សេវាបើកប្រាក់បៀវត្ស ផ្ដល់ភាពងាយស្រួលជូនចំពោះនិយោជក ក្រុមហ៊ុន សហគ្រាស អង្គការជាតិ-អន្តរជាតិ និងអង្គភាពនានាក្នុងការបើកប្រាក់ខែជូនដល់បុគ្គលិក និយោជិត និងកម្មករ ប្រកបដោយសុវត្ថិភាព តម្លាភាព និងចំណេញពេលវេលា ព្រមទាំងបានផ្ដល់ឲ្យបុគ្គលិកមានឱកាសទទួលបានអត្ថប្រយោជន៍ជាច្រើនបន្ថែមទៀតក្នុងការប្រើប្រាស់ផលិតផល និងសេវាកម្មពី ធនាគារ ខេប៊ីប្រាសាក់។ ខេប៊ីប្រាសាក់ផ្ដល់ប័ណ្ណ ATM ដោយឥតគិតថ្លៃជូនបុគ្គលិករបស់លោកអ្នក ដើម្បីឲ្យពួកគាត់អាចប្រើប្រាស់ប្រាក់បៀវត្សរ៍របស់ខ្លួនបានភ្លាមៗ គ្រប់ពេលវេលា ( 24 ម៉ោងក្នុងមួយថ្ងៃ និង 7 ថ្ងៃក្នុងមួយសប្ដាហ៍) តាមរយៈ ATM របស់ខេប៊ីប្រាសាក់ជាង 100 ទីតាំងទូទាំងប្រទេស។ បន្ថែមលើសពីនេះ បុគ្គលិកក៏នឹងទទួលបានការភ្ជាប់កម្មវិធី KB PRASAC Mobile ដោយមិនគិតថ្លៃសេវា ហើយអនុញ្ញាតឲ្យគាត់អាចធ្វើការទូទាត់វិក្កយបត្រទឹក-ភ្លើង ផ្ទេរប្រាក់ ផ្ទេរប្រាក់តាមលេខសម្ងាត់ (Cash-Code) ទិញកាតទូរស័ព្ទ និងពិនិត្យសមតុល្យសាច់ប្រាក់ជាដើម។
អត្រាការប្រាក់ និងកម្រៃសេវា
បរិយាយ | អត្រាការប្រាក់ និងថ្លៃសេវា |
---|---|
បើកគណនីសន្សំជូនបុគ្គលិក | មិនគិតកម្រៃ |
ទឹកប្រាក់សន្សំដាក់ដំបូង | មិនតម្រូវ |
ប័ណ្ណ ATM | ឥតគិតថ្លៃ |
អត្ថប្រយោជន៍សម្រាប់និយោជក
- ចំណេញពេលវេលាដល់ក្រុមហ៊ុន សហគ្រាស អង្គការជាតិ-អន្តរជាតិ
- ផ្ដល់ភាពងាយស្រួលក្នុងការបើកប្រាក់បៀវត្សឲ្យបុគ្គលិក និងរក្សាបានតម្លាភាព និងចៀសផុតពីការភាន់ច្រលំនានា
- ផ្ដល់ភាពទំនើបទាន់សម័យតាមរយៈការប្រើប្រាស់សេវាកម្មធនាគារជូនដល់បុគ្គលិក
- ងាយស្រួលក្នុងការគ្រប់គ្រងព័ត៌មានគណនីរបស់ក្រុមហ៊ុន
អត្ថប្រយោជន៍សម្រាប់បុគ្គលិក និយោជិត កម្មករ
- គ្រប់បុគ្គលិកនឹងទទួលបានគណនីផ្ទាល់ខ្លួនមួយជាមួយ ខេប៊ីប្រាសាក់
- ទទួលបានការប្រាក់លើសមតុល្យសាច់ប្រាក់ដែលមាននៅក្នុងគណនីរបស់ខ្លួន
- ទទួលបានប័ណ្ណអេធីអឹម ខេប៊ីប្រាសាក់ ដោយឥតគិតថ្លៃ
- ធានានូវសុវត្ថិភាពចំពោះសាច់ប្រាក់នៅក្នុងគណនី
- អាចដកប្រាក់ ទូទាត់ថ្លៃវិក្កយបត្រទឹកភ្លើង ទិញកាតទូរស័ព្ទ ពិនិត្យសមតុល្យគណនី និងសេវាផ្សេងៗ
- ទទួលបានការភ្ជាប់កម្មវិធី KB PRASAC Mobile និងអាចទូទាត់ថ្លៃវិក្កយបត្រទឹកភ្លើង ទិញកាតទូរស័ព្ទ ពិនិត្យសមតុល្យគណនី និងសេវាផ្សេងៗ