គន្លឹះរក្សាសុវត្ថិភាពក្នុងការប្រើប្រាស់កម្មវិធី KB PRASAC Mobile

  1. សូម​កុំ​ផ្តល់​ ​បង្ហាញ ឬ​ ​ផ្ញើ​អត្តលេខ​អ្នកប្រើប្រាស់​ ​ឬ​ ​លេខ​កូ​ដ​សម្ងាត់​ (​P​IN​) ​ឬ​ ​លេខ​កូ​ដ​ O​T​P​ ​ឬ​ ​ព័ត៌មាន​ផ្ទាល់ខ្លួន​ទៅអ្នកដទៃ។
  2. ​សូម​កុំ​ប្រើ​ ​ថ្ងៃខែ​ឆ្នាំ​កំណើត​ ​ឬ​ ​លេខ​ទូរស័ព្ទ​ ​ឬ​ ​លេខ​គណនី​ ​ឬ​ ​លេខ​អត្តសញ្ញាណប័ណ្ណ​ ​ឬ​ ​លេខរៀង​ដែល​ងាយស្រួល​ចាំ​ ​ឬ​ ​ស្រួល​ស្មាន​ដឹង​​ធ្វើជា​​​លេខ​កូ​ដ​សម្ងាត់​ (​P​IN​) ​។
  3. ​ត្រូវ​ធានា​ឱ្យ​ច្បាស់​ថា​​ គ្មានអ្នកដទៃ​ឃ្លាំមើល​ ​ឬ​ ​ក៏មាន​មនុស្ស​នៅក្បែរនៅពេលលោកអ្នកបញ្ចូលព័ត៌មានដើម្បី​ចូល​ប្រើប្រាស់​។
  4. សូម​ផ្លាស់ប្តូរ​លេខ​កូ​ដ​សម្ងាត់​ (​P​IN​) ឱ្យ​បាន​ញឹកញាប់​ ​និង​ក្នុង​ករណី​សង្ស័យ​ថា​ ​លេខ​កូ​ដ​សម្ងាត់​ (P​IN​) ​ត្រូវ​បាន​ដឹង​ដោយ​អ្នកដទៃ​។
  5. ​លោក​អ្នក​គួរ​កំណត់​លេខ​កូ​ដ​សម្ងាត់​ (​P​IN​) ​ចូល​ប្រើប្រាស់កម្មវិធី KB PRASAC Mobile​ ​ឱ្យ​ខុស​ពី​លេខ​សម្ងាត់​(Password​) ​បើក​សោ​ ទូរស័ព្ទ​ចល័ត​ ​ឬ​ ​កុំព្យូទ័រ​របស់​ខ្លួន​។
  6. ត្រូវ​ជូនដំណឹង​មក ធនាគារ ខេ​ប៊ី​ប្រា​សាក់​ ​ជាបន្ទាន់ ​ប្រសិនបើ​លោក​អ្នក​ភ្លេច​លេខ​កូ​ដ​សម្ងាត់​ (​P​IN​) ​និង​/​ឬ​ ​អត្តលេខ​អ្នកប្រើប្រាស់​ (User​ ​ID) ​ឬ​ ​សង្ស័យថា​អ្នក​ផ្សេង​បាន​ដឹង​។
  7. ​សូម​ប្រុងប្រយ័ត្ន​ការ​បោកបញ្ឆោត​យក​ព័ត៌មាន​​តាមរយៈ ​ទូរស័ព្ទ​ ​អ៊ី​ម៉ែ​ល​ វេ​ប​សាយ​ត៍ ​ឬ​ ​សារ​​ (SMS​) ​ដែល​ជា​ល្បិច​ឱ្យ​លោក​អ្នក​បញ្ចូល​ព័ត៌មាន​សំខាន់​ៗ​ ​ដូចជា​​ ​អត្តលេខ​អ្នកប្រើប្រាស់​ (​User​ ​I​D​/​User​name​) ​ឬ​ ​លេខ​កូ​ដ​សម្ងាត់​ (PIN​) ​ឬ​ ​លេខ​កូ​ដ​ O​T​P​ ​ឬ​ ​ថ្ងៃខែ​ឆ្នាំ​កំណើត​ (Date of Birth​) ​ឬ​ ​ព័ត៌មាន​ផ្ទាល់ខ្លួន​។​ល​។
  8. ធនាគារ ខេ​ប៊ី​ប្រា​សាក់​ ​នឹង​មិន​ស្នើសុំ​​លោក​អ្នកឱ្យ​ប្រាប់​ពី​ ​លេខ​កូ​ដ​សម្ងាត់​ (​P​IN​) ​និង​/​ឬ​ ​លេខ​កូ​ដ​ O​T​P​ ​ដើម្បី​ចូល​ប្រើកម្មវិធី KB PRASAC Mobile​ ​ទោះ​ដោយ​ផ្ទាល់មាត់​ ​ទូរស័ព្ទ​ ​អ៊ី​ម៉ែ​ល​ ​ឬ​ ​តាមមធ្យោបាយ​ទំនាក់ទំនង​ណាមួយ​ឡើយ​។
  9. ប្រសិនបើ​លោកអ្នក​ទទួល​បាន​អ៊ីម៉ែ​ល​ ​ឬ​ ​សារ​ទូរស័ព្ទ​ ​ឬ​ ​ការ​ហៅ​ទូរស័ព្ទ​ ​ដែល​ស្នើសុំ​ព័ត៌​មាន​ខាងលើ​ ​សូម​លុបចោល​ ​ឬ​ ​បដិសេធ​ជាបន្ទាន់​ ​និង​/​ឬ​ ​មិន​ត្រូវ​ចុច​លើ​តំណ​ភ្ជាប់​បណ្តាញ​ (​Link​) ​ឬ​ ​បើក​ឯកសារ​ភ្ជាប់​ណាមួយ​ដែល​មាននៅ​ក្នុង​អ៊ី​ម៉ែ​ល​នោះ​ឡើយ​។
  10. ​សូម​កុំ​ប្រើ​ទូរស័ព្ទ​ចល័ត​ ​ឬ​ ​ឧបករណ៍​ពាក់ព័ន្ធ​ដែល​ភ្ជាប់​កម្មវិធី KB PRASAC Mobile ​ជាមួយ​សេវា​អ៊ី​ន​ធឺ​ណែ​ត​សាធារណៈ​ ​ឬ​ ​ប្រើ​រួម​ជាមួយ​អ្នកដទៃ​ ​ដើម្បី​ចៀសវាង​ពី​ការ​បន្លំ​លួច​ដោយ​ ​Hack​e​r ​។
  11. ​​មិន​ត្រូវ​ភ្ជាប់​ប្រព័ន្ធ​ ​ឬ​ ​បញ្ចូល​កម្មវិធី​​ដែល​មិន​ស្គាល់​ក្នុង​ទូរស័ព្ទ​ ​ឬ​ ​កុំព្យូទ័រ​ ​ឬ​ ​ឧបករណ៍​ពាក់ព័ន្ធ​ឡើយ​។​ ​ករណី​បាន​ភ្ជាប់​ ​ត្រូវ​ផ្ដាច់​ ​ឬ​ ​លុបចេញ​ ​និង​ស​ម្អា​ត​ភ្លាម​ៗ​ ​ដើម្បី​ចៀសវាង​ការ​ឆ្លង​មេរោគ​ ​ឬ​ ​ការ​បន្លំ​លួច​ប្រាក់​របស់​លោក​អ្នក (Virus​ ​and​/or ​Hack​e​r)​ ។
  12. ​​ត្រូវ​ដំឡើង​កម្មវិធី​ KB ​P​R​A​SAC​ Mobile ​និង​ធ្វើ​បច្ចុប្បន្ន​កម្ម​លើ​កម្មវិធី​ទូរស័ព្ទ​ដោយ​ផ្ទាល់​ពី​ ​Goo​g​l​e​ ​Play​ ​Store​ ឬ​ ​A​p​p​ ​Store​ ​​។
  13. សូម​កុំ​ទុក​ទូរស័ព្ទ​ចល័ត​ ​ ​ឬ​ ​ឧបករណ៍​ពាក់ព័ន្ធ​​ដែល​កំពុង​បើក​កម្មវិធី KB ​P​R​A​SAC​ Mobile ​ចោល​នៅ​ទី​សាធារណៈ​ ​និង​ត្រូវ​​ចាក់សោ​ទូរស័ព្ទ​ (Lock​ ​Phone​) ​ឬ​ ​ឧបករណ៍​ពាក់ព័ន្ធ​ភ្លាម​ៗ​ករណី​ឈប់​ប្រើប្រាស់​។
  14. ​សូម​ចាកចេញ​ (​Logo​u​t​) ​លុប​ប្រតិបត្តិការ​ (​Clear​ ​History​) ​និង​បិទ​កម្មវិធី​ ​Inter​net​ ​Browse​r ​ឬ​ ​បិទ​កម្មវិធី​ KB ​P​R​A​SAC​ ​Mobile​ ​នៅ​ពេល​​លោក​អ្នក​ធ្វើ​ប្រតិបត្តិការ​រួចរាល់​។
  15. ​ក្នុង​ករណី​លោក​អ្នក ​លក់​ ​ឬ​ ​ផ្ទេរ​ទូរស័ព្ទ​ ​ឬ​ ​ឧបករណ៍​ពាក់ព័ន្ធឱ្យ​អ្នក​ផ្សេង​ ​ត្រូវ​លុប​កម្មវិធី KB ​P​R​A​SAC​ Mobile ​​ឬ​ ​ព័ត៌មាន​ពាក់ព័ន្ធ​ផ្សេងៗ​ចេញពី​ក្នុង​ទូរស័ព្ទ​ ​ឬ​ ឧបករណ៍​ពាក់ព័ន្ធ​ ឱ្យ​បាន​រួចរាល់​ជាមុន​។
  16. ករណី​បាត់​ទូរស័ព្ទ​ ​ឬ​ ​សង្ស័យ​មាន​អ្នក​ផ្សេង​ស្គាល់​លេខ​សម្ងាត់​ចូល​ប្រើប្រាស់​ទូរស័ព្ទ​ ​ឬ​ ឧបករណ៍​ពាក់ព័ន្ធ​ ​ត្រូវ​ជូនដំណឹង​មក​ធនាគារ ខេ​ប៊ី​ប្រា​សាក់​ ​ជាបន្ទាន់​តាមរយៈ​លេខ​ 023/086 999 911 ​ដើម្បី​បង្ខាំង​កម្មវិធី​ KB ​P​R​A​SAC​ Mobile ​ឬ​ ​ចាត់វិធានការ​ផ្សេងៗ​តាម​លក្ខណៈ​បច្ចេកទេស​ ​ដើម្បី​ទប់​ស្កាត់​ការ​បន្លំ​ធ្វើ​ប្រតិបត្តិការ​។