សេវាផ្ទេរមូលនិធិភ្លាមៗ
លោកអ្នកអាច ផ្ទេរប្រាក់ ឆ្លងធនាគារ ឬ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលជាសមាជិកសេវាផ្ទេរមូលនិធិភ្លាមៗនៃប្រព័ន្ធ Retail Pay បានគ្រប់ពេលវេលា និងទីកន្លែង។ ហើយ អតិថិជនដែលជាសមាជិកនៃប្រព័ន្ធ Retail Pay ក៏អាចផ្ទេរប្រាក់ចូលមកគណនីលោកអ្នក ឬ គណនីដៃគូជំនួញដែលមាននៅ ធនាគារ ខេប៊ីប្រាសាក់ បានផងដែរ។ ប្រព័ន្ធ Retail Pay ជាប្រព័ន្ធមួយដែលផ្តួចផ្តើមបង្កើតឡើងដោយធនាគារជាតិនៃកម្ពុជា។
ចំនួនទឹកប្រាក់ផ្ទេរ
ប្រភេទនៃការផ្ទេរប្រាក់ | តាមរយៈ | ចំនួនទឹកប្រាក់អតិបរមាក្នុង 1 ថ្ងៃ | ចំនួនទឹកប្រាក់អតិបរមាក្នុង 1 ប្រតិបត្តិការ |
---|---|---|---|
ផ្ទេរប្រាក់ពីគណនីខេប៊ីប្រាសាក់ទៅគណនីធនាគារផ្សេង | កម្មវិធី KB PRASAC Mobile | 400 លានរៀល ឬ 100,000 ដុល្លារ | 80 លានរៀល ឬ 20,000 ដុល្លារ |
ការិយាល័យខេប៊ីប្រាសាក់ | មិនកំណត់ | 200 លានរៀល ឬ 50,000 ដុល្លារ | |
ផ្ទេរប្រាក់ពីគណនីខេប៊ីប្រាសាក់ទៅលេខទូរស័ព្ទ | កម្មវិធី KB PRASAC Mobile | 10 លានរៀល ឬ 2,500 ដុល្លារ | < 4 លានរៀល ឬ < 1,000 ដុល្លារ |
ការិយាល័យខេប៊ីប្រាសាក់ | មិនកំណត់ | 4 លានរៀល ឬ 1,000 ដុល្លារ |
លក្ខណៈផលិតផល
លក្ខណៈ | បរិយាយ | |
---|---|---|
មធ្យោបាយផ្ទេរប្រាក់ | #list# – កម្មវិធី KB PRASAC Mobile – សាខាខេប៊ីប្រាសាក់ | |
ចំនួនដងនៃការធ្វើប្រតិបត្តិការ | មិនកំណត់ | |
ចំនួនទឹកប្រាក់ | កម្រៃសេវា | |
≤ 4 លានរៀល ឬ ≤ 1,000 ដុល្លារ | 3,000 រៀល ឬ 0.76 ដុល្លារ | |
> 4 លានរៀល – ≤ 20 លានរៀល ឬ > 1,000 ដុល្លារ – ≤ 5,000 ដុល្លារ | 6,000 រៀល ឬ 1.51 ដុល្លារ | |
កម្រៃសេវា | > 20 លានរៀល – ≤ 40 លានរៀល ឬ > 5,000 ដុល្លារ – ≤ 10,000 ដុល្លារ | 6,000 រៀល ឬ 1.51 ដុល្លារ |
> 40 លានរៀល – ≤ 100 លានរៀល ឬ > 10,000 ដុល្លារ – ≤ 25,000 ដុល្លារ | 12,000 រៀល ឬ 3.06 ដុល្លារ | |
> 100 លានរៀល – ≤ 200 លានរៀល ឬ > 25,000 ដុល្លារ – ≤ 50,000 ដុល្លារ | 15,000 រៀល ឬ 3.81 ដុល្លារ | |
ការទូទាត់កម្រៃសេវា | អ្នកផ្ទេរប្រាក់ជាអ្នកទទួលបន្ទុកបង់កម្រៃសេវា | #colspan# |
ដកប្រាក់តាមលេខសម្ងាត់ (ករណីផ្ទេរប្រាក់ទៅលេខទូរស័ព្ទ) | #list# – ដកប្រាក់នៅគ្រប់សាខាខេប៊ីប្រាសាក់ ឬ គ្រឹះស្ថានជាសមាជិក – មិនគិតកម្រៃសេវា | #colspan# |
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជាសមាជិកសេវាផ្ទេរមូលនិធិភ្លាមៗនៃប្រព័ន្ធ Retail Pay | ធនាគារ ខេប៊ីប្រាសាក់ ម.ក, ធនាគារប្រៃសណីយ៍កម្ពុជា ក.អ, ធនាគារកាណាឌីយ៉ា ក.អ, ធនាគារភ្នំពេញពាណិជ្ជ, ធនាគារស៊ិនហាន (ខេមបូឌា ម.ក), ធនាគារ អេស៊ីលីដា ភីអិលស៊ី, ធនាគារវឌ្ឍនៈ, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី, ធនាគារ ព្រីនស៍ ម.ក, ធនាគារ កម្ពុជាសាធារណៈ ភីអិលស៊ី, ធនាគារ ស្ថាបនា ភីអិលស៊ី, ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា, ធនាគារ អ៊ូរី (ខេមបូឌា) ម.ក, ធនាគារ ឌីជីប៊ី ម.ក, និង ធនាគារ អ៊ិនដាសស្ទ្រៀល ប៊ែង អហ្វ ខូរៀ សាខាភ្នំពេញ ។ | #colspan# |
សម្គាល់៖
- ខេប៊ីប្រាសាក់ រក្សាសិទ្ធិក្នុងការកែប្រែកម្រៃសេវា ដោយជូនដំណឹងទៅអតិថិជនឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវនៃច្បាប់។
- លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។
សេវាទូទាត់បាគង
គ្រប់អតិថិជនគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលជាសមាជិកប្រព័ន្ធបាគង អាចធ្វើទូទាត់ថ្លៃទំនិញ និងសេវាជាមួយដៃគូអាជីវកម្ម (ម្ចាស់ហាងទំនិញ ឬ សេវា) របស់ខេប៊ីប្រាសាក់ ដោយគ្រាន់តែស្កេន-ទូទាត់បានយ៉ាងងាយស្រួល ដោយពុំចាំបាច់ប្រើប្រាស់សាច់ប្រាក់ឡើយ។
សេវាទូទាត់បាគងនេះ ជាសេវាទូទាត់រាយដែលអនុញ្ញាតឱ្យអតិថិជនអាចធ្វើប្រតិបត្តិការឆ្លងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលជាសមាជិកនៃប្រព័ន្ធបាគង។ ប្រព័ន្ធបាគង ជាប្រព័ន្ធទូទាត់មួយផ្តួចផ្តើមបង្កើតឡើងដោយធនាគារជាតិនៃកម្ពុជា។
លោកអ្នកអាចដំឡើងកម្មវិធីប្រព័ន្ធបាគង និងចុះឈ្មោះប្រើប្រាស់នៅលើទូរស័ព្ទដៃបានដោយខ្លួនឯង ដើម្បីធ្វើប្រតិបត្តិការដូចខាងក្រោម៖
- ផ្ទេរប្រាក់ពី គណនីបាគង ទៅ គណនីបាគង នៅក្នុងគ្រឹះស្ថានតែមួយ ឬ ឆ្លងគ្រឹះស្ថាន
- ផ្ទេរប្រាក់ពី គណនីបាគង ទៅ គណនីធនាគារ នៅក្នុងគ្រឹះស្ថានតែមួយ ឬ ឆ្លងគ្រឹះស្ថាន
- ទូទាត់ថ្លៃទំនិញ ឬ សេវាតាមរយៈការស្កេន QR Code ជាមួយដៃគូស្កេន-ទូទាត់ខេប៊ីប្រាសាក់
- ពិនិត្យសមតុល្យ និងរបាយការណ៍សង្ខេបគណនីបាគង ជាដើម
ចំនួនទឹកប្រាក់ផ្ទេរ
ប្រភេទនៃការផ្ទេរប្រាក់ | ចំនួនទឹកប្រាក់អតិបរមាក្នុង 1 ថ្ងៃ | ចំនួនទឹកប្រាក់អតិបរមាក្នុង 1 ប្រតិបត្តិការ |
---|---|---|
ផ្ទេរប្រាក់ពីគណនីខេប៊ីប្រាសាក់ទៅគណនីធនាគារផ្សេង | 200 លានរៀល និង 50,000 ដុល្លារ | 80 លានរៀល ឬ 20,000 ដុល្លារ |
ផ្ទេរប្រាក់ពីគណនីខេប៊ីប្រាសាក់ទៅគណនីបាគង | 40 លានរៀល និង 10,000 ដុល្លារ | 10 លានរៀល ឬ 2,500 ដុល្លារ |
លក្ខណៈផលិតផល
លក្ខណៈ | បរិយាយ | |
---|---|---|
រូបិយប័ណ្ណ | ប្រាក់រៀល និងប្រាក់ដុល្លារ | |
ដាក់ប្រាក់ | #list# – ផ្ទេរពី គណនីបាគង ទៅ គណនីបាគង – ផ្ទេរពី គណនីធនាគារ ទៅ គណនីបាគង នៅតាមសាខាខេប៊ីប្រាសាក់ – ផ្ទេរពី គណនីធនាគារ ទៅ គណនីបាគង តាមកម្មវិធី KB PRASAC Mobile – ដាក់ប្រាក់នៅតាមសាខាខេប៊ីប្រាសាក់ | |
ដកប្រាក់ | #list# – ដកប្រាក់ពីគណនីបាគងនៅតាមសាខាខេប៊ីប្រាសាក់ – ផ្ទេរពី គណនីបាគង ទៅ គណនីរបស់អ្នកនៅខេប៊ីប្រាសាក់ រួចដកតាមរយៈម៉ាស៊ីនអេធីអឹមខេប៊ីប្រាសាក់ | |
ការដំឡើង និងចុះឈ្មោះប្រើប្រាស់ | អាចដំឡើងកម្មវិធីបាគង (Bakong App) និងចុះឈ្មោះប្រើប្រាស់នៅលើទូរស័ព្ទបានដោយខ្លួនឯង | |
ទឹកប្រាក់តម្កល់ដំបូង ឬ ទឹកប្រាក់អប្បបរមា | មិនតម្រូវ | |
អត្រាការប្រាក់ | 0% | |
ចំនួនដងនៃការធ្វើប្រតិបត្តិការ | មិនកំណត់ | |
មិនគិតកម្រៃសេវា | #list# – ផ្ទេរប្រាក់ពី គណនីបាគង ទៅ គណនីបាគង – ផ្ទេរប្រាក់ពី គណនីបាគង ទៅ គណនីធនាគារ – ដាក់ ឬ ដកប្រាក់ក្នុងគណនីបាគង – ទូទាត់ថ្លៃទំនិញ ឬ សេវា – ចុះឈ្មោះប្រើប្រើប្រាស់បិទគណនី | |
សមាជិកប្រព័ន្ធបាគង (57 គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ) | ធនាគារ ខេប៊ីប្រាសាក់ ម.ក, ធនាគារ អេស៊ីលីដា ភីអិលស៊ី, ធនាគារវឌ្ឍនៈ, ធនាគារប្រៃសណីយ៍កម្ពុជា ក.អ, ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត, ធនាគារស្ថាបនា ភីអិលស៊ី, ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា, ធនាគារកាណាឌីយ៉ា ក.អ, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ, ធនាគារព្រីនស៍, ស្ពីតផេ ម.ក, ជីបម៉ុង ខមមើលសលប៊ែង ម.ក, ធនាគារភ្នំពេញពាណិជ្ជ, ធនាគារ វិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី, ធនាគារហ្វីលីព ភីអិលស៊ី, ធនាគារវឌ្ឍនៈអាស៊ីចំកាត់, ធនាគារ អ៊ូរី (ខេមបូឌា) ម.ក, ក្រុមហ៊ុន ទ្រូម៉ាន់នី ខេមបូឌា ម.ក, ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក, គ្រឹះស្ថានមីក្រូហិញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី, ធនាគារ ហត្ថា ម.ក, អុី-ម៉ាន់នី, ធនាគារ កម្ពុជាសាធារណៈ, ធនាគារមេយប៊ែង (ខេមបូឌា) ភីអិលស៊ី, លី ហួរ ផេ ប្រ៉ូ ភីអិលស៊ី, ធនាគារគូកមីនកម្ពុជា ភីអិលស៊ី, ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត, អាយផេ88 (ខេមបូឌា) ម.ក, ឃូល ឃែស, ធនាគារកម្ពុជា អាស៊ី, ក្រុមហ៊ុន អាស៊ីវេរលុយ, ធនាគារ ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង ម.ក, ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក, ធនាគារ អេស៊ា-ប៉ាស៊ីហ្វិក ឌីវេឡុបមេន ម.ក, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក, ធនាគារ ហុង លីអុង (ខេមបូឌា) ភីអិលស៊ី, ធនាគារ អូរៀនថល ម.ក, ធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក, ផាយ ផេ ម.ក, បងឡូយ ផេម៉ិន ម.ក, ធនាគារ ប្រេដ ប៊ែង (ខេមបូឌា) ភីអិលស៊ី, ធនាគារ ចិន (ហុងកុង) លីមីធីត សាខាភ្នំពេញ, ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, ធនាគារកាថេយូណៃធីត, ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី, ធនាគារ អាយ ស៊ី ប៊ី ស៊ី លីមីធីត សាខាភ្នំពេញ, យូ-ផេ ឌីជីធល ម.ក, ធនាគារសាខម (ខេមបូឌា) ភីអិលស៊ី, ធនាគារ ពាណិជ្ជ ទីមួយ សាខាភ្នំពេញ, ធនាគារ ហេង ហ្វឹង (ខេមបូឌា) ម.ក, ឡានតុន អ៊ិនធើណេសិនណល (ខេមបូឌា) ផេម៉ិន សឺវីស ម.ក, ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក, ផេនដា ខមមើសល ប៊ែង ម.ក, ធនាគារ អ៊ឹមប៊ី (ខេមបូឌា) ម.ក, ធនាគារ សហពាណិជ្ជ ក.អ, និង ធនាគារ ឌីជីប៊ី ម.ក |
សម្គាល់៖
- អតិថិជនអាចដាក់ និងដកប្រាក់ក្នុងគណនីបាគងបាននៅសាខាខេប៊ីប្រាសាក់ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។
- ខេប៊ីប្រាសាក់ រក្សាសិទ្ធិក្នុងការកែប្រែកម្រៃសេវា ដោយជូនដំណឹងទៅអតិថិជនឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវនៃច្បាប់។
- លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។
សេវាទូទាត់រហ័ស
គ្រប់អតិថិជនធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលជាសមាជិកសេវាទូទាត់រហ័ស អាចធ្វើការទូទាត់ឆ្លងធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ តាមរយៈបញ្ជរបេឡា បានភ្លាមៗ ប្រកបដោយភាពងាយស្រួល និងសុវត្ថិភាព។ សេវាទូទាត់រហ័ស ជាសេវាផ្ទេរប្រាក់ ដែលបានផ្តួចផ្តើមដោយធនាគារជាតិនៃកម្ពុជា។
លក្ខណៈផលិតផល
លក្ខណៈ | បរិយាយ | #colspan# |
---|---|---|
រូបិយប័ណ្ណ | ប្រាក់រៀល | |
លក្ខខណ្ឌតម្រូវ | #list# – អ្នកផ្ញើប្រាក់ ត្រូវមានគណនីជាមួយខេប៊ីប្រាសាក់ – អ្នកទទួលប្រាក់ ត្រូវមានគណនីជាមួយស្ថាប័នផ្សេង | |
ចំនួនផ្ទេរអតិបរមា ក្នុង 1 ប្រតិបត្តិការ | 40,000,000 រៀល | |
ចំនួនទឹកប្រាក់ | កម្រៃសេវា | |
កម្រៃសេវា | < 4 លាន | 4,000 រៀល |
> 4 លាន ដល់ <= 2០ លាន | 8,000 រៀល | |
> 20 លាន ដល់ <= 40 លាន | 12,000 រៀល | |
ការទូទាត់កម្រៃសេវា | អ្នកផ្ទេរប្រាក់ជាអ្នកទទួលបន្ទុកបង់កម្រៃសេវា | #colspan# |
សមតុល្យក្នុងគណនី | ត្រូវមានសមតុល្យគ្រប់គ្រាន់ (ថ្លៃសេវា + ចំនួនទឹកប្រាក់ផ្ទេរ) | #colspan# |
ឯកសារតម្រូវ | #list# – អ្នកផ្ទេរប្រាក់៖ បំពេញប័ណ្ណផ្ទេរប្រាក់អន្តរធនាគារ – ផ្តល់ព័ត៌មានរបស់អ្នកផ្ទេរ និងអ្នកទទួលនៅលើប័ណ្ណ | #colspan# |
ធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាដៃគូ | ធនាគារ ខេប៊ីប្រាសាក់ ម.ក, ធនាគារ អេស៊ីលីដា ភីអិលស៊ី, ធនាគារកម្ពុជា សាធារណៈ, ធនាគារវឌ្ឍនៈអាស៊ី ចំកាត់, ធនាគារ វិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី, ធនាគារ កាណាឌីយ៉ា កអ., ធនាគារ ហ្វីលីព ភីអិលស៊ី, ធនាគារប្រៃសណីយ៍កម្ពុជា កអ., ធនាគារ ICBC លីមីតធីត សាខាភ្នំពេញ, ធនាគារ មេយប៊ែង, ធនាគារ កាថេ យូណៃធីត, ធនាគារ ភ្នំពេញពាណិជ្ជ ម.ក, ធនាគារ សហពាណិជ្ជ, ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី, ធនាគារ មេគង្គ, ធនាគារ គូកមីន កម្ពុជា, ធនាគារ ហុងលីអុង, ធនាគារ ស្ថាបនា ភីអិលស៊ី, ធនាគារកម្ពុជាពាណិជ្ជ ចំកាត់, ធនាគារចិន លីមីតធី សាខាភ្នំពេញ, ធនាគារ បាងកក សាខាកម្ពុជា, ធនាគារ ប៊ូយ៉ុង ខ្មែរ, ធនាគារកសិកន ផាប់ប្ល៊ីក ខមភេនី លីមីតធីត, ធនាគារ ប្រេដ ប៊ែង (ខេមបូឌា) ភីអិលស៊ី, ធនាគារកម្ពុជាអាស៊ី ចំកាត់, ធនាគារ ស៊ីអាយអឹមប៊ី ភីអិលស៊ី, ធនាគារពាណិជ្ជទីមួយ សាខាភ្នំពេញ, ធនាគារ មេហ្គា អិនធើណេសិនណល ខមមើសល ប៊ែង ខូ អិលធីឌី សាខាភ្នំពេញ, ធនាគារ អ អេច ប៊ី ឥណ្ដូឆៃណា, ធនាគារ តៃវ៉ាន់ ខូអបភើរេធីវ សាខាភ្នំពេញ, ធនាគារវឌ្ឍនៈ, ធនាគារកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម កម្ពុជា, ធនាគារ សៃហ្គន-ហាណូយ កម្ពុជា ភីអិលស៊ី, ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា, ធនាគារ ស៊ិនហាន, ធនាគារ ក្រុងថៃ សាខាភ្នំពេញ, ធនាគារព្រីនស៍ ម.ក, ធនាគារ ហត្ថា ម.ក, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដាប់ប៊ែលយូប៊ី ហ្វាយនែន ឯ.ក, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ខេមបូឌា ភីអិលស៊ី, ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក, ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក, ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក, និង ធនាគារ ឌីជីប៊ី ម.ក។ | #colspan# |
សម្គាល់៖
- ខេប៊ីប្រាសាក់ រក្សាសិទ្ធិក្នុងការកែប្រែកម្រៃសេវា ដោយជូនដំណឹងទៅអតិថិជនឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវនៃច្បាប់។
- លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។