ផ្ទេរប្រាក់ឆ្លងសាខា

ដំណោះ​ស្រាយ​កាន់​តែ​ប្រសើរ​ជា​មួយ​នឹង​សេវាកម្ម​ផ្ទេរ​ប្រាក់​ ដែល​លោក​អ្នក​អាច​ផ្ញើ និង​ទទួល​ប្រាក់​ សម្រាប់​ផ្គត់​ផ្គង់​ជីវភាព​គ្រួសារ​របស់​លោក​អ្នក​ ធ្វើ​ការ​ទូទាត់​អាជីវកម្ម​ បង់​ថ្លៃ​សាលា​ ឬ​ប្រាក់​ខែ​ប្រកប​ដោយ​ភាព​ងាយ​ស្រួល​ និង​សុវត្ថិភាព​ខ្ពស់។​ ខេប៊ីប្រាសាក់​ផ្តល់​ជូន​សេវា​ផ្ទេរ​ប្រាក់​សម្រាប់​ការ​ផ្ទេរ​ក្នុង​ស្រុក​។

ផលប្រយោជន៍ និងភាពងាយស្រួលរបស់សេវាផ្ទេរប្រាក់៖

  • សុវត្ថិភាព សេវាកម្មរហ័ស និងសន្សំសំចៃ
  • សេវាកម្មគាប់ប្រសើរ តម្លៃសមរម្យ និងមានតម្លាភាព
  • អ្នកផ្ញើ និងអ្នកទទួលអាចធ្វើប្រតិបត្តិការដោយពុំមានគណនីរបស់ខេប៊ីប្រាសាក់
  • មានភាពងាយស្រួលក្នុងការផ្ញើ និងទទួលប្រាក់តាមសាខារបស់ខេប៊ីប្រាសាក់ទូទាំងប្រទេស
  • ដំណើរការខ្លី និងសាមញ្ញ

1. ផ្ទេរប្រាក់ពីគណនីទៅគណនី ឬដកប្រាក់ និងដាក់ប្រាក់ ឆ្លងសាខា

បរិយាយ
កម្រៃសេវា
ផ្ទេរប្រាក់មិនគិតកម្រៃសេវា
ដាក់ប្រាក់មិនគិតកម្រៃសេវា
ដកប្រាក់– 0.10% អប្ប. 4,000 រៀល ឬ 1 ដុល្លារ
លើកលែងកម្រៃសេវាសម្រាប់ការដកប្រាក់៖
   – នៅក្នុងសាខាតែមួយ
   – ក្នុងរង្វង់សាខាជុំវិញភ្នំពេញ និងតាខ្មៅ
   – រវាងសាខាបាត់ដំបង និងសាខាស្ទឹងសង្កែ
   – រវាងសាខាកំពង់ស្ពឺ និងសាខាស្វាយក្រវ៉ាន
   – រវាងសាខាសៀមរាប សាខាស្វាយដង្គំ និង សាខាក្រុងអង្គរ

2. ផ្ទេរប្រាក់ទៅកាន់អ្នកទទួលគ្មានគណនី

ទំហំទឹកប្រាក់រៀលកម្រៃសេវាទំហំទឹកប្រាក់ដុល្លារកម្រៃសេវា
≤ 2 លាន4,000≤ 5001
> 2 លាន – 4 លាន8,000> 500 – 1,0002
> 4 លាន ដល់ 6 លាន 12,000> 1,000 – 1,5003
> 6 លាន – 8 លាន 16,000> 1,500 – 2,0004
> 8 លាន – 15 លាន 24,000> 2,000 – 3,7506
> 15 លាន – 20 លាន 36,000> 3,750 – 5,0009
> 20 លាន – 40 លាន0.19% អប្ប.40,000> 5,000 – 10,0000.17% អប្ប.10

សម្គាល់៖

  • ខេប៊ីប្រាសាក់​រក្សា​សិទ្ធិ​ក្នុង​ការ​កែ​ប្រែ​កម្រៃ​សេវា​ ដោយ​ជូន​ដំណឹង​ទៅ​អតិ​ថិជន​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​លក្ខ​ខណ្ឌ​តម្រូវ​នៃច្បាប់។
  • លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។

ផលិតផលដែលពាក់ព័ន្ធ

សេវា​ផ្ទេរ​ប្រាក់អន្តរជាតិ
សេវា​ផ្ទេរ​ប្រាក់អន្តរជាតិ
ហិរញ្ញប្បទាន​ពាណិជ្ជកម្ម
ហិរញ្ញប្បទាន​ពាណិជ្ជកម្ម
​សេវាបញ្ជាក់សមតុល្យគណនី
​សេវាបញ្ជាក់សមតុល្យគណនី