ធនាគារ ខេប៊ីប្រាសាក់ ម.ក ដែលជាបុត្រសម្ព័ន្ធរបស់ធនាគារ KB Kookmin Bank នៅប្រទេសកូរ៉េ គឺជាធនាគារពាណិជ្ជថ្មីមួយនៅក្នុងប្រទេសកម្ពុជាដែលត្រូវបានបង្កើតឡើងតាមរយៈការរួមបញ្ចូលគ្នាដោយជោគជ័យរវាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ម.ក និង ធនាគារ គូកមីន កម្ពុជា ភីអិលស៊ី។
ធនាគារ ខេប៊ីប្រាសាក់ មានអាជ្ញាបណ្ណពី ធនាគារជាតិ នៃ កម្ពុជា និងទទួលបានការអនុម័តពី ក្រសួងពាណិជ្ជកម្ម ដើម្បីធ្វើប្រតិបត្តិការធនាគារជាផ្លូវការចាប់ពីខែសីហា ឆ្នាំ 2023 តទៅ។ ខេប៊ីប្រាសាក់ មានទ្រព្យសកម្មសរុបចំនួន 5.7 ប៊ីលានដុល្លារអាមេរិក សមតុល្យប្រាក់បញ្ញើសន្សំ 2.9 ប៊ីលានដុល្លារអាមេរិក សម្ពៀតឥណទានសរុបចំនួន 5.0 ប៊ីលានដុល្លារអាមរិក ការិយាល័យសាខាចំនួន 192 និងបុគ្គលិកមានចំនួនច្រើនជាង 10,000 នាក់។
ខេប៊ីប្រាសាក់ នឹងផ្ដល់សេវា និងផលិផលធនាគារប្រកបដោយភាពច្នៃប្រឌិត និងសម្បូរបែបជូនដល់អតិថិជននៅកម្ពុជា ដោយមានប្រព័ន្ធធនាគារឌីជីថលដ៏ល្អឥតខ្ចោះស្របតាមការរីកចម្រើន និងតម្រូវការរបស់ទីផ្សារ។ ធនាគារ ក៏ប្តេជ្ញាចិត្តក្នុងការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ ជំរុញកំណើនសេដ្ឋកិច្ច និងការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ដល់អតិថិជនរបស់ខ្លួន។