ស្មៀនរដ្ឋបាលទូទៅ (General Administration Clerk)

ទីតាំងការងារ៖

  • ការិយាល័យកណ្ដាល ១រូប

ភារកិច្ច និង ការទទួលខុសត្រូវមាន៖

  • មើលថែទាំផ្កា និងត្រួតពិនិត្យពីសម្រស់ ឲ្យមានសោភ័ណ្ឌភាពតាមជាន់នីមួយៗ និងមុខការិយាល័យប្រចាំថ្ងៃ
  • ប្តូរដើមផ្កាដាក់ក្នុងផើងពេលដែលទិញថ្មីឬ ផ្លាស់ប្តូរផ្កាចាស់ៗចេញ
  • ពិនិត្យគុណភាពដី គុណភាពផើង គុណភាពផ្កាលាងសំអាតគ្រួសក្នុងផើង ផើងផ្កា និង ទ្រនាប់ផើង
  • ចាត់ចែងផ្កាដាក់តាមជាន់នីមួយៗ ដាក់ផ្កាទៅតាមទីតាំងនៃប្លង់ រើផ្លាស់ប្តូរប្រសិនបើមានការប្រែប្រួល
  • ធ្វើរបាយការណ៍ពីដើមផ្កាដែលងាប់ និងត្រូវទិញថ្មីធ្វើសម្រង់តម្លៃពីដើមផ្កាដែលត្រូវទិញថ្មី និងសុំសម្រង់តម្លៃពីហាងផ្កា មកប្រៀបធៀបរកតំលៃសមរម្យ
  • សិក្សាពីដើមផ្កាដែលអាចដាក់តាំងបានយូរ
  • ជំនួយការបញ្ចូនឯកសារ និងសម្ភារផ្សេងៗពី ប្រាសាក់ ទៅស្ថាប័នមីក្រូហិរញ្ញវត្ថុ ធនាគារ មន្ទីរ ឬ ក្រសួង
  • ត្រួតពិនិត្យការងារអ្នកបោសសម្អាត និង សម្ភារ ព្រមទាំងត្រួតពិនិត្យ អនាម័យក្នុង ការិយាល័យកណ្តាល និង បន្ទប់បណ្តុះបណ្តាល
  • ការរៀបចំបន្ទប់ប្រជុំ បណ្តុះបណ្តាល សិក្ខាសាលា អាហារសម្រន់ អាហារសម្រន់ថ្ងៃត្រង់
  • ធ្វើការងារផ្សេងៗទៀតដែលតម្រូវដោយអ្នកគ្រប់គ្រង។

លក្ខណៈសម្បត្តិចាំបាច់ត្រូវមាន៖​

  • ​​​មានកម្រិតសិក្សាថ្នាក់ទុតិយភូមិ
  • មានអាយុចាប់ពី ២០ដល់ ៣៩ ឆ្នាំ
  • អាចបើបរម៉ូតូបាន
  • មានសុខភាពល្អ អនាម័យល្អ
  • មានប្រវត្ដិល្អក្នុងសង្គម ចាំបាច់ត្រូវមានភាពស្មោះត្រង់
  • មានទំនួលខុសត្រូវខ្ពស់ និងមានស្មារតីក្រុម
  • មានអាកប្បកិរិយាល្អ សុចរិតភាព ចេះជួយការងារ មានការប្តេជ្ញាចិត្តខ្ពស់ និងសមត្ថភាព
  • មានអត្តចរិករួសរាយរាក់ទាក់ ស្លូតបូត សុភាពរៀបសារ និងមានទំនាក់ទំនងល្អ
  • មានភាពឯករាជ្យក្នុងការងារ ចាំបាច់ត្រូវមានភាពស្មោះត្រង់
  • អាចធ្វើដំណើរទៅខេត្តបាន។

ព័ត៌មានការងារ

បេក្ខនារី​ និង​បេក្ខជន​ដែល​មាន​ចំណាប់​អារម្មណ៍​សូម​បំពេញ​ ទម្រង់​បែបបទ​សុំ​បំពេញការងារ​ និង​ភ្ជាប់​ជាមួយ​ឯកសារ​ពាក់ព័ន្ធ​ មាន​រូបថត​ ៤X៦​(០១សន្លឹក​) ប័ណ្ណគ្រួសារ​ សំបុត្រ​កំណើត​ អត្តសញ្ញាណ​ប័ណ្ណ​ និង​សញ្ញា​ប័ត្រ​ផ្សេង​ៗ (ថត​ចំលង​ តែប៉ុណ្ណោះ​) ផ្ញើ​មកកាន់​ទីស្នាក់ការ​កណ្ដាល​ភ្នំពេញ​ ដែល​មាន​អាស័យ​ដ្ឋាន​នៅ​ អាគារ​លេខ២១២​ ផ្លូវ២៧១​ សង្កាត់​ទួល​ ទំ​ពួង២​ ខ័ណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​ ឬ សាខា​ប្រា​សាក់​ណាមួយ​ដែល​នៅ​ជិត​លោកអ្នក​ ឬតាមរយៈ​អ៊ី​ម៉ែ​ល៖ recruitment​@​kbprasacbank.com.kh​

សំរាប់​ព័ត៌មាន​បន្ថែម

​ទូរស័ព្ទ​លេខ​៖ ​023​ ​962​ ​062​
​អ៊ី​ម៉ែ​ល៖ recruitment​@​kbprasacbank.com.kh​

សម្គាល់​៖ រាល់​ពាក្យ​ស្នើសុំ​ទាំងអស់​ត្រូវ​បញ្ជាក់​ពីទី​តាំង​ការងារ​ឲ្យបាន​ច្បាស់លាស់​ ហើយ​មានតែ​បេក្ខនារី​ និង​បេក្ខជន​ ដែល​ត្រូវ​អញ្ជើញ​ធ្វើការ​ប្រឡង​ឬបទ​សម្ភាសន៍​នឹង​ត្រូវ​បាន​ទំនាក់ទំនង​តាម​ទូរស័ព្ទ​៕