គណនីចរន្តព្រីមៀម គឺជាគណនីចរន្តមួយប្រភេទ ដែលផ្ដល់ជូននូវអត្រាការប្រាក់ខ្ពស់រហូតដល់ 4% ក្នុងមួយឆ្នាំ និង ការផ្តល់ជូនអត្ថប្រយោជន៍ល្អៗជាច្រើនទៀត។
លក្ខណៈផលិតផល | បរិយាយ | |
---|---|---|
រូបិយប័ណ្ណ | #list# – ប្រាក់រៀល និង – ប្រាក់ដុល្លារអាមេរិក | |
សមតុល្យអប្បបរមា ដាក់ដំបូង | 100 ដុល្លារអាមេរិក / 400,000 រៀល | |
សមតុល្យអប្បបរមា រក្សាក្នុងគណនី | 500 ដុល្លារអាមេរិក / 2,000,000 រៀល | |
អត្រាការប្រាក់ប្រចាំឆ្នាំ | #list# – ≤ 10,000 ដុល្លារអាមេរិក / 40,000,000 រៀល = 2.00% – > 10,000 ដុល្លារអាមេរិក / 40,000,000 រៀល = 4.00% | |
ការទូទាត់ការប្រាក់ | បង្គរជាប្រចាំថ្ងៃ និងទូទាត់ចូលគណនីជាប្រចាំខែ | |
ពន្ធលើការប្រាក់ | #list# – អតិថិជនជានិវាសនជន៖ 4% – អតិថិជនជាអនិវាសនជន៖ 14% | |
រយៈពេលដាក់ប្រាក់បញ្ញើ | មិនកំណត់ | |
កម្រៃសេវាលើគណនីគ្មានប្រតិបត្តិការ | ពី 8,000 រៀល / 2 ដុល្លារអាមេរិក ដល់ 40,000 រៀល / 10 ដុល្លារអាមេរិក | |
ប័ណ្ណព័ត៌មានគណនី | #list# – ផ្តល់ជូនពេលបើកគណនី ឬ ស្នើសុំថ្មីករណីបាត់ ឬ ខូច – ស្នើសុំបានគ្រប់សាខា – មិនមានកម្រៃសេវាលើការស្នើសុំ | |
ស្នើសុំសៀវភៅមូលប្បទានប័ត្រ | 5 ដុល្លារអាមេរិក / 20,000 រៀល ក្នុងមួយក្បាល |
លក្ខខណ្ឌការបើកគណនី
- ស្នើសុំបើកគណនីនៅតាមសាខា ឬ តាមមន្ត្រីផ្នែកលក់
- បើកគណនីជាឯកត្តជន (ជនជាតិខ្មែរ ឬ បរទេស) មានអាយុចាប់ពី 18 ឆ្នាំ ឬ នីតិបុគ្គល
- អនុញ្ញាតសម្រាប់អតិថិជនប្រភេទជា និវាសនជន តែប៉ុណ្ណោះ
- ឯកសារតម្រូវ ៖ អនុវត្តដូចការបើកគណនីសន្សំ អតិថិជនត្រូវមានមុខរបរ ឬ អាជីវកម្មច្បាស់លាស់
- មានឯកសារគាំទ្រលើអាជីវកម្មរបស់ខ្លួន
- រក្សាសមតុល្យទឹកប្រាក់តាមការកំណត់ដោយ ធនាគារខេប៊ីប្រាសាក់
សម្គាល់៖
- ខេប៊ីប្រាសាក់ រក្សាសិទ្ធិក្នុងការកែប្រែអត្រាការប្រាក់ និងកម្រៃសេវា ដោយជូនដំណឹងទៅអតិថិជនឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវនៃច្បាប់។
- លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។