Menu
តាមដានយើងខ្ញុំំ:

ធនាគារ ខេប៊ីប្រាសាក់ ទទួលបានជ័យលាភីមាស “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ”

ភ្នំពេញ ថ្ងៃទី 27 ខែមេសា ឆ្នាំ 2025 ៖ ធនាគារ ខេប៊ីប្រាសាក់ មានមោទនភាពដែលបានទទួលពានរង្វាន់ជ័យលាភីដ៏ខ្ពង់ខ្ពស់កម្រិតមាស “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ដែលទទួលស្គាល់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ពានរង្វាន់នេះ ត្រូវបានផ្ដល់កិត្តិយសប្រគល់ជូនដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសំណេះសំណាលក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី 139 ទិវាពលកម្មអន្តរជាតិ ក្រោមប្រធានបទ “រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាពធន់” ។

ធនាគារ ខេប៊ីប្រាសាក់ ទទួលបានពានរង្វាន់ដ៏វិសេសនេះ ដោយធនាគារបានបង្កើតនូវវប្បធម៌អនុលោមភាពតាមច្បាប់ និងបានចូលរួមចំណែកលើកកម្ពស់សុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ។

ធនាគារ ខេប៊ីប្រាសាក់ ទទួលបានភាពខុសគ្នានេះសម្រាប់ការជំរុញវប៌្បធមនៃការអនុលោមតាម និងការរួមចំណែកដល់ការលើកកម្ពស់ទំនាក់ទំនងឧស្សាហកម្មប្រកបដោយសុខដុមរមនា។

ថ្នាក់ដឹកនាំម្នាក់នៃធនាគារ ខេប៊ីប្រាសាក់ បានមានប្រសាសន៍ថា “ធនាគារ ខេប៊ីប្រាសាក់ យើងខ្ញុំមានកិត្តិយសយ៉ាងក្រៃលែងដែលបានទទួលពានរង្វាន់ថ្នាក់ជាតិនេះ។ ប្រការនេះឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់យើងក្នុងការជំរុញបរិយាកាសការងារប្រកបដោយការគាំទ្រ បរិយាបន្ន និងសុវត្ថិភាពសម្រាប់បុគ្គលិកទាំងអស់” ។ លោកបានបន្ថែមទៀតថា ពានរង្វាន់នេះជានិមិត្តរូបនៃការជឿទុកចិត្ត ភាពជឿជាក់ និងភាពជានិយោជកគំរូ។

ជ័យលាភីនេះ ពង្រឹងបន្ថែមទៀតនូវការយកចិត្តទុកដាក់របស់ធនាគារ ខេប៊ីប្រាសាក់ ចំពោះការអនុវត្តអាជីវកម្មប្រកបដោយការទទួលខុសត្រូវ និងការរួមចំណែករបស់ខ្លួនក្នុងការកសាងសហគមន៍ប្រកបដោយភាពសុខសាន្ត និងផលិតភាព សម្រាប់ទីផ្សារការងារនៅកម្ពុជា។

ធនាគារ ខេប៊ីប្រាសាក់ ដែលមានបុគ្គលិកលើសពី 10,000 នាក់ បម្រើអតិថិជននៅទូទាំង 188 សាខាទូទាំងប្រទេស ផ្តល់ជូនឱកាសការងារប្រកបដោយនិរន្តរភាពយូរអង្វែង ព្រមដោយការវិនិយោគជាបន្តបន្ទាប់ក្នុងការអភិវឌ្ឍសមត្ថភាពបុគ្គលិក និងផ្តល់អត្ថប្រយោជន៍ទាំងផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុដល់គ្រប់បុគ្គលិក។ ខេប៊ីប្រាសាក់ មានកម្មវិធីតម្រង់ទិសអាជីពច្បាស់លាស់ និងផ្តល់រង្វាន់ដល់បុគ្គលិកដោយផ្អែកលើការអនុវត្តរបស់បុគ្គលិកម្នាក់ៗ និងប្រកាន់ខ្ជាប់នូវវប្បធម៌នៃការមិនរើសអើង លើកកម្ពស់បរិយាកាសការងារប្រកបដោយភាពវិជ្ជមាន និងគាំទ្រគ្នាទៅវិញទៅមក។ ធនាគារ ខេប៊ីប្រាសាក់ ស្វាគមន៍ចំពោះបុគ្គលិកដែលមានជំនាញផ្សេងៗ ដោយមិនសម្រាប់តែនិស្សិតបញ្ចប់ការសិក្សាផ្នែកធនាគារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមកពីជំនាញផ្សេងៗដូចជា ឌីជីថល ព័ត៌មានវិទ្យា ធនធានមនុស្ស ដើម្បីចូលរួមរីកចម្រើន និងជោគជ័យជាមួយយើងផងដែរ។

ពិធីសូត្រមន្តចម្រើនសិរីសួស្ដីឆ្នាំថ្មី ប្រពៃណីខ្មែរ

ធនាគារ ខេប៊ីប្រាសាក់ បានប្រារព្ធពិធីសូត្រមន្តលើករាសីប្រោះព្រំទទួលពរជ័យ ពីព្រះសង្ឃ នៅការិយាល័យកណ្តាល និងសាខាទាំងអស់នៅគ្រប់ខេត្ត-រាជធានី ដើម្បីអបអរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ។

សូមទេវតាឆ្នាំថ្មី ប្រសិទ្ធពរជ័យ ជ័យមង្គល កើតមានដល់ សម្ដេច ឯកឧត្ដម ឧកញ៉ា លោកជំទាវ លោក លោកស្រី នាងកញ្ញា ព្រមទាំងក្រុមគ្រួសារ ទទួលបានសិរីសួស្ដី ជ័យមង្គល វិបុលសុខ មហាប្រសើរ និងរីកចម្រើនជាមួយគ្នាជានិរន្តរ៍។

សារលិខិតជូនពរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ពីប្រធាននាយកប្រតិបត្តិ ធនាគារ ខេប៊ីប្រាសាក់

សូមគោរពប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោះ អតិថិជន សាធារណជន និយ័តករ និងភាគីពាក់ព័ន្ធទាំងអស់

ក្នុង​ឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ យើងខ្ញុំ​សូម​សម្ដែង​នូវ​ក្ដី​សោមនស្ស​ និង​សូមថ្លែង​នូវ​អំណរ​គុណ​យ៉ាង​ស្មោះអស់​ពី​ដួង​ចិត្តជូនចំពោះអតិថិជន និងភាគីពាក់ព័​ន្ធទាំងអស់នៃ ធនាគារ ខេប៊ីប្រាសាក់ ម.ក ​ដែលមានភក្ដីភាព ផ្តល់ទំនុកចិត្ត និងផ្តល់ការគាំទ្រ​យ៉ាង​កក់​ក្ដៅ​។ យើងខ្ញុំ​ក៏​សូម​គោរព​ថ្លែង​អំណរគុណចំពោះ​រាជរដ្ឋាភិបាល​ ជាពិសេស ធនាគារ​ជាតិ​នៃ​កម្ពុជា ក្រសួងពាណិជ្ជកម្ម និង​អាជ្ញាធរ​ដែនដី ដែល​បាន​គាំទ្រ​ដល់ប្រតិបត្តិការ​របស់​ធនាគារ ខេប៊ីប្រាសាក់ ម.ក រហូតមកដល់ពេលនេះ។

ធនាគារ ខេប៊ីប្រាសាក់ បាននិងកំពុងអភិវឌ្ឍខ្លួនបន្ថែមមួយ​កម្រិតទៀត​ ដើម្បីឆ្លើយតបតាម​តម្រូវការ​របស់ទីផ្សារ ពិសេសអភិវឌ្ឍសេវាហិរញ្ញវត្ថុឱ្យកាន់តែសម្បូរបែប ពង្រឹងការបម្រើសេវាជូនអតិថិជន ទំនើបកម្មបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល ក្នុងគោលបំណងផ្តល់ភាពងាយស្រួល និងសុវត្ថិភាពខ្ពស់ជូនដល់អតិថិជន។

ក្នុងនាមភាគទុនិក ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំបាទសូមគោរពជូនពរ អតិថិជន សាធារណជន និយ័តករ អាជ្ញាធរ និងភាគីពាក់ព័ន្ធ​ទាំង​អស់ ព្រមទាំង​ក្រុម​គ្រួសារ សមប្រកបដោយ​ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំ​បី​ឃ្លៀង​ឃ្លាត​ឡើយ។

សូមគោរពជូនពរពី លោក អ៊ុំ សមអឿន ប្រធាននាយកប្រតិបត្តិ ធនាគារ ខេប៊ីប្រាសាក់ ម.ក

ធនាគារ ខេប៊ីប្រាសាក់ សម្ពោធដាក់ឱ្យប្រើប្រាស់អគារបណ្ណាល័យទី 47 ស្ថិតក្នុងខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ ធនាគារ ខេប៊ីប្រាសាក់ បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារបណ្ណាល័យទី 47 ស្ថិតនៅ សាលាបឋមសិក្សានិងអនុវិទ្យាល័យពន្លៃ ភូមិពន្លៃ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមលើកកម្ពស់វិស័យអប់រំ និងបណ្ដុះវប្បធម៌អាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី 4 ខែមេសា ឆ្នាំ 2025 និងមានការអញ្ជើញចូលរួមជាកិត្តិយសពីថ្នាក់ដឹកនាំ ធនាគារជាតិនៃកម្ពុជា មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង ថ្នាក់ដឹកនាំស្រុក អាជ្ញាធរមូលដ្ឋាន ក៏ដូចជាលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

លោក លី ផល្លីន អភិបាលរង នៃគណៈអភិបាលស្រុកបរិបូណ៌ មានប្រសាសន៍ថា បណ្ណាល័យនេះផ្តល់ឱកាស ដល់សិស្សានុសិស្សដែលជាកូនចៅរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ឃុំពន្លៃរបស់យើងដើម្បីអាននិងសិក្សាស្រាវជ្រាវ។ ក្នុងនាមថ្នាក់ដឹកនាំអាជ្ញាធរដែនដី សូមកោតសរសើរ ធនាគារ ខេប៊ីប្រាសាក់ ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្ស។ ហេតុនេះ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងសហគមន៍ត្រូវតែរួមគ្នាថែរក្សាធនធានដ៏មានតម្លៃនេះ ហើយសិស្សានុសិស្ស ត្រូវបន្តខិតខំសិក្សារៀនសូត្រដើម្បីអនាគត។

លោក អ៊ុំ សមអឿន ប្រធាននាយកប្រតិបត្តិ ធនាគារ ខេប៊ីប្រាសាក់ មានប្រសាសន៍​ថា យើងខ្ញុំមានសេចក្តីរីករាយដែលបានផ្តល់អគារបណ្ណាល័យជូនដល់សាលាបឋមសិក្សានិងអនុវិទ្យាល័យពន្លៃ។ បណ្ណាល័យនេះគឺជាឃ្លាំងផ្ទុកនូវចំណេះវិជ្ជាសម្រាប់ក្មួយៗក្នុងការស្រូបទាញយកដើម្បីពង្រឹងសមត្ថភាពរបស់ក្មួយៗបន្ថែមទៀត តាមរយៈការអាននិងការស្រាវជ្រាវពីសៀវភៅនានាដែលបានបំពាក់ក្នុងអគារនេះ។ លោកបន្តថា ការអប់រំ គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ ហើយមកដល់ពេលនេះ ធនាគារ ខេប៊ីប្រាសាក់ បានសាងសង់អគារបណ្ណល័យចំនួន 47 ខ្នងរួមទាំងអគារបណ្ណាល័យដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ។ លោកសង្ឃឹមថា ក្មួយៗសិស្សានុសិស្សទាំងអស់នឹងខិតខំប្រឹងប្រែងអាន រៀនសូត្រ ដោយប្រើប្រាស់បណ្ណាល័យដែលបានផ្តល់ជូននេះឱ្យអស់លទ្ធភាពក្នុងការពង្រឹង និងពង្រីកចំណេះដឹងរបស់ក្មួយៗ ដើម្បីក្លាយខ្លួនជាសិស្សល្អ កូនល្អ ពលរដ្ឋល្អ និងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។

លោកជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បាន​សាទរនិងថ្លែងអំណរគុណ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ ធនាគារ ​ខេប៊ីប្រាសាក់ រួមចំណែកក្រសួងអប់រំ យុវជន និងកីឡា ក្នុងការលើកកម្ពស់ការអាននិងការសិក្សារបស់សិស្សានុសិស្ស តាមរយៈការសាងសង់អគារបណ្ណាល័យ។ បណ្ណាល័យនេះនឹងរួមចំណែកបណ្តុះធនធានមនុស្សពិតប្រាកដ ដែលជាធនធានដ៏អស្ចារ្យបំផុតសម្រាប់ប្រទេសយើង។ លោកជំទាវបណ្ឌិតសង្កត់ធ្ងន់ថា សិស្សានុសិស្សត្រូវឧស្សាហ៍ព្យាយាមខិតខំរៀនសូត្រ ហើយលោកគ្រូអ្នកគ្រូត្រូវបន្តពង្រឹងសមត្ថភាពជំនាញផ្ទាល់ខ្លួនបន្ថែមទៀតតាមរយៈការធ្វើស្វ័យសិក្សាស្រាវជ្រាវដោយខ្លួនឯងដើម្បីឱ្យការបង្រៀនកាន់តែមានប្រសិទ្ធភាព។

គិតមកដល់ពេលនេះ គម្រោងបណ្ណាល័យ ធនាគារ ខេប៊ីប្រាសាក់ បាន​ដាក់​ឱ្យ​ប្រើប្រាស់​ចំនួន​ 47 ​អគារ​ គ្របដណ្តប់​​លើ​ភូមិ​ចំនួន​ 505 ​ភូមិ ​ដែល​មាន​ចំនួន​គ្រួសារ​សរុប​ 110,951 ​គ្រួសារ​ ​មាន​ប្រជាជន​សរុប​ចំនួន​ 454,559 ​នៅ​ក្នុង​ 15 ​ខេត្ត ​រួម​មាន​ កំពង់ស្ពឺ​ ​កំពង់ចាម​ ​កណ្ដាល​ ​ព្រៃវែង​ ​កំពង់ធំ​ ​សៀមរាប​ ​តាកែវ​ ​ព្រះវិហារ​ ​បាត់​ដំបង​ ​ស្វាយរៀង​ ​បន្ទាយ​មានជ័យ​ ​កែប​ ​ពោធិ៍សាត់ ត្បូងឃ្មុំ និងកំពង់ឆ្នាំង ហើយ​មាន​សិស្សានុសិស្ស​ដែល​ទទួល​ផល​ផ្ទាល់​ពី​គម្រោង​បណ្ណាល័យ​នេះ​ចំនួន​ 172,554 ​នាក់​។​

សេចក្ដីជូនដំណឹង អំពីតំហែទាំប្រព័ន្ធ

ធនាគារ ខេប៊ីប្រាសាក់ ម.ក សូមជម្រាបដល់អតិថិជនទាំងអស់មេត្តាជ្រាបថា ធនាគារយើងខ្ញុំនឹងធ្វើតំហែទាំប្រព័ន្ធចំនួនពីរលើក៖

  1. ចាប់ពីម៉ោង 07:20 នាទី យប់ នាថ្ងៃទី 3 ខែមេសា ឆ្នាំ 2025 ដល់ម៉ោង 03:24 នាទី ព្រឹក នាថ្ងៃទី 4 ខែមេសា ឆ្នាំ 2025 ។
  2. ចាប់ពីម៉ោង 08:00 នាទី យប់ នាថ្ងៃទី 8 ខែមេសា ឆ្នាំ 2025 ដល់ម៉ោង 04:20 នាទី ព្រឹក នាថ្ងៃទី 9 ខែមេសា ឆ្នាំ 2025 ។

ក្នុងអំឡុងពេលតំហែទាំនេះ គ្រប់ប្រតិបត្តិការដែលពាក់ព័ន្ធនឹងសេវាបាគង (ផ្ទេរចូល ផ្ទេរចេញ និង KHQR) នឹងត្រូវផ្អាកជាបណ្តោះអាសន្ន។ សូមអរគុណ

ធនាគារ ខេប៊ីប្រាសាក់ ផ្តល់ជូនអត្រាការប្រាក់បន្ថែមពិសេសសម្រាប់គណនីបញ្ញើមានកាលកំណត់ជាប្រាក់រៀល

ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល និងដើម្បីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ធនាគារ ខេប៊ីប្រាសាក់ មានសេចក្តីសោមនស្សរីករាយក្នុងការផ្តល់ជូននូវអត្រាការប្រាក់បន្ថែមពិសេសលើគណនីប្រាក់បញ្ញើមានកាលកំណត់ជាប្រាក់រៀល ដែលអនុញ្ញាតឱ្យប្រាក់សន្សំអតិថិជនកើនឡើងកាន់តែលឿន។

ចាប់ពីថ្ងៃទី 1 ខែមេសា ឆ្នាំ 2025 តទៅ អតិថិជនដែលបើក ឬ បន្តគណនីបញ្ញើមានកាលកំណត់ជាប្រាក់រៀលខ្មែរ នឹងទទួលបានអត្រាបន្ថែម 0.25% បន្ថែមពីលើអត្រាការប្រាក់ស្តង់ដារ ដែលធ្វើឱ្យអត្រាការប្រាក់សរុបកើនឡើងដល់ 6% ក្នុងមួយឆ្នាំ។

គណនីចម្រើនការប្រាក់ចុងគ្រា#colspan##colspan##colspan##colspan##colspan##colspan#
រយៈពេលប្រាក់រៀល#colspan##colspan#ប្រាក់ដុល្លារ#colspan##colspan#
#rowspan#អត្រាស្ដង់ដារអត្រាបន្ថែមអត្រាសរុបអត្រាស្ដង់ដារអត្រាបន្ថែមអត្រាសរុប
1 ខែ1.75%0.25%2.00%1.50%1.50%
2 ខែ2.00%0.25%2.25%1.75%1.75%
3/4/5 ខែ3.00%0.25%3.25%2.75%2.75%
6/7/8 ខែ4.00%0.25%4.25%3.75%3.75%
9/10/11 ខែ4.25%0.25%4.50%4.00%4.00%
12/18/24/36/48/60 ខែ5.75%0.25%6.00%5.50%5.50%

គណនីចម្រើនការប្រាក់ប្រចាំខែ#colspan##colspan##colspan##colspan##colspan##colspan#
រយៈពេលប្រាក់រៀល#colspan##colspan#ប្រាក់ដុល្លារ#colspan##colspan#
#rowspan#អត្រាស្ដង់ដារអត្រាបន្ថែមអត្រាសរុបអត្រាស្ដង់ដារអត្រាបន្ថែមអត្រាសរុប
1 ខែ1.75%0.25%2.00%1.50%1.50%
2 ខែ1.75%0.25%2.00%1.50%1.50%
3/4/5 ខែ2.75%0.25%3.00%2.50%2.50%
6/7/8 ខែ3.75%0.25%4.00%3.50%3.50%
9/10/11 ខែ4.00%0.25%4.25%3.75%3.75%
12/18/24/36/48/60 ខែ5.50%0.25%5.75%5.25%5.25%

* អត្រាការប្រាក់ប្រចាំឆ្នាំ

ធនាគារ ខេប៊ីប្រាសាក់ ម.ក សូមរក្សាសិទ្ធិក្នុងការកែប្រែអត្រាការប្រាក់ខាងលើ ដោយជូនដំណឹងទៅអតិថិជនឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវនៃច្បាប់។

ប្រូម៉ូសិននេះបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ធនាគារ ខេប៊ីប្រាសាក់ ក្នុងការលើកទឹកចិត្តដល់ការសន្សំប្រាក់ជាប្រាក់រៀល ជាមួយនឹងការផ្តល់ជូនអតិថិជននូវអត្ថប្រយោជន៍ហិរញ្ញវត្ថុកាន់តែច្រើន។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ គណនីបញ្ញើមានកាលកំណត់ ឬទូរស័ព្ទមកលេខ 086 999 911 ឬ 023 999 911។

ផ្ទេរប្រាក់ពីប្រទេសកូរ៉េ តាម ធនាគារ KB Kookmin Bank មក ធនាគារ ខេប៊ីប្រាសាក់ នៅកម្ពុជា ដោយមិនគិតកម្រៃសេវា និងថ្លៃបណ្ដាញ

ទីក្រុងសេអ៊ូល ប្រទេសកូរ៉េ – ធនាគារ KB Kookmin Bank ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកូរ៉េ មានសេចក្តីសោមនស្សរីករាយប្រកាសជូននូវកម្មវិធីពិសេសសម្រាប់សេវាផ្ទេរប្រាក់អន្តរជាតិតាមប្រព័ន្ធ SWIFT មកកាន់ធនាគារ ខេប៊ីប្រាសាក់ នៅកម្ពុជា។ ការផ្តល់ជូននេះមានចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2025 ដោយផ្តល់នូវ ការសន្សំសំចៃយ៉ាងច្រើនសម្រាប់អតិថិជនដែលផ្ញើប្រាក់ពីប្រទេសកូរ៉េមកកម្ពុជា។

ក្រោមការផ្តល់ជូនពិសេសនេះ អតិថិជនដែលមានតម្រូវការផ្ទរប្រាក់ក្រៅប្រទេសពីកូរ៉េមកកម្ពុជា អាចរីករាយជាមួយនឹងការលើកលែងកម្រៃសេវា និងថ្លៃបណ្ដាញ ជាមួយនឹងការបញ្ចុះតម្លៃ 90% លើគម្លាតអត្រាប្តូរប្រាក់ នៅពេលផ្ទេរប្រាក់ពីធនាគារ KB Kookmin Bank នៅប្រទេសកូរ៉េ មកកាន់ធនាគារ ខេប៊ីប្រាសាក់ នៅកម្ពុជា។ លើសពីនេះ អ្នកទទួលប្រាក់នៅប្រទេសកម្ពុជានឹងមិនចំណាយលើកម្រៃសេវាទទួលប្រាក់នោះទេ ដែលអាចឱ្យលោកអ្នកទទួលបានចំនួនទឹកប្រាក់ពេញដែលបានផ្ញើមក។

តើអ្នកណាអាចទទួលបានអត្ថប្រយោជន៍ពីការផ្ដល់ជូនកម្មវិធីប្រូម៉ូសិននេះ?

  • ពលករខ្មែររស់នៅកូរ៉េដែលចង់ផ្ញើប្រាក់មកគ្រួសារនៅប្រទេសកម្ពុជា
  • អតិថិជនដែលមានសមាជិកគ្រួសារនៅប្រទេសកូរ៉េទៅធ្វើការងារ ទៅបន្តសិក្សា ឬ គោលបំណងផ្សេងទៀត
  • ក្រុមហ៊ុននៅក្នុងប្រទេសកូរ៉េដែលមានទំនាក់ទំនងពាណិជ្ជកម្មជាមួយក្រុមហ៊ុននៅកម្ពុជា ឬ ក្រុមហ៊ុនដែលមានសាខា ការិយាល័យ ឬ ប្រតិបត្តិការអាជីវកម្ម នៅក្នុងប្រទេសកម្ពុជា។

តើត្រូវផ្ទេរប្រាក់ដោយរបៀបណា?
អតិថិជននៅប្រទេសកូរ៉េអាចធ្វើការផ្ទេរប្រាក់បានយ៉ាងងាយស្រួល តាមវិធីខាងក្រោម៖

  • សាខាធនាគារ KB Kookmin Bank នៅទូទាំងប្រទេសកូរ៉េ
  • កម្មវិធី KB Star Banking app
  • កម្មវិធី KB Corporate and Internet Banking

អតិថិជនត្រូវបញ្ចូលលេខកូដ SWIFT  “CZNBKHPP” នៅលើទម្រង់ផ្ទេរប្រាក់ក្រៅប្រទេស។

ការផ្សព្វផ្សាយនេះបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ធនាគារ KB Kookmin Bank ក្នុងការផ្តល់សេវាហិរញ្ញវត្ថុឆ្លងប្រទេសប្រកបដោយប្រសិទ្ធភាព និងរលូន ដែលជួយពង្រឹងចំណងសេដ្ឋកិច្ច និងបុគ្គលរវាងប្រទេសកូរ៉េ និងកម្ពុជា។

លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

សម្រាប់ព័ត៌មានបន្ថែម សូមទៅអញ្ជើញទៅសាខាធនាគារ KB Kookmin Bank ដែលនៅជិតលោកអ្នកក្នុងប្រទេសកូរ៉េ ឬធនាគារ ខេប៊ីប្រាសាក់ តាមទូរស័ព្ទលេខ 023 999 911086 999 911.

ធនាគារ​​ ខេប៊ីប្រាសាក់ ចូលរួមពង្រឹងវិស័យអប់រំនៅខេត្តកំពង់ធំ

ធនាគារ ខេប៊ីប្រាសាក់ មានក្ដីសោមនស្សរីករាយដែលបានចូលរួមបរិច្ចាគថវិកា ក្នុងគំនិតផ្តួចផ្តើមពង្រឹងវិស័យអប់រំនៅខេត្តកំពង់ធំ របស់សមាគមធនាគារនៅកម្ពុជា (ABC) សម្រាប់ការជួសជុលកែលម្អ សាលាបឋមសិក្សាចំនួន 12 អនុវិទ្យាល័យចំនួន 2 និងវិទ្យាល័យចំនួន 1 នៅក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

ជាផ្នែកមួយនៃគំនិតផ្ដួចផ្ដើមនេះ ពិធីប្រគល់អំណោយជូនសាលាបឋមសិក្សា ច្រម៉ាស់ ត្រូវបានធ្វើឡើងនៅថ្ងៃទី 21 ខែមីនា ឆ្នាំ 2025 ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ សាយ សំអាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា រួមជាមួយនឹងតំណាងសមាគមធនាគារនៅកម្ពុជា និងភាគីពាក់ព័ន្ធជាច្រើនរូបទៀត។

នៅក្នុងពិធីនេះផងដែរ ធនាគារ ខេប៊ីប្រាសាក់ បានចូលរួមចែកសម្ភារៈសិក្សា ដល់សិស្សានុសិស្សនៅទីនោះផងដែរដើម្បីចូលរួមជំរុញការសិក្សារបស់ប្អូនៗ។

ធនាគារ KB Kookmin Bank ប្រគល់អគារបណ្ណាល័យមួយខ្នងជូនសាលាបឋមសិក្សានិងអនុវិទ្យាល័យ ដំណាក់អំពិល

ខេត្តកណ្តាល៖ ធនាគារ KB Kookmin Bank ដែលជាធនាគារឈានមុខគេនៅប្រទេសកូរ៉េ និងជាភាគទុនិករបស់ធនាគារ ខេប៊ីប្រាសាក់ បានរៀបចំពិធីប្រគល់ទទួលអគារបណ្ណាល័យ 1 ខ្នងជូនសាលាបឋមសិក្សា និងអនុវិទ្យាល័យដំណាក់អំពិល ស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្តាល នាថ្ងៃទី 21 ខែមីនា ឆ្នាំ 2025 ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កែ សុវណ្ណ អនុរដ្ឋលេខាធិការ​ ក្រសួងការបរទេស​និងសហប្រតិបត្តិការអន្តរជាតិ។ អគារបណ្ណាល័យនេះប្រសូតឡើងពីការឧបត្ថម្ភរបស់បុគ្គលិ​កធនាគារ​ គូកមីន​ សហគមន៍​ និងដៃគូពាក់ព័ន្ធ ព្រមជាមួយនឹងការចូលរួមបញ្ចប់សាងសង់ដោយផ្ទាល់ពីបុគ្គលិកធនាគារ គូកមីន ប្រមាណជាជាង 30 នាក់។

ក្រៅពីការចូលរួមដោយក្រុមស្ម័គ្រចិត្តនៃបុគ្គលិកធនាគារ គូកមីន ក្នុងការបង្កើនសោភណភាពបណ្ណាល័យ និងសាលារៀន តាមរយៈការលាបថ្នាំពណ៌ និងគូរគំនូរលើជញ្ជាំង ក្រុមការងារនេះក៏បានចូលរួមក្នុងសកម្មភាពផ្លាស់ប្តូរវប្បធម៌ជាមួយសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ដោយរៀបចំឱ្យមានការលេងល្បែងប្រពៃណីកូរ៉េ ដូចជា ទាត់សី (Jegichagi) និង បោះព្រួញ (Tuho) ជាដើម។

នៅក្នុងពិធីនេះ ថ្នាក់ដឹកនាំ​ ធនាគារ ខេប៊ីប្រាសាក់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារ KB Kookmin Bank នៅប្រទេសកូរ៉េ និងភាគីពាក់ព័ន្ធដែលបានឧបត្ថម្ភការសាងសង់បណ្ណាល័យនៅសាលាដំណាក់អំពិលនេះ។ ការសាងសង់បញ្ចប់ដោយជោគជ័យ និងការប្រគល់ទទួលអគារបណ្ណាល័យ នេះគឺឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ធនាគារ KB Kookmin Bank ចំពោះការចូលរួមអភិវឌ្ឍវិស័យអប់រំ និងការគាំទ្រសហគមន៍នៅកម្ពុជា។ លោកក៏សង្ឃឹមផងដែរថា សិស្សានុសិស្ស នឹងប្រើប្រាស់បណ្ណាល័យនេះឱ្យអស់លទ្ធភាពក្នុងការទាញយកចំណេះវិជ្ជាពីការអានសៀវភៅ និងការសិក្សាស្រាវជ្រាវនានា ដើម្បីជាប្រយោជន៍សម្រាប់អនាគត ព្រមទាំងចូលរួមក្នុងការថែរក្សាសមិទ្ធផលដ៏ថ្លៃថ្លានេះ។

ថ្នាក់ដឹកនាំរបស់ធនាគារ KB Kookmin Bank បានមានប្រសាសន៍ថា “យើងសង្ឃឹមថាប្រជាជន និងយុវជនកម្ពុជា នឹងរីករាយនឹងឱកាសទទួលបានចំណេះដឹង និងការសិក្សានៅក្នុងបណ្ណាល័យ KB ដើម្បីទទួលបានបទពិសោធន៍អំពីពិភពលោកកាន់តែទូលំទូលាយតាមរយៈសៀវភៅ និងបង្កើនសុបិននិងក្តីសង្ឃឹម”។

គួរកត់សម្គាល់ថា ធនាគារ KB Kookmin Bank ក៏ធ្លាប់បានឧបត្ថម្ភក្នុងកិច្ចការងារសង្គមនៅកម្ពុជារួមមាន ការសាងសង់អគារបណ្ណាល័យ ការឧបត្ថម្ភការព្យាបាលជំងឺបេះដូងដល់កុមារកម្ពុជា ការចូលរួមឧបត្ថម្ភថវិកាជូនមូលនិធិអាហារូបករណ៍សម្តេចតេជោ ជាដើម។

ធនាគារ ខេប៊ីប្រាសាក់ ឧបត្ថម្ភបេសកកម្មវះកាត់របស់អង្គការស្នាមញញឹមកម្ពុជា ដើម្បីនាំស្នាមញញឹមដល់កុមារ

ខេត្តសៀមរាប៖ ធនាគារ ខេប៊ីប្រាសាក់ មានមោទនភាពក្នុងការគាំទ្រដល់បេសកកម្មវះកាត់របស់អង្គការស្នាមញញឹមកម្ពុជា ក្នុងកញ្ចប់ជា Gold Sponsor ដែលបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារចំពោះ ទំនួលខុសត្រូវសង្គម និងការបង្កើតឥទ្ធិពលជាវិជ្ជមាន និងមានអត្ថន័យដល់សហគមន៍កម្ពុជា។

កម្មវិធីនេះ ដែលធ្វើឡើងពីថ្ងៃទី 13 ដល់ 15 ខែមីនា ឆ្នាំ 2025 នៅមន្ទីរពេទ្យខេត្តសៀមរាប ផ្ដល់ជូននូវការវះកាត់ និងព្យាបាលដោយឥតគិតថ្លៃដល់កុមារកម្ពុជា ដែលបបូរមាត់ឆែប ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗពីកំណើត។ គំនិតផ្តួចផ្តើមនេះ មិនត្រឹមតែមានគោលបំណងស្ដារនូវស្នាមញញឹមរបស់កុមារប៉ុណ្ណោះទេ ប៉ុន្តែថែមពង្រឹងនូវទំនុកចិត្ត និងគុណភាពជីវិតរបស់ពួកគេផងដែរ។

អង្គការស្នាមញញឹមកម្ពុជា ដែលជាផ្នែកមួយរបស់អង្គការស្នាមញញឹមអាស៊ី ទទួលបានការរួមសហការពី អ្នកស្ម័គ្រចិត្តផ្នែកវេជ្ជសាស្ត្រអន្តរជាតិមកពីអង្គការអនាគតស្នាមញញឹមចិន និង BEAM Hong Kong បានសហការជាមួយអ្នកជំនាញវេជ្ជសាស្ត្រកម្ពុជា ដើម្បីផ្តល់ការវះកាត់ជួយកែប្រែជីវិតនេះជូនកុមារដែលមានតម្រូវការ។

ធនាគារ ខេប៊ីប្រាសាក់ មានកិត្តិយសក្នុងការគាំទ្រដល់បុព្វហេតុដ៏ថ្លៃថ្លានេះ។ ធនាគារ ខេប៊ីប្រាសាក់ តែងតែតបស្នងសង្គម ហើយនឹងបន្តគាំទ្រគំនិតផ្តួចផ្តើមទាំងឡាយណាដែលបានរួមចំណែកដល់សុខុមាលភាពរបស់សហគមន៍កម្ពុជា។

ធនាគារ ខេប៊ីប្រាសាក់ ឧបត្ថម្ភទិវាជាតិអំណាន ឆ្នាំ 2025

ភ្នំពេញ៖ ធនាគារ ខេប៊ីប្រាសាក់ មានមោទនភាពក្នុងការឧបត្ថម្ភ ទិវាជាតិអំណាន ឆ្នាំ 2025 ដែលប្រារព្ធឡើងពីថ្ងៃទី 8 ដល់ថ្ងៃទី 11 ខែមីនា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬហៅថា សាលាតិចណូ ក្រោមប្រធានបទ “ការអានផ្សារភ្ជាប់អន្តរជំនាន់មនុស្សក្នុងសង្គម”។ ការឧបត្ថម្ភនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តមិនផ្លាស់ប្តូររបស់ធនាគារក្នុងការលើកកម្ពស់ការអប់រំ និងលើកកម្ពស់វប្បធម៌អាន នៅទូទាំងប្រទេសកម្ពុជា។

ក្នុងឱកាសនោះដែរ ធនាគារ ខេប៊ីប្រាសាក់ បានរៀបចំជាស្តង់ពិព័រណ៍ដើម្បីចូលរួមចំណែកក្នុងការជំរុញបរិយាប័ន្នហិរញ្ញវត្ថុ តាមរយៈការចែករំលែកចំណេះដឹងហិរញ្ញវត្ថុក្នុងយុគសម័យឌីជីថល ក៏ដូចជាជំរុញការសន្សំ និងការគ្រប់គ្រងការចាយវាយតាមរយៈគណនីសន្សំ និងការប្រើប្រាស់អេបធនាគារ ខេប៊ីប្រាសាក់ ផងដែរ។

ជាលទ្ធផលនៃការរួមចំណែករបស់ធនាគារ ខេប៊ីប្រាសាក់  ក្នុងការពង្រឹងធនធានមនុស្ស អគារបណ្ណាល័យចំនួន 47 នៅតាមបណ្ដាខេត្តត្រូវបានសាងសង់ និងបំពាក់សម្ភារៈស្របតាមបទដ្ឋានក្រសួងអប់រំ និងផ្តល់ឱកាសឱ្យសិស្សានុសិស្ស និងសហគមន៍នូវលទ្ធភាពទទួលបានចំណេះដឹង និងធនធានសិក្សាកាន់តែប្រសើរឡើង។

ធនាគារ ខេប៊ីប្រាសាក់ ចូលរួមឧបត្ថម្ភយុទ្ធនាការបរិច្ចាគឈាមដើម្បីគាំទ្របុព្វហេតុសង្គ្រោះជីវិត

ភ្នំពេញ ថ្ងៃទី 7 ខែមីនា ឆ្នាំ 2025 ៖ ដោយបង្ហាញពីការប្តេជ្ញាចិត្តចំពោះទំនួលខុសត្រូវសង្គម ធនាគារ ខេប៊ីប្រាសាក់ បានឧបត្ថម្ភយុទ្ធនាការ “បរិច្ចាគឈាមសង្គ្រោះជីវិត” ហើយក្នុងនោះ ក៏មានការស្ម័គ្រចិត្តបរិច្ចាគឈាមរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកផងដែរ។ គំនិតផ្តួចផ្តើមដ៏មានអត្ថន័យនេះ ត្រូវបានសហការរៀបចំដោយសមាគមធនាគារនៅកម្ពុជា និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងបានធ្វើឡើងនៅវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រាជធានីភ្នំពេញ។

យុទ្ធនាការនេះ មានគោលបំណងបំពេញការផ្គត់ផ្គង់ឈាមប្រកបដោយសុវត្ថិភាពរបស់សហគមន៍ និងលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការបរិច្ចាគឈាមជាអំណោយសង្រ្គោះជីវិត។ ជាមួយនឹងការកើនឡើងនៃតម្រូវការឈាមនៅក្នុងមន្ទីរពេទ្យនានាទូទាំងប្រទេសកម្ពុជា ធនាគារ ខេប៊ីប្រាសាក់ មានមោទនភាពក្នុងការរួមចំណែកដល់បុព្វហេតុដ៏សំខាន់នេះ និងលើកទឹកចិត្តឱ្យមានការចូលរួមកាន់តែច្រើនក្នុងសកម្មភាពស្រដៀងគ្នានេះ។

ថ្នាក់ដឹកនាំម្នាក់របស់ធនាគារ ខេប៊ីប្រាសាក់ បានមានប្រសាសន៍ថា “ក្នុងនាមជាស្ថាប័នដែលមានទំនួលខុសត្រូវ ធនាគារខេប៊ីប្រាសាក់ មានកិត្តិយសដែលបានចូលរួមក្នុងបុព្វហេតុដ៏ពិសិដ្ឋនេះ។ ការបរិច្ចាគឈាមគឺជាទង្វើសាមញ្ញ ប៉ុន្តែមានឥទ្ធិពលដែលអាចជួយសង្គ្រោះជីវិតបាន ហើយយើងប្តេជ្ញាគាំទ្រសហគមន៍របស់យើងតាមរយៈគំនិតផ្តួចផ្តើមប្រកបដោយផលវិជ្ជមាននេះ”។

ធនាគារ ខេប៊ីប្រាសាក់ បន្តប្តេជ្ញាចិត្តក្នុងការផ្តល់ត្រឡប់ទៅកាន់សង្គមវិញ ហើយនឹងបន្តចូលរួមក្នុងសកម្មភាពទំនួលខុសត្រូវសង្គម (CSR) ផ្សេងៗដែលផ្ដល់ការផ្លាស់ប្តូរប្រកបដោយអត្ថន័យសម្រាប់ជីវិតមនុស្សម្នាក់ៗ។

គន្លឹះរក្សាសុវត្ថិភាពក្នុងការប្រើប្រាស់កម្មវិធី KB PRASAC Mobile

  1. សូម​កុំ​ផ្តល់​ ​បង្ហាញ ឬ​ ​ផ្ញើ​អត្តលេខ​អ្នកប្រើប្រាស់​ ​ឬ​ ​លេខ​កូ​ដ​សម្ងាត់​ (​P​IN​) ​ឬ​ ​លេខ​កូ​ដ​ O​T​P​ ​ឬ​ ​ព័ត៌មាន​ផ្ទាល់ខ្លួន​ទៅអ្នកដទៃ។
  2. ​សូម​កុំ​ប្រើ​ ​ថ្ងៃខែ​ឆ្នាំ​កំណើត​ ​ឬ​ ​លេខ​ទូរស័ព្ទ​ ​ឬ​ ​លេខ​គណនី​ ​ឬ​ ​លេខ​អត្តសញ្ញាណប័ណ្ណ​ ​ឬ​ ​លេខរៀង​ដែល​ងាយស្រួល​ចាំ​ ​ឬ​ ​ស្រួល​ស្មាន​ដឹង​​ធ្វើជា​​​លេខ​កូ​ដ​សម្ងាត់​ (​P​IN​) ​។
  3. ​ត្រូវ​ធានា​ឱ្យ​ច្បាស់​ថា​​ គ្មានអ្នកដទៃ​ឃ្លាំមើល​ ​ឬ​ ​ក៏មាន​មនុស្ស​នៅក្បែរនៅពេលលោកអ្នកបញ្ចូលព័ត៌មានដើម្បី​ចូល​ប្រើប្រាស់​។
  4. សូម​ផ្លាស់ប្តូរ​លេខ​កូ​ដ​សម្ងាត់​ (​P​IN​) ឱ្យ​បាន​ញឹកញាប់​ ​និង​ក្នុង​ករណី​សង្ស័យ​ថា​ ​លេខ​កូ​ដ​សម្ងាត់​ (P​IN​) ​ត្រូវ​បាន​ដឹង​ដោយ​អ្នកដទៃ​។
  5. ​លោក​អ្នក​គួរ​កំណត់​លេខ​កូ​ដ​សម្ងាត់​ (​P​IN​) ​ចូល​ប្រើប្រាស់កម្មវិធី KB PRASAC Mobile​ ​ឱ្យ​ខុស​ពី​លេខ​សម្ងាត់​(Password​) ​បើក​សោ​ ទូរស័ព្ទ​ចល័ត​ ​ឬ​ ​កុំព្យូទ័រ​របស់​ខ្លួន​។
  6. ត្រូវ​ជូនដំណឹង​មក ធនាគារ ខេ​ប៊ី​ប្រា​សាក់​ ​ជាបន្ទាន់ ​ប្រសិនបើ​លោក​អ្នក​ភ្លេច​លេខ​កូ​ដ​សម្ងាត់​ (​P​IN​) ​និង​/​ឬ​ ​អត្តលេខ​អ្នកប្រើប្រាស់​ (User​ ​ID) ​ឬ​ ​សង្ស័យថា​អ្នក​ផ្សេង​បាន​ដឹង​។
  7. ​សូម​ប្រុងប្រយ័ត្ន​ការ​បោកបញ្ឆោត​យក​ព័ត៌មាន​​តាមរយៈ ​ទូរស័ព្ទ​ ​អ៊ី​ម៉ែ​ល​ វេ​ប​សាយ​ត៍ ​ឬ​ ​សារ​​ (SMS​) ​ដែល​ជា​ល្បិច​ឱ្យ​លោក​អ្នក​បញ្ចូល​ព័ត៌មាន​សំខាន់​ៗ​ ​ដូចជា​​ ​អត្តលេខ​អ្នកប្រើប្រាស់​ (​User​ ​I​D​/​User​name​) ​ឬ​ ​លេខ​កូ​ដ​សម្ងាត់​ (PIN​) ​ឬ​ ​លេខ​កូ​ដ​ O​T​P​ ​ឬ​ ​ថ្ងៃខែ​ឆ្នាំ​កំណើត​ (Date of Birth​) ​ឬ​ ​ព័ត៌មាន​ផ្ទាល់ខ្លួន​។​ល​។
  8. ធនាគារ ខេ​ប៊ី​ប្រា​សាក់​ ​នឹង​មិន​ស្នើសុំ​​លោក​អ្នកឱ្យ​ប្រាប់​ពី​ ​លេខ​កូ​ដ​សម្ងាត់​ (​P​IN​) ​និង​/​ឬ​ ​លេខ​កូ​ដ​ O​T​P​ ​ដើម្បី​ចូល​ប្រើកម្មវិធី KB PRASAC Mobile​ ​ទោះ​ដោយ​ផ្ទាល់មាត់​ ​ទូរស័ព្ទ​ ​អ៊ី​ម៉ែ​ល​ ​ឬ​ ​តាមមធ្យោបាយ​ទំនាក់ទំនង​ណាមួយ​ឡើយ​។
  9. ប្រសិនបើ​លោកអ្នក​ទទួល​បាន​អ៊ីម៉ែ​ល​ ​ឬ​ ​សារ​ទូរស័ព្ទ​ ​ឬ​ ​ការ​ហៅ​ទូរស័ព្ទ​ ​ដែល​ស្នើសុំ​ព័ត៌​មាន​ខាងលើ​ ​សូម​លុបចោល​ ​ឬ​ ​បដិសេធ​ជាបន្ទាន់​ ​និង​/​ឬ​ ​មិន​ត្រូវ​ចុច​លើ​តំណ​ភ្ជាប់​បណ្តាញ​ (​Link​) ​ឬ​ ​បើក​ឯកសារ​ភ្ជាប់​ណាមួយ​ដែល​មាននៅ​ក្នុង​អ៊ី​ម៉ែ​ល​នោះ​ឡើយ​។
  10. ​សូម​កុំ​ប្រើ​ទូរស័ព្ទ​ចល័ត​ ​ឬ​ ​ឧបករណ៍​ពាក់ព័ន្ធ​ដែល​ភ្ជាប់​កម្មវិធី KB PRASAC Mobile ​ជាមួយ​សេវា​អ៊ី​ន​ធឺ​ណែ​ត​សាធារណៈ​ ​ឬ​ ​ប្រើ​រួម​ជាមួយ​អ្នកដទៃ​ ​ដើម្បី​ចៀសវាង​ពី​ការ​បន្លំ​លួច​ដោយ​ ​Hack​e​r ​។
  11. ​​មិន​ត្រូវ​ភ្ជាប់​ប្រព័ន្ធ​ ​ឬ​ ​បញ្ចូល​កម្មវិធី​​ដែល​មិន​ស្គាល់​ក្នុង​ទូរស័ព្ទ​ ​ឬ​ ​កុំព្យូទ័រ​ ​ឬ​ ​ឧបករណ៍​ពាក់ព័ន្ធ​ឡើយ​។​ ​ករណី​បាន​ភ្ជាប់​ ​ត្រូវ​ផ្ដាច់​ ​ឬ​ ​លុបចេញ​ ​និង​ស​ម្អា​ត​ភ្លាម​ៗ​ ​ដើម្បី​ចៀសវាង​ការ​ឆ្លង​មេរោគ​ ​ឬ​ ​ការ​បន្លំ​លួច​ប្រាក់​របស់​លោក​អ្នក (Virus​ ​and​/or ​Hack​e​r)​ ។
  12. ​​ត្រូវ​ដំឡើង​កម្មវិធី​ KB ​P​R​A​SAC​ Mobile ​និង​ធ្វើ​បច្ចុប្បន្ន​កម្ម​លើ​កម្មវិធី​ទូរស័ព្ទ​ដោយ​ផ្ទាល់​ពី​ ​Goo​g​l​e​ ​Play​ ​Store​ ឬ​ ​A​p​p​ ​Store​ ​​។
  13. សូម​កុំ​ទុក​ទូរស័ព្ទ​ចល័ត​ ​ ​ឬ​ ​ឧបករណ៍​ពាក់ព័ន្ធ​​ដែល​កំពុង​បើក​កម្មវិធី KB ​P​R​A​SAC​ Mobile ​ចោល​នៅ​ទី​សាធារណៈ​ ​និង​ត្រូវ​​ចាក់សោ​ទូរស័ព្ទ​ (Lock​ ​Phone​) ​ឬ​ ​ឧបករណ៍​ពាក់ព័ន្ធ​ភ្លាម​ៗ​ករណី​ឈប់​ប្រើប្រាស់​។
  14. ​សូម​ចាកចេញ​ (​Logo​u​t​) ​លុប​ប្រតិបត្តិការ​ (​Clear​ ​History​) ​និង​បិទ​កម្មវិធី​ ​Inter​net​ ​Browse​r ​ឬ​ ​បិទ​កម្មវិធី​ KB ​P​R​A​SAC​ ​Mobile​ ​នៅ​ពេល​​លោក​អ្នក​ធ្វើ​ប្រតិបត្តិការ​រួចរាល់​។
  15. ​ក្នុង​ករណី​លោក​អ្នក ​លក់​ ​ឬ​ ​ផ្ទេរ​ទូរស័ព្ទ​ ​ឬ​ ​ឧបករណ៍​ពាក់ព័ន្ធឱ្យ​អ្នក​ផ្សេង​ ​ត្រូវ​លុប​កម្មវិធី KB ​P​R​A​SAC​ Mobile ​​ឬ​ ​ព័ត៌មាន​ពាក់ព័ន្ធ​ផ្សេងៗ​ចេញពី​ក្នុង​ទូរស័ព្ទ​ ​ឬ​ ឧបករណ៍​ពាក់ព័ន្ធ​ ឱ្យ​បាន​រួចរាល់​ជាមុន​។
  16. ករណី​បាត់​ទូរស័ព្ទ​ ​ឬ​ ​សង្ស័យ​មាន​អ្នក​ផ្សេង​ស្គាល់​លេខ​សម្ងាត់​ចូល​ប្រើប្រាស់​ទូរស័ព្ទ​ ​ឬ​ ឧបករណ៍​ពាក់ព័ន្ធ​ ​ត្រូវ​ជូនដំណឹង​មក​ធនាគារ ខេ​ប៊ី​ប្រា​សាក់​ ​ជាបន្ទាន់​តាមរយៈ​លេខ​ 023/086 999 911 ​ដើម្បី​បង្ខាំង​កម្មវិធី​ KB ​P​R​A​SAC​ Mobile ​ឬ​ ​ចាត់វិធានការ​ផ្សេងៗ​តាម​លក្ខណៈ​បច្ចេកទេស​ ​ដើម្បី​ទប់​ស្កាត់​ការ​បន្លំ​ធ្វើ​ប្រតិបត្តិការ​។

ទេសាភិបាលរងធនាគារជាតិ នៃ កម្ពុជា អញ្ជើញធ្វើទស្សនកិច្ចនៅការិយាល័យកណ្តាល ធនាគារ ខេប៊ីប្រាសាក់

យើងខ្ញុំមានសេចក្តីរីករាយនិងកិត្តិយសដ៏ធំធេង និងសូមស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្ដមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា អមជាមួយថ្នាក់ដឹកនាំ និងសហការី ធនាគារជាតិនៃកម្ពុជា ជាច្រើនរូប ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ មកកាន់ការិយាល័យកណ្ដាលនៃ ធនាគារ ខេប៊ីប្រាសាក់ ម.ក កាលពីថ្ងៃទី 5 ខែកុម្ភៈ ឆ្នាំ 2025 ។

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដំបូន្មាន និងការគាំទ្រ យ៉ាងខ្ជាប់ខ្ជួនចំពោះបេសកកម្មរបស់ធនាគារយើងខ្ញុំលើកិច្ចការងារបរិយាប័ន្នហិរញ្ញវត្ថុ កិច្ចការពារអតិថិជន ចំណេះដឹងហិរញ្ញវត្ថុ និងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល។ យើងខ្ញុំតែងត្រៀមខ្លួនគាំទ្រនូវគំនិតផ្តួចផ្តើមនានា របស់ធនាគារជាតិនៃកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា។

ធនាគារ ខេប៊ីប្រាសាក់ ផ្តល់ជូនសេវាបង់ពន្ធតាមបញ្ជរសាខា

ធនាគារ ខេប៊ីប្រាសាក់ មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីកិច្ចសហការជាមួយអគ្គនាយកដ្ឋានពន្ធដារ ដើម្បីផ្តល់ជូនសេវាបង់ពន្ធដោយងាយស្រួល និងសុវត្ថិភាព នៅតាមបញ្ជរសាខាសំខាន់ៗរបស់ធនាគារនៅទូទាំងប្រទេស។

ឥឡូវនេះ អតិថិជនរបស់ធនាគារ ខេប៊ីប្រាសាក់ អាចបំពេញកាតព្វកិច្ចបង់ពន្ធរបស់ខ្លួន នូវពន្ធដូចខាងក្រោម៖

  • ពន្ធលើមធ្យោបាយដឹកជញ្ជូន
  • ពន្ធលើអចលនទ្រព្យ
  • ពន្ធសហគ្រាស ដែលរួមមាន ពន្ធប្រចាំខែ (ពន្ធលើប្រាក់បៀវត្ស ពន្ធកាត់ទុក ប្រាក់រំដោះពន្ធ ពន្ធលើតម្លៃបន្ថែម) និងពន្ធប្រចាំឆ្នាំ (ពន្ធលើប្រាក់ចំណេញ ពន្ធប៉ាតង់ជាដើម)។
  • ពន្ធផ្សេងៗ

ធនាគារបានរៀបចំឱ្យមានបញ្ជរសម្រាប់តែទទួលការងារបង់ពន្ធ ដោយមិនគិតថ្លៃសេវា ដើម្បីផ្តល់ជូននូវភាពងាយស្រួល និងកាន់តែលឿនរហ័សសម្រាប់អតិថិជនជាបុគ្គល និងក្រុមហ៊ុន/អាជីវកម្ម។

នៅពេលអនាគតដ៏ខ្លីខាងមុខនេះ ធនាគារ ខេប៊ីប្រាសាក់ គ្រោងនឹងធ្វើឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ដោយពង្រីកសេវាបង់ពន្ធទៅកាន់ថ្នាលឌីជីថល រួមមានកម្មវិធី ខេប៊ីប្រាសាក់ម៉ូបាល និង សេវាខេប៊ីប្រាសាក់ខបភើរេត។ ការផ្ដល់ជូនដ៏ពិសេសនេះ នឹងផ្តល់ឱ្យអតិថិជននូវមធ្យោបាយកាន់តែងាយស្រួល សុវត្ថិភាព និងអាចប្រើប្រាស់បានក្នុងការបំពេញកាតព្វកិច្ចពន្ធ គ្រប់ពេលវេលា គ្រប់ទីកន្លែង។

ក្នុងនាមជាតួអង្គសំខាន់មួយក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ធនាគារ ខេប៊ីប្រាសាក់ ទទួលស្គាល់តួនាទីសំខាន់នៃការអនុលោមពន្ធក្នុងការជំរុញកំណើនជាតិ។ ធនាគារត្រូវបានទទួលស្គាល់ថាជាសហគ្រាសមួយដែលបង់ពន្ធច្រើនជាងគេ ដែលទទួលបានលិខិតសរសើរពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។ លិខិតសរសើរទាំងនេះ បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនរបស់ធនាគារចំពោះតម្លាភាព និងអភិបាលកិច្ចពន្ធសាជីវកម្មដ៏ល្អ។

សូមជម្រាបជូនថា ធនាគារ ខេប៊ីប្រាសាក់ បានទទួលវិញ្ញាបនបត្រស្ដីពីការអនុលោមពន្ធពីអគ្គនាយកដ្ឋានពន្ធដារកម្រិត “មាស” ចាប់តាំងពីវិញ្ញាបនបត្រនេះត្រូវបានបង្កើតឡើងមកម្ល៉េះ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ សេវាបង់ពន្ធ ឬទូរស័ព្ទមកលេខ 086 999 911 ឬ 023 999 911 ។

ធនាគារ ខេប៊ីប្រាសាក់ ចូលរួមជាមួយអាជ្ញាធរជាតិអប្សរាក្នុងការដាំកូនឈើ

សៀមរាប ថ្ងៃទី 25 ខែមករា ឆ្នាំ 2025៖ ធនាគារ ខេប៊ីប្រាសាក់ បានរួមចំណែកជាមួយអាជ្ញាធរជាតិអប្សរាក្នុងសកម្មភាពដាំកូនឈើនៅតំបន់រមណីយដ្ឋានអង្គរ ដើម្បីចូលរួមក្នុងការបង្កើនគម្របពណ៌បៃតង និងគាំទ្រដល់ការអភិរក្សតំបន់បេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញរបស់អង្គការយូណេស្កូ។

ព្រឹត្តិការណ៍នេះបានរៀបចំឡើងបន្ទាប់ពី ធនាគារ ខេប៊ីប្រាសាក់ បានបញ្ចប់កម្មវិធីសិក្ខាសាលាប្រចាំឆ្នាំរបស់ខ្លួនប្រកបដោយជោគជ័យក្នុងការដាក់ចេញនូវទិសដៅផែនការយុទ្ធសាស្ត្រធុរកិច្ចឆ្នាំ 2025 ជាមួយនឹងកំណើនប្រកបដោយនិរន្តរភាព និងឧត្តមភាពក្នុងការផ្តល់សេវាហិរញ្ញវត្ថុយ៉ាងសម្បូរបែបជូនដល់អតិថិជន​ និងសាធារណជន។

ក្នុងនាមជាធនាគារធំមួយ និងមានស្ថិរភាពនៅកម្ពុជា ធនាគារ ខេប៊ីប្រាសាក់ ប្តេជ្ញាជំរុញកំណើនសេដ្ឋកិច្ច ក៏ដូចជាបន្តអនុវត្តសកម្មភាពការងារសង្គម ព្រមទាំងរួមចំណែកដល់ការអភិរក្សបរិស្ថាន និងបេតិកភណ្ឌវប្បធម៌របស់យើង។ យើងមានមោទនភាពក្នុងការសហការជាមួយអាជ្ញាធរជាតិអប្សរា ​ក្នុង​ការ​ការពារ​សម្រស់​ធម្មជាតិ​នៃតំបន់ប្រាសាទ​អង្គរ និង​ពង្រឹង​ការ​ប្តេជ្ញាចិត្ត​របស់​យើង​ក្នុង​ទំនួលខុសត្រូវ​សង្គម​របស់ស្ថាប័ន។

ទូទាត់​ថ្លៃ​ធ្វើ​ដំណើរឆ្លងកាត់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ​តាម ខេប៊ីប្រាសាក់ម៉ូបាល

ភ្នំពេញ ថ្ងៃទី 1 ខែមករា ឆ្នាំ 2025 ៖ ធនាគារ ខេប៊ីប្រាសាក់ មានសេចក្តីសោមនស្សរីករាយក្នុងការដាក់ឱ្យដំណើរការសេវាបង់ប្រាក់ថ្លៃធ្វើដំណើរតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ តាមកម្មវិធី ខេប៊ីប្រាសាក់ម៉ូបាល (KB PRASAC Mobile) ។ សេវានេះអនុញ្ញាតឱ្យអតិថិជនជាអ្នកធ្វើដំណើរអាចឆ្លងកាត់ច្រកចេញ-ចូលផ្លូវល្បឿនលឿន ដោយប្រើប្រាស់គន្លងផ្លូវ ANPR និង ETC បានយ៉ាងងាយស្រួល និងមិនបាច់រង់ចាំ។ មធ្យោបាយទូទាត់ថ្មីនេះ សបង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ ខេប៊ីប្រាសាក់ ក្នុងការបង្កើនភាពងាយស្រួលដល់អតិថិជន និងសម្រួលការធ្វើប្រតិបត្តិការហិរញ្ញវត្ថុក្នុងបរិបទនៃការរីកចម្រើនហេដ្ឋារចនាសម្ព័ន្ធ និងសេវាឌីជីថលនៅកម្ពុជា។

បញ្ចូលទឹកប្រាក់ទូទាត់មុនដោយភាពងាយស្រួល៖ អតិថិជនដែលប្រើប្រាស់កម្មវិធី KB PRASAC Mobile អាចធ្វើការបញ្ចូលលុយទុកជាមុនសម្រាប់សមតុល្យផ្លាកលេខយានជំនិះរបស់ខ្លួន ឬ ញាតិមិត្តដោយផ្ទាល់ តាមកម្មវិធី KB PRASAC Mobile ។ ទឹកប្រាក់ថ្លៃធ្វើដំណើរនឹងត្រូវបានកាត់ដោយស្វ័យប្រវត្តិ ទៅតាមចម្ងាយផ្លូវធ្វើដំណើរ និងប្រភេទយានជំនិះនៅច្រកចេញ។ អតិថិជនអាចបញ្ចូលទឹកប្រាក់រហូតដល់ 1,000  ដុល្លារ ទៅក្នុងសមតុល្យផ្លាកលេខយានជំនិះរបស់ខ្លួន ដែលជួយសម្រួលដល់ការធ្វើដំណើរគ្រប់ពេលបានយ៉ាងរហ័ស។

របៀបបញ្ចូលទឹកប្រាក់សមតុល្យជាមុន តាមកម្មវិធី KB PRASAC Mobile ៖ ជាដំបូងលោកអ្នកចូលទៅក្នុងអេប ខេប៊ីប្រាសាក់ម៉ូបាល រួចអនុវត្តបន្តដូចខាងក្រោម៖

  1. ចុចលើ Payments
  2. ចុចលើ Public Services និងជ្រើសយក PPSHV Expressway
  3. ជ្រើសយកប្រភេទ និងបញ្ចូលផ្លាកលេខយានជំនិះ
  4. បញ្ចូលចំនួនទឹកប្រាក់តាមតាមការចង់បាន
  5. ចុចលើ Pay និងចុចលើ Confirm

មិនទាន់មាន KB PRASAC Mobile ? លោកអ្នកអាចទាញយក កម្មវិធី KB PRASAC Mobile នេះមកដាក់នៅលើស្មាតហ្វូនរបស់លោកអ្នក រួចបើកគណនីសន្សំបានដោយខ្លួនឯង រួចធ្វើការបញ្ចូលទឹកប្រាក់ដើម្បីទូទាត់ថ្លៃធ្វើដំណើរឆ្លងកាត់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មុនពេលចេញដំណើរបានភ្លាមៗ។

ស្វែងយល់ពីច្រកផ្លូវ ANPR និង ETC ៖ ANPR គឺជាច្រកអាទិភាពសម្រាប់ការទូទាត់ប្រាក់ដោយស្វ័យប្រវត្តិតាមរយៈផ្លាកលេខរថយន្ត។ អតិថិជនត្រូវបញ្ចូលទឹកប្រាក់ជាមុន ដោយមិនចាំបាច់យកកាតនៅច្រកចូលឡើយ។ ទឹកប្រាក់នឹងកាត់ចេញដោយស្វ័យប្រវត្តិពីគណនីសន្សំរបស់លោកអ្នកនៅខេប៊ីប្រាសាក់ នៅច្រកចេញផ្លូវល្បឿនលឿន។ រីឯ ETC គឺជាច្រកអាទិភាពមួយផ្សេងទៀតនៃបញ្ជរបង់ប្រាក់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ហើយមានរបាំងបើក-បិទដោយស្វ័យប្រវត្តិ ដើម្បីឱ្យយានយន្តចូល-ចេញបាន។ ដើម្បី ចូល-ចេញ ច្រកនេះបាន អ្នកបើកបរត្រូវមានបំពាក់ឧបករណ៍ OBU នៅលើកញ្ចក់រថយន្តផ្នែកខាងមុខជាដាច់ខាត ប្រសិនបើរថយន្តរបស់បងប្អូនដែលមិនបានបំពាក់ឧបករណ៍ OBU នោះទេ គឺមិនអាចចូល-ចេញ “ច្រក ETC” នេះបានឡើយ បើទោះបីជាបានបញ្ចូលទឹកប្រាក់ទៅក្នុងផ្លាកលេខជាមុនក៏ដោយ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ សេវាបង់ប្រាក់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ឬទូរស័ព្ទមកលេខ 086 999 911 ឬ 023 999 911 ។

ធនាគារ ខេប៊ីប្រាសាក់ ដាក់ឱ្យដំណើរការសេវាបង់ភាគទានមក ប.ស.ស. សម្រាប់សហគ្រាស តាម KB PRASAC Mobile និង KB PRASAC Corporate

ភ្នំពេញថ្ងៃទី 25 ខែធ្នូ ឆ្នាំ 2024 ៖ ធនាគារ ខេប៊ីប្រាសាក់ មានសេចក្តីសោមនស្សរីករាយក្នុងការដាក់ឱ្យដំណើរការសេវាបង់ភាគទានមក ប.ស.ស. សម្រាប់សហគ្រាស និងគ្រឹះស្ថាននានា តាមរយៈ ខេប៊ីប្រាសាក់ម៉ូបាល (KB PRASAC Mobile) និង ខេប៊ីប្រាសាក់ខបភើរេត (KB PRASAC Corporate) ។ គ្រប់សហគ្រាស និងគ្រឹះស្ថាន អាចបង់ភាគទាន ប.ស.ស. សម្រាប់បុគ្គលិក និយោជិត និងកម្មកររបស់ខ្លួន បានយ៉ាងងាយស្រួល។

ជាមួយនឹងមុខងារថ្មីនេះ អតិថិជន ដែលជាសហគ្រាស និងគ្រឹះស្ថាន អាចប្រើប្រាស់សេវាប្រកបដោយភាពច្នៃប្រឌិតនេះ ដើម្បីសម្រួលដំណើរការទូទាត់ បង្កើនប្រសិទ្ធភាព និងសុវត្ថិភាពសាច់ប្រាក់សម្រាប់ធុរកិច្ចរបស់ខ្លួនផងដែរ។ តាមរយៈមធ្យោបាយឌីជីថលរបស់ធនាគារខេប៊ីប្រាសាក់នេះ កម្រៃសេវាក្នុងការបង់ភាគទានមក ប.ស.ស.  របស់សហគ្រាស និងគ្រឹះស្ថាន ត្រូវបានលើកលែង។

ការផ្តល់ជូននូវសេវានេះឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងជាបន្តរបស់ធនាគារ ខេប៊ីប្រាសាក់ ក្នុងការប្រើប្រាស់នវានុវត្តន៍ឌីជីថលដើម្បីបំពេញតម្រូវការរបស់អតិថិជន និងចូលរួមចំណែកដល់ប្រព័ន្ធអេកូឡូហ្ស៊ីផ្នែកហិរញ្ញវត្ថុឱ្យកាន់តែងាយស្រួល ទំនើប សុវត្ថិភាព និងជំរុញដល់ការរីកចម្រើននៃកម្លាំងធុរកិច្ចនៅក្នុងប្រទេសកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ បង់ភាគទានមក ប.ស.ស. សម្រាប់សហគ្រាស ឬទូរស័ព្ទមកលេខ 098 999 911 ឬ 023 999 911។

ធនាគារ ខេប៊ីប្រាសាក់ ចូលរួមក្នុងពិធីបុណ្យសមុទ្រ នៅខេត្តកំពត

ខេត្តកំពត ប្រទេសកម្ពុជា៖ ធនាគារ ខេប៊ីប្រាសាក់ មានសេចក្តីសោមនស្សរីករាយក្នុងការចូលរួម ពិធីបុណ្យសមុទ្រ ដែលប្រារព្ធឡើងពីថ្ងៃទី 13 ដល់ 15 ខែធ្នូ ឆ្នាំ 2024 នៅខេត្តកំពត ដែលជាពិធីដ៏អធិកអធម ក្នុងគោលបំណងលើកកម្ពស់ផលិតផលក្នុងស្រុក បង្ហាញពីសក្តានុពលទេសចរណ៍ប្រទេសកម្ពុជា និងបង្ហាញពីឱកាសអេកូទេសចរណ៍​​ តាមតំបន់ឆ្នេរដ៏ស្រស់ស្អាត។ ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ ឆ្លុះបញ្ចាំងពីស្មារតីនៃកិច្ចសហការ និងការច្នៃប្រឌិតក្នុងការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងមោទនភាពវប្បធម៌។

នៅក្នុងពិធីបុណ្យនេះ ធនាគារ ខេប៊ីប្រាសាក់ រៀបចំស្តង់ដើម្បីអាចឱ្យភ្ញៀវទេសចរអាចទទួលបានចំណេះដឹងលើការប្រើប្រាស់សេវាហិរញ្ញវត្ថុដែលសមស្របតាមតម្រូវការ ព្រមទាំងការពិគ្រោះយោបល់លើផលិតផល និងសេវាហិរញ្ញវត្ថុរបស់ធនាគារ ខេប៊ីប្រាសាក់ ផងដែរ។ បន្ថែមពីនេះ ធនាគារ ក៏បានចូលរួមក្នុងការជំរុញបរិយាប័ន្នហិរញ្ញវត្ថុ និងបង្កើតទម្លាប់សន្សំជាមួយគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការតាមរយៈការផ្តល់ជូនការបើកគណនីឌីជីថល ជាមួយនឹងប្រូម៉ូសិនដែលផ្តល់រង្វាន់ជាសាច់ប្រាក់ និងវត្ថុអនុស្សាវរីយ៍ជាច្រើនផងដែរ។

ជាផ្នែកមួយនៃការយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍប្រកបដោយចីរភាព ធនាគារ ខេប៊ីប្រាសាក់ ក៏កំពុងលើកកម្ពស់ការផ្តល់ប្រាក់កម្ចីបៃតង ដែលជំរុញការវិនិយោគប្រកបដោយការទទួលខុសត្រូវចំពោះបរិស្ថាន និងផ្តល់ផលប្រយោជន៍ទាំងអតិថិជន និងភពផែនដី។

ធនាគារ ខេប៊ីប្រាសាក់ បើកបណ្ណាល័យទី 46 ដើម្បីលើកកម្ពស់វិស័យអប់រំនិងទម្លាប់នៃការអាន

ខេត្តបន្ទាយមានជ័យ ថ្ងៃទី 09 ខែ ធ្នូ ឆ្នាំ 2024៖ ធនាគារ ខេប៊ីប្រាសាក់ ប្រកាសដាក់ឱ្យដំណើរការជាបឋមនូវបណ្ណាល័យទី 46 របស់ខ្លួននៅសាលាបឋមសិក្សាទឹកជោរ ស្ថិតក្នុងភូមិទឹកជោ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ សកម្មភាពនេះស្របឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងផ្នែកទំនួលខុសត្រូវសង្គមឥតឈប់ឈររបស់ធនាគារក្នុងបណ្ដុះសេចក្ដីស្រឡាញ់ក្នុងការអានក្នុងចំណោមយុវជនកម្ពុជា និងគាំទ្រដល់ការអភិវឌ្ឍការអប់រំនៅក្នុងសហគមន៍មូលដ្ឋាន។

បណ្ណាល័យដែលទើបកសាងថ្មីនេះ ត្រូវបានបំពាក់ដោយសៀវភៅនិងសម្ភារៈអប់រំប្រកបដោយគុណភាពជាច្រើន ដើម្បីបំផុសទឹកចិត្តសិស្សក្នុងការខិតខំប្រឹងប្រែងសិក្សា និងលើកកម្ពស់ទម្លាប់សិក្សាពេញមួយជីវិត។ ធនាគារ ខេប៊ីប្រាសាក់ ប្តេជ្ញាផ្តល់សម្ភារៈធនធានដែលជំរុញឱកាសសិក្សា ដែលរួមចំណែកដល់ការរីកលូតលាស់ និងការបង្កើនសមត្ថភាពដល់មនុស្សជំនាន់ក្រោយ។

សូម​បញ្ជាក់​ថា​ ​គិត​ត្រឹម​ខែ​ធ្នូ​ ​ឆ្នាំ​ 2024 ​នេះ​ ​គម្រោង​បណគម្រោងបណ្ណាល័យខេប៊ីប្រាសាក់​ដាក់​ឱ្យ​ប្រើប្រាស់​ចំនួន​ 46 ​អគារ​គ្របដណ្តប់​លើ​ភូមិ​ចំនួន​ 499 ​ភូមិ ​ដែល​មាន​ចំនួន​គ្រួសារ​សរុប​ 108,810 ​គ្រួសារ​ ​មាន​ប្រជាជន​សរុប​ចំនួន​ 446,427 ​នៅ​ក្នុង​ 14 ​ខេត្ត​រួម​មាន​ កំពង់ស្ពឺ​ ​កំពង់ចាម​ ​កណ្ដាល​ ​ព្រៃវែង​ ​កំពង់ធំ​ ​សៀមរាប​ ​តាកែវ​ ​ព្រះវិហារ​ ​បាត់​ដំបង​ ​ស្វាយរៀង​ ​បន្ទាយ​មានជ័យ​ ​កែប​ ​ពោធិ៍សាត់ និងត្បូងឃ្មុំ ហើយ​មាន​សិស្សានុសិស្ស​ដែល​ទទួល​ផល​ផ្ទាល់​ពី​គម្រោង​បណ្ណាល័យ​នេះ​ចំនួន​ 171,485 ​នាក់​។​