ឥឡូវនេះ សហគ្រាសគ្រឹះស្ថានអាចបង់ភាគទានបេឡាជាតិសន្តិសុខសង្គមសម្រាប់បុគ្គលិក និយោជិត និងកម្មកររបស់ខ្លួន តាម KB PRASAC Mobile និង KB PRASAC Corporate នៅគ្រប់ពេលវេលា និងទីកន្លែង ដោយមិនអស់កម្រៃសេវា។
លក្ខណៈផលិតផល | បរិយាយ |
---|---|
អត្ថប្រយោជន៍ | #list# – អាចទូទាត់បានគ្រប់ទីកន្លែង និងពេលវេលា តាមរយៈប្រព័ន្ធឌីជីថល – មិនចាំបាច់ទៅដល់ការិយាល័យ ឬ បញ្ជរដោយផ្ទាល់ – ចំណេញពេលវេលា និងមានសុវត្ថិភាពខ្ពស់ – មិនអស់កម្រៃសេវា – អាចពិនិត្យប្រតិបត្តិការទូទាត់បានគ្រប់ពេល។ |
អតិថិជនគោលដៅ | នីតិបុគ្គល ៖ ក្រុមហ៊ុន (តូច មធ្យម ធំ) និងអង្គការជាតិ អង្គការអន្តរជាតិ ក្រសួង ស្ថាប័នរដ្ឋ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ល។ |
លក្ខខណ្ឌតម្រូវសម្រាប់អតិថិជន | ត្រូវមានគណនីទូទាត់ (Savings/Current…) ជាមួយខេប៊ីប្រាសាក់ និងមានសមតុល្យទឹកប្រាក់គ្រប់គ្រាន់ក្នុងគណនី ប្រើប្រាស់ “កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល ឬ សេវាខេប៊ីប្រាសាក់ខបភើរេត” អាចបង់ប្រាក់ពីគណនីប្រាក់រៀល ឬ គណនីប្រាក់ដុល្លារ។ |
មធ្យោបាយទូទាត់ | កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល / សេវាខេប៊ីប្រាសាក់ខបភើរេត |
រូបិយប័ណ្ណប្រតិបត្តិការ | ប្រាក់រៀល (KHR) តែមួយគត់ |
#list# – អតិថិជនអាចធ្វើការទូទាត់ទឹកប្រាក់ចេញពីគណនីប្រាក់រៀល ឬ ប្រាក់ដុល្លារ។ – ករណីទូទាត់ចេញពីគណនីប្រាក់ដុល្លារ ត្រូវយោងតាមអត្រាប្តូរប្រាក់របស់ខេប៊ីប្រាសាក់នៅកាលបរិច្ឆេទធ្វើប្រតិបត្តិការ។ | |
ទំហំទឹកប្រាក់ក្នុង 01 ប្រតិបត្តិការ | #list# – យោងលើទំហំទឹកប្រាក់លើវិក្កយបត្រចេញពីបេឡាជាតិសន្តិសុខសង្គម – នៅពេលអតិថិជនបញ្ចូលលេខ “Enterprise ID ឬ Invoice ID” តាមរយៈកម្មវិធី KB PRASAC Mobile ឬ KB PRASAC Corporate ប្រព័ន្ធនឹងបង្ហាញនូវចំនួនទឹកប្រាក់ដែលត្រូវបង់ភាគទានដោយស្វ័យប្រវត្តិ។ |
ទំហំទឹកប្រាក់ក្នុង 01 ថ្ងៃ | មិនកំណត់ (តែទំហំត្រូវយោងតាមទំហំទឹកប្រាក់ដែលត្រូវបានអនុញ្ញាតសម្រាប់ប្រភេទអតិថិជនជា Full KYC / Partial KYC ដូចមានចែងនៅក្នុងសៀវភៅណែនាំប្រតិបត្តិការសេវាខេប៊ីប្រាសាក់ម៉ូបាលបច្ចុប្បន្ន) |
កម្រៃសេវា | មិនគិតកម្រៃសេវា |
សម្គាល់៖
- ខេប៊ីប្រាសាក់ រក្សាសិទ្ធិក្នុងការកែប្រែកម្រៃសេវា ដោយជូនដំណឹងទៅអតិថិជនឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវនៃច្បាប់។
- លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។