អ្នកគ្រប់គ្រងទំនាក់ទំនងអតិថិជន (Relationship Manager)

ទីតាំងការងារ៖

  • សាខាស្ទោង ០១ រូប

ភារកិច្ច និង ការទទួលខុសត្រូវមាន៖

  • លក់សេវាធនាគាររបស់ខេប៊ីប្រាសាក់ និងផលិតផលដទៃទៀត
  • ទាំងក្នុង និងក្រៅការិយាល័យ
  • រៀបចំ និងចាត់ចែងដំណើរការចុះផ្សព្វផ្សាយ ការលក់សេវាធនាគាររបស់ខេប៊ីប្រាសាក់
  • ធ្វើការណែនាំផលិតផលថ្មីៗរបស់ខេប៊ីប្រាសាក់ដល់អតិថិជន
  • ដែលសក្ដានុពល និងជាអតិថិជនគោលដៅ
  • រៀបចំឯកសារ ឬទម្រង់ (Forms) នានា ជូនអតិថិជនដែលមានបំណងប្រើប្រាស់សេវាផ្សេងៗរបស់ខេប៊ីប្រាសាក់
  • ផ្សព្វផ្សាយផលិតផល និងសេវាកម្មដល់អតិថិជន និងសាធារណជន តាមស្ដង់ដារដែលបានកំណត់
  • រក្សាទំនាក់ទំនង និងថែរក្សាអតិថិជនដែលមានស្រាប់
  • ដោះស្រាយការមិនពេញចិត្ត និងការស្នើរសុំដោយផ្ទាល់ពីអតិថិជន និងពីសាធារណជន
  • បំពេញការងារដទៃទៀតដែលថ្នាក់ដឹកនាំបានចាត់តាំង។

លក្ខណៈសម្បត្តិចាំបាច់ត្រូវមាន៖​

  • ​​​កំពុងបន្ត ឬបញ្ចាប់បរិញ្ញាប័ត្រផ្នែកទីផ្សារ ហិរញ្ញវត្ថុ និងធនាគារ ឬបរិញ្ញាប័ត្រដទៃទៀតដែលពាក់ព័ន្ធ
  • ត្រូវមានបទពិសោធន៍យ៉ាងហោច១ឆ្នាំ ផ្នែកសេវាអតិថិជន និងការលក់ផលិតផលជាមួយស្ថាប័នហិរញ្ញវត្ថុ
  • មានចំណេះដឹងផ្នែកភាសាខ្មែរ និងភាសាអង់គ្លេសទាំងការនិយាយ និងការសរសេរ
  • មានអត្តចរិករួសរាយរាក់ទាក់ ស្លូតបូត សុភាពរៀបសារ និងមានទំនាក់ទំនងល្អ
  • ចេះប្រើប្រាស់កុំព្យូទ័រ (កម្មវិធី Word, Excel, Power Point, និង Internet, អាចវាយឯកសារខ្មែរបាន)
  • មានជំនាញក្នុងការទំនាក់ទំនងជាមួយអតិថិជន និង ការងារជាក្រុមបានល្អ
  • ប្រឹងប្រែងធ្វើការងារ និង មានការប្តេជ្ញាចិត្តខ្ពស់
  • លើកទឹកចិត្តដល់បេក្ខនារីក្នុងការដាក់ពាក្យ។

ព័ត៌មានការងារ

បេក្ខនារី​ និង​បេក្ខជន​ដែល​មាន​ចំណាប់​អារម្មណ៍​សូម​បំពេញ​ ទម្រង់​បែបបទ​សុំ​បំពេញការងារ​ និង​ភ្ជាប់​ជាមួយ​ឯកសារ​ពាក់ព័ន្ធ​ មាន​រូបថត​ ៤X៦​(០១សន្លឹក​) ប័ណ្ណគ្រួសារ​ សំបុត្រ​កំណើត​ អត្តសញ្ញាណ​ប័ណ្ណ​ និង​សញ្ញា​ប័ត្រ​ផ្សេង​ៗ (ថត​ចំលង​ តែប៉ុណ្ណោះ​) ផ្ញើ​មកកាន់​ទីស្នាក់ការ​កណ្ដាល​ភ្នំពេញ​ ដែល​មាន​អាស័យ​ដ្ឋាន​នៅ​ អាគារ​លេខ២១២​ ផ្លូវ២៧១​ សង្កាត់​ទួល​ ទំ​ពួង២​ ខ័ណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​ ឬ សាខា​ប្រា​សាក់​ណាមួយ​ដែល​នៅ​ជិត​លោកអ្នក​ ឬតាមរយៈ​អ៊ី​ម៉ែ​ល៖ recruitment​@​kbprasacbank.com.kh​

សំរាប់​ព័ត៌មាន​បន្ថែម

​ទូរស័ព្ទ​លេខ​៖ ​023​ ​962​ ​062​
​អ៊ី​ម៉ែ​ល៖ recruitment​@​kbprasacbank.com.kh​

សម្គាល់​៖ រាល់​ពាក្យ​ស្នើសុំ​ទាំងអស់​ត្រូវ​បញ្ជាក់​ពីទី​តាំង​ការងារ​ឲ្យបាន​ច្បាស់លាស់​ ហើយ​មានតែ​បេក្ខនារី​ និង​បេក្ខជន​ ដែល​ត្រូវ​អញ្ជើញ​ធ្វើការ​ប្រឡង​ឬបទ​សម្ភាសន៍​នឹង​ត្រូវ​បាន​ទំនាក់ទំនង​តាម​ទូរស័ព្ទ​៕