គណៈគ្រប់គ្រង
លោក អ៊ុំ សមអឿន
ប្រធាននាយកប្រតិបត្តិ
លោក អ៊ុំ សមអឿន
ប្រធាននាយកប្រតិបត្តិ
លោក អ៊ុំ សមអឿន បានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកធនាគារ និងហិរញ្ញវត្ថុ និងបញ្ចប់ការសិក្សាផ្នែកគណនេយ្យ និងពាណិជ្ជកម្មក្នុងឆ្នាំ 1988 និងថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងអាជីវកម្មក្នុងឆ្នាំ 1995 ។ លោកបានចូលរួមក្នុងកម្មវិធីបណ្ដុះបណ្ដាលជាច្រើនទាក់ទងនឹងការគ្រប់គ្រង និងប្រតិបត្តិការមីក្រូហិរញ្ញវត្ថុ និងធនាគារ។
នៅឆ្នាំ 1995 លោកបានចាប់ផ្ដើមបម្រើការនៅកម្មវិធីឥណទានប្រាសាក់ ហើយលោកត្រូវបានដំឡើងតួនាទីជាអគ្គនាយករងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ចាប់ពីដើមឆ្នាំ 2007 ។ លោកក៏ជាអភិបាលនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ចាប់ឆ្នាំ 2004 ដល់ឆ្នាំ 2017 ផងដែរ។ ចាប់ពីឆ្នាំ 2011 មក លោកបំពេញតួនាទីជាអនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកប្រតិបត្តិការនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់។
បច្ចុប្បន្ននេះ លោក មានតំណែងជា ប្រធាននាយកប្រតិបត្តិ ធនាគារ ខេប៊ីប្រាសាក់ ម.ក ។
លោក Hyeun Jong KIM
អនុប្រធាននាយកប្រតិបត្តិ
លោក Hyeun Jong KIM
អនុប្រធាននាយកប្រតិបត្តិ
លោក Hyeun Jong KIM បានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុពីសាកលវិទ្យាល័យ Sogang និងបរិញ្ញាបត្រផ្នែកពាណិជ្ជកម្មពីសាកលវិទ្យាល័យជាតិ Jeonbuk ។ លោកគឺជាធនាគារិកអាជីពដែលមានបទពិសោធន៍លើសពី 30 ឆ្នាំ ហើយត្រូវបានទទួលស្គាល់ថាជាអ្នកជំនាញក្នុងការគ្រប់គ្រងការលក់។
បន្ទាប់ពីចូលបម្រើការងារនៅធនាគារ គូកមីន ក្នុងឆ្នាំ 1991 លោកត្រូវបានដំឡើងតួនាទីជាថ្នាក់គ្រប់គ្រងផ្សេងៗជាច្រើន។ នៅឆ្នាំ 2020 លោកទទួលខុសត្រូវគ្រប់គ្រងប្រតិបត្តិការអាជីវកម្មក្រៅប្រទេសទាំងមូលរបស់ធនាគារ គូកមីន ដោយផ្អែកលើលទ្ធផលការងារជោគជ័យរបស់លោកក្នុងការគ្រប់គ្រងអាជីវកម្មធនាគារបុគ្គល/សាជីវកម្ម និងអាជីវកម្មក្រៅប្រទេសនៅក្នុងប្រទេសវៀតណាម។ លោកបានបន្តបង្ហាញពីភាពជាអ្នកដឹកនាំរបស់លោកនៅក្នុងធនាគារ គូកមីន កម្ពុជា ក្នុងឆ្នាំ 2021 ក្នុងតួនាទីជាប្រធាននាយកប្រតិបត្តិ រហូតដល់លោកបានចូលបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ម.ក នៅឆ្នាំ 2022 ។
បច្ចុប្បន្ន លោកមានតួនាទីជាអនុប្រធាននាយកប្រតិបត្តិ នៃធនាគារ ខេប៊ីប្រាសាក់ ម.ក ។
លោក Soo Yeon WON
អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកហិរញ្ញវត្ថុ
លោក Soo Yeon WON
អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកហិរញ្ញវត្ថុ
លោក Soo Yeon WON បញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ជំនាញហិរញ្ញវត្ថុនិងគណនេយ្យ និងបរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្មនិងទស្សនវិជ្ជា។ លោកបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនទាក់ទងនឹងប្រតិបត្តិការធនាគារ និងការគ្រប់គ្រងទាំងក្នុងប្រទេសកូរ៉េ និងក្រៅប្រទេស។
លោកបានទទួលបទពិសោធន៍ជាង 20 ឆ្នាំនៅក្នុងផ្នែកផ្សេងៗដូចជា ការធ្វើផែនការនិងការគ្រប់គ្រងហិរញ្ញវត្ថុ ការអភិវឌ្ឍនិងកំណត់ថ្លៃផលិតផលឥណទាន និងអាជីវកម្មក្រៅប្រទេសរបស់ ធនាគារ គូកមីន។ លោកបានធ្វើការជាប្រធានក្រុមនៃនាយកដ្ឋានរៀបចំផែនការសកល ទទួលបន្ទុកយុទ្ធសាស្ត្រអាជីវកម្មនៅបរទេស។ បន្ទាប់មកលោកបានចូលបម្រើការងារជាមួយប្រាសាក់តាំងពីដើមឆ្នាំ 2022 ក្នុងតំណែងជាអនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកហិរញ្ញវត្ថុ។
លោក គង់ ស៊ាន
អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកប្រតិបត្តិការ
លោក គង់ ស៊ាន
អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកប្រតិបត្តិការ
លោក គង់ ស៊ាន បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ ឯកទេសគ្រប់គ្រងទូទៅ។ ចាប់តាំងពីឆ្នាំ 2011 មក លោក បានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលការអភិវឌ្ឍអាជីពជាច្រើនលើជំនាញ ការគ្រប់គ្រង និងប្រតិបត្តិការធនាគារនិងហិរញ្ញវត្ថុទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។
លោកមានបទពិសោធន៍ការងារជា នាយកការិយាល័យប្រតិបត្តិការហិរញ្ញវត្ថុនៅធនាគារពាណិជ្ជមួយរហូតដល់ឆ្នាំ 2001 ។ បន្ទាប់មក លោកបានចូលបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ក្នុងមុខតំណែងជា នាយក នាយកដ្ឋានអភិវឌ្ឍផលិតផល។ ហើយនៅពាក់កណ្តាលឆ្នាំ 2012 លោកត្រូវបានផ្ទេរមកកាន់តួនាទីជា នាយក នាយកដ្ឋានហិរញ្ញកិច្ច។
បច្ចុប្បន្ននេះ លោក មានតួនាទីជា អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកប្រតិបត្តិការ នៃធនាគារ ខេប៊ីប្រាសាក់ ម.ក ។
លោក ប៉ែន សុវណ្ណសុខស៊ីថា
អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកផលិតផល
លោក ប៉ែន សុវណ្ណសុខស៊ីថា
អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកផលិតផល
លោក ប៉ែន សុវណ្ណសុខស៊ីថា បញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងការអភិវឌ្ឍ និងបញ្ចប់ការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអាជីវកម្ម។ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្តសេដ្ឋកិច្ច ឯកទេសធនាគារ និងហិរញ្ញវត្ថុ។ លោកមានបទពិសោធន៍ជាង 15 ឆ្នាំក្នុងវិស័យមីក្រូហិរញ្ញវត្ថុនិងធនាគារ ការអភិវឌ្ឍផលិតផល ការគ្រប់គ្រងទីផ្សារ សេវាអតិថិជន កិច្ចការពារអតិថិជន និងចំណេះដឹងហិរញ្ញវត្ថុ។
លោកបានចាប់ផ្តើមអាជីពការងារជាមន្ត្រីឥណទាននិងទីផ្សារ បន្ទាប់មកបានកាន់តួនាទីផ្សេងៗជាច្រើនរួមមាន អ្នកឯកទេសលទ្ធភាពទទួលបានហិរញ្ញវត្ថុ ទីប្រឹក្សាជាន់ខ្ពស់ការងារឥណទាន អ្នកឯកទេសលទ្ធផលសង្គម និងនាយកគម្រោង នៅស្ថាប័នក្នុងស្រុក និងអន្តរជាតិ។ លោកចូលបម្រើការងារនៅប្រាសាក់នៅដើមឆ្នាំ 2014 ក្នុងតួនាទីជា នាយករង នាយកដ្ឋានទីផ្សារនិងទំនាក់ទំនង។ លោកត្រូវបានដំឡើងតួនាទីជា នាយក នាយកដ្ឋានទីផ្សារនិងទំនាក់ទំនង នៅឆ្នាំ 2016 ។
បច្ចុប្បន្ននេះ លោកមានតួនាទីជា អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកផលិតផល នៃធនាគារ ខេប៊ីប្រាសាក់ ម.ក ។
លោក ភោគ វណ្ណឌី
អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកព័ត៌មានវិទ្យា
លោក ភោគ វណ្ណឌី
អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកព័ត៌មានវិទ្យា
លោក ភោគ វណ្ណឌី ទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិស្វកម្ម និងវិទ្យាសាស្រ្តកុំព្យូទ័រ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ចាប់តាំងពីឆ្នាំ 2001 មក លោកបានចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាជាច្រើនទាក់ទងនឹងការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មានវិទ្យា ការគ្រប់គ្រងគម្រោង ដំណោះស្រាយប្រព័ន្ធធនាគារស្នូល ប្រតិបត្តិការមីក្រូហិរញ្ញវត្ថុ និងធនាគារទាំងក្នុងនិង ក្រៅប្រទេស។
លោកមានបទពិសោធន៍ច្រើនជាង 20 ឆ្នាំ នៅក្នុងវិស័យផ្សេងៗដូចជា ការអភិវឌ្ឍកម្មវិធី បច្ចេកវិទ្យាព័ត៌មាន និងការគ្រប់គ្រងទិន្នន័យ សុវត្ថិភាពតាមអ៊ីនធឺណិត និងការបង្ការហានិភ័យ ការប្រតិបត្តិប្រព័ន្ធធនាគារស្នូល ការដំឡើងនិង បច្ចុប្បន្នភាពប្រព័ន្ធ ការអភិវឌ្ឍកម្មវិធីទូរស័ព្ទ ព្រមទាំងការគ្រប់គ្រង និងយុទ្ធសាស្ត្រធុរកិច្ចព័ត៌មានវិទ្យា។
លោកចាប់ផ្តើមអាជីពការងារជាអ្នកអភិវឌ្ឍផ្នែកទន់នៅដើមឆ្នាំ 2000 ។ បន្ទាប់មកត្រូវបានដំឡើងតួនាទីជាប្រធានអ្នកអភិវឌ្ឍ មុនពេលបម្រើការងារនៅវិស័យមីក្រូហិញ្ញវត្ថុនៅឆ្នាំ 2004 ក្នុងតួនាទីជានាយកបច្ចេកវិទ្យាព័ត៌មាន។ បន្តមកលោកបានបម្រើការងារនៅគ្រឹះស្ថានមីក្រូហិញ្ញវត្ថុប្រាសាក់ នៅខែមិថុនា ឆ្នាំ 2010 ជានាយករងនាយកដ្ឋានគាំទ្រប្រព័ន្ធធនាគារស្នូល និងបច្ចេកវិទ្យាព័ត៌មាន។ លោកត្រូវបានដំឡើងតួនាទីជានាយកនាយកដ្ឋានប្រព័ន្ធធនាគារស្នូល និងបច្ចេកវិទ្យាព័ត៌មាននៅខែកក្កដា ឆ្នាំ 2013 ។
បច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកបច្ចេកវិទ្យាព័ត៌មាន នៃធនាគារ ខេប៊ីប្រាសាក់ ម.ក។
លោក ស៊ុម ស៊ីណាត
អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកឥណទាន
លោក ស៊ុម ស៊ីណាត
អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកឥណទាន
លោក ស៊ុម ស៊ីណាត បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងធុរកិច្ច ក្នុងឆ្នាំ 2007 បរិញ្ញាបត្រគ្រប់គ្រងធុរកិច្ច ក្នុងឆ្នាំ 2005 និងសញ្ញាបត្រជាន់ខ្ពស់ផ្នែកគណនេយ្យ ក្នុងឆ្នាំ 2003 ។ លោកបានចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាជាច្រើនដែលរួមចំណែកក្នុងការកសាងតួនាទីរបស់លោកក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ដូចជាជំនាញគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពសម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ការគ្រប់គ្រងហិរញ្ញវត្ថុពីហុងកុង ការគ្រប់គ្រងហានិភ័យនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ការគ្រប់គ្រង និងរៀបចំផែនការយុទ្ធសាស្រ្ត (EDA) ការវាយតម្លៃលទ្ធផលការងារបុគ្គលិកប្រកបដោយប្រសិទ្ធភាព សញ្ញាបត្រគ្រប់គ្រង (ITC Boulder Italy) ការកៀរគរប្រាក់សន្សំ ការគ្រប់គ្រងមូលនិធិនៅក្នុងស្ថាប័នហិរញ្ញវត្ថុ និងវគ្គសិក្សាផ្សេងទៀតទាំងក្នុងស្រុក និងក្រៅប្រទេស។
លោកមានបទពិសោធន៍ជាង 20 ឆ្នាំក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ដោយលោកចាប់ផ្តើមអាជីពការងារនៅគ្រឹះស្ថានមីក្រូហិញ្ញវត្ថុប្រាសាក់ចាប់ពីឆ្នាំ 2002 ដល់ឆ្នាំ 2015 ក្នុងតួនាទីជា មន្ត្រីឥណទាន នាយកសាខា នាយកនាយកដ្ឋានគាំទ្រសាខា និងនាយកនាយកដ្ឋានប្រតិបត្តិការ។ បន្ទាប់មកលោកបានទៅបម្រើការងារនៅគ្រឹះស្ថានហិញ្ញវត្ថុផ្សេងក្នុងតួនាទីជា អគ្គនាយក ពីខែមេសា ឆ្នាំ 2015 ដល់ខែមិថុនា ឆ្នាំ 2017 និងជានាយកប្រតិបត្តិទទួលបន្ទុកប្រតិបត្តិការ ពីខែមិថុនា ឆ្នាំ 2019 ដល់ខែមីនា ឆ្នាំ 2023 ។ លោកបានចូលមកបម្រើការសារជាថ្មីនៅប្រាសាក់ក្នុងខែមេសា ឆ្នាំ 2023 ។
បច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកឥណទាន នៃធនាគារ ខេប៊ីប្រាសាក់ ម.ក។
លោក រី វណ្ណា
អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកអាជីវកម្ម
លោក រី វណ្ណា
អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកអាជីវកម្ម
លោក រី វណ្ណា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុនិងធនាគារ និងថ្នាក់បរិញ្ញាបត្រគ្រប់គ្រងទូទៅ។ លោកបានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាល និងសិក្ខាសាលាជាច្រើនទាំងក្នុងនិងក្រៅប្រទេសទាក់ទងនឹងប្រតិបត្តិការមីក្រូហិរញ្ញវត្ថុនិងការគ្រប់គ្រង។
លោកបានចាប់ផ្តើមអាជីពការងារក្នុងតួនាទីជាមន្ត្រីឥណទាននៅឆ្នាំ 1999 បន្ទាប់មក លោកត្រូវបានដំឡើងតួនាទីជាប្រធានមន្ត្រីឥណទាន នាយកសាខា នាយកប្រចាំតំបន់ ជាអ្នកសម្របសម្រួលបរិស្ថាននិងសង្គម និងសមាជិកក្រុមប្រឹក្សាភិបាលនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ។ លោកបានចូលបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ នៅឆ្នាំ 2011 ក្នុងតួនាទីជានាយកនាយកដ្ឋានឥណទាន។
បច្ចុប្បន្ននេះ លោកមានតួនាទីជា អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកអាជីវកម្ម នៃធនាគារ ខេប៊ីប្រាសាក់ ម.ក ។
លោក ហឿន ហុន្នី
អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកធនធានមនុស្ស
លោក ហឿន ហុន្នី
អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកធនធានមនុស្ស
លោក ហឿន ហុន្នី បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រដ្ឋបាលសាធារណៈ និងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រលើជំនាញគ្រប់គ្រងទូទៅ។ លោកបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលការអភិវឌ្ឍជំនាញជាច្រើនលើផ្នែកគ្រប់គ្រងធនធានមនុស្សទាំងក្នុងនិងក្រៅប្រទេស។
លោកមានបទពិសោធន៍ជាង 20 ឆ្នាំ ក្នុងការអភិវឌ្ឍគ្រប់គ្រងធនធានមនុស្ស។ លោកចាប់ផ្តើមបម្រើការងារនៅប្រាសាក់ជាគ្រូបណ្តុះបណ្តាលនិងអ្នកគ្រប់គ្រងមន្រ្តីឥណទាននៅឆ្នាំ 1996 រហូតដល់ឆ្នាំ 1998 ។ នៅឆ្នាំ 2008 លោកបានត្រលប់មកបម្រើការងារនៅបា្រសាក់ជាថ្មីក្នុងតួនាទីជាមន្រ្តីជាន់ខ្ពស់គាំទ្រសាខា និងត្រូវបានដំឡើងតួនាទីជាប្រធានផ្នែកគ្រប់គ្រងបុគ្គលិកក្នុងឆ្នាំ 2009 ហើយលោកត្រូវបានដំឡើងតួនាទីជា នាយក នាយកដ្ឋានបុគ្គលិកនៅឆ្នាំ 2011 ។
បច្ចុប្បន្ននេះ លោក មានតួនាទីជា អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកធនធានមនុស្ស នៃធនាគារ ខេប៊ីប្រាសាក់ ម.ក ។
លោក Ju Hwan YI
អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកគ្រប់គ្រងហានិភ័យ
លោក Ju Hwan YI
អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកគ្រប់គ្រងហានិភ័យ
លោក Ju Hwan YI គឺជាអ្នកឯកទេសគ្រប់គ្រងហានិភ័យផ្នែកហិរញ្ញវត្ថុ ដែលទទួលស្គាល់ដោយសមាគម អ្នកជំនាញអាជីពគ្រប់គ្រងហានិភ័យសាកល និងបានបញ្ចប់បរិញ្ញាបត្រផ្នែកភាសាអង់គ្លេស។ លោកបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនដែលទាក់ទងនឹងសកម្មភាពគ្រប់គ្រងហានិភ័យជារួមលើឥណទាន អត្រាការប្រាក់ សន្ទនីយភាព និងហានិភ័យប្រតិបត្តិការ ព្រមទាំងបទដ្ឋាន BASEL និងការគ្រប់គ្រងវិបត្តិហិរញ្ញវត្ថុ។
លោកបានកាន់តួនាទីជាច្រើននៅក្នុងនាយកដ្ឋានគ្រប់គ្រងហានិភ័យរបស់ធនាគារ Kookmin Bank និង KB Financial Group Inc. អស់រយៈពេលជាង 10 ឆ្នាំ ហើយសន្សំបានពិសោធន៍ផ្សេងៗក្នុងការគ្រប់គ្រងហានិភ័យសម្រាប់សម្ព័ន្ធក្រុមហ៊ុនជាធនាគារ និងមិនមែនធនាគារ ដែលរួមចំណែកយ៉ាងធំធេងក្នុងការបង្កើតប្រព័ន្ធគ្រប់គ្រងហានិភ័យរបស់ KB ជា ដូចសព្វថ្ងៃនេះ។ លោកបានចូលបម្រើការងារនៅប្រាសាក់ក្នុងឆ្នាំ 2020 ហើយបច្ចុប្បន្នមានតួនាទីជា អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកគ្រប់គ្រងហានិភ័យ នៃធនាគារ ខេប៊ីប្រាសាក់ ម.ក។