មន្រ្តីឥណទាន​ (Credit Officer)

ទីតាំងការងារ៖

  • សាខាទូទាំងប្រទេស

ភារកិច្ច និង ការទទួលខុសត្រូវមាន៖

  • ធ្វើផែនការ យុទ្ធសាស្ត្រ នឹង ប្រតិបត្តិការផ្តល់កម្ចី និងសេវាប្រាក់ បញ្ញើរ គោរពតាមគោលការណ៍ នីតិវិធី បទដ្ឋាន និងអនុវត្ត តាមការណែនាំផ្សេងៗរបស់នាយកសាខា នាយកភូមិភាគ និងការិយាល័យកណ្តាល ។
  • ស្វែងយល់ពីបរិយាកាស គូរប្រកួតប្រជែង និង ធ្វើការផ្សព្វផ្សាយផលិតផល និងសេវាកម្មរបស់ធនាគារ។
  • គ្រប់គ្រងសាច់ប្រាក់ក្នុងការ ដឹកជញ្ជូនប្រាក់ ការបើកប្រាក់ និង ប្រមូលប្រាក់ពីអតិថិជនអោយស្របតាមគោលការណ៍របស់ស្ថាប័ន។
  • ធ្វើការទំនាក់ទំនងសាធារណៈនៅក្នុងតំបន់ប្រតិបត្តិ និងថែរក្សាទ្រព្យសម្បត្តិរបស់ស្ថាប័នអោយបានគង់វង្ស។
  • ដោះស្រាយកម្ចីមានបញ្ហា និងសម្របសម្រួលរាល់ការតវ៉ា ឬ ទាមទារផ្សេងៗ របស់អតិថិជន និងបុគ្គលិក។
  • អនុវត្តការងារផ្សេងៗទៀតដែលតម្រូវដោយអ្នកគ្រប់គ្រង។

អត្ថប្រយោជន៍ទទួលបាន៖

  • ​​​ប្រាក់បៀវត្សប្រចាំខែសរុបរហូតដល់ ១,០០០ ដុល្លារ
  • ករណីប្រាក់បៀវត្សលើស ១,០០០ ដុល្លារ រក្សាទុកទូទាត់បីខែម្តង
  • ប្រាក់ឧបត្ថម្ភតួនាទីប្រចាំខែ
  • ប្រាក់រង្វាន់លើកទឹកចិត្តប្រចាំឆ្នាំ
  • ប្រាក់ឧបត្ថម្ភបុណ្យចូលឆ្នាំខ្មែរ
  • ប្រាក់ឧបត្ថម្ភបុណ្យភ្ជុំបិណ្ឌ
  • ទទួលបានប្រាក់អតីតភាពការងារ ស្របតាមច្បាប់ការងារ
  • ថ្លៃប្រេងឥន្ធនៈ និង ថ្លៃឈ្នួលម៉ូតូរហូតដល់ ៦០ ដុល្លារ/១ខែ
  • ប្រាក់ឧបត្ថម្ភមូលនិធិមិត្តខេប៊ីប្រាសាក់ រហូតដល់ ១,០០០ដុល្លារ
  • ផ្តល់ជូនប្រាក់ឧបត្ថម្ភសម្លៀកបំពាក់ឯកសណ្ឋាន
  • ផ្តល់ជូនទូរស័ព្ទ និង កាតទូរស័ព្ទ
  • ទទួលបានការជួយជ្រោមជ្រែងឲ្យអនុវត្តការងារបានរលូននៅកម្រិតសាខា
  • ទទួលបានការបណ្តុះបណ្តាលជំនាញពីស្ថាប័ន
  • ទទួលបានឱកាសតម្លើងតួនាទី
  • ទទួលបានប្រាក់កម្ចីទិញម៉ូតូ និង កម្ចីបុគ្គលិកក្នុងអត្រាការប្រាក់ទាប
  • ធានារ៉ាប់រងសុខភាព (ប.ស.ស)
  • ធានារ៉ាប់រងលើការសម្រាកនៅមន្ទីរពេទ្យ (ប.ស.ស)
  • ធានារ៉ាប់រងគ្រោះថ្នាក់ផ្ទាល់ខ្លួន (ប.ស.ស)
  • ផ្តល់កន្លែងស្នាក់នៅ (នៅក្នុងស្នាក់ការ)
  • ផ្តល់អាទិភាពឲ្យជ្រើសរើសសាខាដែលនៅជិតផ្ទះ
  • ច្បាប់ឈប់សម្រាកប្រចាំឆ្នាំរហូតដល់ ២១ថ្ងៃ
  • ច្បាប់ឈប់សម្រាករៀបអាពាហ៍ពិពាហ៍ ៥ថ្ងៃ
  • ច្បាប់ឈប់សម្រាកបិតុភាព
  • ច្បាប់ឈប់សម្រាកពេលមានធុរៈក្នុងគ្រួសារ
  • ឈប់សម្រាកថ្ងៃបុណ្យជាតិ អន្តរជាតិ និង ថ្ងៃសៅរ៍ អាទិត្យ។

លក្ខណៈ​សម្បត្តិ​ចាំបាច់​ត្រូវ​មាន​៖

  • កំពុងសិក្សា ឬ បញ្ចប់បរិញ្ញាបត្រផ្នែក ធនាគារ/ហិរញ្ញវត្ថុ/គណនេយ្យ/សេដ្ឋកិច្ច/គ្រប់គ្រង/ពាណិជ្ជកម្ម ឬ សញ្ញាបត្រដែលពាក់ព័ន្ធ។
  • មានសីលធម៌ល្អ មានឥរិយាបថល្អ មានភាពស្មោះត្រង់ មានការប្តេជ្ញាចិត្តខ្ពស់ មានការគោរពវិន័យ និងមានគំនិតជាសហគ្រិន។
  • មិនមានបទពិសោធន៍ការងារក៏អាចដាក់ពាក្យបានដែរ។

បេ​ក្ខ​នារី​ ​និង​បេក្ខជន​ដែល​មាន​ចំណាប់អារម្មណ៍​សូម​បំពេញ​ ​ទម្រង់​បែបបទ​សុំ​បំ​ពេញការ​ងារ​ ​និង​ភ្ជាប់​ជាមួយ​ឯកសារ​ពាក់ព័ន្ធ​ ​មាន​​​រូបថត​ ​៤​X​៦​(​០​១​សន្លឹក​) ​ប័ណ្ណ​គ្រួសារ​ ​សំបុត្រកំណើត​ ​អត្តសញ្ញាណប័ណ្ណ​ ​និង​សញ្ញាប័ត្រ​ផ្សេងៗ​ (​ថត​ចំ​លង​ ​តែប៉ុណ្ណោះ​) ​ផ្ញើ​មកកាន់​ទីស្នាក់ការ​កណ្ដាល​ភ្នំពេញ​ដែល​មាន​អាសយដ្ឋាន​នៅ​ ​អាគារ​លេខ​២​១​២​ ​ផ្លូវ​២​៧​១​ ​សង្កាត់​ទួល​ទំពូង​២​ ​ខ័ណ្ឌចំការមន​ ​រាជធានីភ្នំពេញ​ ​ឬ​សាខាខេប៊ីប្រា​សាក់​ណាមួយ​ដែល​នៅ​ជិត​លោកអ្នក​ ​ឬ​តាមរយៈ​អុី​ម៉ែ​ល​៖​ ​recruitment​@​kbprasacbank.com.kh​ (​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​មក​ការិយាល័យ​កណ្ដាល ទូរសព្ទ័លេខ ៖ ០២៣ ៩៦២ ០៦២)។