ស្របតាមឥទ្ធិពលអំណោយផល នៃកំណើនសេដ្ឋកិច្ចពិភពលោក 5.5%
សេដ្ឋកិច្ចកម្ពុជាត្រូវបានប៉ាន់ប្រមាណថាកើនឡើង 3% ក្នុងឆ្នាំ 2021 ដោយ
សារការងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកដែលគាំទ្រដោយ
វិធានការការពារសង្គមនិងសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ភាពជោគជ័យ
នៃយុទ្ធនាការចាក់វ៉ាក់សាំង និងការអនុវត្តវិធានសុខាភិបាល។