរាក់ទាក់ ស្លូតបូត សុភាពរៀបសារ និងមានទំនាក់ទំនងល្អ
- មានភាពឯករាជ្យក្នុងការងារ ចាំបាច់ត្រូវមានភាពស្មោះត្រង់
- អាចធ្វើដំណើរទៅខេត្តបាន។
ព័ត៌មានការងារ
បេក្ខនារី និងបេក្ខជនដែលមានចំណាប់អារម្មណ៍សូមបំពេញ ទម្រង់បែបបទសុំបំពេញការងារ និងភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ មានរូបថត ៤X៦(០១សន្លឹក) ប័ណ្ណគ្រួសារ សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ និងសញ្ញាប័ត្រផ្សេងៗ (ថតចំលង តែប៉ុណ្ណោះ) ផ្ញើមកកាន់ទីស្នាក់ការកណ្ដាលភ្នំពេញ ដែលមានអាស័យដ្ឋាននៅ អាគារលេខ២១២ ផ្លូវ២៧១ សង្កាត់ទួល ទំពួង២ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ ឬ សាខាប្រាសាក់ណាមួយដែលនៅជិតលោកអ្នក ឬតាមរយៈអ៊ីម៉ែល៖ recruitment@kbprasacbank.com.kh
សំរាប់ព័ត៌មានបន្ថែម
ទូរស័ព្ទលេខ៖ 023 962 062
អ៊ីម៉ែល៖ recruitment@kbprasacbank.com.kh
សម្គាល់៖ រាល់ពាក្យស្នើសុំទាំងអស់ត្រូវបញ្ជាក់ពីទីតាំងការងារឲ្យបានច្បាស់លាស់ ហើយមានតែបេក្ខនារី និងបេក្ខជន ដែលត្រូវអញ្ជើញធ្វើការប្រឡងឬបទសម្ភាសន៍នឹងត្រូវបានទំនាក់ទំនងតាមទូរស័ព្ទ៕