គោលការណ៍ឯកជនភាព

សេចក្ដីថ្លែង​ការណ៍​អំពី​សិទ្ធិ​ឯកជន​និង​សុវត្ថិភាព​លើ​វេ​ប​សាយ​ត៍

​នៅ​ធនាគារ ខេប៊ីប្រា​សាក់ ម.ក​ ​យើងខ្ញុំ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​ការពារ​សិទ្ធិ​ឯកជន​របស់​លោកអ្នក​យ៉ាង​ហ្មត់ចត់​។​ ​ខាងក្រោម​នេះ​បង្ហាញ​ពី​ការប្រតិបត្តិ​សិទ្ធិ​ឯកជន​ភាព​ ​និង​សុវត្ថិភាព​ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​យើងខ្ញុំ​ជាមួយ​លោកអ្នក​។​

​សេចក្ដីថ្លែង​ការណ៍​ទូទៅ​

​សេចក្ដីថ្លែង​ការណ៍​នេះ​ទាក់ទង​នឹង​ការ​អនុវត្ត​សិទ្ធិ​ឯកជន​ភាព​ដែល​ពាក់ព័ន្ធ​ជាមួយ​វេ​ប​សាយ​ត៍ខេប៊ីប្រាសាក់។​ ​តំណ​ភ្ជាប់​ទៅកាន់​វេ​ប​សាយ​ត៍​ខាងក្រៅ​ ​អាច​កំណត់​អត្តសញ្ញាណ​បាន​ ​ហើយ​មិន​ត្រូវ​បាន​គ្របដណ្ដប់​ដោយ​សេចក្ដីថ្លែង​ការណ៍​នេះ​ទេ​។​ ​ខ្លឹមសារ​នៃ​សេចក្ដីថ្លែង​ការណ៍​អំពី​សិទ្ធិ​ឯកជន​និង​សុវត្ថិភាព​លើ​វេ​ប​សាយ​ត៍​នេះ​ ​អាច​នឹង​មាន​ការផ្លាស់ប្តូរ​ដោយ​គ្មាន​ការ​ជូនដំណឹង​ទុកជាមុន​។​

​សូម​កត់​សម្គាល់​ថា​ ​ការប្រើប្រាស់​ពាក្យ​ ​«​យើងខ្ញុំ​»​ ​គឺ​សំដៅ​ទៅលើ​ ​ធនាគារ ខេប៊ីប្រាសាក់។​

​យើងខ្ញុំ​គោរព​សិទ្ធិ​ឯកជន​ភាព​របស់​លោកអ្នក​យ៉ាង​ពេញលេញ​ ​ហើយ​យើងខ្ញុំ​នឹង​មិន​ប្រមូល​ព័ត៌មាន​ផ្ទាល់ខ្លួន​ណាមួយ​អំពី​លោកអ្នក​ ​នៅ​លើ​វេ​ប​សាយ​ត៍​នេះ​ដោយ​គ្មាន​ការអនុញ្ញាត​របស់​លោកអ្នក​នោះ​ទេ​។​ ​គ្រប់​ព័ត៌មាន​ផ្ទាល់ខ្លួន​ដែល​លោក​អ្នកផ្តល់​ឱ្យ​យើងខ្ញុំ​ ​នឹង​ត្រូវ​បាន​រក្សាទុក​យ៉ាង​ហ្មត់ចត់​ ​ប្រកបដោយ​នឹង​បទដ្ឋាន​សុវត្ថិភាព​ខ្ពស់​។​

​ការ​ប្រមូល​ ​និង​ការប្រើប្រាស់​ព័ត៌មាន​ផ្ទាល់ខ្លួន​

​យើងខ្ញុំ​មិន​ប្រមូល​ព័ត៌មាន​ផ្ទាល់ខ្លួន​ណាមួយ​របស់​លោកអ្នក​នៅ​លើ​វេ​ប​សាយ​ត៍​នេះ​ ​ក្រៅតែ​ពី​ព័ត៌មាន​ដែល​លោក​អ្នកផ្តល់​ឱ្យ​យើងខ្ញុំ​ដោយ​ស្ម័គ្រចិត្ត​ (​ឧទាហរណ៍​ ​តាមរយៈ​ការ​ផ្ញើ​អ៊ី​ម៉ែ​លម​ក​យើងខ្ញុំ​ ​ឬ​តាមរយៈ​ការ​ចុះឈ្មោះ​ ​សម្រាប់​សេវា​ធនាគារ​តាម​អ៊ី​ន​ធឺ​ណែ​ត​ ​ឬ​សេវា​ធនាគារ​តាម​ទូរស័ព្ទ​ដៃ​-​ល​-)​។​ ​មុននឹង​ប្រមូល​ព័ត៌មាន​បែប​នេះ​ ​យើងខ្ញុំ​នឹង​ជូនដំណឹង​ដល់​លោកអ្នក​អំពី​គោលបំណង​ដែល​យើងខ្ញុំ​នឹង​ប្រើប្រាស់​ព័ត៌មាន​ទាំងនោះ​។​ ​ព័ត៌មាន​ណាមួយ​ដែល​លោក​អ្នកផ្តល់​តាមវិធី​នេះ​ ​នឹង​ត្រូវ​បាន​ប្រើប្រាស់​ស្រប​ទៅតាម​គោលបំណង​ដែល​លោក​អ្នកផ្ដល់​ជូន​។​ ​យើងខ្ញុំ​នឹង​ប្រើប្រាស់​ព័ត៌មាន​ដែល​លោកអ្នក​បាន​ផ្តល់​ជូន​ដើម្បី​ឆ្លើយតប​ទៅ​នឹង​សំណួរ​របស់​លោកអ្នក​ ​ក្នុង​ករណី​សេវា​ធនាគារ​តាម​អ៊ី​ន​ធឺ​ណែ​ត​ ​និង​សេវា​ធនាគារ​តាម​ទូរស័ព្ទ​ចល័ត​ ​ដើម្បី​ឱ្យ​ការ​ចុះឈ្មោះ​ប្រើប្រាស់​សេវា​ទាំងពីរ​នេះ​អាច​ប្រព្រឹត្តទៅ​បាន​។​

​យើង​ក៏​អាច​ប្រមូល​ព័ត៌មាន​ផ្ទាល់ខ្លួន​ពី​លោកអ្នក​ ​តាមមធ្យោបាយ​ផ្សេងៗ​ទៀត​ក្រៅពី​តាម​វេ​ប​សាយ​ត៍​នេះ​ ​ឧទាហរណ៍​ ​តាម​ទូរស័ព្ទ​ ​តាម​ការ​សរសេរ​ជាលាយលក្ខណ៍អក្សរ​ ​ឬ​ការ​ជួប​ប្រាស្រ័យ​ដោយ​ផ្ទាល់​។