ឥណទានវិបារូបន៍ បង្កើតឡើងដើម្បីផ្ដល់ជាទុនបង្វិលនៅក្នុងដំណើរការអាជីវកម្ម ដែលអនុញ្ញាតឱ្យអតិថិជនអាចដកប្រាក់លើសពីសមតុល្យដែលមានចេញពីគណនីចរន្តរបស់ខ្លួន ក្រោមទំហំឥណទានដែលបានអនុម័តឱ្យប្រើប្រាស់។ ឥណទាននេះជាដំណោះស្រាយដ៏ល្អសម្រាប់កង្វះខាតសាច់ប្រាក់ងាយស្រួលបណ្ដោះអាសន្ន។
លក្ខណៈផលិតផល
- ទំហំប្រាក់កម្ចី៖ ធំជាង 50,000 ដុល្លារអាមេរិក ឬ សមមូលរូបិយប័ណ្ណប្រាក់រៀល
- អត្រាការប្រាក់៖ 0.95% ទៅ 0.73% ក្នុង 1 ខែ
- រយៈពេលខ្ចី៖ រហូតដល់ 12 ខែ
- របៀបសង៖ សងការប្រាក់ប្រចាំខែ
លក្ខខណ្ឌសម្រាប់អ្នកខ្ចី
- អាយុពី 18 – 65 ឆ្នាំ មានសុខភាពមាំមួន និងអាចរកចំណូលបាន
- មានអាសយដ្ឋានអចិន្ត្រៃយ៍ ពិតប្រាកដ និងច្បាស់លាស់
- មានឯកសារបញ្ជាក់អត្តសញ្ញាណស្របច្បាប់ និងមានសុពលភាពប្រើប្រាស់
- មានប្រវត្តិល្អ (ទាំងជីវិតឯកជន ជំនួញ និងការខ្ចីប្រាក់) និងអាចជឿជាក់បាន
- មានអាជីវកម្មស្របច្បាប់ ទទួលបានប្រាក់ចំណេញ និងមានលទ្ធភាពសងកម្ចីដែលគ្រោងនឹងខ្ចី
- មានអចលនវត្ថុដាក់ធានា និងមានឯកសារគាំទ្របញ្ជាក់ពីភាពជាម្ចាស់កម្មសិទ្ធិស្របច្បាប់
ឯកសារដែលតម្រូវឲ្យមាន
- អត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន ឬ សៀវភៅគ្រួសារប័ណ្ណមន្ត្រីរាជការស៊ីវិល ឬ អត្តសញ្ញាណប័ណ្ណ/កាតការងារ
- ឯកសារបញ្ជាក់ពីអាជីវកម្ម និងចំណូល
សម្គាល់៖
- ខេប៊ីប្រាសាក់ សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្ដូរលក្ខខណ្ឌនានា ដោយជូនដំណឹងទៅអតិថិជនឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវនៃច្បាប់។
- លក្ខខណ្ឌផ្សេងនឹងត្រូវអនុវត្ត។