Menu
តាមដានយើងខ្ញុំំ:

ឱកាសឈ្នះរង្វាន់សន្ធឹកសន្ធាប់សម្រាប់ម្ចាស់អាជីវកម្ម ប្រើ ខេប៊ីប្រាសាក់ KHQR ដើម្បីទទួលការស្កេនទូទាត់

ឱកាសឈ្នះរង្វាន់សន្ធឹកសន្ធាប់សម្រាប់ម្ចាស់អាជីវកម្ម ប្រើ ខេប៊ីប្រាសាក់ KHQR ដើម្បីទទួលការស្កេនទូទាត់

ឈ្នះ! ឈ្នះ! ឈ្នះ! ឱកាសឈ្នះរង្វាន់សម្រាប់ពាណិជ្ជករធនាគារខេប៊ីប្រាសាក់ ទាំងចាស់ ទាំងថ្មី ដែលប្រើប្រាស់ KHQR របស់ ធនាគារខេប៊ីប្រាសាក់ ដើម្បីទទួលការស្កេនទូទាត់ពីអតិថិជនដែលប្រើកម្មវិធី KB PRASAC Mobile ឬ កម្មវិធីធនាគារចល័តនៃធនាគារផ្សេង! ពាណិជ្ជករដែលមានប្រតិបត្តិការច្រើន និងទទួលទឹកប្រាក់ច្រើន នឹងត្រូវបានជ្រើសរើសសម្រាប់ការចាប់ឆ្នោតដើម្បីឈ្នះរង្វាន់ជាច្រើន។

ធនាគារខេប៊ីប្រាសាក់ ដែលជាធនាគារពាណិជ្ជនាំមុខគេនៅកម្ពុជា បានបង្កើតកម្មវិធីនេះឡើងដើម្បីលើកទឹកចិត្តដល់ម្ចាស់អាជីវកម្ម ឬ ពាណិជ្ជករដែលប្រើ KB PRASAC KHQR ដើម្បីទទួលការស្កេនទូទាត់ពីអតិថិជនពីគ្រប់ធនាគារ។

ល.ររង្វាន់ចំនួនរង្វាន់លក្ខខណ្ឌ
1ម៉ូតូ Honda Dream 20243ទទួលប្រតិបត្តិការ ≥ 150 ដង ឬ ទទួលទឹកប្រាក់ ≥ 2,000 ដុល្លារ ឬ សមមូលប្រាក់រៀល ក្នុងមួយខែ
2ទូរស័ព្ទ iPhone 15 Pro Max6ទទួលប្រតិបត្តិការ ≥ 100 ដង ឬ ទទួលទឹកប្រាក់​​ ≥ 1,500 ដុល្លារ ឬ សមមូលប្រាក់រៀល ក្នុងមួយខែ
3ធុងបាស JBL PartyBox 31012ទទួលប្រតិបត្តិការ ≥ 80 ដង ឬ ទទួលទឹកប្រាក់​​ ≥ 1,000 ដុល្លារ ឬ សមមូលប្រាក់រៀល ក្នុងមួយខែ
4ទឹកប្រាក់ 100$
ទឹកប្រាក់ 50$
ទឹកប្រាក់ 20$
90
180
450
ទទួលប្រតិបត្តិការ ≥ 20 ឬ ទទួលទឹកប្រាក់ ≥ 300 ដុល្លារ ឬ សមមូលប្រាក់រៀល ក្នុងមួយខែ

កម្មវិធីនេះចាប់ផ្ដើមពីថ្ងៃទី 01 កុម្ភៈ ឆ្នាំ 2024 នេះ រហូតដល់ថ្ងៃ 3០ មេសា 2024 ។
ការចាប់រង្វាន់ធ្វើឡើង នៅរៀងរាល់សប្តាហ៍ទី 1 នៃខែបន្ទាប់សម្រាប់លទ្ធផលប្រតិបត្តិការក្នុងខែមុន។
 
ម្ចាស់អាជីវកម្មម្នាក់ អាចឈ្នះបានរង្វាន់លើសពីមួយ ដោយគោរពតាមលក្ខខណ្ឌខាងក្រោម៖

  • ​​អ្នកឈ្នះរង្វាន់ម៉ូតូ ឬ ទូរស័ព្ទ ឬ ធុងបាស អាចបន្តឈ្នះរង្វាន់ទឹកប្រាក់នៅខែបន្ទាប់
  • អ្នកឈ្នះរង្វាន់ទឹកប្រាក់ អាចបន្តឈ្នះរង្វាន់ម៉ូតូ ឬ ទូរស័ព្ទ ឬ ធុងបាសនៅខែបន្ទាប់
  • ចំនួនប្រតិបត្តិការទូទាត់ចន្លោះពី 30 ទៅ 60 ដង ឡើងទៅក្នុងមួយខែ ដែលទទួលបានពីអតិថិជនតែម្នាក់នឹងមិនត្រូវបានរាប់បញ្ចូលនៅក្នុងលក្ខខណ្ឌចាប់រង្វាន់នេះឡើយ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកលេខ 086 999 911

ធនាគារ ខេប៊ីប្រាសាក់ ​បន្តបង្កើន​បទ​ពិសោធន៍ការធ្វើប្រតិបត្តិការ​ធនាគារជាមួយបច្ចេកវិទ្យាទំនើប

ភ្នំពេញ – ថ្ងៃទី 1 ខែ កុម្ភៈ ឆ្នាំ 2024៖ ធនាគារ ខេប៊ីប្រាសាក់ ម.ក ដែលជាធនាគារពាណិជ្ជថ្មីនៅកម្ពុជា ត្រូវបានបង្កើតឡើងដោយ​រួមបញ្ចូល​គ្នា​រវាងធនាគារ ​គូក​មីន​ កម្ពុជា​ ​ភី​អិ​ល​ស៊ី និង ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រា​សាក់​ ​ម​.​ក បានដំណើរការប្រព័ន្ធធនាគារស្នូលរបស់ខ្លួនដោយប្រើប្រាស់ប្រព័ន្ធ Oracle FLEXCUBE 14.7 ជំនាន់ចុងក្រោយបំផុត។ ធនាគារ ខេប៊ីប្រាសាក់ ក្លាយជាធនាគារពាណិជ្ជដំបូងគេដែលប្រើប្រាស់ជំនាន់ចុងក្រោយបំផុតនៃប្រពន័្ធធនាគារស្នូលនៅក្នុងប្រទេសកម្ពុជា។ សកម្មភាពជាយុទ្ធសាស្រ្តនេះគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ធនាគារក្នុងការធ្វើទំនើបកម្ម ដែលអនុញ្ញាតឱ្យធនាគារផ្តល់នូវសេវាធនាគារយ៉ាងទូលំទូលាយ ជាមួយនឹងការធ្វើឱ្យប្រសើរឡើងនៃប្រសិទ្ធភាព សុក្រឹតភាព និងសុវត្ថិភាព។

            ការធ្វើទំនើបកម្មនៃ Oracle FLEXCUBE ផ្ដល់លទ្ធភាពដល់ ធនាគារ ខេប៊ីប្រាសាក់ ជាមួយនឹងមុខងារសេវាធនាគារមួយដ៏ពេញលេញ ដែលជាការត្រួសត្រាយផ្លូវសម្រាប់ការបង្កើតផលិតផលនិងសេវាប្រកបដោយភាពច្នៃប្រឌិត។ ការប្រើប្រាស់ដំណោះស្រាយស្វ័យប្រវត្តិនិងគ្មានក្រដាសនេះ នឹងបង្កើនផលិតភាព និងលើកកម្ពស់សុវត្ថិភាព ដែលរួមមានការធ្វើឌីជីថលូបនីយកម្មនៃប្រព័ន្ធ ដូចជាកម្មវិធីសេវាធនាគារចល័ត កម្មវិធីពាណិជ្ជករ សេវាធនាគារតាមអ៊ីនធឺណិតសាជីវកម្ម ប្រព័ន្ធគាំទ្រប្រាក់កម្ចី (LSS) ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង និងការប្រឆាំងការលាងសម្អាតប្រាក់។

          គណៈគ្រប់គ្រង់ ធនាគារ ខេប៊ីប្រាសាក់ បានសម្តែងការពេញចិត្តចំពោះធនាគារស្នូល ការធ្វើទំនើបកម្មសេវាធនាគារឌីជីថល និងប្រព័ន្ធគាំទ្រផ្សេងៗទៀត។ លោក​បាន​កត់​សម្គាល់​ថា «ការធ្វើទំនើបកម្ម​នៃ​បច្ចេកវិទ្យា​នេះ​អាចឱ្យ​យើង​បម្រើ​​អតិថិជនគ្រប់ប្រភេទ​កាន់តែ​មាន​ប្រសិទ្ធភាព។ យើងមានសេចក្ដីរំភើបចំពោះសក្តានុពលក្នុងការពង្រីកការផ្តល់សេវារបស់យើង និងលើកកំពស់សមត្ថភាពរបស់យើងជា​ធនាគារ​ពាណិជ្ជ​ដ៏​លេញលេញផង​ដែរ​»។

            លោកបានបន្តទៀតថា ធនាគារ ខេប៊ីប្រាសាក់ ត្រៀមខ្លួនរួចជាស្រេចដើម្បីក្លាយជាធនាគារឌីជីថលនៅកម្ពុជា ដោយប្តេជ្ញាផ្តល់ដំណោះស្រាយឌីជីថលដ៏ទំនើបជូនដល់អតិថិជន។ ប្រព័ន្ធធនាគារស្នូលជំនាន់ថ្មី គឺស្របតាមចក្ខុវិស័យនេះ ដោយធ្វើឱ្យធនាគារ មានលទ្ធភាពកាន់តែប្រសើរជាងមុនក្នុងការផ្ដល់សេវាធនាគារឌីជីថល។ រួមជាមួយនឹងការធ្វើទំនើបកម្មប្រព័ន្ធធនាគារស្នូល ធនាគារ ខេប៊ីប្រាសាក់ ក៏បានដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទប្រកបដោយភាពច្នៃប្រឌិត ចំនួន 3 ផ្សេងគ្នា ដើម្បីបម្រើអតិថិជនប្រភេទផ្សេងៗគ្នា៖

  1. កម្មវិធី KB PRASAC Mobile ៖ ជាកម្មវិធីធនាគារចល័តដែលរចនាឡើងសម្រាប់អ្នកប្រើប្រាស់ទូទៅ ដោយផ្តល់នូវបទពិសោធន៍ប្រតិបត្តិការ និងសុវត្ថិភាពក្នុងការចូលប្រើប្រាស់សេវាធនាគារ ។
  2. កម្មវិធី KB PRASAC Merchant ៖ ជាកម្មវិធីជំនួយដល់ការលក់សម្រាប់អាជីវកម្ម និងពាណិជ្ជករ ដែលជួយសម្រួលដល់ការទទួលយកការទូទាត់យ៉ាងងាយស្រួល និងមានសុវត្ថិភាព។
  3. កម្មវិធី ខបភើរេតប៊ែងឃីង៖ រចនាឡើងសម្រាប់អតិថិជនជាម្ចាស់អាជីវកម្ម និងក្រុមហ៊ុន ដែលផ្តល់នូវសមត្ថភាពគ្រប់គ្រងហិរញ្ញវត្ថុកម្រិតខ្ពស់និងទំនើប។

លោក Byoung-Joon Choi ប្រធានគម្រោង LG CNS មានប្រសាសន៍ថា យើងមានមោទនភាពដែលបានក្លាយជាក្រុមហ៊ុនដែលបានធ្វើលើការងាររួមបញ្ចូលប្រព័ន្ធ ក្នុងការជួយឱ្យធនាគារ ខេប៊ីប្រាសាក់ អនុវត្តគម្រោងការរួមបញ្ចូលប្រព័ន្ធព័ត៌មានវិទ្យា និងឌីជីថល រវាង ធនាគារ​ ​គូក​មីន​ កម្ពុជា​ ​ភី​អិ​ល​ស៊ី និង ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រា​សាក់​ ​ម​.​ក។ ធនាគារ ខេប៊ីប្រាសាក់ បានរក្សាភាពខ្លាំងរបស់ខ្លួន ខណៈពេលដែលបានដាក់ឱ្យដំណើរការយ៉ាងសកម្មនូវបច្ចេកវិជ្ជាព័ត៌មានវិទ្យាថ្មីៗ ដើម្បីមានឧត្ដមភាពប្រកួតប្រជែងក្នុងនាមជាធនាគារពាណិជ្ជ។ ការប្រើប្រាស់ប្រព័ន្ធ Oracle Flexcube ជំនាន់ចុងក្រោយបំផុត ប្រព័ន្ធសេវាធនាគារឌីជីថល និងប្រព័ន្ធគាំទ្រប្រាក់កម្ចី នឹងជ្រោមជ្រែងដល់សមត្ថភាពប្រកួតប្រជែងក្នុងផ្នែកលក់។

            លោកបានបន្ថែមថា ខេប៊ីប្រាសាក់ បានធ្វើទំនើបកម្មកម្មវិធីទូរស័ព្ទ ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការបើកគណនីតាមទូរស័ព្ទ ការផ្ទេរប្រាក់ទៅក្រៅប្រទេស និងមុខងារផ្តល់ប្រាក់កម្ចីតាមទូរស័ព្ទ ព្រមទាំងបានដាក់ឱ្យប្រើប្រាស់សេវាសេវាធនាគារតាម អ៊ីនធឺណិតសម្រាប់អតិថិជនសាជីវកម្ម និងកម្មវិធីពាណិជ្ជករសម្រាប់ពាណិជ្ជករ។ ធនាគារខេប៊ីប្រាសាក់ មានប្រព័ន្ធធនាគារដ៏ជាទីទុកចិត្តបាន ជាមួយនឹងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង និងប្រព័ន្ធប្រឆាំងការលាងសម្អាតប្រាក់។

លោក Vinayak Hampihalikar នាយករងនៃ Oracle Financial Services បានប្រសាសន៍ថា «ដោយប្រើប្រាស់ Oracle Banking Suite ជាប្រព័ន្ធធនាគារស្នូល ធនាគារខេប៊ីប្រាសាក់អាចពង្រីកទំហំអាជីវកម្មរបស់ខ្លួន ផ្តល់សេវាថ្មីៗជូនដល់អតិថិជន និងជំរុញសេវាទាំងនោះឱ្យកាន់តែលឿន និងសន្សំសំចៃ។ សម្រាប់ Oracle, ធនាគារ ខេប៊ីប្រាសាក់ មានដៃគូដ៏គួរឱ្យទុកចិត្ត និងរយៈពេលវែង ដែលអាចផ្តល់នូវកម្មវិធីផ្លាស់ប្តូរ ដែលនាំឱ្យការរួមបញ្ចូលគ្នាសម្រាប់ស្ថាប័នហិរញ្ញវត្ថុចំនួនពីរ ពោលគឺមួយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងមួយទៀតធនាគារពាណិជ្ជ។ ភាពជោគជ័យរបស់គម្រោងគឺអាចសម្រេចទៅបានដោយការខិតខំប្រឹងប្រែងរបស់ធនាគារ ខេប៊ីប្រាសាក់ ក្រុមហ៊ុន LG CNS និង Oracle ដែលបានរួមសាមគ្គីគ្នាជាក្រុមមួយ ដើម្បីផ្តល់នូវការលទ្ធផលផ្លាស់ប្តូរប្រកបដោយគុណភាពខ្ពស់ និងទាន់ពេលវេលា។ ការដាក់ឱ្យដំណើរការជាផ្លូវការទាន់ពេលវេលា បានធ្វើឱ្យមានលទ្ធផលផ្លាស់ប្តូរប្រកបដោយចំណាយតិច ដែលអនុញ្ញាតឱ្យធនាគារបម្រើអតិថិជនបានលឿនជាងមុន និងនាំមកនូវដំណោះស្រាយប្រកបដោយនវានុវត្តន៍នៅកម្ពុជា»។

អំពី ធនាគារ ខេប៊ីប្រាសាក់ ម.ក
ធនាគារ ខេប៊ីប្រាសាក់ មានអាជ្ញាបណ្ណពី ធនាគារជាតិនៃកម្ពុជា និងទទួលបានការអនុម័តពី ក្រសួងពាណិជ្ជកម្ម ដើម្បីធ្វើប្រតិបត្តិការធនាគារជាផ្លូវការនៅខែសីហា ឆ្នាំ 2023 និងជាបុត្រសម្ព័ន្ធរបស់ធនាគារ KB Kookmin Bank នៅប្រទេសកូរ៉េ។​ ធនាគារ បានប្តេជ្ញាចិត្តក្នុងការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ ជំរុញកំណើនសេដ្ឋកិច្ច និងការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ជូនដល់គ្រប់អតិថិជន។ ព័ត៌មានបន្ថែម www.kbprasacbank.com.kh

អំពី LG CNS
ដោយបង្កើតឡើងក្នុងឆ្នាំ 1987 ក្រុមហ៊ុន LG CNS គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធផ្នែកសេវាព័ត៌មានវិទ្យារបស់ LG Group ដែលផ្តល់សេវាបច្ចេកវិទ្យាសម្រាប់បរិវត្តកម្មឌីជីថលដល់អតិថិជនជាច្រើនក្នុង 14 ប្រទេសជុំវិញពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ។ LG CNS ផ្តល់សេវាអភិវឌ្ឍនិងប្រតិបត្តិការប្រព័ន្ធសម្រាប់ស្ថាប័នសាធារណៈ ក្រុមហ៊ុនផលិតកម្ម ក្រុមហ៊ុនទូរគមនាគមន៍ និងស្ថាប័នហិរញ្ញវត្ថុ។ LG CNS មានគោលបំណងពង្រីកសេវាកម្មរបស់ខ្លួនមកកាន់ប្រទេសកម្ពុជាដោយផ្តោតលើប្រព័ន្ធស្នូល និងការបរិវត្តកម្មឌីជីថលនៃសេវាធនាគារ កាត ការធានារ៉ាប់រង និងមូលបត្របំណុល។

អំពី Oracle
Oracle ផ្តល់ជូននូវការរួមបញ្ចូលគ្នានៃកម្មវិធី រួមទាំងសុវត្ថិភាព និងហេដ្ឋារចនាសម្ព័ន្ធស្វយ័តនៅក្នុង Oracle Cloud ។ សម្រាប់ព័ត៌មានបន្ថែមអំពី Oracle (NYSE: ORCL) សូមចូលទៅកាន់ www.oracle.com

W​o​w​! ​បើក​គណនី​ឌី​ជី​ថ​លតា​ម​ ​P​R​A​SAC​ ​Mobile​ ​Banking​ ​បាន​អត្រា​ការប្រាក់​រហូតដល់​ 4% ​ក្នុង​ 1 ​ឆ្នាំ

​ភ្នំពេញ​ ​ថ្ងៃ​ទី​ 26 ​ខែ​កក្កដា​ ​ឆ្នាំ​ 2023 ​៖​ ​ប្រា​សាក់​ ​ដែល​ជា​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ធំ​ជាងគេ​នៅ​កម្ពុជា​ ​និង​មាន​ភាគ​ទុនិ​ក​រឹង​មាំ​ពី​ប្រទេស​កូរ៉េ​ ​គឺ​ ​ធនាគារ​ KB Kook​m​in​ ​Bank​ ​បាន​ផ្តល់​ជូន​អត្រា​ការប្រាក់​ពិសេស​រហូតដល់​ 4% ​ក្នុង​មួយ​ឆ្នាំ​ ​សម្រាប់​គណនី​ឌី​ជី​ថល​ដែល​អតិថិជន​អាច​បើក​បាន​តាម​កម្មវិធី​ ​P​R​A​SAC​ ​Mobile​ ​Banking​ ​នៅ​លើ​ទូរស័ព្ទ​ដៃ​ ​ដោយ​មិនបាច់​ទៅ​សាខា​ ​ដែល​នេះ​ផ្ដល់​នូវ​ភាព​ងាយស្រួល​ ​និង​ភាព​បត់បែន​សម្រាប់​អតិថិជន​។​

​គ្រប់​អតិថិជន​ដែល​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ដែល​មាន​សុពលភាព​ ​និង​មាន​អាយុ​ចាប់ពី​ 16 ​ឆ្នាំ​ឡើង​ ​អាច​បើក​គណនី​ឌី​ជី​ថល​ ​នៅ​ប្រា​សាក់​ ​ដោយ​មិនបាច់​មាន​ប្រាក់​តម្កល់​ដំបូង​ ​និង​សមតុល្យ​អប្បបរមា​។​ ​ក៏ប៉ុន្តែ​ ​អតិថិជន​រក្សា​សមតុល្យ​គណនី​កាន់តែ​ច្រើន​ ​ពួកគាត់​ទទួល​បាន​អត្រា​ការប្រាក់​កាន់តែ​ខ្ពស់​។​ ​ការ​ផ្ដល់​ជូន​នេះ​សម្រាប់​ទាំងអស់​អតិថិជន​ចាស់​ ​និង​ថ្មី​ដែល​បើក​គណនី​ឌី​ជី​ថល​។​

​អត្រាការប្រាក់របស់គណនីឌីជីថល៖

ប្រាក់រៀល#colspan#ប្រាក់ដុល្លារ#colspan#
ចំនួនទឹកប្រាក់អត្រាការប្រាក់ចំនួនទឹកប្រាក់អត្រាការប្រាក់
≤2,000,0001.50%≤ 5001.50%
> 2,000,000 – ≤4,000,0002.50%> 500 – ≤ 1,0002.50%
> 4,000,000 – ≤12,000,0003.00%> 1,000 – ≤ 3,000​3.00%
> 12,000,000 – ≤40,000,0003.50%> 3,000 – ≤ 10,0003.50%
> 40,000,0004.00%> 10,0004.00%

​ជាមួយ​គណនី​ឌី​ជី​ថល​ ​អតិថិជន​អាច​ពិនិត្យមើល​សមតុល្យ​គណនី​ ​ទទួល​ការផ្ទេរ​ប្រាក់​ចូល​ ​និង​អាច​ផ្ទេរ​ប្រាក់​ក្នុងរង្វង់​ប្រា​សាក់​និង​ឆ្លង​ធនាគារ​ ​ស្កេន​កូ​ដ​ K​H​QR ​ដើម្បី​ទូទាត់​ថ្លៃ​ទំនិញ​និង​សេវា​ ​ឬ​ ​បង់ថ្លៃ​ទឹក​ ​ភ្លើង​ ​សំរាម​និង​សំណល់​រឹង​ ​បង់ថ្លៃ​សិក្សា​ ​ទិញ​កាត​ទូរស័ព្ទ​ ​និង​ប្រតិបត្តិការ​ផ្សេងៗ​ទៀត​។​

​សូម​កុំ​រង់ចាំ​ទៀត​! ​បើក​គណនី​ឌី​ជី​ថល​ឥឡូវនេះ​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ទាំងអស់​នេះ​ ​ដោយ​ទាញ​យក​ ​កម្មវិធី​ ​P​R​A​SAC​ ​Mobile​ ​Banking​ ​ពី​ ​Goo​g​l​e​ ​Play​ ​Store​ ​ឬ​ ​Apple​ ​A​p​p​ ​Store​ ​។​
​សម្រាប់​ព័ត៌មាន​បន្ថែម​ ​សូម​ចូល​ទៅកាន់​ទំព័រ​ ​គណនី​ឌី​ជី​ថល

​ប្រាសាក់ ​ជាប់​ចំណាត់ថ្នាក់​លេខ​ 2 ​ជា​សហគ្រាស​បង់ពន្ធ​លើ​ប្រាក់ចំណូល​ច្រើនជាង​គេ​ប្រចាំ​ឆ្នាំ​ 2022

​ភ្នំពេញ​៖​ ​ប្រា​សាក់​ ​ដែល​ជា​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ធំ​ជាងគេ​នៅ​កម្ពុជា​ ​និង​មាន​ភាគ​ទុនិ​ក​រឹង​មាំ​ពី​ប្រទេស​កូរ៉េ​ ​គឺ​ ​ធនាគារ​ KB Kook​m​in​ ​Bank​ ​បាន​ទទួល​លិខិត​សរសើរ​ពី ​សម្ដេច​អគ្គមហាសេនា​ប​តីតេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​ក្នុង​ឱកាស​ដែល​ប្រា​សាក់​ទទួល​បាន​នាម​ជា​សហគ្រាស​បង់ពន្ធ​លើ​ប្រាក់ចំណូល​ច្រើនជាង​គេ​ ​ប្រចាំ​ឆ្នាំ​ 2022​។

​នៅ​ក្នុង​លិខិត​សរសើរ​នោះ​ ​សម្ដេច​តេជោ ​នាយករដ្ឋមន្ត្រី​ ​បាន​ចំណារថា​៖​ ​«ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ ​និង​កោតសរសើរ​ដោយ​ស្មោះ​អស់ពីដួងចិត្ត​ជូន​ចំពោះ​លោក​-​លោកស្រី​នាយក​គ្រឹះស្ថាន​ ​ដែល​បាន​ប្រកាស​និង​បង់ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំ​ឆ្នាំ​ 2022 ​ច្រើនជាង​គេ​ ​ក្នុង​ចំណាត់ថ្នាក់​លេខ​ 2 ​ក្នុងចំណោម​សហគ្រាស​ចំនួន​ 10 ​ដែល​បាន​ប្រកាស​និង​បង់ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំ​ឆ្នាំ​ 2022 ​ច្រើនជាង​គេ​។​ ​ការ​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​បាន​ល្អ​និង​ដោយ​ស្ម័គ្រចិត្ត​របស់​សហគ្រាស​លោក​-​លោកស្រី​ ​គឺជា​គំរូ​ដ៏​ល្អ​សម្រាប់​សហគ្រាស​នានា​ ​ជាពិសេស​ការ​ឆ្លុះបញ្ចាំង​ពី​អនុលោម​ភាព​សារពើពន្ធ​ក​ម្រិ​ត​ខ្ពស់​ ​និង​អភិបាល​កិច្ច​សាជីវកម្ម​ដ៏​ល្អ​ប្រសើរ​របស់​សហគ្រាស​។​ ​ជាមួយគ្នា​នេះ​ ​ខ្ញុំ​សូម​ធ្វើការ​វាយ​តម្លៃ​ខ្ពស់​ជូន​ដល់​សហគ្រាស​ក្នុង​ការចូលរួម​ចំណែក​យ៉ាងសំខាន់​ដល់​ការ​អភិវឌ្ឍ​និង​រីក​ចម្រើន​លូតលាស់​នៃ​សេដ្ឋកិច្ច​ ​និង​សង្គមជាតិ​កម្ពុជា​»​។

​បើក​គណនី​សន្សំ​នៅ​ប្រា​សាក់​បាន​ភ្លាម​ៗ​ដោយខ្លួនឯង​ ​ដោយ​មិន​ចាំបាច់​ទៅ​សាខា

​ភ្នំពេញ​ ​ថ្ងៃ​ទី​ 13 ​ខែ​មេសា​ ​ឆ្នាំ​ 2023​៖​ ​ប្រា​សាក់​ ​ដែល​ជា​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ធំ​ជាងគេ​នៅ​កម្ពុជា​ ​និង​ជា​បុត្រ​ស​ម្ព័ន្ធ​របស់​ធនាគារ​ KB Kook​m​in​ ​Bank​ ​នៃ​ប្រទេស​កូរ៉េ​ ​បាន​ប្រកាស​ដាក់​ឱ្យ​ដំណើរការ​ ​គណនី​ឌី​ជី​ថល​ ​ដែល​ជា​គណនី​សន្សំ​សម្រាប់​ផ្តល់​ជូន​ដល់​អតិថិជន​ដែល​មាន​ភាព​មមាញឹក​ក្នុង​ការងារ​និង​មុខ​ជំនួញ​ ​អាច​ធ្វើការ​បើក​គណនី​ឌី​ជី​ថល​បាន​ភ្លាម​ៗ​ដោយខ្លួនឯង​តាម​កម្មវិធី​ ​P​R​A​SAC​ ​Mobile​ ​Banking​ ​ដើម្បី​ធ្វើ​ប្រតិបត្តិការ​សាច់​បា្រក់​តាម​តម្រូវ​ការ​។

​គ្រប់​អតិថិជន​ដែល​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ដែល​មាន​សុពលភាព​ ​និង​មាន​អាយុ​ចាប់ពី​ 16 ​ឆ្នាំ​ឡើង​ ​អាច​បើក​គណនី​ឌី​ជី​ថល​ ​នៅ​ប្រា​សាក់​ ​ដោយ​មិនបាច់​មាន​ប្រាក់​តម្កល់​ដំបូង​ ​និង​សមតុល្យ​អប្បបរមា​។​ ​អតិថិជន​អាច​ពិនិត្យមើល​សមតុល្យ​គណនី​ ​ទទួល​ការផ្ទេរ​ប្រាក់​ចូល​ ​និង​អាច​ផ្ទេរ​ប្រាក់​ក្នុងរង្វង់​ប្រា​សាក់​និង​ឆ្លង​ធនាគារ​ ​ស្កេន​កូ​ដ​ K​H​QR ​ដើម្បី​ទូទាត់​ថ្លៃ​ទំនិញ​និង​សេវា​ ​ឬ​ ​បង់ថ្លៃ​ទឹក​ ​ភ្លើង​ ​សំរាម​និង​សំណល់​រឹង​ ​បង់ថ្លៃ​សិក្សា​ ​ទិញ​កាត​ទូរស័ព្ទ​ ​និង​ប្រតិបត្តិការ​ផ្សេងៗ​ទៀត​។

​គ្រប់​អតិថិជន​អាច​បញ្ចូល​លុយ​ក្នុង​គណនី​ឌី​ជី​ថល​របស់​ខ្លួន​បាន​យ៉ាង​ងាយស្រួល​តាម​ម៉ាស៊ីន​ដាក់​ប្រាក់​ប្រា​សាក់​ ​ឬ​ ​ការផ្ទេរ​ប្រាក់​ចូល​ពី​សាច់ញាតិ​ ​និង​ដៃគូ​ជំនួញ​ដែល​មាន​គណនី​សន្សំ​នៅ​ប្រា​សាក់​ ​ឬ​ ​តាម​វ៉ា​ឡេ​ត​បាគង​ ​ឬ​ ​ពី​កម្មវិធី​សេវា​ម៉ូ​បាល​ប៊ែ​ង​ឃី​ង​របស់​ធនាគារ​ ​និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​ជា​សមាជិក​ប្រព័ន្ធ​បាគង​ ​និង​ប្រព័ន្ធ​ ​Retail​ ​Pay​ ​ឬក៏​អាច​អញ្ជើញ​ទៅ​សាខា​ប្រា​សាក់​ណាមួយ​ក្នុង​ម៉ោង​ធ្វើការ​។

​សម្រាប់​ព័ត៌មាន​បន្ថែម​ ​សូម​ចូល​ទៅកាន់​ គណនីឌីជីថល
​អតិថិជន​អាច​ដោ​ន​ឡូ​ដ​យក​កម្មវិធី​ ​P​R​A​SAC​ ​Mobile​ ​Banking​ ​ពី​ ​Goo​g​l​e​ ​Play​ ​Store​ ​ឬ​ ​Apple​ ​A​p​p​ ​Store​ ​ដើម្បី​បើក​គណនី​ឌី​ជី​ថល​បាន​ភ្លាម​ៗ​នៅ​ថ្ងៃនេះ​។​