ឥឡូវនេះលោកអ្នកអាចដាក់ប្រាក់ចូលក្នុងគណនីរបស់លោកអ្នកដោយខ្លួនឯងបានគ្រប់ពេលវេលា តាមម៉ាស៊ីនដាក់ប្រាក់ខេប៊ីប្រាសាក់ បានយ៉ាងងាយស្រួល។ ក្រៅពីដាក់ប្រាក់ លោកអ្នកក៏អាចធ្វើប្រតិបត្តិការបានដោយខ្លួនឯងតាមម៉ាស៊ីនដាក់ប្រាក់នេះផងដែរ រួមមាន ដកប្រាក់ ផ្ទេរប្រាក់ទៅដៃគូជំនួញ ផ្ទេរប្រាក់ឱ្យមនុស្សជាទីស្រឡាញ់ ផ្ទេរប្រាក់តាមលេខសម្ងាត់ (Cash-Code) ផ្ទេរប្រាក់ទៅកាន់អ្នកគ្មានគណនី ដកប្រាក់ទោះជាគ្មានប័ណ្ណអេធីអឹមខេប៊ីប្រាសាក់ ទូទាត់វិក្កយបត្រទឹក ទូទាត់វិក្កយបត្រភ្លើង ទូទាត់វិក្កយបត្រសំរាមនិងសំណល់រឹង ទូទាត់វិក្កយបត្រថ្លៃសិក្សា ទិញកាតទូរស័ព្ទ ពិនិត្យសមតុល្យគណនី និងបោះពុម្ពរបាយការណ៍គណនី។
ចំនួនកំណត់ទឹកប្រាក់ដាក់
ប្រភេទនៃការដាក់ប្រាក់ | ចំនួនទឹកប្រាក់អតិបរិមាក្នុង 1 ប្រតិបត្តិការ | ចំនួនទឹកប្រាក់អតិបរិមាក្នុង 1 ថ្ងៃ |
---|---|---|
ដាក់ប្រាក់តាមលេខគណនី | 3,960,000 រៀល ឬ 990 ដុល្លារ | មិនកំណត់ |
ដាក់ប្រាក់តាមប័ណ្ណអេធីអឹម | 20 លានរៀល ឬ 20,000 ដុល្លារ | មិនកំណត់ |
ដាក់ប្រាក់តាមឃ្យូអរកូតលើអេធីធឹម | #rowspan# | #rowspan# |
ប្រតិបត្តិការ និងកម្រៃសេវា
លក្ខណៈផលិតផល | បរិយាយ |
---|---|
រូបិយប័ណ្ណ | ប្រាក់រៀល និងប្រាក់ដុល្លារ |
ប្រភេទក្រដាសប្រាក់ | #list# – ប្រាក់រៀល៖ 10,000 រៀល, 20,000 រៀល, 50,000 រៀល, 100,000 រៀល – ប្រាក់ដុល្លារ៖ 1 ដុល្លារ, 2 ដុល្លារ, 5 ដុល្លារ, 10 ដុល្លារ, 20 ដុល្លារ, 50 ដុល្លារ, 100 ដុល្លារ |
ចំនួនសន្លឹកអតិបរមាក្នុង 1 ប្រតិបត្តិការ | រហូតដល់ 200 សន្លឹក |
កម្រៃសេវា | មិនគិតកម្រៃសេវា |
ប្រតិបត្តិការផ្សេងៗ | សូមពិនិត្យមើលលើទំព័រសេវាអេធីអឹមតាមតំណភ្ជាប់៖ https://www.kbprasacbank.com.kh/km/digital/atm/ |
សម្គាល់៖
- ខេប៊ីប្រាសាក់ រក្សាសិទ្ធិក្នុងការកែប្រែកម្រៃសេវា ដោយជូនដំណឹងទៅអតិថិជនឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវនៃច្បាប់។
- លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។
- លោកអ្នកអាចស្វែងរកទីតាំងម៉ាស៊ីនដាក់ប្រាក់របស់ ខេប៊ីប្រាសាក់ តាមតំណភ្ជាប់នេះ