I. សេចក្តីផ្តើម
លក្ខខណ្ឌទូទៅនៃការប្រើប្រាស់ផលិតផល និងសេវាកម្មជាមួយ ធនាគារ ខេប៊ីប្រាសាក់ ម.ក តទៅហៅថា “ខេប៊ីប្រាសាក់” ត្រូវបានបង្កើតឡើងដើម្បីជួយដល់អតិថិជនទាំងអស់របស់ខេប៊ីប្រាសាក់ តទៅហៅថា “អតិថិជន” ក្នុងការស្វែងយល់អំពីលក្ខខណ្ឌទូទៅនៃការប្រើប្រាស់ផលិតផល និង/ឬ សេវាកម្មនានារបស់ខេប៊ីប្រាសាក់ តទៅហៅថា “លក្ខខណ្ឌទូទៅ” មុនពេលសម្រេចចិត្តជ្រើសរើស និងប្រើប្រាស់សេវាកម្មណាមួយជាមួយខេប៊ីប្រាសាក់។
ចាប់ពីថ្ងៃដែលអតិថិជនបានបំពេញពាក្យស្នើសុំប្រើប្រាស់ផលិតផល និង/ឬ សេវាកម្មរបស់ខេប៊ីប្រាសាក់ និង/ឬ ក្នុងករណីដែលអតិថិជនធ្វើការបញ្ជាមកខេប៊ីប្រាសាក់ឱ្យធ្វើប្រតិបត្តិការ និង/ឬ សេវាអ្វីមួយដោយមិនបានប្រើប្រាស់ទម្រង់ ឬ ឯកសាររបស់ខេប៊ីប្រាសាក់ក៏ដោយ អតិថិជនត្រូវបានសន្មតថា បានអាន និងយល់ព្រមអនុវត្តតាមលក្ខខណ្ឌនានាដែលមានចែងនៅក្នុងលក្ខខណ្ឌទូទៅនេះ និងលក្ខខណ្ឌលម្អិតផ្សេងៗទៀតពាក់ព័ន្ធនឹងការប្រើប្រាស់ផលិតផល និង/ឬ សេវាកម្មនីមួយៗរបស់ខេប៊ីប្រាសាក់។
ករណីអតិថិជនមានភាពមិនច្បាស់លាស់លើចំណុចណាមួយដែលបានចែងក្នុងលក្ខខណ្ឌទូទៅនេះ អតិថិជនអាចស្វែងរកការពន្យល់បន្ថែមពីបុគ្គលិកខេប៊ីប្រាសាក់ដោយផ្ទាល់នៅគ្រប់សាខាខេប៊ីប្រាសាក់ទាំងអស់ ឬ តាមរយៈទូរស័ព្ទទៅកាន់លេខ 023/086 999 911 បានគ្រប់ពេលវេលា។
II. និយមន័យនៃពាក្យគន្លឹះ
|
សំដៅលើ ធនាគារ ខេប៊ីប្រាសាក់ ម.ក |
|
សំដៅលើបុគ្គលជាម្ចាស់គណនី ឬ មិនមានគណនីជាមួយខេប៊ីប្រាសាក់ ដែលបានប្រើប្រាស់សេវាណាមួយរបស់ខេប៊ីប្រាសាក់ |
|
សំដៅលើគ្រប់ប្រភេទគណនីប្រាក់បញ្ញើសន្សំ និង/ឬ គណនីចរន្ត និង/ឬ គណនីបញ្ញើមានកាលកំណត់ ទាំងឡាយដែលអតិថិជនប្រើប្រាស់ជាមួយខេប៊ីប្រាសាក់ |
|
សំដៅលើគណនីទាំងឡាយណាដែលមានសមាជិករួមគណនីចាប់ពី 02 នាក់ ឡើងទៅ |
|
សំដៅលើរូបវន្តបុគ្គល ឬ អង្គភាពទាំងឡាយណា ដែលបានឈរឈ្មោះបើកគណនីជាមួយខេប៊ីប្រាសាក់ |
|
សំដៅលើអតិថិជនជាម្ចាស់គណនីដែលឈរឈ្មោះជាសមាជិករួមគណនី |
|
សំដៅលើទឹកប្រាក់ដែលអតិថិជនបានដាក់បញ្ញើជាមួយខេប៊ីប្រាសាក់ |
|
សំដៅលើកំណត់ត្រាប្រតិបត្តិការចេញ ឬ ចូលទាំងឡាយនៅក្នុងគណនី |
|
សំដៅលើសៀវភៅគណនីសន្សំ សម្រាប់គណនីសន្សំ និង/ឬ វិញ្ញាបនបត្រសម្រាប់គណនីបញ្ញើមានកាលកំណត់ ឬ ប័ណ្ណព័ត៌មានគណនីជាដើម។ល។ |
|
គឺជាគណនីមួយប្រភេទប្រើប្រាស់សម្រាប់ការទូទាត់ ដោយប្រើប្រាស់មូលប្បទានប័ត្រសម្រាប់ការទូទាត់ផ្សេងៗ។ |
|
សំដៅដល់បញ្ជាជាលាយលក្ខណ៍អក្សរដោយឥតលក្ខខណ្ឌឱ្យទៅធនាគារ និងចុះហត្ថលេខាដោយបុគ្គលជាអ្នកចេញបញ្ជា តម្រូវឱ្យធនាគារទូទាត់សងចំនួនប្រាក់ជាកំណត់មួយឱ្យទៅ ឬ តាមបញ្ជាបុគ្គលមួយទៀត ឬ អ្នកកាន់។ |
|
សំដៅដល់មូលប្បទានប័ត្រចេញផ្សាយដោយធនាគារ និងចុះហត្ថលេខាដោយថ្នាក់គ្រប់គ្រងរបស់ធនាគារ តម្រូវឱ្យធនាគារទូទាត់សងចំនួនប្រាក់ជាកំណត់មួយឱ្យទៅ បុគ្គលអ្នកទទួលផលណាមួយ តាមការស្នើសុំទិញរបស់អតិថិជន ឬ ធនាគារចេញមូលប្បទានប័ត្រធនាគារិកនេះដើម្បីទូទាត់កាតព្វកិច្ច ឬ ចំណាយផ្សេងៗរបស់ធនាគារខ្លួនឯងផ្ទាល់។ |
|
សំដៅដល់មូលប្បទានប័ត្រជាច្រើនសន្លឹក ចងក្រងធ្វើជាសៀវភៅមូលប្បទានប័ត្រមួយក្បាល។ |
|
សំដៅដល់ការសរសេរ ចុះហត្ថលេខា និងប្រគល់មូលប្បទានប័ត្រ ដើម្បីជាការទូទាត់សងប្រាក់ទៅកាន់ដៃគូរអាជីវកម្ម ឬ ភាគីណាមួយ។ |
|
សំដៅដល់បុគ្គលដែលចេញបញ្ជាឱ្យទូទាត់សងមូលប្បទានប័ត្រ (ម្ចាស់គណនី ដែលជាអ្នកចេញផ្សាយមូលប្បទានប័ត្រ)។ |
|
គឺជាឃ្យូអរកូតស្តង់ដារមួយដែលផ្តួចផ្តើម និងដឹកនាំគម្រោងដោយ ធនាគារជាតិ នៃ កម្ពុជា ដើម្បីអនុញ្ញាតឱ្យអតិថិជនអាចធ្វើការទូទាត់ទំនិញ និងសេវាឆ្លងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលបានដាក់ឱ្យប្រើប្រាស់ KHQR Code បានយ៉ាងងាយស្រួល ឆាប់រហ័ស និងសុវត្ថិភាពខ្ពស់។ |
|
សំដៅលើឯកសារផ្លូវច្បាប់ទាំងឡាយ ដែលបញ្ជាក់អំពីអត្តសញ្ញាណរបស់បុគ្គលណាម្នាក់ដែលទទួលស្គាល់ដោយអាជ្ញាធរមានសមត្ថកិច្ចដូចជា៖ អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន សំបុត្រកំណើត និង/ឬ លិខិតបញ្ជាក់ ផ្សេងៗ ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច។ |
|
គឺជាសេវាកម្មមួយប្រភេទ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើប្រតិបត្តិការលើគណនីរបស់ខ្លួន បានដោយសុវត្ថិភាព នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា (24/7) តាមរយៈកុំព្យូទ័រ ឬ ឧបករណ៍ (Tablet) ផ្សេងៗ ដែលបានភ្ជាប់ប្រព័ន្ធអុីនធឺណែត ដោយមិនចាំបាច់មកកាន់ការិយាល័យ ខេប៊ីប្រាសាក់ឡើយ។ |
|
គឺជាសេវាកម្មមួយប្រភេទ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើប្រតិបត្តិការលើគណនីរបស់ខ្លួនបានដោយសុវត្ថិភាព នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា (24/7) តាមរយៈទូរស័ព្ទដៃវៃឆ្លាត ដែលបានភ្ជាប់ប្រព័ន្ធអុីនធឺណែត ដោយមិនចាំបាច់មកកាន់សាខាខេប៊ីប្រាសាក់ឡើយ។ |
II. លក្ខខណ្ឌទូទៅនៃការប្រើប្រាស់ផលិតផល និងសេវាកម្មរបស់ខេប៊ីប្រាសាក់
- ប្រភេទគណនី
អតិថិជនអាចជ្រើសរើសបើកគណនីនៅខេប៊ីប្រាសាក់ទៅតាមប្រភេទគណនីដូចខាងក្រោម៖- គណនីបញ្ញើសន្សំ
- គណនីសន្សំ
- គណនីចម្រើនគ្មានកាលកំណត់
- គណនីចម្រើនតាមលំដាប់
- គណនីបើកប្រាក់បៀវត្ស
- គណនីឌីជីថល
- គណនីគ្រឹះស្ថានហិរញ្ញវត្ថុ
- គណនីសន្សំពាណិជ្ជករ និងផ្សេងៗ។
- គណនីបញ្ញើមានកាលកំណត់
- គណនីបញ្ញើមានកាលកំណត់ (ប្រភេទ ចម្រើនការប្រាក់ចុងគ្រា និងចម្រើនការប្រាក់ប្រចាំខែ)
- គណនីបញ្ញើមានកាលកំណត់គ្រឹះស្ថានហិរញ្ញវត្ថុ (ប្រភេទ ចម្រើនការប្រាក់ចុងគ្រា និងចម្រើនការប្រាក់ប្រចាំខែ)
- គណនីសន្សំតាមផែនការ
- គណនីកូនចម្រើន
- គណនីសន្សំនិយោជិត និងផ្សេងៗ។
- គណនីចរន្ត
- គណនីចរន្ត
- គណនីចរន្តព្រីមៀម និងផ្សេងៗ។
- គណនីបញ្ញើសន្សំ
- ការបើកគណនី
- រាល់ពេលស្នើសុំបើកគណនីជាមួយខេប៊ីប្រាសាក់ អតិថិជនត្រូវបំពេញទម្រង់ពាក្យស្នើសុំបើកគណនីផ្តល់ គំរូហត្ថលេខា ឬ ស្នាមមេដៃ ឯកសារបញ្ជាក់អត្តសញ្ញាណ និងឯកសារតម្រូវផ្សេងៗទៀតតាមការស្នើសុំពីខេប៊ីប្រាសាក់។
- អតិថិជនយល់ព្រមដាក់ប្រាក់តម្កល់ក្នុងគណនីនូវចំនួនអប្បបរមាទៅតាមប្រភេទគណនីណាមួយស្របទៅតាមលក្ខខណ្ឌដែលបានកំណត់ដោយខេប៊ីប្រាសាក់។
- សម្រាប់ការបើកគណនីប្រាក់បញ្ញើសន្សំ តាមរយៈ កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល អតិថិជនមិនតម្រូវឱ្យបំពេញពាក្យស្នើសុំ តែអតិថិជនត្រូវគោរពតាមលក្ខខណ្ឌលម្អិតបន្ថែមផ្សេងទៀតដែលមានបង្ហាញនៅក្នុងកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល ឬ មធ្យោបាយអេឡិចត្រូនិកណាមួយដែលទទួលស្គាល់ដោយខេប៊ីប្រាសាក់ មុននឹងសម្រេចបើកគណនីនីមួយៗនោះ។
- គណនីរួម
- គណនីរួម គឺជាគណនីឯកត្តជនដែលមានសមាជិករួមគណនីចាប់ពី 02 នាក់ ឡើងទៅ។
- សមាជិករួមគណនីនីមួយៗ គឺត្រូវបានចាត់ទុកថាជាម្ចាស់គណនី ហើយត្រូវចូលរួមទទួលខុសត្រូវទាំង ស្រុងចំពោះខេប៊ីប្រាសាក់ នូវរាល់បំណុល និងកាតព្វកិច្ចនានាដែលកើតមានឡើងនៅក្នុងគណនីរួមនោះ។
- គណនីនីតិបុគ្គល
- គណនីនីតិបុគ្គល គឺជាគណនីដែលបានបើកក្រោមឈ្មោះក្រុមហ៊ុន សហគ្រាសឯកជន សហគ្រាសរដ្ឋ ក្រសួងមន្ទីរ ស្ថាប័នរបស់រដ្ឋាភិបាល អង្គការ សង្គមស៊ីវិល សហគមន៍ គម្រោងអភិវឌ្ឍន៍ជាដើម ដែលបានបង្កើតឡើងដោយស្របច្បាប់។
- ឈ្មោះគណនី ត្រូវកំណត់ឱ្យបានត្រឹមត្រូវ និងពេញលេញទៅតាមឈ្មោះក្រុមហ៊ុនដែលមាននៅលើវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម ឬ ឯកសារផ្លូវច្បាប់ពាក់ព័ន្ធដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច។
- អ្នកមានសិទ្ធិធ្វើប្រតិបត្តិគណនី គឺត្រូវបានតែងតាំងចេញពីប្រធានក្រុមហ៊ុន ឬ ក្រុមប្រឹក្សាក្រុមហ៊ុន។
- គណនីគ្មានប្រតិបត្តិការ
- ប្រសិនបើគណនីរបស់អតិថិជនមិនមានប្រតិបត្តិការក្នុងរយៈពេល 365 ថ្ងៃ ឡើងទៅ គណនីនោះនឹងត្រូវចាត់ទុកថាជាគណនីគ្មានប្រតិបត្តិការ។
- អតិថិជនយល់ព្រមឱ្យខេប៊ីប្រាសាក់ធ្វើការទូទាត់កម្រៃសេវានៃគណនីគ្មានប្រតិបត្តិការជាប្រចាំខែ ដោយកម្រៃសេវានឹងត្រូវបានទូទាត់ចេញពីគណនីអតិថិជនដោយស្វ័យប្រវត្តិ និងដោយមិនចាំបាច់ស្នើសុំការអនុញ្ញាតពីអតិថិជនឡើយ។
- អតិថិជនយល់ព្រមថា រាល់គណនីគ្មានប្រតិបត្តិការទាំងឡាយណាដែលមានសមតុល្យតូចជាង ឬ ស្មើសូន្យ នឹងត្រូវបានបិទដោយស្វ័យប្រវត្តិដោយខេប៊ីប្រាសាក់ និងដោយពុំតម្រូវឱ្យធ្វើការជូនដំណឹងដល់អតិថិជនជាមុនឡើយ។
- អនុលោមតាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ខេប៊ីប្រាសាក់ត្រូវបានតម្រូវឱ្យធ្វើការបញ្ជូនសមតុល្យនៃគណនីរបស់អតិថិជនទាំងឡាយណាដែលមិនមានប្រតិបត្តិការរយៈពេល 10 ឆ្នាំ ជាប់ៗគ្នាទៅធនាគារជាតិ នៃកម្ពុជា ដើម្បីគ្រប់គ្រងបន្ត។
- ការផ្តល់ព័ត៌មានរបស់អតិថិជន
- នៅពេលស្នើសុំបើកគណនី និង/ឬ ប្រើប្រាស់សេវាកម្មនានាជាមួយខេប៊ីប្រាសាក់ អតិថិជនត្រូវផ្តល់នូវព័ត៌មាន តាមការស្នើសុំរបស់ខេប៊ីប្រាសាក់ និងត្រូវធានាថា រាល់ព័ត៌មានដែលផ្តល់មកខេប៊ីប្រាសាក់ ជាព័ត៌មាន ពិតប្រាកដ ត្រឹមត្រូវ និងថ្មីបំផុត។
- ករណីមានការផ្លាស់ប្តូរព័ត៌មានផ្សេងៗ អតិថិជនត្រូវធ្វើការជូនដំណឹងជាលាយលក្ខណ៍អក្សរមកខេប៊ីប្រាសាក់ជាបន្ទាន់។
- អតិថិជនយល់ព្រមឱ្យខេប៊ីប្រាសាក់ផ្តល់ព័ត៌មានរបស់ខ្លួនទៅភាគីទីបីក្នុង ករណីចាំបាច់ណាមួយ ដែលតម្រូវដោយខេប៊ីប្រាសាក់ផ្ទាល់ ឬ តាមការបង្គាប់បញ្ជាពីតុលាការ ឬ អាជ្ញាធរមានសមត្ថកិច្ច។
- អតិថិជនយល់ព្រមចូលរួមសហការ និងផ្តល់ឱ្យខេប៊ីប្រាសាក់នូវឯកសារគាំទ្រនានា ដែលពាក់ព័ន្ធ ដើម្បីឱ្យខេប៊ីប្រាសាក់អាចអនុវត្តការងារបានត្រឹមត្រូវតាមកាតព្វកិច្ចផ្លូវច្បាប់ ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
- ការស្នើសុំកែប្រែព័ត៌មាន និងការជូនដំណឹងពីអតិថិជន
- អតិថិជនអាចធ្វើការស្នើសុំជាលាយលក្ខណ៍អក្សរមកខេប៊ីប្រាសាក់ ដើម្បីធ្វើការកែប្រែ ឬ ធ្វើបច្ចុប្បន្នភាពព័ត៌មានរបស់ខ្លួនបាន។
- ខេប៊ីប្រាសាក់នឹងមិនទទួលខុសត្រូវចំពោះ រាល់ការខូចខាតទាំងឡាយណាដែលកើតចេញអំពីការផ្លាស់ ប្តូរព័ត៌មានផ្សេងៗរបស់អតិថិជនក្នុងករណីដែលអតិថិជនមិនបានជូនដំណឹងមកខេប៊ីប្រាសាក់។
- ការផ្លាស់ប្តូរព័ត៌មានអាចជា ការបន្ថែម ឬ ដកសិទ្ធិអ្នករួមគណនី ការកែប្រែលក្ខខណ្ឌចុះហត្ថលេខា ការផ្លាស់ប្តូរគំរូហត្ថលេខា ការផ្លាស់ប្តូរឯកសារបញ្ជាក់អត្តសញ្ញាណ ការប្តូរលេខទូរស័ព្ទ ការប្តូរអ៊ីម៉ែល ឬ ការកែប្រែព័ត៌មានផ្ទាល់ខ្លួនផ្សេងៗទៀត ដែលខុសអំពីព័ត៌មានដែលអតិថិជនបានផ្តល់មកខេប៊ីប្រាសាក់ នៅពេលស្នើសុំបើកគណនីដំបូង។
- ការដាក់ប្រាក់បញ្ញើ
- ខេប៊ីប្រាសាក់ យល់ព្រមឱ្យអតិថិជនដាក់ប្រាក់បញ្ញើជាសាច់ប្រាក់សុទ្ធ ឬ មូលប្បទានប័ត្រ ឬ មូលប្បទានប័ត្រធនាគារិក ឬ ផ្ទេរតាមគណនី ឬ ទូទាត់តាមរយៈការស្កេនខេអេចឃ្យូអរកូត ឬ តាមមធ្យោបាយផ្សេងៗទៀតដែលត្រូវបានអនុញ្ញាតដោយខេប៊ីប្រាសាក់។
- អតិថិជនអាចដាក់ប្រាក់តាមបញ្ជរបេឡា ម៉ាស៊ីនឆូតកាត ម៉ាស៊ីនដាក់ប្រាក់ និងមធ្យោបាយផ្សេងៗទៀតដែលខេប៊ីប្រាសាក់នឹងដាក់ឱ្យប្រើប្រាស់ទៅតាមស្ថានភាពជាក់ស្តែងនាពេលអនាគត។
- ករណីខេប៊ីប្រាសាក់ទទួលបានក្រដាសប្រាក់ក្លែងក្លាយ ឬ ចាស់ ប្រឡាក់ រហែក ឬ ខូចទ្រង់ទ្រាយ តាមរយៈការដាក់ប្រាក់តាមម៉ាស៊ីនដាក់ប្រាក់ នោះខេប៊ីប្រាសាក់រក្សាសិទ្ធិក្នុងការមិនទូទាត់ជូនអតិថិជន ឬ ដកហូត ឬ ទំនាក់ទំនងទៅកាន់អតិថិជនដើម្បីឱ្យមកធ្វើការផ្លាស់ប្តូរក្រដាសប្រាក់ថ្មី ឬ ផ្តល់ជូននូវសេវាកាត់ទឹក។ ខេប៊ីប្រាសាក់រក្សាសិទ្ធិក្នុងការបង្ខាំងទឹកប្រាក់ដែលមានបញ្ហា រហូតដល់អតិថិជនអញ្ជើញ មកដោះស្រាយ ឬ ធ្វើការទូទាត់ទឹកប្រាក់ត្រលប់ ឬ កាត់ទឹក ដោយស្វ័យប្រវត្តិ ករណីអតិថិជនមិនបានអញ្ជើញមកដោះស្រាយបញ្ហាតាមការស្នើសុំពីខេប៊ីប្រាសាក់។
- ខេប៊ីប្រាសាក់ក៏អាចធ្វើការបដិសេធ មិនទទួលយកប្រាក់បញ្ញើពីអតិថិជន ករណីខេប៊ីប្រាសាក់មានការសង្ស័យចំពោះប្រភពដើមនៃប្រាក់បញ្ញើនោះ។
- អតិថិជនយល់ព្រមបង់កម្រៃសេវាលើការដាក់ប្រាក់ឆ្លងសាខា (ប្រសិនបើមាន) ទៅតាមគោលការណ៍ដែលបានកំណត់ដោយខេប៊ីប្រាសាក់។
- ការដក ឬ ផ្ទេរប្រាក់បញ្ញើ
- អតិថិជនអាចធ្វើប្រតិបត្តិការដកជាសាច់ប្រាក់សុទ្ធ ឬ មូលប្បទានប័ត្រ ឬ មូលប្បទានប័ត្រធនាគារិក ឬ ផ្ទេរប្រាក់ ឬ ដកប្រាក់តាមប័ណ្ណ ឬ ប័ណ្ណឥណពន្ធ ចេញពីគណនីរបស់ខ្លួនដែលមានជាមួយខេប៊ីប្រាសាក់។ សម្រាប់ការដកជាសាច់ប្រាក់ ឬ ផ្ទេរប្រាក់ នៅតាមបញ្ជរបេឡា អតិថិជនតម្រូវឱ្យធ្វើការបំពេញ ប័ណ្ណដកប្រាក់បញ្ញើ ឬ ប័ណ្ណផ្ទេរប្រាក់បញ្ញើ ឱ្យបានត្រឹមត្រូវ។
- ការដក ឬ ផ្ទេរប្រាក់ ឬ ទូទាត់តាមរយៈកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល និង/ឬ ប័ណ្ណ និង/ឬ ប័ណ្ណឥណពន្ធ ឬ មធ្យោបាយផ្សេងទៀត ត្រូវបានអនុញ្ញាត ករណីអតិថិជនបានស្នើសុំប្រើប្រាស់ដោយគោរពទៅតាមលក្ខខណ្ឌជាក់លាក់នៃសេវានីមួយៗនោះ។
- អតិថិជនអាចស្នើសុំដក ឬ ផ្ទេរប្រាក់ខុសពីរូបិយប័ណ្ណគណនីបាន ដោយយោងទៅតាមអត្រាប្តូរប្រាក់ ស្តង់ដារដែលកំណត់ដោយខេប៊ីប្រាសាក់នៅពេលស្នើសុំធ្វើប្រតិបត្តិការនោះ។
- អតិថិជនយល់ព្រមបង់កម្រៃសេវាលើប្រតិបត្តិការដក ឬ ផ្ទេរឆ្លងសាខា ទៅតាមកម្រៃសេវាស្តង់ដារ ដែលបានកំណត់ដោយខេប៊ីប្រាសាក់ ដែលអាចស្វែងរកបាននៅតាមសាខាខេប៊ីប្រាសាក់ ឬ វេបសាយត៍ផ្លូវការរបស់ខេប៊ីប្រាសាក់ www.kbprasacbank.com.kh។
- ខេប៊ីប្រាសាក់ រក្សាសិទ្ធិក្នុងការបដិសេធលើប្រតិបត្តិការដកប្រាក់ ឬ ផ្ទេរប្រាក់ពីអតិថិជន ក្នុងករណីដែលអតិថិជនមិនបានបំពេញពាក្យស្នើសុំដក ឬ ផ្ទេរប្រាក់ឱ្យបានត្រឹមត្រូវ ឬ គណនីនោះត្រូវបានបង្ខាំង ឬ បង្កក ដោយយោងតាមការបង្គាប់បញ្ជាពីស្ថាប័នតុលាការ ធនាគារជាតិនៃកម្ពុជា ឬ អាជ្ញាធរមានសមត្ថកិច្ច។ល។
- ក្នុងករណីអតិថិជនទទួលមរណភាព អតិថិជនយល់ព្រម និងអនុញ្ញាតឱ្យខេប៊ីប្រាសាក់ប្រើឆន្ទានុសិទ្ធិក្នុងការបើកបង្ហាញព័ត៌មានគណនី ដកប្រាក់ ឬ មិនដកប្រាក់ ចេញពីគណនីរបស់អតិថិជន ជូនទៅសន្តតិជន ដែលអាចជា កូនបង្កើត និង/ឬ សហព័ទ្ធ និង/ឬ ឪពុកម្តាយបង្កើត របស់អតិថិជន។ ការដកប្រាក់អាចធ្វើទៅបានដោយ យោងតាមគោលការណ៍របស់ខេប៊ីប្រាសាក់ ឬ ដីកាសម្រេចពីតុលាការ។
- ឥណទានវិបារូបន៍ (ការដកប្រាក់ដែលធើ្វឱ្យសមតុល្យក្រោមសូន្យ)
- អតិថិជនត្រូវរក្សាសមតុល្យគណនីរបស់ខ្លួនឱ្យធំជាងសូន្យគ្រប់ពេល ឬ ត្រឹមសមតុល្យអប្បបរមា តាមការកំណត់របស់ខេប៊ីប្រាសាក់ លើកលែងករណីដែលខេប៊ីប្រាសាក់ផ្តល់ឱ្យអតិថិជននូវសេវាឥណទានវិបារូបរ៍ (ការដកប្រាក់ដែលធ្វើឱ្យសមតុល្យគណនីក្រោមសូន្យ)។
- ការប្រាក់នឹងគិតចំពោះការដកប្រាក់ក្រោមសូន្យ ដោយគណនាតាមសមតុល្យដែលតូចជាងសូន្យប្រចាំថ្ងៃគុណនឹងអត្រាជាក់សែ្តងដែលបានកំណត់ដោយខេប៊ីប្រាសាក់នាពេលនោះ។ ការប្រាក់នឹងបញ្ចូលក្នុងខែនីមួយៗ ហើយត្រូវបានបូកបញ្ចូលទៅជាប្រាក់ដើមសម្រាប់គោលបំណងនៃការគណនាការប្រាក់នៅខែបន្ទាប់។
- ខេប៊ីប្រាសាក់ អាចទាមទារឱ្យអតិថិជនសងត្រលប់មកវិញបានគ្រប់ពេល សម្រាប់គណនីដែលមានសមតុល្យក្រោមសូន្យ។
- ការប្រើប្រាស់មូលប្បទានប័ត្រ
- សូមរក្សាទុកសៀវភៅមូលប្បទានប័ត្រ នៅកន្លែងដែលមានសុវត្ថិភាព និងត្រូវជូនដំណឹងមកធនាគារជាបន្ទាន់ករណីបាត់ ឬ ត្រូវបានលួច។
- ត្រូវមានសមតុល្យសាច់ប្រាក់គ្រប់គ្រាន់ក្នុងគណនី រាល់ពេលចេញផ្សាយមូលប្បទានប័ត្រ។ ការចេញផ្សាយមូលប្បទានប័ត្រ ដែលមិនមានសមតុល្យសាច់ប្រាក់គ្រប់គ្រាន់ គឺជាបទល្មើសព្រហ្មទណ្ឌ។
- ព័ត៌មានដែលសរសេរដោយដៃ ត្រូវតែច្បាស់ និងអានបាន ព្រមទាំងត្រូវសរសេរដោយប្រើទឹកប៊ិកពណ៌ខ្មៅ ឬ ពណ៌ខៀវចាស់ដែលមិនរលុប ជៀសវាងការប្រើទឹកប៊ិកដែលមានលក្ខណៈចាំងពន្លឺ ឬ អាចលុបបាន ឬ ខ្មៅដៃជាដើម។
- សូមកុំចុះហត្ថលេខាលើមូលប្បទានប័ត្រទុកមុន ដោយមិនទាន់ប្រើប្រាស់។
- ទាំងផ្ទៃខាងមុខ និងផ្ទៃខាងក្រោយនៃផ្ទៃលាតសម្រាប់ធនាគារ មិនត្រូវមានការសរសេរ ឬ កាត់ ឬ ហែក ឬ បិទ ឬ កិប ឬ ប្រឡាក់ជាតិគីមីផ្សេងៗ ដែលនាំឱ្យរំខានដល់ការអានរបស់ម៉ាស៊ីនឡើយ។
- មិនត្រូវកោស ឬ លុបតួលេខ និងសញ្ញាពិសេសនៅលើបន្ទាត់លេខកូដនៅក្នុងផ្ទៃលាតឡើយ។
- មិនត្រូវបត់ និងធ្វើឱ្យរហែកមូលប្បទានប័ត្រ ជាពិសេសនៅផ្នែកសម្រាប់បន្ទាត់លេខកូដ។
- ការប្រើប្រាស់ផ្នែកខាងខ្នងនៃមូលប្បទានប័ត្រ ត្រូវបានអនុញ្ញាតតែចំពោះផ្នែក សម្រាប់ធនាគារ និងអតិថិជន តែប៉ុណ្ណោះ។
- ដើម្បីកែប្រែព័ត៌មានណាមួយលើមូលប្បទានប័ត្រ ម្ចាស់មូលប្បទានប័ត្រត្រូវគូសឆូតចោលព័ត៌មានដែលចង់កែតម្រូវ ហើយចុះហត្ថលេខារបស់ខ្លួននៅពីលើផ្នែកដែលត្រូវបានកែតម្រូវនោះ ជៀសវាងការប្រើទឹកលុប ឬ កោសលុបខុសទ្រង់ទ្រាយដើម។
- មូលប្បទានប័ត្រអាចទូទាត់បានដោយមិនគិតពីថ្ងៃចេញផ្សាយ។ សុពលភាពសម្រាប់ប្រើប្រាស់មូលប្បទានប័ត្រមានរយៈពេល 06 ខែ គិតចាប់ពីថ្ងៃចេញមូលប្បទានប័ត្រ។
- ធនាគារ រក្សាសិទ្ធិក្នុងការបិទ/ផ្អាកគណនី ប្រសិនបើម្ចាស់គណនីចេញផ្សាយមូលប្បទានប័ត្រ ដោយគ្មានសមតុល្យគ្រប់គ្រាន់ ឬ ប្រើប្រាស់មូលប្បទានប័ត្រក្នុងគោលបំណងផ្ទុយពីច្បាប់។
- រាល់មូលប្បទានប័ត្របញ្ជូនត្រលប់ ឬ បង្វិល ដោយសារគ្មាន ឬ មិនមានទឹកប្រាក់គ្រប់គ្រាន់ក្នុងគណនី នឹងត្រូវគិតកម្រៃដោយយោងតាមលក្ខខណ្ឌរបស់ធនាគារ។ អតិថិជនយល់ព្រមឱ្យធនាគារធ្វើការទូទាត់កម្រៃសេវាចេញពីគណនីរបស់អតិថិជនដោយស្វ័យប្រវត្តិ។
- ធនាគារនឹងបញ្ចូលព័ត៌មានពាក់ព័ន្ធនឹងការបង្វិលមូលប្បទានប័ត្រត្រលប់ទៅក្នុងប្រព័ន្ធចែករំលែកព័ត៌មានឥណទាន របស់ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី(ស៊ីប៊ីស៊ី) ផ្អែកតាមប្រកាសរបស់ធនាគារជាតិ នៃ កម្ពុជា។
- ធនាគារ នឹងមិនអនុញ្ញាតឱ្យបិទគណនី តាមការស្នើសុំរបស់អតិថិជននោះឡើយ ករណីដែលអតិថិជនបានចេញផ្សាយមូលប្បទានប័ត្រ ហើយមិនទាន់បានទូទាត់ឱ្យបានរួចរាល់មុនពេលស្នើសុំបិទគណនី។
- សេវាធនាគារអន្តរជាតិ
- ខេប៊ីប្រាសាក់ ផ្តល់ជូនសេវាធនាគារអន្តរជាតិ រួមមាន សេវាផ្ទេរប្រាក់អន្តរជាតិ សេវាហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាកម្មពាក់ព័ន្ធផ្សេងៗទៀត។
- អតិថិជនអាចស្នើសុំប្រើប្រាស់ សេវាធនាគារអន្តរជាតិ នៅតាមសាខាណាមួយរបស់ខេប៊ីប្រាសាក់ ឬ តាមបណ្តាញឌីជីថលរបស់ខេប៊ីប្រាសាក់ ឬ មធ្យោបាយផ្សេងៗទៀតដែលត្រូវបានអនុញ្ញាតដោយខេប៊ីប្រាសាក់។
- ខេប៊ីប្រាសាក់ រក្សាសិទ្ធិក្នុងការកំណត់នូវទំហំនៃការធ្វើប្រតិបត្តិការប្រចាំថ្ងៃ និង/ឬ ទំហំក្នុងមួយប្រតិបត្តិការ លើការប្រើប្រាស់សេវាធនាគារអន្តរជាតិ ដោយយោងទៅតាមលក្ខខណ្ឌ និងប្រភេទប្រតិបត្តិការជាក់លាក់នៃសេវាកម្មនីមួយៗ។
- អតិថិជនត្រូវធានា និងទទួលខុសត្រូវក្នុងការផ្តល់ព័ត៌មាន និងឯកសារដែលត្រឹមត្រូវ និងច្បាស់លាស់ទៅតាមការស្នើសុំពីខេប៊ីប្រាសាក់ និងទទួលខុសត្រូវស្របទៅតាមរាល់វិធានច្បាប់របស់ ព្រះរាជាណាចក្រកម្ពុជា និងច្បាប់អន្តរជាតិ លើការស្នើសុំធ្វើប្រតិបត្តិការសេវាធនាគារអន្តរជាតិ និងធានាថារាល់សកម្មភាព គឺធ្វើឡើងដោយផ្ទាល់សម្រាប់ខ្លួនឯង។
- អតិថិជនត្រូវយល់ព្រមដោយគ្មានលក្ខខណ្ឌក្នុងការផ្តល់សំណង ទូទាត់ត្រលប់ និងទូទាត់សងត្រលប់ទៅ ខេប៊ីប្រាសាក់ លើកម្រៃជើងសារ ការទាមទារ ការតម្រូវ ការខាតបង់ ការចំណាយ បំណុល កាតព្វកិច្ច និងសំណងផ្សេងៗដែលកើតឡើងពីប្រតិបត្តិការសេវាធនាគារអន្តរជាតិរបស់ខ្លួន។
- ខេប៊ីប្រាសាក់ អាចបដិសេធមិនធ្វើ ឬ ពន្យារពេលលើការធ្វើប្រតិបត្តិការណាមួយ ក្នុងករណីដែល ខេប៊ីប្រាសាក់ ជឿជាក់ថាប្រតិបត្តិការនោះ ពាក់ព័ន្ធទៅនឹងទំនិញ/សេវាកម្ម ឬ សកម្មភាព មិនស្របទៅនឹងច្បាប់ជាតិ ឬ ច្បាប់អន្តរជាតិ និង/ឬ ប្រតិបត្តិការជាប់ពាក់ព័ន្ធដោយផ្ទាល់ ឬ ដោយប្រយោលជាមួយ បុគ្គល ឬ អង្គភាព ឬ ប្រទេសណាមួយដែលខុសច្បាប់ ឬ ត្រូវបានដាក់ទណ្ឌកម្ម។
- ការបញ្ជាទូទាត់
- អតិថិជនអាចធ្វើការបញ្ជាទូទាត់ជាលាយលក្ខណ៍អក្សរមកខេប៊ីប្រាសាក់ ឬ តាមរយៈកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល ឬ សេវាខេប៊ីប្រាសាក់ខបភើរេត ឬ ប័ណ្ណ ឬ ប័ណ្ណឥណពន្ធ ឬ មធ្យោបាយផ្សេងៗ ដែលផ្តល់ដោយខេប៊ីប្រាសាក់ ដោយអតិថិជនត្រូវផ្តល់ព័ត៌មានរបស់អ្នកទទួលផលឱ្យបានគ្រប់គ្រាន់ និងត្រឹមត្រូវ ។
- ខេប៊ីប្រាសាក់ នឹងមិនទទួលខុសត្រូវ ចំពោះការបាត់បង់ទាំងឡាយណាដែលបង្កឡើងដោយការផ្តល់ព័ត៌មានមិនត្រឹមត្រូវ និង/ឬ មិនគ្រប់គ្រាន់របស់អតិថិជននោះទេ។
- ការបង្ខាំងគណនី ឬ សមតុល្យគណនី
ខេប៊ីប្រាសាក់នឹងធ្វើការបង្ខាំងគណនី ឬ សមតុល្យគណនីរបស់អតិថិជនក្នុងករណីដូចខាងក្រោម៖- មានការស្នើសុំជាលាយលក្ខណ៍អក្សរពីអតិថិជន
- មានការស្នើសុំពីអតិថិជនតាមរយៈទូរស័ព្ទមកមន្ត្រីទំនាក់ទំនងអតិថិជន (Call Center) រួមទាំងអតិថិជន ខេប៊ីប្រាសាក់ ឬ អតិថិជននៃធនាគារផ្សេង ក្នុងករណីអតិថិជនធ្វើប្រតិបត្តិការផ្ទេរ ឬ ដាក់ប្រាក់ខុសលេខគណនី
- តាមសេចក្តីបង្គាប់បញ្ជារបស់ស្ថាប័នតុលាការ ធនាគារជាតិនៃកម្ពុជា ឬ អាជ្ញាធរមានសមត្ថកិច្ចជាដើម។
- ការដោះបង្ខាំងគណនី ឬ សមតុល្យគណនី
ខេប៊ីប្រាសាក់នឹងធ្វើការដោះបង្ខាំងគណនី ឬ សមតុល្យគណនីដែលត្រូវបានបង្ខាំងក្នុងករណីណាមួយខាងក្រោម៖- មានការស្នើសុំជាលាយលក្ខណ៍អក្សរពីអតិថិជន (ក្នុងករណីអតិថិជនស្នើសុំបង្ខាំងគណនី) ឬ
- តាមនីតិវិធីនៃការដោះស្រាយបណ្ដឹងរបស់អតិថិជនលើការផ្ទេរ/ដាក់ប្រាក់ខុសលេខគណនី ឬ
- តាមសេចក្តីបង្គាប់បញ្ជារបស់ស្ថាប័នតុលាការ ធនាគារជាតិនៃកម្ពុជា ឬ អាជ្ញាធរមានសមត្ថកិច្ចជាដើម។
- កម្រៃសេវាកម្ម
- អតិថិជន មានកាតព្វកិច្ចបង់កម្រៃសេវាកម្មផ្សេងៗដូចមានចែងនៅក្នុងតារាងតម្លៃសេវាស្តង់ដាររបស់ ខេប៊ីប្រាសាក់ ទៅតាមប្រភេទ និងលក្ខខណ្ឌនីមួយៗពាក់ព័ន្ធនឹងការប្រើប្រាស់ផលិតផល និងសេវាកម្មផ្សេងៗរបស់ខេប៊ីប្រាសាក់។
- ខេប៊ីប្រាសាក់នឹងកាត់ប្រាក់កម្រៃខាងលើ ចេញពីគណនីដោយមិនចាំបាច់សុំការអនុញ្ញាតពីអតិថិជនឡើយរួមមាន ប្រាក់ពិន័យ ការប្រាក់ ប្រាក់ពន្ធ ប្រាក់កម្រៃជើងសា និងកម្រៃសេវាកម្មនានា ដែលអតិថិជនជំពាក់ ឬ មិនទាន់បានបង់មកឱ្យខេប៊ីប្រាសាក់។
- ចំពោះតារាងតម្លៃសេវាកម្មស្តង់ដារនេះ អតិថិជនអាចស្វែងរកបាននៅគ្រប់ការិយាល័យ និង/ឬ វេបសាយត៍របស់ខេប៊ីប្រាសាក់ www.kbprasacbank.com.kh ឬ ទាក់ទងមកកាន់មន្ត្រីបម្រើសេវាអតិថិជន តាមរយៈទូរស័ព្ទលេខ 023/086 999 911។
- អត្រាការប្រាក់លើប្រាក់បញ្ញើ
- ខេប៊ីប្រាសាក់នឹងគណនា និងទូទាត់ការប្រាក់ជូនទៅអតិថិជនដោយយោងតាមអត្រាការប្រាក់ស្តង់ដារទៅតាមប្រភេទគណនីប្រាក់បញ្ញើសន្សំនីមួយៗ ដែលបានកំណត់ដោយខេប៊ីប្រាសាក់។
- ការប្រាក់ត្រូវបានគណនាដោយផ្អែកទៅលើសមតុល្យប្រចាំថ្ងៃ ផ្អែកលើរយៈពេល 365 ថ្ងៃ ក្នុងមួយឆ្នាំ និងផ្អែកតាមប្រភេទរូបិយប័ណ្ណនៃគណនីនោះ។
- ការប្រាក់នឹងត្រូវបញ្ចូលទៅក្នុងគណនីជាប្រចាំខែ ឬ ប្រចាំឆ្នាំ ឬ ពេលគណនីដល់កាលកំណត់ ឬ ពេលបិទគណនី ដោយអាស្រ័យទៅលើប្រភេទគណនីនីមួយៗដែលអតិថិជនបានស្នើសុំបើក។
- ការកែប្រែកម្រៃសេវា អត្រាការប្រាក់ ទំហំកំណត់ លក្ខខណ្ឌផ្សេងៗ និងការជូនដំណឹងទៅអតិថិជន
- ខេប៊ីប្រាសាក់ រក្សាសិទ្ធិក្នុងការកែប្រែកម្រៃសេវា អត្រាការប្រាក់ ទំហំកំណត់ និង/ឬ លក្ខខណ្ឌផ្សេងៗដែលត្រូវអនុវត្តចំពោះការប្រើប្រាស់គណនី និង/ឬ សេវាណាមួយ របស់អតិថិជន ដោយខេប៊ីប្រាសាក់នឹងធ្វើការជូនដំណឹងទៅអតិថិជនឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវនៃច្បាប់។
- ក្នុងរយៈពេលនៃការជូនដំណឹង ករណីមិនមានការតវ៉ាពីសំណាក់អតិថិជន ត្រូវសន្មតថាអតិថិជនបានយល់ព្រម និងទទួលយកការកែប្រែខាងលើមកអនុវត្តភ្លាមៗបន្ទាប់ពីការកែប្រែចូលជាធរមានដែលត្រូវបានផ្សព្វផ្សាយ តាមរយៈមធ្យោបាយណាមួយខាងក្រោម៖
- តាមរយៈសាខារបស់ខេប៊ីប្រាសាក់ និង/ឬ
- តាមរយៈវេបសាយត៍ និង/ឬ បណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខេប៊ីប្រាសាក់ និង/ឬ
- ការផ្ញើសារ និង/ឬ អ៊ីម៉ែលទៅកាន់អតិថិជន
- តាមរយៈការផ្សព្វផ្សាយនៅលើទំព័រការសែត ទស្សនាវដ្តី កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល សេវាខេប៊ីប្រាសាក់ខបភើរេត ឬ មធ្យោបាយផ្សេងៗ ដែលខេប៊ីប្រាសាក់បានជ្រើសរើស។ល។
- អតិថិជនត្រូវបានសន្មតថាបានទទួលការជូនដំណឹងស្តីពីការកែប្រែខាងលើភ្លាមៗ បន្ទាប់ពីខេប៊ីប្រាសាក់ បានធ្វើការចុះផ្សាយពីការកែប្រែព័ត៌មាននានារបស់ខ្លួន តាមរយៈមធ្យោបាយណាមួយក្នុងចំណោមមធ្យោបាយខាងលើ។
- ពន្ធកាត់ទុក (ពន្ធលើការប្រាក់ )
- អតិថិជន (ម្ចាស់គណនី) បានទទួលស្គាល់ថា ពន្ធកាត់ទុកលើការប្រាក់ដែលទទួលបានពីការដាក់ប្រាក់បញ្ញើជាមួយខេប៊ីប្រាសាក់ជាបន្ទុករបស់ខ្លួន។
- អតិថិជនយល់ព្រមឱ្យខេប៊ីប្រាសាក់ធ្វើការកាត់ប្រាក់ពន្ធដែលត្រូវបង់ចេញពីគណនីរបស់អតិថិជនដោយផ្ទាល់ និងមិនចាំបាច់មានការយល់ព្រមពីអតិថិជនឡើយ។
- ការកាត់ប្រាក់ពន្ធនេះនឹងត្រូវធ្វើឡើងរៀងរាល់ពេលដែលខេប៊ីប្រាសាក់ធ្វើការបញ្ចូលការប្រាក់ទៅក្នុងគណនីរបស់អតិថិជនទៅតាមអត្រាពន្ធជាក់ស្តែងដែលត្រូវបានកំណត់ដោយច្បាប់ ឬ លិខិតបទដ្ឋាន គតិយុត្តិជាធរមាន។
- ទំហំទឹកប្រាក់បញ្ញើ
- ទំហំទឹកប្រាក់អតិបរមានៃការដាក់ប្រាក់បញ្ញើសន្សំសម្រាប់អតិថិជនម្នាក់ គឺមិនកំណត់។
- ទំហំទឹកប្រាក់សម្រាប់ការធ្វើប្រតិបត្តិការ គឺត្រូវបានកំណត់ទៅតាមប្រភេទប្រតិបត្តិការនីមួយៗ ដែលអតិថិជនអាចស្វែងរកបាននៅក្នុងលក្ខខណ្ឌជាក់លាក់នៃសេវានីមួយៗ និង/ឬ តាមសាខាខេប៊ីប្រាសាក់ និង/ឬ វេបសាយត៍ផ្លូវការរបស់ខេប៊ីប្រាសាក់។
- ប្រភេទរូបិយប័ណ្ណ
- អតិថិជនអាចបើកគណនី ឬ ធ្វើប្រតិបត្តិការ ជាមួយរូបិយប័ណ្ណដូចខាងក្រោម៖
- ខ្មែររៀល (KHR) និង
- ដុល្លារអាមេរិក (USD)
- អតិថិជនអាចធ្វើប្រតិបត្តិការឆ្លងរូបិយប័ណ្ណបាន ដោយត្រូវយោងទៅតាមអត្រាប្តូរប្រាក់ជាក់ស្តែង របស់ ខេប៊ីប្រាសាក់នៅថ្ងៃធ្វើប្រតិបត្តិការនោះ។
- អតិថិជនអាចបើកគណនី ឬ ធ្វើប្រតិបត្តិការ ជាមួយរូបិយប័ណ្ណដូចខាងក្រោម៖
- អត្រាប្តូរប្រាក់
- អតិថិជនអាចស្វែងរកអត្រាប្តូរប្រាក់ប្រចាំថ្ងៃរបស់ខេប៊ីប្រាសាក់ ដែលមានបិទផ្សាយនៅតាមបណ្តាសាខាខេប៊ីប្រាសាក់ ឬ វេបសាយត៍ផ្លូវការរបស់ខេប៊ីប្រាសាក់ ឬ កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល ឬ សេវាខេប៊ីប្រាសាក់ខបភើរេត ឬ តាមមធ្យោបាយផ្សេងៗដែលផ្តល់ដោយខេប៊ីប្រាសាក់។
- រាល់ពេលធ្វើប្រតិបត្តិការលើគណនី ឬ ប្រើប្រាស់សេវាកម្មណាមួយជាមួយខេប៊ីប្រាសាក់ដោយឆ្លងរូបិយប័ណ្ណ អតិថិជនយល់ព្រមទទួលយកអត្រាប្តូរប្រាក់ស្តង់ដារ ដែលខេប៊ីប្រាសាក់បានកំណត់នៅក្នុងពេលដែលធ្វើប្រតិបត្តិការនោះ។
- ការស្នើសុំបិទគណនី
- រាល់ការស្នើសុំបិទគណនី ត្រូវធ្វើឡើងដោយផ្ទាល់ពីអតិថិជនជាម្ចាស់គណនី ឬ តាមការកំណត់ដោយច្បាប់ ឬ អាជ្ញាធរមានសមត្ថកិច្ច។
- ចំពោះការស្នើសុំបិទគណនីដែលមានកាលកំណត់ មុនកាលកំណត់ អតិថិជនយល់ព្រមចំពោះការខាតបង់ការប្រាក់ដែលនឹងត្រូវទទួលបាន ហើយខេប៊ីប្រាសាក់រក្សាសិទ្ធិគ្រប់បែបយ៉ាងក្នុងការកំណត់ អត្រាការប្រាក់ ដែលត្រូវផ្តល់ជូនអតិថិជន។
- ឯកសារគណនី (សៀវភៅគណនីសន្សំ/វិញ្ញាបនបត្រប្រាក់បញ្ញើមានកាលកំណត់/ប័ណ្ណព័ត៌មានគណនី)
- អតិថិជនអាចស្នើសុំ សៀវភៅគណនីសន្សំ ឬ ប័ណ្ណព័ត៌មានគណនីសម្រាប់ប្រភេទគណនីបញ្ញើសន្សំ និង/ឬ វិញ្ញាបនបត្រដាក់ប្រាក់បញ្ញើសន្សំ សម្រាប់ប្រភេទគណនីបញ្ញើមានកាលកំណត់ ហើយរាល់កម្រៃសេវាត្រូវបានកំណត់ដោយខេប៊ីប្រាសាក់។
- អតិថិជនត្រូវត្រួតពិនិត្យរបាយការណ៍គណនីរបស់ខ្លួនដែលបានបង្ហាញនៅក្នុងសៀវភៅគណនីសន្សំ និង /ឬ របាយការណ៍គណនី នឹងត្រូវជូនដំណឹងមកខេប៊ីប្រាសាក់ភ្លាមៗក្នុងអំឡុងពេល ១៤ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទនៃការបោះពុម្ពទិន្នន័យ ក្នុងករណីរកឃើញនូវភាពមិនប្រក្រតី មិនត្រឹមត្រូវ ឬ មានការកោសលុបផ្សេងៗ។
- ករណីមិនមានការជូនដំណឹងពីអតិថិជន របាយការណ៍សមតុល្យនោះនឹងត្រូវបានចាត់ទុកថាត្រឹមត្រូវ ហើយអតិថិជនមិនមានសិទិ្ធជំទាស់ ឬ ប្តឹងទាមទារសំណងពីខេប៊ីប្រាសាក់ឡើយ។
- ខេប៊ីប្រាសាក់មានសិទ្ធិក្នុងការកែតម្រូវទិន្នន័យដែលខុសនៅក្នុងសៀវភៅគណនីសន្សំ ហើយទិន្នន័យដែលបានកែតម្រូវនោះនឹងមានសុពលភាពសម្រាប់អតិថិជន។
- នៅពេលបាត់សៀវភៅគណនីសន្សំ និង/ឬ វិញ្ញាបនបត្រប្រាក់បញ្ញើមានកាលកំណត់ អតិថិជនត្រូវជូនដំណឹងមកខេប៊ីប្រាសាក់ជាលាយលក្ខណ៍អក្សរជាបន្ទាន់ ដោយបញ្ជាក់ឱ្យបានច្បាស់ពី កាលបរិច្ឆេទ និងទីកន្លែងដែលបាត់។
- អតិថិជននឹងត្រូវបានផ្តល់នូវសៀវភៅគណនីសន្សំ ឬ វិញ្ញាបនបត្រប្រាក់បញ្ញើមានកាលកំណត់ថ្មី ជំនួសឯកសារគណនីដែលបានបាត់ ប៉ុន្តែត្រូវយល់ព្រមបង់កម្រៃសេវាទៅតាមកម្រៃសេវាស្តង់ដាររបស់ខេប៊ីប្រាសាក់។
- ខេប៊ីប្រាសាក់មិនទទួលខុសត្រូវចំពោះអតិថិជន ឬ ភាគីទីបីណាមួយ ប្រសិនបើមានប្រតិបត្តិការគណនីណាមួយ កើតឡើងទាក់ទងទៅនឹងគណនីនោះ មុនពេលអតិថិជនជូនដំណឹងមកខេប៊ីប្រាសាក់ឡើយ។
- របាយការណ៍គណនី
- ខេប៊ីប្រាសាក់នឹងផ្តល់របាយការណ៍គណនីទាក់ទងទៅនឹងប្រតិបត្តិការចេញ ឬ ចូលក្នុងគណនីរបស់អតិថិជនទៅតាមការស្នើសុំជាក់ស្តែងពីអតិថិជន។
- អតិថិជនអាចធ្វើការស្នើសុំរបាយការណ៍គណនីនៅតាមបណ្តាសាខាណាមួយរបស់ខេប៊ីប្រាសាក់ ឬទាញយកតាមរយៈកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល ឬ សេវាខេប៊ីប្រាសាក់ខបភើរេត ឬ មធ្យោបាយផ្សេងទៀតផ្តល់ដោយខេប៊ីប្រាសាក់។
- អតិថិជនត្រូវត្រួតពិនិត្យរបាយការណ៍គណនីរបស់ខ្លួនដែលបង្ហាញក្នុងរបាយការណ៍គណនីនោះ និងត្រូវជូនដំណឹងមកខេប៊ីប្រាសាក់ភ្លាមក្នុងអំឡុងពេល 14 ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទនៃការបោះពុម្ពទិន្ន ន័យ ក្នុងករណីឃើញភាពមិនប្រក្រតី ឬ មិនត្រឹមត្រូវ ឬ មានការកោសលុបផ្សេងៗ។
- សិទ្ធិក្នុងការទូទាត់
- បន្ថែមលើការព្រមព្រៀងផ្សេងៗ ខេប៊ីប្រាសាក់មានសិទ្ធិក្នុងការទូទាត់ទឹកប្រាក់នៅក្នុងគណនី ដើម្បីទូទាត់បំណុលដោយពុំតម្រូវឱ្យធ្វើការជូនដំណឹងដល់អតិថិជនជាមុនឡើយ។ ខេប៊ីប្រាសាក់នឹងធ្វើការទូទាត់ទឹកប្រាក់ចេញពីគណនីនូវចំនួនទឹកប្រាក់ដែលអតិថិជនជំពាក់ខេប៊ីប្រាសាក់ ទោះជាបំណុលរួម ឬ ដាច់ដោយឡែកក៏ដោយ។
- ខេប៊ីប្រាសាក់រក្សាសិទិ្ធក្នុងការកែតម្រូវ ឬ ទូទាត់ចេញពីគណនីអតិថិជន ចំពោះប្រតិបត្តិការដាក់ប្រាក់ ដកប្រាក់ ផ្ទេរប្រាក់ ឬ ការទូទាត់ទាំងឡាយណា ដែលធើ្វឡើងដោយកំហុសបច្ចេកទេស ឬ ការដោះស្រាយបណ្ដឹងលើការផ្ទេរ/ដាក់ប្រាក់ខុសលេខគណនី ដោយពុំតម្រូវឱ្យធ្វើការស្នើសុំការអនុញ្ញាតពីអតិថិជនឡើយ។
- ការរំខានដល់សេវាកម្ម និងប្រធានសក្តិ
- ខេប៊ីប្រាសាក់នឹងមិនទទួលរ៉ាប់រងលើការខាតបង់ទាំងឡាយណា ដែលបណ្តាលមកពីការរអាក់រអួលរបស់ប្រព័ន្ធ ឬ ឧបករណ៍ដំណើរការមិនប្រក្រតីឡើយ។
- ដូចគ្នានេះដែរ ខេប៊ីប្រាសាក់ក៏នឹងមិនទទួលខុសត្រូវចំពោះការខូចខាតទាំងឡាយណា ដែលបណ្តាល មកពីការខកខានមិនបានបំពេញសេវាកម្ម ឬ កាតព្វកិច្ចរបស់ខ្លួនដោយសារករណីប្រធានសក្តិ រួមមាន គ្រោះទឹកជំនន់ ខ្យល់ព្យុះ គ្រោះរាំងស្ងួត ភេរវកម្ម កុប្បកម្ម សង្គ្រាម ឬ ក៏មូលហេតុផ្សេងទៀតដែលហួសពីលទ្ធភាពគ្រប់គ្រងបានរបស់ខេប៊ីប្រាសាក់។
- ការរក្សាព័ត៌មានអតិថិជនជាការសម្ងាត់
- ខេប៊ីប្រាសាក់នឹងរក្សារាល់ព័ត៌មានទាំងអស់របស់អតិថិជនជាការសម្ងាត់។
- ខេប៊ីប្រាសាក់នឹងមិនបញេ្ចញព័ត៌មានរបស់អតិថិជនទៅកាន់ភាគីទីបី ដោយមិនមានការអនុញ្ញាតពីអតិថិជនឡើយ លើកលែងតែការស្នើសុំនោះតម្រូវដោយច្បាប់ ឬ ធ្វើឡើងដោយស្ថាប័នមានសមត្ថកិច្ច។
- អតិថិជន ធានាអះអាងថា ខ្លួនគោរពទៅតាមគោលការណ៍ សេចក្តីណែនាំនានាលើការប្រើប្រាស់សេវាកម្មរបស់ខេប៊ីប្រាសាក់ ហើយត្រូវយកចិត្តទុកដាក់លើការគ្រប់គ្រង ថែរក្សានូវព័ត៌មានផ្ទាល់ខ្លួន ទ្រព្យសម្បត្តិ និងឯកសារពាក់ព័ន្ធនឹងគណនី និងការប្រើប្រាស់សេវានានារបស់ធនាគារ ដោយមិនត្រូវផ្ទេរ ឬ ផ្តល់ឱ្យទៅបុគ្គលណាម្នាក់នោះឡើយ។ អតិថិជន គឺជាអ្នកទទួលខុសត្រូវដោយផ្ទាល់ លើរាល់ការខូចខាតនានា កើតចេញពីការធ្វេសប្រហែស ការចែករំលែក ការផ្ទេរ ឬ ផ្តល់ឱ្យនូវព័ត៌មានផ្ទាល់ខ្លួន ទ្រព្យសម្បត្តិ និងឯកសារទាំងនោះ។
- ការប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងបទឧក្រិដ្ឋផ្សេងៗ
- ខេប៊ីប្រាសាក់ត្រូវបានតម្រូវឱ្យអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ និងបទប្បញ្ញតិ ជាធរមាន ពាក់ព័ន្ធនឹងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងបទឧក្រិដ្ឋផេ្សងៗ។
- ខេប៊ីប្រាសាក់អាចចាត់វិធានការនានាតាមឆន្ទានុសិទិ្ធរបស់ខ្លួនដើម្បីគោរពតាមច្បាប់ និងបទប្បញ្ញាតិជាធរមាន។
- អតិថិជនយល់ព្រមជាមួយខេប៊ីប្រាសាក់ថា ខេប៊ីប្រាសាក់អាចនឹងពន្យារពេល ឬ បង្ខាំងទុក ឬ បដិសេធ មិនឱ្យដំណើរការនូវប្រតិបត្តិការណាមួយដោយមិនមានការទទួលខុសត្រូវ ប្រសិនបើខេប៊ីប្រាសាក់ សង្ស័យថា៖
- ប្រតិបត្តិការដែលបានធ្វើឡើងនោះអាចផ្ទុយនឹងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ឬ ច្បាប់អន្តរជាតិ
- ប្រតិបត្តិការដែលបានធ្វើឡើងនោះអាចនឹងពាក់ព័ន្ធដោយផ្ទាល់ និង/ឬ ដោយប្រយោលទៅនឹងដំណើរការ ឬ គោលបំណងនៃការប្រព្រឹត្តសកម្មភាពខុសច្បាប់។
- ច្បាប់អនុវត្ត
- រាល់លក្ខខណ្ឌទាំងឡាយដែលមានចែងនៅក្នុងលក្ខខណ្ឌទូទៅនេះ ត្រូវអនុវត្តឱ្យស្របតាមច្បាប់ គោលការណ៍ និងនីតិវិធីរបស់ខេប៊ីប្រាសាក់។
- ប្រសិនបើលក្ខខណ្ឌណាមួយនៅក្នុងលក្ខខណ្ឌទូទៅនេះ មិនអាចអនុវត្តបាន ឬ គ្មានសុពលភាពស្របតាមផ្លូវច្បាប់ លក្ខខណ្ឌទាំងនោះនឹងអស់សុពលភាពត្រឹមកម្រិតដែលលក្ខខណ្ឌនោះមិនអាចអនុវត្តបាន ឬ អសុពលភាពនៃលក្ខខណ្ឌនោះតែប៉ុណ្ណោះ ចំណែកលក្ខខណ្ឌផ្សេងៗទៀតនៃលក្ខខណ្ឌទូទៅនេះនៅតែបន្តមានសុពលភាពអនុវត្តដដែល។
- រាល់វិវាទដែលកើតចេញពីការបកស្រាយខ្លឹមសារផ្សេងគ្នារវាងអតិថិជន (ម្ចាស់គណនី) និងខេប៊ីប្រាសាក់ គឺត្រូវបកស្រាយដោយអនុលោមទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
- រាល់ផលិតផល និងសេវាកម្មទាំងអស់របស់ខេប៊ីប្រាសាក់ ត្រូវអនុវត្តតាមលក្ខខណ្ឌទូទៅនេះ។ ក្នុងករណីលក្ខខណ្ឌទាំងឡាយណា ដែលមានចែងនៅក្នុងលក្ខខណ្ឌទូទៅនេះផ្ទុយទៅនឹងលក្ខខណ្ឌលម្អិត ឬ លក្ខខណ្ឌជាក់លាក់នៃផលិតផលនីមួយៗ នោះលក្ខខណ្ឌលម្អិត ឬ លក្ខខណ្ឌជាក់លាក់របស់ផលិតផល នោះត្រូវយកជាគោល។
- លក្ខខណ្ឌទូទៅនេះត្រូវបានធ្វើឡើងជាភាសាខែ្មរ និងអង់គ្លេស។ ករណីមានចំណុចណាមួយរវាងអត្ថបទ ទាំងពីរមានន័យមិនស្រប ឬ មិនស៊ីគ្នា នោះអត្ថបទជាភាសារខែ្មរចាត់ទុកជាផ្លូវការ។
- សេចក្តីផ្តើម
- លក្ខខណ្ឌនៃការប្រើប្រាស់សេវាខេប៊ីប្រាសាក់ម៉ូបាល តទៅហៅថា “លក្ខខណ្ឌប្រើប្រាស់” គឺជាកិច្ចព្រមព្រៀងរវាង លោក-លោកស្រី ជាមួយ ធនាគារ ខេប៊ីប្រាសាក់ ម.ក តទៅហៅថា “ខេប៊ីប្រាសាក់” ទាក់ទងទៅនឹងការប្រើប្រាស់សេវាខេប៊ីប្រាសាក់ម៉ូបាល។
- សូម លោក-លោកស្រី អាន លក្ខខណ្ឌប្រើប្រាស់ នេះដោយប្រុងប្រយ័ត្ន មុននឹងចុច “យល់ព្រម” ដើម្បីបន្តចុះឈ្មោះប្រើប្រាស់សេវាខេប៊ីប្រាសាក់ម៉ូបាល។
- នៅពេល លោក-លោកស្រី បានចុច “យល់ព្រម” មានន័យថា លោក-លោកស្រី បានអាន បានយល់ និងព្រមអនុវត្តនូវគ្រប់លក្ខខណ្ឌដែលបានចែងនៅក្នុងលក្ខខណ្ឌប្រើប្រាស់នេះ ព្រមទាំងលក្ខខណ្ឌទូទៅនៃការប្រើប្រាស់ផលិតផល និងសេវាកម្ម របស់ខេប៊ីប្រាសាក់ ហើយ លោក-លោកស្រី យល់ព្រមទទួលខុសត្រូវលើការប្រើប្រាស់សេវាខេប៊ីប្រាសាក់ម៉ូបាល។
- និយមន័យនៃពាក្យគន្លឹះ
- ពាក្យ “លោក-លោកស្រី”
សំដៅដល់អតិថិជនជា ម្ចាស់គណនី ដែលបានចុះឈ្មោះប្រើប្រាស់សេវាខេប៊ីប្រាសាក់ម៉ូបាល។ - សេវាខេប៊ីប្រាសាក់ម៉ូបាល
សំដៅលើកម្មវិធីតាមរយៈទូរស័ព្ទចល័ត ដែលអនុញ្ញាតឱ្យ លោក-លោកស្រី អាចធ្វើការបើកគណនី និង/ឬ ចុះឈ្មោះប្រើប្រាស់កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល (ករណីមានគណនីស្រាប់) និងអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុលើគណនីរបស់ខ្លួនបានដោយសុវត្ថិភាពនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា (24/7) ដែលប្រតិបត្តិការរួមមាន៖ ផ្ទេរប្រាក់ ទូទាត់វិក្កយបត្រ ទិញកាតទូរស័ព្ទ ទូទាត់ទំនិញ/សេវាកម្ម ពិនិត្យព័ត៌មានគណនី ស្នើសុំកម្ចី ឬ បើកគណនីបញ្ញើមានកាលកំណត់។ល។ - កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល
សំដៅលើកម្មវិធីនៅលើទូរស័ព្ទចល័តរបស់ខេប៊ីប្រាសាក់ ដែលអនុញ្ញាតឱ្យអតិថិជនប្រើប្រាស់ដើម្បីធ្វើប្រតិបត្តិការហិញ្ញវត្ថុលើគណនីបញ្ញើសន្សំរបស់ខ្លួនបានគ្រប់ពេលវេលា (24/7) និងគ្រប់ទីកន្លែង។ - គណនី
សំដៅលើគណនីប្រាក់បញ្ញើសន្សំ និង/ឬគណនីចរន្តទាំងឡាយណាដែល លោក-លោកស្រីបានបើកជាមួយ ខេប៊ីប្រាសាក់ អាចជា៖ គណនីសន្សំ ឬ គណនីចម្រើនគ្មានកាលកំណត់ ឬ គណនីចម្រើនតាមលំដាប់ ឬ គណនីបើកប្រាក់បៀវត្ស ឬ គណនីសន្សំពាណិជ្ជករ ឬ គណនីចរន្ត ឬ គណនីចរន្តព្រីមៀម។ល។ - គណនីឌីជីថល
ជាគណនីប្រាក់បញ្ញើសន្សំមួយប្រភេទ ដែលអតិថិជនអាចធ្វើការបើកគណនីបានដោយខ្លួនឯង (សម្រាប់អតិថិជនថ្មី ដែលមិនទាន់មានគណនីជាមួយខេប៊ីប្រាសាក់) និងប្រើប្រាស់ដើម្បីធ្វើប្រតិបត្តិការហិរញ្ញវត្ថុបានភ្លាមៗតាមរយៈកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល។ - គណនីឯកត្តជន
ជាប្រភេទគណនី សម្រាប់បើកជូនអតិថិជនជារូបវន្តបុគ្គលប្រើប្រាស់ និងធ្វើប្រតិបត្តិការសាច់ប្រាក់ទៅតាមតម្រូវការផ្ទាល់ខ្លួន។ - គណនីឯកត្តជនផ្ទាល់ខ្លួន
ជាប្រភេទគណនីឯកត្តជន ដែលមានម្ចាស់គណនីតែម្នាក់គត់។ - គណនីឯកត្តជនរួម
ជាប្រភេទគណនីឯកត្តជន ដែលមានសមាជិករួមគណនី (គណនី) ចាប់ពី 02 នាក់ឡើងទៅ។ - លេខកូដសម្ងាត់ (PIN)
គឺជាលេខកូដសម្ងាត់ផ្ទាល់ខ្លួនចំនួន 06 ខ្ទង់ (ជាលេខសុទ្ធ) ដែលត្រូវបានកំណត់ដោយផ្ទាល់ពីលោក-លោកស្រី នៅពេលចុះឈ្មោះប្រើប្រាស់កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល។ លេខកូដសម្ងាត់នេះត្រូវបានប្រើដើម្បីចូលទៅប្រើប្រាស់ (Login) កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល។ - លេខកូដ OTP
មានពាក្យពេញគឺ One Time Password (OTP) ដែលជាលេខកូដសម្ងាត់ចំនួន 06 ខ្ទង់ ផ្សេងមួយទៀត ដែលត្រូវបានបង្កើតឡើងដោយស្វ័យប្រវត្តិពីប្រព័ន្ធធនាគារ និងត្រូវបានផ្ញើសារទៅកាន់លេខទូរស័ព្ទ ឬ អ៊ីម៉ែល របស់លោក-លោកស្រី ដើម្បីអនុម័តលើការចុះឈ្មោះប្រើប្រាស់កម្មវិធី ឬ ការធ្វើប្រតិបត្តិការហិរញ្ញវត្ថុផ្សេងៗតាមរយៈកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល។ លេខកូដ OTP នេះមានសុពលភាពប្រើប្រាស់បានតែមួយដង ឬ មួយប្រតិបត្តិការគត់។ - ការស្កេនស្នាមខ្ចៅដៃ/ផ្ទៃមុខ
សំដៅដល់ប្រព័ន្ធសុវត្ថិភាពនៃការស្កេនស្នាមខ្ចៅដៃ ឬ ផ្ទៃមុខនៅលើទូរស័ព្ទចល័ត (Fingerprint / Facial Recognition) សម្រាប់បញ្ជាក់អត្តសញ្ញាណអតិថិជននៅពេលចូលប្រើទូរស័ព្ទ ឬ កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល បន្ថែមពីលើការប្រើប្រាស់ដោយ “លេខកូដសម្ងាត់ (PIN)“។ លោក-លោកស្រី អាចកំណត់ការចូលប្រើប្រាស់កម្មវីធីខេប៊ីប្រាសាក់ម៉ូបាល ដោយប្រើការស្កេនស្នាមខ្ចៅដៃ/ផ្ទៃមុខ លុះត្រាតែ លោក-លោកស្រី បានកំណត់ លក្ខខណ្ឌសុវត្ថិភាពនេះសម្រាប់ការចូលទៅប្រើប្រាស់ទូរស័ព្ទចល័តរបស់ លោក-លោកស្រី ជាមុន។ - KHQR Code
ជាឃ្យូអរកូត ដែលតំណាងឱ្យលេខគណនីរបស់ លោក-លោកស្រី ឬ ភាគីផ្សេងទៀត ប្រើសម្រាប់ទទួលប្រាក់ ឬ ទូទាត់ថ្លៃទំនិញ/សេវាកម្មតាមរយៈមុខងារស្កេន KHQR Code។ - ផ្ទេរប្រាក់តាមលេខកូដសម្ងាត់
ជាប្រតិបត្តិការផ្ទេរប្រាក់ពី គណនី ទៅ លេខទូរស័ព្ទ ហើយទទួលបានលេខកូដចំនួន 06 ខ្ទង់ ដើម្បីយកទៅដកប្រាក់តាមម៉ាស៊ីនអេធីអឹម ឬ ម៉ាស៊ីនដាក់ប្រាក់ ឬ ម៉ាស៊ីនឆូតកាតខេប៊ីប្រាសាក់ (មិនតម្រូវប្រើប័ណ្ណអេធីអឹម)។ - ផ្ទេរប្រាក់អន្តរជាតិ
ជាប្រតិបត្តិការផ្ទេរប្រាក់ទៅក្រៅប្រទេស ទូទាំងពិភពលោក តាមរយៈប្រព័ន្ធ SWIFT (The Society for Worldwide Interbank Financial Telecommunication)។ - របាយការណ៍គណនី
សំដៅលើកំណត់ត្រានៃប្រតិបត្តិការចេញ ឬ ចូលទំាងឡាយនៅក្នុងគណនី ដែលលោក-លោកស្រីអាចពិនិត្យ និងទាញយកតាមរយៈកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល។ - ករណីប្រធានសក្តិ
សំដៅលើអំពើទាំងឡាយណា ដែលកើតឡើងក្រៅពីឆន្ទៈ ដោយមិនអាចប៉ាន់ស្មានជាមុន និងមិនអាចជំនះបាន ឬ ដែលមិនអនុញ្ញាតឱ្យភាគីណាមួយ ឬ ទាំងពីរអាចបន្តបំពេញកាតព្វកិច្ចរបស់ខ្លួនជាប្រក្រតីបានដូចជា៖ បន្ទុះភ្នំភ្លើង ទឹកជំនន់ គ្រោះរញ្ជួយដី ព្យុះសង្ឃរា ភេរវកម្ម កុបកម្ម សង្គ្រាម។ល។ - ប្រភេទមុខងារសំខាន់ៗនៃកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល
- បើកគណនីឌីជីថល (សម្រាប់អតិថិជនថ្មីមិនទាន់មានគណនីជាមួយខេប៊ីប្រាសាក់)
- ចុះឈ្មោះប្រើប្រាស់កម្មវិធីខេប៊ីប្រាសាក់ម៉ូបាលដោយខ្លួនឯង សម្រាប់អតិថិជនមានគណនីស្រាប់ (Online Self-Registration) ដូចជា៖
- គណនីឯកត្តជន (Single Account) ឬ
- គណនីឯកត្តជនរួម (Joint Account) ដែលមានលក្ខខណ្ឌចុះហត្ថលេខា “ម្នាក់ក្នុងចំណោមអ្នករួមគណនីមានសិទ្ធិចុះហត្ថលេខា“
- បើកគណនីប្រាក់បញ្ញើសន្សំបន្ថែម
- ភ្ជាប់គណនី និងដកគណនីដោយខ្លួនឯង
- ផ្ទេរប្រាក់ពីគណនី ទៅ គណនី នៅខេប៊ីប្រាសាក់
- ផ្ទេរប្រាក់គណនី ទៅ គណនីធនាគារផ្សេង
- ផ្ទេរប្រាក់ពីគណនី ទៅ គណនីបាគង (ក្នុងគ្រឹះស្ថានតែមួយ ឬ ឆ្លងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ)
- ផ្ទេរប្រាក់តាមលេខកូដសម្ងាត់
- ផ្ទេរប្រាក់អន្តរជាតិ (International Fund Transfer)
- ទូទាត់ទំនិញ / សេវាកម្មតាមរយៈការស្កេន QR Code / KHQR Code (ក្នុងគ្រឹះស្ថានតែមួយ ឬ ឆ្លងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ)
- ដកប្រាក់តាមរយៈការស្កេន QR លើម៉ាស៊ីនអេធីអឹម
- ដាក់ប្រាក់តាមរយៈការស្កេន QR លើម៉ាស៊ីនអេធីអឹម
- ទូទាត់វិក្កយបត្រទឹក ភ្លើង សំរាម ថ្លៃសិក្សា។ល។
- បញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទដៃ
- បើកគណនីបញ្ញើមានកាលកំណត់
- កែប្រែលក្ខខណ្ឌបន្តគណនីបញ្ញើមានកាលកំណត់ (Change Rollover Option)
- កំណត់កាលវិភាគផ្ទេរប្រាក់
- កំណត់កាលវិភាគទូទាត់វិក្កយបត្រ (Schedule Payment)
- លាក់ និងបង្ហាញគណនីដោយខ្លួនឯង
- ចែករំលែកព័ត៌មានគណនី និង Deep link សម្រាប់ផ្ទេរប្រាក់
- កែប្រែឈ្មោះគណនីនៅក្នុងកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល (Rename account title)
- ដោះបង្ខាំងគណនីគ្មានប្រតិបត្តិការ (Reactivation Dormant Account)
- បង្ខាំងគណនី (Block Account)
- ផ្ទេរប្រាក់ម្ដងទៀត និងផ្ទេរត្រលប់ (Repeat & Return)
- ពិនិត្យព័ត៌មានប័ណ្ណអេធីអឹម
- ស្នើសុំប័ណ្ណអេធីអឹមថ្មី
- បើកឱ្យដំណើរការប័ណ្ណអេធីអឹមដោយខ្លួនឯង
- កំណត់លេខសម្ងាត់ប័ណ្ណអេធីអឹម ករណីភ្លេច
- បង្ខាំង ឬ ដោះបង្ខាំងប័ណ្ណអេធីអឹម
- បញ្ចូល (Upload) KHQR Code របស់ខេប៊ីប្រាសាក់ ឬ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្សេង ដែលបានរក្សាទុក (Save) ក្នុង Photos/Gallery ដើម្បីទូទាត់
- ពិនិត្យសមតុល្យ ឬ របាយការណ៍គណនី និងទាញយករបាយការណ៍គណនី (Account Statement and download)
- ពិនិត្យព័ត៌មានគណនីបញ្ញើមានកាលកំណត់ និងព័ត៌មានកម្ចី
- ទាញយកកាលវិភាគសងប្រាក់ (Download Loan Repayment Schedule)
- ស្នើសុំកម្ចី (Loan Submit Request: Loan Against TD, Smart Loan, Payroll Loan & Loan Submit Request)
- មុខងារ Data Sponsor របស់ក្រុមហ៊ុន Smart និង Metfone ដែលអតិថិជនអាចប្រើប្រាស់កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល ករណីគ្មានសមតុល្យក្នុង Sim Card
- ពិនិត្យអត្រាប្តូរប្រាក់
- ប្តូរលេខកូដសម្ងាត់ (PIN) សម្រាប់ចូលប្រើប្រាស់កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល
- កំណត់លេខកូដសម្ងាត់ថ្មី ករណីភ្លេច
- ពិនិត្យទីតាំងម៉ាស៊ីនអេធីអឹម ទីតាំងហាងរបស់ពាណិជ្ជករ និងសាខាខេប៊ីប្រាសាក់
- បង្កើតទម្រង់ផ្ទេរប្រាក់ និង ទូទាត់វិក្កយបត្រ (Create Template) និង
- មុខងារថ្មីផ្សេងៗទៀត ដែលនឹងដាក់ឱ្យប្រើប្រាស់នាពេលអនាគត។ល។
- ការបើកគណនីឌីជីថល (សម្រាប់អតិថិជនថ្មីមិនទាន់មានគណនីនៅខេប៊ីប្រាសាក់)
- អតិថិជនអាចធ្វើការបើកគណនីឌីជីថលបានដោយខ្លួនឯង តាមរយៈ កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល នៅលើទូរស័ព្ទចល័តរបស់ខ្លួនបានគ្រប់ពេលវេលា (24/7) និង គ្រប់ទីកន្លែង
- អតិថិជនត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម៖
- មានអាយុចាប់ពី 16 ឆ្នាំ ឡើងទៅ
- ជាជនជាតិខ្មែរ
- មានប្រើប្រាស់ទូរស័ព្ទជាលេខផ្ទាល់ខ្លួន
- មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ច្បាប់ដើម និងមានសុពលភាព
- បំពេញព័ត៌មានផ្ទាល់ខ្លួន រួមមាន លេខទូរស័ព្ទ ឈ្មោះ ថ្ងៃខែឆ្នាំកំណើត ភេទ លេខអត្តសញ្ញាណប័ណ្ណ កាលបរិច្ឆេទផុតសុពលភាព និងអាសយដ្ឋានច្បាស់លាស់
- ថតរូបផ្ទាល់ខ្លួន និងថតរូបអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទៅតាមលក្ខខណ្ឌតម្រូវនៅក្នុងកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល
- ត្រូវយល់ព្រមគោរពតាម “លក្ខខណ្ឌនៃការប្រើប្រាស់សេវាខេប៊ីប្រាសាក់ម៉ូបាល” នេះ។
- បន្ទាប់ពីចុះឈ្មោះបើកគណនីឌីជីថលបានដោយជោគជ័យ អតិថិជននឹងទទួលបានគណនីឌីជីថលចំនួន 02 គណនី ដោយស្វ័យប្រវត្តិ គឺ គណនីជាប្រាក់រៀល (KHR) និង គណនីជាប្រាក់ដុល្លារអាមេរិក (USD)
- អតិថិជនដែលបានចុះឈ្មោះបើកគណនីដោយខ្លួនឯងនេះត្រូវបានចាត់ថ្នាក់អតិថិជននៅក្នុងកម្រិត “អតិថិជនថ្នាក់មធ្យម / Partial KYC” ដែលទំហំទឹកប្រាក់បញ្ញើនៅក្នុងគណនី និងទំហំនៃការធ្វើប្រតិបត្តិការត្រូវបានកំណត់ទៅតាមលក្ខខណ្ឌនៃការប្រើប្រាស់គណនី ដូចខាងក្រោម៖
- អត្រាការប្រាក់ប្រចាំឆ្នាំ៖ ចន្លោះពី 1.50% ទៅ 4.00% យោងទៅតាមសមតុល្យគណនីជាក់ស្តែង
- ការប្រាក់ត្រូវបានបង្គរជាប្រចាំថ្ងៃ និងបញ្ចូលក្នុងគណនីអតិថិជនជាប្រចាំខែ
- អត្រាពន្ធកាត់ទុក៖ 4% លើការប្រាក់សរុបដែលទទួលបាន
- មិនតម្រូវសមតុល្យអប្បបរមាដាក់ដំបូង (Initial Deposit) និងសមតុល្យអប្បបរមាក្នុងគណនី (Minimum Deposit)
- ទំហំទឹកប្រាក់បញ្ញើអតិបរមាសម្រាប់អតិថិជនម្នាក់៖ USD 10,000 ឬ សមមូលប្រាក់រៀល
- ទំហំទឹកប្រាក់សម្រាប់ធ្វើប្រតិបត្តិការតាមរយៈកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល ក្នុងមួយថ្ងៃ ឬ ក្នុងមួយប្រតិបត្តិការសម្រាប់អតិថិជនម្នាក់៖ USD 3,000 ឬ KHR 12,000,00
- អតិថិជនអាចប្តូរចំណាត់ថ្នាក់ពីអតិថិជន “អតិថិជនថ្នាក់មធ្យម / Partial KYC” ទៅ “អតិថិជនពេញលេញ /Full KYC” ដោយត្រូវអញ្ជើញមកកាន់សាខាណាមួយរបស់ ខេប៊ីប្រាសាក់ ដើម្បីអនុញ្ញាតឱ្យ ខេប៊ីប្រាសាក់ ធ្វើបច្ចុប្បន្នភាព និងធ្វើការផ្ទៀងផ្ទាត់អត្តសញ្ញាណទៅតាម “វិធាននៃការយកចិត្តទុកដាក់ស្គាល់អតិថិជន (Know Your Customer)“។
- បន្ទាប់ពីអតិថិជនបានធ្វើការផ្លាស់ប្តូរទៅជា “អតិថិជនពេញលេញ / Full KYC” អតិថិជនអាចប្រើប្រាស់គណនីពេញលេញបាន ដោយមិនកំណត់ទំហំលើការដាក់ប្រាក់ និងអាចប្រើប្រាស់សេវា និងធ្វើប្រតិបត្តិការបានទូលំទូលាយទៅតាមលក្ខខណ្ឌ និងសេវាកម្មនីមួយៗរបស់ខេប៊ីប្រាសាក់។
- សុវត្ថិភាពនៃការបើកគណនីឌីជីថល៖
- នៅក្នុងដំណើរការនៃការបើកគណនីឌីជីថលតាមរយៈកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល អតិថិជននឹងទទួលបានលេខកូដ One-Time Password (OTP) ចំនួន 06 ខ្ទង់ ដែលប្រព័ន្ធនឹងផ្ញើចូលទៅកាន់សារទូរស័ព្ទចល័តរបស់អតិថិជន (លេខទូរស័ព្ទដែលអតិថិជនប្រើប្រាស់សម្រាប់បើកគណនីឌីជីថល) ដើម្បីអនុម័តលើការបើកគណនីនោះ
- លេខកូដ One-Time Password (OTP) នឹងត្រូវបានបញ្ចូលដោយស្វ័យប្រវត្តិ (Auto Refill) គឺមិនតម្រូវឱ្យអតិថិជនធ្វើការវាយបញ្ចូលដោយខ្លួនឯងឡើយ
- ខេប៊ីប្រាសាក់នឹងផ្ញើសារជូនដំណឹងបន្ថែមទៀតទៅកាន់ទូរស័ព្ទ (SMS to Phone Number) របស់អតិថិជនដែលប្រើប្រាស់សម្រាប់ចុះឈ្មោះប្រើប្រាស់គណនីឌីជីថល បន្ទាប់ពីគណនីបើកបានជោគជ័យ
- ឯកសារបញ្ជាក់អត្តសញ្ញាណអតិថិជនត្រូវបានផ្ទៀងផ្ទាត់ជាមួយប្រព័ន្ធ Cambodia Data Exchange (CamDX) ដើម្បីធានាពីសុពលភាព និងភាពពិតប្រាកដនៃឯកសារ។
- ការដាក់ប្រាក់ទៅក្នុងគណនីឌីជីថល៖
- ដាក់ប្រាក់នៅតាមបញ្ជរបេឡា នៃសាខាណាមួយរបស់ ខេប៊ីប្រាសាក់
- ដាក់ប្រាក់តាមរយៈម៉ាស៊ីនដាក់ប្រាក់ របស់ខេប៊ីប្រាសាក់
- ផ្ទេរប្រាក់ចូលតាមរយៈកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល ឬ កម្មវិធីធនាគារចល័តរបស់ធនាគារផ្សេង ឬ
- តាមរយៈមធ្យោបាយផ្សេងៗទៀតផ្តល់ដោយខេប៊ីប្រាសាក់។
- ការដកប្រាក់ ឬ ការធ្វើប្រតិបត្តិការផ្សេងៗ៖
- អាចធ្វើគ្រប់ប្រភេទនៃប្រតិបត្តិការតាមរយៈកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល
- ករណីចង់ដកជាសាច់ប្រាក់ (Cash out) អតិថិជនអាចធ្វើប្រតិបត្តិការ ផ្ទេរប្រាក់តាមលេខកូដសម្ងាត់ (Cash -Code) ដើម្បីទទួលបានលេខកូដសម្ងាត់ចំនួន 06 ខ្ទង់ ឬ ធ្វើប្រតិបត្តិការស្កេន QR ដើម្បីធ្វើការដកប្រាក់តាមរយៈម៉ាស៊ីនអេធីអឹម ឬ ម៉ាស៊ីនដាក់ប្រាក់
- អាចធ្វើប្រតិបត្តិការតាមបញ្ជរបេឡា ឬ ប្រើប្រាស់ប័ណ្ណ លុះត្រាតែបានធ្វើបច្ចុប្បន្នភាពទៅជា “អតិថិជនពេញលេញ / Full KYC” ជាមុនសិន។
- គណនីឌីជីថល ដែលមិនមានប្រតិបត្តិការលើសពី 365 ថ្ងៃ នឹងក្លាយជាគណនីគ្មានប្រតិបត្តិការ ដែលត្រូវអនុវត្តការកាត់កម្រៃសេវាជាប្រចាំខែ ទៅតាមកម្រៃដូចមានបង្ហាញនៅក្នុងវេបសាយត៍ផ្លូវការរបស់ខេប៊ីប្រាសាក់។គណនីគ្មានប្រតិបត្តិការ ដែលមានសមតុល្យសូន្យ នឹងត្រូវបានបិទជាស្វ័យប្រវត្តិដោយប្រព័ន្ធ។
- សម្រាប់ការស្នើសុំធ្វើបច្ចុប្បន្នភាពព័ត៌មាន ឬ សិទ្ធិប្រើប្រាស់គណនី (បន្ថែមអ្នករួមគណនី…) ឬ បិទគណនី (Close Account) អតិថិជនត្រូវអញ្ជើញមកកាន់សាខាណាមួយរបស់ខេប៊ីប្រាសាក់ ដោយភ្ជាប់មកជាមួយនូវឯកសារបញ្ជាក់អត្តសញ្ញាណច្បាប់ដើម និងមានសុពលភាពសម្រាប់ការផ្ទៀងផ្ទាត់ពី ខេប៊ីប្រាសាក់។
- ការចុះឈ្មោះប្រើប្រាស់កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល (សម្រាប់អតិថិជនមានគណនីស្រាប់)
- លក្ខខណ្ឌតម្រូវនៃការចុះឈ្មោះប្រើប្រាស់
- ជាអតិថិជនឯកត្តជន (Individual) ដែលមានអាយុចាប់ពី 16 ឆ្នាំ ឡើងទៅ
- មានគណនីប្រាក់បញ្ញើសន្សំនៅ ខេប៊ីប្រាសាក់ (គណនីឯកត្តជនផ្ទាល់ខ្លួន ឬ គណនីរួម)
- មានទូរស័ព្ទចល័តឆ្លាតវៃ (Smart Phone) ដែលប្រតិបត្តិដោយប្រព័ន្ធ iOS ឬ Android និងលេខទូរស័ព្ទប្រើប្រាស់ជាកម្មសិទ្ធិផ្ទាល់ខ្លួន ហើយទូរស័ព្ទ និងលេខទូរស័ព្ទនេះត្រូវនៅជាមួយគ្នា
- ត្រូវដំឡើង កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល នៅលើទូរស័ព្ទជាមួយលេខទូរស័ព្ទដែលមានសុពលភាព និងជាលេខដែលបានផ្តល់មក ខេប៊ីប្រាសាក់ ពេលស្នើសុំបើកគណនី
- ត្រូវបញ្ចូលព័ត៌មានចាំបាច់មួយចំនួនរួមមាន លេខគណនី ថ្ងៃខែឆ្នាំកំណើត និង លេខទូរស័ព្ទ ឱ្យបានត្រឹមត្រូវទៅតាមនីតិវិធីតម្រូវនៃប្រព័ន្ធសម្រាប់ការចុះឈ្មោះប្រើប្រាស់
- ត្រូវកំណត់ លេខកូដសម្ងាត់ (PIN) ផ្ទាល់ខ្លួន ចំនួន 06 ខ្ទង់ សម្រាប់ចូលប្រើប្រាស់ (Login) កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល ដោយខ្លួនឯង និង/ឬ អាចកំណត់ការស្កេនស្នាមខ្ចៅដៃ/ផ្ទៃមុខ (Fingerprint /Facial Recognition) ដើម្បីបង្កើនសុវត្ថិភាពនៃការចូលប្រើប្រាស់កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល
- ត្រូវយល់ព្រមគោរពតាម “លក្ខខណ្ឌនៃការប្រើប្រាស់សេវាខេប៊ីប្រាសាក់ម៉ូបាល” នេះ។
- នៅក្នុងដំណើរការនៃការចុះឈ្មោះប្រើប្រាស់កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល លោក-លោកស្រីនឹងទទួលបាន លេខកូដ One-Time Password (OTP) ចំនួន 06 ខ្ទង់ ដែលប្រព័ន្ធនឹងផ្ញើចូលទៅកាន់ប្រអប់សារលេខទូរស័ព្ទចល័តរបស់ លោក-លោកស្រី ដែលផ្តល់មក ខេប៊ីប្រាសាក់ ចុងក្រោយបំផុត ដើម្បីអនុម័តលើប្រតិបត្តិការនៃការស្នើសុំចុះឈ្មោះប្រើប្រាស់កម្មវិធីខេប៊ីប្រាសាក់ម៉ូបាលតាមរយៈទូរស័ព្ទចល័ត។
- បន្ទាប់ពីបានចុះឈ្មោះប្រើប្រាស់កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល ជោគជ័យ លោក-លោកស្រី អាចប្រើប្រាស់កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល ដើម្បីធ្វើគ្រប់ប្រតិបត្តិការហិរញ្ញវត្ថុជាមួយនឹងគណនីប្រាក់បញ្ញើសន្សំ ដែលលោក-លោកស្រី ប្រើដើម្បីចុះឈ្មោះប្រើប្រាស់កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល។
- រាល់ការចូលប្រើប្រាស់ (Login) កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល លោក-លោកស្រី អាចប្រើលេខទូរស័ព្ទ (លេខទូរស័ព្ទចុងក្រោយបំផុតដែលផ្តល់មក ខេប៊ីប្រាសាក់) ឬ អ៊ីម៉ែល (ករណីអតិថិជនមិនមានប្រើប្រាស់លេខទូរស័ព្ទ) និងលេខកូដសម្ងាត់ (PIN) ចំនួន 06 ខ្ទង់ ឬ ការស្កេនស្នាមខ្ចៅដៃ/ផ្ទៃមុខ (Fingerprint/Facial Recognition) ដែលលោក-លោកស្រីបានកំណត់ដោយខ្លួនឯងនៅពេលចុះឈ្មោះប្រើប្រាស់កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល។
- លក្ខខណ្ឌប្រើប្រាស់គណនីភ្ជាប់ជាមួយកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល
- កម្រិតសិទ្ធិប្រើប្រាស់គណនីភ្ជាប់ជាមួយកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល ចែកចេញជា 02 ប្រភេទគឺ៖
- កម្រិតសិទ្ធិ “ពេញលេញ / Full Access“៖ ជាកម្រិតសិទ្ធិនៃការប្រើប្រាស់គណនីនៅក្នុងកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល ដែលអនុញ្ញាតឱ្យ លោក-លោកស្រី អាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុបានគ្រប់មុខងារប្រតិបត្តិការដូចជា ផ្ទេរប្រាក់ ទូទាត់ ពិនិត្យព័ត៌មានគណនី ពិនិត្យព័ត៌មានកម្ចី ស្នើសុំកម្ចី ពិនិត្យអត្រាប្តូរប្រាក់ ឬ មុខងារផ្សេងៗទៀត។
- កម្រិតសិទ្ធិ “ពិនិត្យព័ត៌មាន / View Only“៖ ជាកម្រិតសិទ្ធិនៃការប្រើប្រាស់គណនីនៅក្នុងកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល ដែលអនុញ្ញាតឱ្យ លោក-លោកស្រី មានសិទ្ធិត្រឹមតែពិនិត្យព័ត៌មានគណនីពិនិត្យព័ត៌មានកម្ចី អត្រាប្តូរប្រាក់ ឬ ព័ត៌មានផ្សេងៗ ដោយមិនអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុដូច ផ្ទេរប្រាក់ ឬ ទូទាត់ បានឡើយ។
- គណនីឯកត្តជនផ្ទាល់ខ្លួន (Single Account) ឬ គណនីឯកត្តជនរួម (Joint Account) ដែលបានកំណត់លក្ខខណ្ឌចុះហត្ថលេខា “ម្នាក់ក្នុងចំណោមអ្នករួមគណនីមានសិទ្ធិចុះហត្ថលេខា / Anyone to sign” ដែលលោក-លោកស្រីបានប្រើប្រាស់ ដើម្បីធ្វើការចុះឈ្មោះប្រើប្រាស់កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល នឹងត្រូវបានកំណត់កម្រិតសិទ្ធិប្រើប្រាស់គណនី “ពេញលេញ/Full Access” ដោយស្វ័យប្រវត្តិ។
- ករណី លោក-លោកស្រី ចង់ប្តូរកម្រិតសិទ្ធិប្រើប្រាស់គណនីពី “ពេញលេញ / Full Access” ទៅ/មក “ពិនិត្យព័ត៌មាន / View Only” លោក-លោកស្រី អាចស្នើសុំប្តូរបាន ជាលាយលក្ខណ៍អក្សរនៅតាមសាខាខេប៊ីប្រាសាក់ ណាមួយដែលនៅជិតបំផុត។
- ករណី លោក-លោកស្រី មានបំណងចង់ភ្ជាប់គណនីបន្ថែមទៅក្នុងកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល នោះលោក-លោកស្រី អាចធ្វើការភ្ជាប់គណនីបន្ថែមបាន (សម្រាប់គណនីឯកត្តជនផ្ទាល់ខ្លួន ឬ គណនីឯកត្តជនរួម ដែលមានលក្ខខណ្ឌចុះហត្ថលេខា “ម្នាក់ក្នុងចំណោមអ្នករួមគណនីមានសិទ្ធិចុះហត្ថលេខា / Anyone to sign”) ដោយខ្លួនឯងតាមរយៈកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល ដោយត្រូវអនុវត្តតាមនីតិវិធីតម្រូវពីប្រព័ន្ធ ឬ ត្រូវស្នើសុំជាលាយលក្ខណ៍អក្សរមកកាន់សាខាខេប៊ីប្រាសាក់ណាមួយដែលនៅជិតលោក-លោកស្រី។
- ករណីស្នើសុំភ្ជាប់ គណនីឯកត្តជនរួម (Joint Account) ដែលមានលក្ខខណ្ឌចុះហត្ថលេខាខុសពី “ម្នាក់ក្នុងចំណោមអ្នករួមគណនីមានសិទ្ធិចុះហត្ថលេខា / Anyone to sign” ទៅក្នុងកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល លោក-លោកស្រីអាចស្នើសុំភ្ជាប់បានជាលាយលក្ខណ៍អក្សរនៅតាមសាខាខេប៊ីប្រាសាក់ណាមួយដែលនៅជិតបំផុត ដោយយោងទៅតាមលក្ខខណ្ឌចុះហត្ថលេខានៃគណនីជាក់ស្តែង។
- គណនីបញ្ញើមានកាលកំណត់ (Term Deposit Account) និងគណនីសន្សំតាមផែនការ (Savings Plan Account) នឹងត្រូវបានភ្ជាប់ដោយស្វ័យប្រវត្តិទៅក្នុងកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល ករណីគណនីប្រភព ត្រូវបានភ្ជាប់ទៅក្នុងកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល។
- គណនីកម្ចី (Loan Account) ត្រូវបានភ្ជាប់ដោយស្វ័យប្រវត្តិទៅក្នុងកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល ករណីអ្នកឈរឈ្មោះខ្ចី ឬ អ្នករួមខ្ចីបានចុះឈ្មោះប្រើប្រាស់កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល ដោយភ្ជាប់គណនីសន្សំសម្រាប់ទូទាត់សងកម្ចី ជាមួយកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល។
- កម្រិតសិទ្ធិប្រើប្រាស់គណនីភ្ជាប់ជាមួយកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល ចែកចេញជា 02 ប្រភេទគឺ៖
- លក្ខខណ្ឌដកគណនីភ្ជាប់កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល
- លោក-លោកស្រី អាចដកគណនីដែលភ្ជាប់ជាមួយកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល បានដោយខ្លួនឯងតាមរយៈទូរស័ព្ទ (សម្រាប់គណនីឯកត្តជនផ្ទាល់ខ្លួន ឬ គណនីឯកត្តជនរួម ដែលមានលក្ខខណ្ឌចុះហត្ថលេខា “ម្នាក់ក្នុងចំណោមអ្នករួមគណនីមានសិទ្ធិចុះហត្ថលេខា / Anyone to sign”) ដោយត្រូវអនុវត្តតាមនីតិវិធីតម្រូវពីប្រព័ន្ធ ឬ ត្រូវស្នើសុំជាលាយលក្ខណ៍អក្សរនៅសាខាខេប៊ីប្រាសាក់ ណាមួយដែលនៅជិតលោក-លោកស្រី
- សម្រាប់ គណនីឯកត្តជនរួម (Joint Account) ដែលមានលក្ខខណ្ឌចុះហត្ថលេខាខុសពី “ម្នាក់ក្នុងចំណោមអ្នករួមគណនីមានសិទ្ធិចុះហត្ថលេខា / Anyone to sign” ត្រូវធ្វើការស្នើសុំជាលាយលក្ខណ៍អក្សរនៅសាខាខេប៊ីប្រាសាក់ ណាមួយដែលនៅជិតលោក-លោកស្រី។
- លក្ខខណ្ឌតម្រូវនៃការចុះឈ្មោះប្រើប្រាស់
- ការបើកគណនីបញ្ញើសន្សំបន្ថែម
- លោក-លោកស្រី អាចបើកគណនីសន្សំបន្ថែមទៀតបានតាមរយៈកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល ហើយប្រភេទគណនី ដែលអតិថិជនអាចជ្រើសរើសបើកដោយខ្លួនឯងមានដូចជា៖
- គណនីសន្សំ / Savings Account
- គណនីចម្រើនគ្មានកាលកំណត់ / Unfixed Deposit Account
- គណនីចម្រើនតាមលំដាប់ / Flexi Growth Savings Account
- គណនីឌីជីថល / Digital Account
- លោក-លោកស្រី អាចជ្រើសរើសប្រភេទរូបិយប័ណ្ណនៃគណនីចំនួន ០២ គឺ៖
- ប្រាក់រៀល (KHR) និង
- ប្រាក់ដុល្លារអាមេរិក (USD)
- សមតុល្យអប្បបរមាដាក់ដំបូង (Initial Deposit)៖ មិនតម្រូវ។
- សមតុល្យអប្បបរមាក្នុងគណនី (Minimum Deposit)៖ តម្រូវតាមប្រភេទគណនីនីមួយៗ
- ទំហំទឹកប្រាក់បញ្ញើ ដែលអតិថិជនអាចដាក់សន្សំបាន និងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុផ្សេងលើគណនី គឺអាស្រ័យលើប្រភេទអតិថិជនជា Partial KYC ឬ Full KYC ។
- លោក-លោកស្រីអាចយកគណនីនេះ ធ្វើជាគណនីប្រភព នៃគណនីបញ្ញើមានកាលកំណត់បាន។
- លោក-លោកស្រីអាចស្នើសុំបិទគណនីនេះបាន ដោយត្រូវអញ្ជើញមកស្នើសុំបិទជាលាយលក្ខណ៍អក្សរនៅសាខាណាមួយរបស់ខេប៊ីប្រាសាក់។
- លោក-លោកស្រី អាចបើកគណនីសន្សំបន្ថែមទៀតបានតាមរយៈកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល ហើយប្រភេទគណនី ដែលអតិថិជនអាចជ្រើសរើសបើកដោយខ្លួនឯងមានដូចជា៖
- ការស្នើសុំប័ណ្ណខេប៊ីប្រាសាក់
- លោក-លោកស្រី ដែលប្រើប្រាស់គណនីប្រាក់បញ្ញើសន្សំ ប្រភេទ “គណនីឯកត្តជនផ្ទាល់ខ្លួន/Single Account” ឬ គណនីរួម (លក្ខខណ្ឌចុះហត្ថលេខា “ម្នាក់មានសិទ្ធិចុះហត្ថលេខា-Anyone to Sign)” អាចធ្វើការស្នើសុំ ប័ណ្ណខេប៊ីប្រាសាក់តាមរយៈកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល បានដោយខ្លួនឯង នៅគ្រប់ពេលវេលា និងទីកន្លែង។
- លោក-លោកស្រីអាចជ្រើសរើសការទទួលយកប័ណ្ណជា 02 ជម្រើស៖
- ទៅទទួលប័ណ្ណនៅតាមសាខាខេប៊ីប្រាសាក់ណាមួយដែលនៅជិតបំផុត (Pick up at Bank) ឬ
- ស្នើសុំធនាគារបញ្ជូនប័ណ្ណទៅទីតាំងអតិថិជន (Bank Delivery)។
- ម៉ោងប្រតិបត្តិការ
- លោក-លោកស្រី អាចធ្វើប្រតិបត្តិការតាមរយៈកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល បាន 24 ម៉ោង ជាប្រចាំថ្ងៃ (24/7) លើកលែងតែមានការផ្អាកជាបណ្តោះអាសន្នដោយមានការជូនដំណឹងពី ខេប៊ីប្រាសាក់។
- ខេប៊ីប្រាសាក់ នឹងធ្វើការជូនដំណឹងដល់ លោក-លោកស្រី ករណីមានការផ្អាកប្រតិបត្តិការដើម្បីជួសជុល ឬ ធ្វើបច្ចុប្បន្នភាពប្រព័ន្ធ។
- ខេប៊ីប្រាសាក់ រក្សាសិទ្ធិក្នុងការផ្អាកប្រតិបត្តិការពេលមានបញ្ហាផ្សេងៗ ឬ ពេលមានការចាំបាច់ណាមួយ។
- រូបិយប័ណ្ណ និងអតា្រប្តូរប្រាក់
- លោក-លោកស្រី អាចធ្វើប្រតិបត្តិការតាមរយៈកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល ជាមួយរូបិយប័ណ្ណចំនួន 02 (ពីរ) ប្រភេទ រួមមាន៖
- ប្រាក់រៀល (KHR) និង
- ប្រាក់ដុល្លារអាមេរិក (USD)
- រាល់ប្រតិបត្តិការឆ្លងរូបិយប័ណ្ណ អត្រាប្ដូរប្រាក់ត្រូវយោងទៅតាមអត្រាប្តូរប្រាក់ជាក់ស្តែងរបស់ ខេប៊ីប្រាសាក់ នៅក្នុងថ្ងៃ និងម៉ោងនៃការធ្វើប្រតិបត្តិការ ឬ យោងតាមអត្រាប្តូរប្រាក់នៃធនាគារអ្នកទទួលផល ករណីផ្ទេរឆ្លងរូបិយ ប័ណ្ណទៅគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្សេង។
- លោក-លោកស្រី អាចធ្វើប្រតិបត្តិការតាមរយៈកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល ជាមួយរូបិយប័ណ្ណចំនួន 02 (ពីរ) ប្រភេទ រួមមាន៖
- ទំហំកំណត់នៃប្រតិបត្តិការ និងកម្រៃសេវា
- លោក-លោកស្រី អាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុបាននៅពេលណាដែលគណនីរបស់ លោក-លោកស្រី មានសមតុល្យគ្រប់គ្រាន់ និងត្រូវគោរពទៅតាមទំហំកំណត់ដោយខេប៊ីប្រាសាក់។
- លោក-លោកស្រី យល់ព្រម បង់កម្រៃសេវាផ្សេងៗ ពាក់ព័ន្ធទៅនឹងការប្រើប្រាស់ និង/ឬ ធ្វើប្រតិបត្តិការតាមរយៈកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល ព្រមទាំងយល់ព្រមឱ្យខេប៊ីប្រាសាក់ ទូទាត់កម្រៃសេវាដោយផ្ទាល់ចេញពីគណនីរបស់ លោក-លោកស្រី ដោយពុំចាំបាច់ធ្វើការជូនដំណឹងជាមុនឡើយ។
- លោក-លោកស្រីអាចស្វែងរកព័ត៌មានស្តីអំពីកម្រៃសេវា និង/ឬ ទំហំកំណត់ក្នុងមួយប្រតិបត្តិការ និងក្នុងមួយថ្ងៃ ទៅតាមប្រភេទប្រតិបត្តិការនីមួយៗ នៅលើគេហទំព័រផ្លូវការរបស់ ខេប៊ីប្រាសាក់ និង/ឬ គ្រប់សាខាខេប៊ីប្រាសាក់ និង/ឬ កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល។
- សារជូនដំណឹងស្តីពីប្រតិបត្តិការកើតឡើងក្នុងគណនី (Push Notification)
លោក-លោកស្រី នឹងទទួលបានសារជូនដំណឹងតាមរយៈកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល (Push Notification) ស្តីអំពីការចុះឈ្មោះប្រើប្រាស់កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល ការភ្ជាប់គណនីបន្ថែម ការបើកគណនីបន្ថែម និងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ ដែលបានកើតឡើងនៅក្នុងគណនីរបស់លោក-លោកស្រី លើកលែងតែមានភាពរអាក់រអួលពីប្រព័ន្ធ។ - លក្ខណៈពិសេសផ្សេងៗពីប្រតិបត្តិការតាមរយៈកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល
- រាល់ការបញ្ចូលលេខកូដសម្ងាត់ (PIN) ឬ លេខកូដ OTP ខុស 03 ដង នោះកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល នឹងត្រូវបានបង្ខាំងដោយស្វ័យប្រវត្តិ។ លោក-លោកស្រី អាចទាក់ទងមក ខេប៊ីប្រាសាក់ តាមរយៈលេខ 023/086 999 911 ឬ អញ្ជើញមកសាខា ខេប៊ីប្រាសាក់ ណាមួយដើម្បីស្នើសុំដោះបង្ខាំង។
- រាល់ការបញ្ចូលព័ត៌មាន ដើម្បីចុះឈ្មោះប្រើប្រាស់កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល (Online Self-Registration) ឬ ការកំណត់លេខកូដសម្ងាត់ថ្មី (Self PIN Reset) ខុសចំនួន 03 ដង នោះមុខងារនៃការចុះឈ្មោះប្រើប្រាស់កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល ឬ មុខងារកំណត់លេខកូដសម្ងាត់ថ្មី (Self PIN Reset) នឹងត្រូវបានបង្ខាំងដោយស្វ័យប្រវត្តិ។ ករណីនេះ លោក-លោកស្រី អាចទាក់ទងមក ខេប៊ីប្រាសាក់ តាមរយៈលេខ 023/086 999 911 ឬ អញ្ជើញមកសាខា ខេប៊ីប្រាសាក់ណាមួយដើម្បីស្នើសុំដោះបង្ខាំង។
- រាល់ការ ផ្ទេរប្រាក់តាមលេខសម្ងាត់ (Cash-Code) លោក-លោកស្រី នឹងទទួលបានលេខកូដសម្ងាត់ចំនួន 06 ខ្ទង់ ដើម្បីធ្វើការដកប្រាក់តាមរយៈម៉ាស៊ីនអេធីអឹម ឬ ម៉ាស៊ីនដាក់ប្រាក់ ឬ ម៉ាស៊ីនឆូតកាតខេប៊ីប្រាសាក់ ក្នុង រយៈពេល 48 ម៉ោង។ ករណីហួសរយៈពេល 48 ម៉ោង ទឹកប្រាក់ផ្ទេរនឹងបង្វិលចូលទៅក្នុងគណនីដើមរបស់លោក-លោកស្រីវិញដោយស្វ័យប្រវត្តិ។
- ការស្នើសុំបង្ខាំង ឬ ដោះបង្ខាំងកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល
- លោក-លោកស្រី អាចស្នើសុំបង្ខាំង (Block) កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល តាមរយៈទូរស័ព្ទមកមន្ត្រីបម្រើសេវាអតិថិជន (023/086 999 911) ឬ អញ្ជើញមកកាន់សាខាខេប៊ីប្រាសាក់ណាមួយដែលនៅជិតបំផុត។
- ករណីស្នើសុំដោះបង្ខាំង (Unblock) កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល ឡើងវិញ លោក-លោកស្រី ត្រូវអញ្ជើញមកស្នើសុំជាលាយលក្ខណ៍អក្សរនៅសាខាខេប៊ីប្រាសាក់ ណាមួយដែលនៅជិតបំផុត។
- ការបញ្ឈប់ការប្រើប្រាស់ខេប៊ីប្រាសាក់ម៉ូបាល
លោក-លោកស្រី អាចស្នើសុំបញ្ឈប់ការប្រើប្រាស់កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល ជាលាយលក្ខណ៍អក្សរបាន ដោយត្រូវអញ្ជើញទៅកាន់សាខាខេប៊ីប្រាសាក់ ណាមួយដែលនៅជិតបំផុត។ - សុវត្ថិភាពលើការប្រើប្រាស់កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល
- សុវត្ថិភាពលើទូរស័ព្ទ
- សូមកំណត់លេខសម្ងាត់ (Password) ឬ កំណត់ការស្កេនស្នាមខ្ចៅដៃ/ផ្ទៃមុខ (Fingerprint / Facial Recognition) ដើម្បីការពារទូរស័ព្ទដៃ របស់លោក-លោកស្រី ពីការចូលមើល ឬ ប្រើប្រាស់ពីបុគ្គលផ្សេងដោយគ្មានការអនុញ្ញាត។
- មិនត្រូវផ្តល់ ឬ បង្ហាញ លេខសម្ងាត់ (Password) ឬ អនុញ្ញាតឱ្យបុគ្គលណាម្នាក់ធ្វើការកំណត់លេខសម្ងាត់ ឬ ស្កេនស្នាមខ្ចៅដៃ / ផ្ទៃមុខ ឬ ចូលប្រើប្រាស់ទូរស័ព្ទដៃ ជំនួស លោក-លោកស្រី ជាដាច់ខាត បើទោះបីជាបុគ្គលនោះជា អ្នករួមគណនី ឬ សាច់ញាតិ ឬ មិត្តភក្កិ ឬ បុគ្គលិកខេប៊ីប្រាសាក់ ក៏ដោយ។ល។
- មិនត្រូវកត់ត្រាលេខសម្ងាត់ (Password) ដើម្បីចូលប្រើប្រាស់ទូរស័ព្ទដៃនៅក្នុងទូរស័ព្ទជាដាច់ខាត។
- ត្រូវប្រាកដថារាល់ការបញ្ចូល លេខសម្ងាត់ (Password) ដើម្បីចូលប្រើប្រាស់ទូរស័ព្ទដៃ របស់លោក-លោកស្រី មិនត្រូវបានលួចមើល ឬ ដឹងដោយបុគ្គលណាម្នាក់ឡើយ។
- ត្រូវធ្វើការផ្លាស់ប្តូរ លេខសម្ងាត់ (Password) ទូរស័ព្ទដៃ របស់លោក-លោកស្រី ឱ្យបានញឹកញាប់ ឬ ករណីសង្ស័យថាលេខសម្ងាត់ត្រូវបានដឹងដោយបុគ្គលណាម្នាក់។
- សូមកុំប្រើទូរស័ព្ទដៃ ដែលប្រើប្រាស់កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល ទៅភ្ជាប់ជាមួយសេវាអ៊ីនធឺណែតសាធារណៈ ឬ ប្រើរួមជាមួយអ្នកដទៃ ដើម្បីចៀសវាងពីការបន្លំលួចដោយ Hacker។
- មិនត្រូវភ្ជាប់ប្រព័ន្ធ ឬ បញ្ចូលកម្មវិធី ដែលមិនស្គាល់ក្នុងទូរស័ព្ទ ឡើយ។ ករណីបានភ្ជាប់ ត្រូវផ្ដាច់ ឬ លុបចេញ និងសម្អាតភ្លាមៗ ដើម្បីចៀសវាងការឆ្លងមេរោគ ឬ ការបន្លំលួចប្រាក់របស់លោក-លោកស្រី (Virus and/or Hacker)។
- ត្រូវដំឡើងកម្មវិធីខេប៊ីប្រាសាក់ និងធ្វើបច្ចុប្បន្នភាពលើកម្មវិធីទូរស័ព្ទ ដោយផ្ទាល់ពី Play Store ឬ App Store។
- សូមកុំទុកទូរស័ព្ទដៃ ដែលកំពុងបើកកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល ចោលនៅទីសាធារណៈ និងត្រូវ ចាក់សោទូរស័ព្ទ (Lock Phone) ភ្លាមៗករណីឈប់ប្រើប្រាស់។
- សូមចាកចេញ (Logout) ឬ លុបប្រតិបត្តិការ (Clear History) និងបិទកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល នៅពេល លោក-លោកស្រីធ្វើប្រតិបត្តិការរួចរាល់។
- ករណីលោក-លោកស្រី លក់ ឬ ជួសជុល ឬ ផ្ទេរទូរស័ព្ទ ឬ កុំព្យូទ័រ ឱ្យអ្នកផ្សេង ត្រូវលុបកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល ឬ ព័ត៌មានពាក់ព័ន្ធផ្សេងៗចេញពីក្នុងទូរស័ព្ទដៃ ឱ្យបានរួចរាល់ជាមុន។
- ករណីបាត់ទូរស័ព្ទ ឬ សង្ស័យមានអ្នកផ្សេងស្គាល់លេខសម្ងាត់ចូលប្រើប្រាស់ទូរស័ព្ទដៃ ត្រូវជូនដំណឹងមកខេប៊ីប្រាសាក់ជាបន្ទាន់តាមរយៈលេខ 023/086 999 911 ដើម្បីបង្ខាំងកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល ឬ ចាត់វិធានការផ្សេងៗតាមលក្ខណៈបច្ចេកទេស ដើម្បីទប់ស្កាត់ការបន្លំធ្វើប្រតិបត្តិការ។
- សុវត្ថិភាពលើលេខកូដសម្ងាត់ ឬ លេខកូដ OTP និងព័ត៌មានពាក់ព័ន្ធ
- សូមចងចាំលេខកូដសម្ងាត់ (PIN) របស់លោក-លោកស្រី ហើយកុំកត់ត្រាលើអ្វីមួយ ឬ ឱ្យអ្នកដទៃដឹង។
- សូមរក្សាលេខកូដសម្ងាត់ (PIN) ឬ លេខកូដ OTP និងព័ត៌មានផ្សេងៗរបស់លោក-លោកស្រីឱ្យមានសុវត្ថិភាព។ រាល់ការខូចខាតដែលកើតចេញពីការធ្វេសប្រហែសក្នុងការរក្សាព័ត៌មានសម្ងាត់ខាងលើ គឺជាការទទួលខុសត្រូវទាំងស្រុងរបស់លោក-លោកស្រី។
- សូមកុំផ្តល់ ឬ ផ្ញើលេខកូដសម្ងាត់(PIN) ឬ លេខកូដ OTP ឬ ព័ត៌មានផ្ទាល់ខ្លួនដល់នរណាម្នាក់ឡើយ ទោះដោយផ្ទាល់មាត់ ឬ តាមរយៈការផ្ញើសារអេឡិចត្រូនិកអាចជា អ៊ីម៉ែល Facebook Messenger ឬ តេឡេក្រាម(Telegram)… ជាដើម។
- សូមកុំប្រើ ថ្ងៃខែឆ្នាំកំណើត ឬ លេខទូរស័ព្ទ ឬ លេខគណនី ឬ លេខអត្តសញ្ញាណប័ណ្ណ ឬ លេខរៀងដែលងាយស្រួលចាំ ឬ ស្រួលស្មានដឹង (ឧ. 111111 ឬ 123456…) មកធ្វើជា លេខកូដសម្ងាត់ (PIN) ដើម្បីចូលប្រើប្រាស់កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល។
- ប្រសិនបើមានការកត់សម្គាល់ណាមួយដែលបង្ហាញថា ស្រោមសំបុត្រលេខកូដសម្ងាត់របស់លោក-លោកស្រីត្រូវគេហែកមើលនោះ សូមទាក់ទងមកសាខាខេប៊ីប្រាសាក់ ដែលនៅជិតលោក-លោកស្រីជាបន្ទាន់។
- លោក-លោកស្រី ត្រូវត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លេខទូរស័ព្ទ ឬ អាសយដ្ឋាន Email ដែលបានបោះពុម្ពលើសារសម្ងាត់ PIN Mailer នៅពេលទទួលបានពីបុគ្គលិកខេប៊ីប្រាសាក់។
- សូមធ្វើការផ្លាស់ប្តូរលេខកូដសម្ងាត់ខេប៊ីប្រាសាក់ម៉ូបាល នៅពេលទទួលបាន ឬ ពេលចូលទៅប្រើប្រាស់កម្មវិធីលើកដំបូង និងត្រូវធ្វើការបំផ្លាញឯកសារ ដែលមានព័ត៌មានទាក់ទងនឹងលេខកូដសម្ងាត់នេះចោលភ្លាមៗ។
- ត្រូវធានាឱ្យច្បាស់ថា រាល់ពេល លោក-លោកស្រី បញ្ចូលលេខកូដសម្ងាត់ (PIN) ដើម្បីចូលប្រើប្រាស់កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល មិនត្រូវបានអ្នកដទៃឃ្លាំមើល ឬ ក៏មានមនុស្សនៅក្បែរអ្នកឡើយ។
- សូមធ្វើការផ្លាស់ប្តូរលេខកូដសម្ងាត់ (PIN) ឱ្យបានញឹកញាប់ និង/ឬ ក្នុងករណីសង្ស័យថា លេខកូដសម្ងាត់ (PIN) ត្រូវបានដឹងដោយអ្នកដទៃ។
- លោក-លោកស្រី គួរកំណត់លេខកូដសម្ងាត់ (PIN) ចូលប្រើប្រាស់កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល ឱ្យខុសពី លេខសម្ងាត់ (Password) បើកសោទូរស័ព្ទដៃរបស់ខ្លួន។
- ត្រូវជូនដំណឹងមក ខេប៊ីប្រាសាក់ ជាបន្ទាន់ប្រសិនបើ លោក-លោកស្រី ភ្លេចលេខកូដសម្ងាត់ (PIN) ឬ សង្ស័យអ្នកផ្សេងបានដឹង។
- សារបោកបញ្ឆោតតាមរយៈអ៊ីម៉ែល ឬ ទូរស័ព្ទ
- សូមប្រុងប្រយ័ត្នការបោកបញ្ឆោតយកព័ត៌មាន តាមរយៈទូរស័ព្ទ អ៊ីម៉ែល វេបសាយត៍ កម្មវិធីដែលលោតផ្ទាំងមក (pop-up window) ឬ សារ (SMS) ដែលជាល្បិច ឱ្យ លោក-លោកស្រី បញ្ចូលព័ត៌មានសំខាន់ៗ ដូចជា៖ លេខកូដសម្ងាត់ (PIN) ឬ លេខកូដ OTP ឬ លេខទូរស័ព្ទ (Phone) ឬ ថ្ងៃខែឆ្នាំកំណើត (Date of Birth) ឬ ព័ត៌មានផ្ទាល់ខ្លួនផ្សេងៗជាដើម។ល។
- ខេប៊ីប្រាសាក់ នឹងមិនស្នើសុំ លោក-លោកស្រី ឱ្យប្រាប់ពី លេខកូដសម្ងាត់ (PIN) និង/ឬ លេខកូដ OTP ដើម្បីចូលប្រើប្រាស់កម្មវិធីខេប៊ីប្រាសាក់ម៉ូបាលឡើយ ទោះបីជាសុំដោយផ្ទាល់មាត់ តាមទូរស័ព្ទ អ៊ីម៉ែល ឬ តាមមធ្យោបាយទំនាក់ទំនងណាមួយ។
- ប្រសិនបើ លោក-លោកស្រី ទទួលបានអ៊ីម៉ែល ឬ សារទូរស័ព្ទ ឬ ការហៅទូរស័ព្ទ ដែលស្នើសុំព័ត៌ មានខាងលើ សូមលុបចោល ឬ បដិសេធជាបន្ទាន់ និង/ឬ មិនត្រូវចុចលើតំណភ្ជាប់បណ្តាញ (Link) ឬ បើកឯកសារភ្ជាប់ណាមួយដែលមាននៅក្នុងអ៊ីម៉ែលនោះឡើយ។
- ប្រសិនបើ លោក-លោកស្រី មានចម្ងល់ ឬ ក៏មានមន្ទិលសង្ស័យលើវេបសាយត៍ ឬ អ៊ីម៉ែលណាមួយ សូមទាក់ទងមកយើងខ្ញុំតាមរយៈ info@kbprasacbank.com.kh ឬ ទូរស័ព្ទលេខ 023/086 999 911។
- សុវត្ថិភាពលើទូរស័ព្ទ
- សិទ្ធិ និងកាតព្វកិច្ចរបស់អតិថិជន
- លោក-លោកស្រី ត្រូវធានាថាគ្រប់ព័ត៌មានដែលបានផ្តល់មក ខេប៊ីប្រាសាក់ ជាព័ត៌មានត្រឹមត្រូវ និង ថ្មីបំផុត។ ករណី លោក-លោកស្រី ផ្តល់ព័ត៌មានមិនពិត ឬ ក្លែងក្លាយ នោះ លោក-លោកស្រី ត្រូវទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់។
- លោក-លោកស្រី ត្រូវធ្វើការត្រួតពិនិត្យកម្រៃសេវា និងព័ត៌មាននៃការទូទាត់ឱ្យបានត្រឹមត្រូវមុននឹងបញ្ជាការទូទាត់នៅក្នុងកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល។ រាល់ការបញ្ចូលព័ត៌មាន ឬ លេខគណនីខុស ឬ ផ្ទេរសមតុល្យលើស ឬ ខ្វះ ជាដើម ជាការទទួលខុសត្រូវទាំងស្រុងរបស់លោក-លោកស្រី។
- លោក-លោកស្រី ត្រូវទទួលខុសត្រូវលើការប្រើប្រាស់កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល។ រាល់ការបាត់បង់ទឹកប្រាក់ក្នុងគណនីផ្ទាល់ខ្លួន ឬ គណនីរបស់អ្នកផេ្សង ដែលប្រព្រឹត្តដោយចេតនា ឬ អចេតនា ឬ ដោយការធ្វេសប្រហែស ឬ ដោយការសាកល្បងធ្វើប្រតិបតិ្តការផ្សេងៗ ការលុកលុយរុករក ការកែបន្លំទិន្នន័យ ការលួចបន្លំដោយផ្ទាល់ ឬ ដោយប្រយោលតែម្នាក់ឯង ឬ ដោយមានការចូលរួមពីអ្នកដទៃ លោក-លោកស្រី ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
- លោក-លោកស្រី យល់ព្រមដោយឥតលក្ខខណ្ឌក្នុងការទូទាត់សំណងមក ខេប៊ីប្រាសាក់ ករណីមានការប្តឹងតវ៉ា ការទាមទារ ការទទួលខុសត្រូវ ការខាតបង់ ឬ ការចំណាយផ្សេងៗ ដែលខេប៊ីប្រាសាក់ទទួលរងទាក់ទងនឹងប្រតិបត្តិការតាមកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល ដោយការអនុវត្តបំពានរបស់ លោក-លោកស្រី លើលក្ខខណ្ឌនៃការប្រើប្រាស់សេវាកម្មនេះ រួមទាំងការខកខានមិនបានចាត់វិធានការទប់ស្កាត់ ការធើ្វប្រតិបត្តិការដោយគ្មានការអនុញ្ញាត ឬ ប្រតិបត្តិការកែ្លងបន្លំ។ល។
- លោក-លោកស្រី ត្រូវធានាពីការរក្សាសុវត្ថិភាពទូរស័ព្ទ និងព័ត៌មានសម្ងាត់ ដើម្បីចូលប្រើប្រាស់កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល ដូចជាលេខកូដសម្ងាត់ និងព័ត៌មានផ្ទាល់ខ្លួន។ល។
- លោក-លោកស្រី ត្រូវធានាថាបានដំឡើង ឬ ធ្វើបច្ចុប្បន្នភាព កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល (KB PRASAC Mobile Application) ដោយផ្ទាល់ពី Play Store ឬ App Store និងធានាថាបានប្រើប្រាស់កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល ជំនាន់ថ្មីបំផុត ដែលបានដាក់ឱ្យប្រើប្រាស់ ឬ ធ្វើបច្ចុប្បន្នភាពពីខេប៊ីប្រាសាក់។
- លោក-លោកស្រី ត្រូវជូនដំណឹងមក ខេប៊ីប្រាសាក់ ជាលាយលក្ខណ៍អក្សរឱ្យបានទាន់ពេលវេលា ក្នុងករណីមានការផ្លាស់ប្តូរលេខទូរស័ព្ទ អ៊ីម៉ែល និង/ឬព័ត៌មានផ្ទាល់ខ្លួនផ្សេងៗ ដែលបានផ្តល់មក ខេប៊ីប្រាសាក់។ រាល់ការខាតបង់ ឬ ការពន្យារពេលផ្សេងៗដែលអាចកើតមកពីការខកខានមិនបានជូនដំណឹងមក ខេប៊ីប្រាសាក់ ជាការទទួលខុសត្រូវទាំងស្រុងរបស់ លោក-លោកស្រី។
- លោក-លោកស្រី មិនត្រូវធ្វើប្រតិបត្តិការណាមួយដែលខុសច្បាប់ ឬ សកម្មភាពអាជីវកម្មណាមួយ ដែលត្រូវបានហាមឃាត់តាមរយៈកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល ឡើយ។
- លោក-លោកស្រី មានសិទ្ធិក្នុងការផ្ទៀងផ្ទាត់ព័ត៌មាននៅក្នុងរបាយការណ៍គណនីរបស់ខ្លួន និងសាកសួរមកខេប៊ីប្រាសាក់ ក្នុងករណីមានភាពមិនប្រក្រតីណាមួយកើតឡើង។
- ក្នុងករណី លោក-លោកស្រី មានបញ្ហាផ្សេងៗពាក់ព័ន្ធនឹងការប្រើប្រាស់កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល លោក-លោកស្រី ត្រូវជូនដំណឹងជាបន្ទាន់មក ខេប៊ីប្រាសាក់ តាមរយៈទូរស័ព្ទ 023/086 999 911។
- លោក-លោកស្រី ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគ្រប់ចំណុចនៅលើ “លក្ខខណ្ឌនៃការប្រើប្រាស់ខេប៊ីប្រាសាក់ម៉ូបាល” នេះ។
- សិទ្ធិ និងកាតព្វកិច្ចរបស់ខេប៊ីប្រាសាក់
- ខេប៊ីប្រាសាក់ មានសិទ្ធិផ្ទៀងផ្ទាត់ព័ត៌មានរបស់ លោក-លោកស្រី និងសម្រេចក្នុងការផ្តល់ជូននូវសេវាខេប៊ីប្រាសាក់ម៉ូបាលដល់ លោក-លោកស្រី។
- ខេប៊ីប្រាសាក់ នឹងអនុវត្តតាមការបញ្ជាលើប្រតិបត្តិការទូទាត់តាមរយៈកម្មវិធីខេប៊ីប្រាសាក់ម៉ូបាលរបស់លោក-លោកស្រី ប៉ុន្តែខេប៊ីប្រាសាក់ មិនទទួលខុសត្រូវ ក្នុងករណីដែល លោក-លោកស្រី បានបញ្ចូលព័ត៌មាន ឬ លេខគណនីខុស ឬ ផ្ទេរសមតុល្យលើស ឬ ខ្វះ ជាដើម។
- ខេប៊ីប្រាសាក់ មានសិទ្ធិសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងការស៊ើបអង្កេត បង្ខាំង ឬ បញ្ឈប់ការប្រើប្រាស់កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល របស់ លោក-លោកស្រី ដោយយោងលើច្បាប់/បទបញ្ញត្តិ ឬ ដីកាពីតុលាការ។
- ខេប៊ីប្រាសាក់ នឹងរក្សាការសម្ងាត់នូវរាល់ព័ត៌មានរបស់ លោក-លោកស្រី លើកលែងមានការយល់ព្រមពី លោក-លោកស្រី ឬ ច្បាប់តម្រូវ ឬ មានដីកាពីតុលាការបង្គាប់ឱ្យបង្ហាញព័ត៌មានសម្ងាត់ទាំងនោះ។
- ខេប៊ីប្រាសាក់ រក្សាសិទ្ធិក្នុងការកែប្រែ ឬ អនុវត្តការយកកម្រៃសេវាប្រចំាឆ្នាំ/ប្រចាំខែ និង/ឬ កម្រៃសេវាពាក់ព័ន្ធលើការប្រើប្រាស់ និង/ឬ ធ្វើប្រតិបត្តិការតាមរយៈកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល អាស្រ័យលើលក្ខខណ្ខ និងស្ថានភាពអាជីវកម្មជាក់ស្តែង។
- ខេប៊ីប្រាសាក់ រក្សាសិទ្ធិក្នុងការធ្វើបច្ចុប្បន្នភាពជាប្រចាំលើកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល ទៅជំនាន់ថ្មីៗ ដោយ ខេប៊ីប្រាសាក់ អាចនឹង៖
- ដាក់បន្ថែមនូវមុខងារប្រតិបត្តិការថ្មីៗ ដោយយោងទៅតាមនិន្នាការទីផ្សារ និង/ឬ ការប្រែប្រួលបច្ចេកវិទ្យា ឬ
- លុប ឬ ផ្អាកជាបណ្តោះអាសន្នលើមុខងារណាមួយ ប្រសិនបើមានបញ្ហាបច្ចេកទេសណាមួយកើតឡើងដែលអាចមានផលប៉ះពាល់ដល់ប្រព័ន្ធធនាគារ ឬ ក្នុងគោលបំណងថែទាំប្រព័ន្ធ ឬ ផ្សេងៗ។
- នៅក្នុងដំណាក់កាលណាមួយ ខេប៊ីប្រាសាក់ អាចនឹងជំរុញឱ្យ លោក-លោកស្រី ធ្វើបច្ចុប្បន្នភាពកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល មកជំនាន់ថ្មីចុងក្រោយបង្អស់ (Update Last Version) ដើម្បីបង្កើនសុវត្ថិភាព និងភាពដូចគ្នាលើការប្រើប្រាស់កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល។
- ប្រសិនបើ កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល របស់លោក-លោកស្រី មិនអាចប្រើប្រាស់បានដោយករណីប្រធានសក្តិ ខេប៊ីប្រាសាក់ នឹងជួយដល់ លោក-លោកស្រី ក្នុងការរកដំណោះស្រាយ ឬ ផ្តល់ជំនួយការចាំបាច់ណាមួយយោងលើហេតុផលជាក់ស្តែង ប៉ុន្តែខេប៊ីប្រាសាក់មិនទទួលខុសត្រូវទៅលើហេតុការណ៍ទាំងនោះទេ។
- ខេប៊ីប្រាសាក់រក្សាសិទ្ធិក្នុងការផ្អាកប្រតិបត្តិការពេលមានបញ្ហាផ្សេងៗ និងពេលមានការចាំបាច់ជាដើម។
- ខេប៊ីប្រាសាក់ ផ្តល់លេខទូរស័ព្ទសម្រាប់បម្រើសេវាប្រឹក្សាអំពីសេវាកម្ម និងការរាយការណ៍ពីការភ្លេចលេខសម្ងាត់ ឬ បញ្ហាផ្សេងៗដែលកើតមាន តាមរយៈលេខ 023/086 999 911។
- ការកែប្រែកម្រៃសេវា ទំហំកំណត់ លក្ខខណ្ឌផ្សេងៗ និងការជូនដំណឹង
- ខេប៊ីប្រាសាក់ រក្សាសិទ្ធិក្នុងការកែប្រែកម្រៃសេវា ទំហំកំណត់ និង/ឬ លក្ខខណ្ឌផ្សេងៗដែលត្រូវអនុវត្តចំពោះការប្រើប្រាស់កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល របស់ លោក-លោកស្រី ដោយ ខេប៊ីប្រាសាក់ នឹងធ្វើការជូនដំណឹងទៅអតិថិជនឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវនៃច្បាប់។
- ក្នុងរយៈពេលនៃការជូនដំណឹងខាងលើ ករណីមិនមានការតវ៉ាពី លោក-លោកស្រី ត្រូវសន្មតថា លោក-លោកស្រីបានយល់ព្រម និងទទួលយកការកែប្រែទាំងនោះមកអនុវត្តភ្លាមៗបន្ទាប់ពីការកែប្រែចូលជាធរមានដែលត្រូវបានផ្សព្វផ្សាយតាមរយៈមធ្យោបាយណាមួយខាងក្រោម៖
- សាខាខេប៊ីប្រាសាក់ និង/ឬ
- វេបសាយត៍ និង/ឬ បណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ ខេប៊ីប្រាសាក់ និង/ឬ
- ការផ្ញើសារ និង/ឬ អ៊ីម៉ែលទៅកាន់ លោក-លោកស្រី
- ការផ្សព្វផ្សាយនៅលើទំព័រការសែត ទស្សនាវដ្តី កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល ឬ មធ្យោបាយផ្សេងៗ ដែលខេប៊ីប្រាសាក់ បានជ្រើសរើស។ល។
- អតិថិជនត្រូវបានសន្មតថាបានទទួលការជូនដំណឹងស្តីពីការកែប្រែខាងលើភ្លាមៗ បន្ទាប់ពីខេប៊ីប្រាសាក់បានធ្វើការចុះផ្សាយពីការកែប្រែព័ត៌មាននានារបស់ខ្លួនតាមរយៈមធ្យោបាយណាមួយក្នុងចំណោមមធ្យោបាយខាងលើ។
- ការទប់ស្កាត់ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម
អនុលោមតាមបទប្បញ្ញត្តិទាំងឡាយនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ខេប៊ីប្រាសាក់ អាចនឹងពន្យារពេល ឬ មិនធ្វើប្រតិបត្តិការជូន លោក-លោកស្រី ប្រសិនបើ ខេប៊ីប្រាសាក់ មានការជឿជាក់ដោយផ្អែកលើមូលហេតុដូចខាងក្រោម៖- ខេប៊ីប្រាសាក់ មានការសង្ស័យចំពោះប្រភពដើមនៃប្រាក់បញ្ញើនោះ
- ប្រតិបត្តិការ ឬ គណនីនោះមានទំនាក់ទំនង ឬ ពាក់ព័ន្ធដោយផ្ទាល់ ឬ ដោយប្រយោលជាមួយនឹងសកម្មភាពល្មើសច្បាប់ណាមួយក្នុងព្រះរាជាណាចក្រកម្ពុជា ឬ ច្បាប់អន្តរជាតិ
- មានការបង្គាប់បញ្ជាពីតុលាការ ឬ ធនាគារជាតិ នៃ កម្ពុជា។ល។
- ច្បាប់ និងការដោះស្រាយវិវាទ
- លក្ខខណ្ឌប្រើប្រាស់នេះ ត្រូវបានគ្រប់គ្រង និងបកស្រាយដោយយោងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
- ករណីមានវិវាទកើតឡើង ភាគីទាំងពីរត្រូវដោះស្រាយដោយសន្តិវិធី។ ករណីវិវាទមិនអាចដោះស្រាយបានដោយសន្តិវិធី ឬ ក្រៅប្រព័ន្ធតុលាការ នោះវិវាទត្រូវដោះស្រាយទៅតាមប្រព័ន្ធតុលាការដោយយោងទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
- លក្ខខណ្ឌផ្សេងៗដែលមិនមានចែងនៅក្នុង “លក្ខខណ្ឌប្រើប្រាស់” នេះ ត្រូវអនុវត្តតាមគោលនយោបាយរបស់ខេប៊ីប្រាសាក់ និង/ឬ ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
- វិភាគភាព
ប្រសិនបើប្រការណាមួយនៃលក្ខខណ្ឌប្រើប្រាស់នេះ មិនអាចអនុវត្តបាន ឬ គ្មានសុពលភាពតាមផ្លូវច្បាប់ ប្រការទាំងនោះនឹងអស់សុពលភាពត្រឹមកម្រិតដែលប្រការនោះមិនអាចអនុវត្តបាន ឬ អសុពលភាពនៃប្រការនោះតែប៉ុណ្ណោះ ចំណែកប្រការផ្សេងៗទៀតនៃលក្ខខណ្ឌប្រើប្រាស់នេះនៅតែបន្តមានសុពលភាពអនុវត្តដដែល។ - ភាសា
លក្ខខណ្ឌប្រើប្រាស់នេះ ត្រូវបានធ្វើឡើងជាភាសាខ្មែរ និងអង់គ្លេស។ ករណីមានចំណុចណាមួយរវាងអត្ថបទទាំងពីរមានន័យមិនស្រប ឬ មិនស៊ីគ្នា នោះអត្ថបទជាភាសារខ្មែរចាត់ទុកជាផ្លូវការ៕
- សេចក្តីផ្តើម
- លក្ខខណ្ឌនៃការប្រើប្រាស់សេវាខេប៊ីប្រាសាក់ខបភើរេត (KB PRASAC Corporate) តទៅហៅថា “លក្ខខណ្ឌប្រើប្រាស់” គឺជាកិច្ចព្រមព្រៀងរវាង លោក-លោកស្រី ជាមួយ ធនាគារ ខេប៊ីប្រាសាក់ ម.ក តទៅហៅថា “ខេប៊ីប្រាសាក់“ទាក់ទងទៅនឹងការប្រើប្រាស់សេវាខេប៊ីប្រាសាក់ខបភើរេត។
- សូម លោក-លោកស្រី អាន លក្ខខណ្ឌប្រើប្រាស់ នេះដោយប្រុងប្រយ័ត្ន មុននឹងលោក-លោកស្រីយល់ព្រមបំពេញពាក្យស្នើសុំប្រើប្រាស់សេវាខេប៊ីប្រាសាក់ខបភើរេត។
- នៅពេល លោក-លោកស្រី បានបំពេញ និងចុះហត្ថលេខា ឬ ផ្តិតស្នាមមេដៃលើពាក្យស្នើសុំប្រើប្រាស់សេវាខេប៊ីប្រាសាក់ខបភើរេត នោះសបញ្ជាក់ថា លោក-លោកស្រី បានអាន បានយល់ និងព្រមអនុវត្តនូវគ្រប់លក្ខខណ្ឌទាំងអស់ ដែលបានចែងនៅក្នុងលក្ខខណ្ឌប្រើប្រាស់នេះ រួមទាំង “លក្ខខណ្ឌទូទៅនៃការប្រើប្រាស់ផលិតផល និងសេវាកម្ម របស់ខេប៊ីប្រាសាក់” ហើយ លោក-លោកស្រី យល់ព្រមទទួលខុសត្រូវទាំងស្រុងលើប្រតិបត្តិការដែលធ្វើតាមរយៈសេវាខេប៊ីប្រាសាក់ខបភើរេត។
- និយមន័យនៃពាក្យគន្លឹះ
- ពាក្យ “លោក-លោកស្រី”
សំដៅដល់អតិថិជនជា ម្ចាស់គណនី ឬ អ្នកមានសិទ្ធិនៅក្នុងគណនី ឯកត្តជន ឬ នីតិបុគ្គល ឬ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលបានចុះឈ្មោះប្រើប្រាស់សេវាខេប៊ីប្រាសាក់ខបភើរេត។ - សេវាខេប៊ីប្រាសាក់ខបភើរេត
សំដៅលើ សេវាមួយប្រភេទដែលអនុញ្ញាតឱ្យ លោក-លោកស្រី អាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ លើគណនីរបស់ខ្លួនបានដោយសុវត្ថិភាពនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា (24/7) តាមរយៈ៖ - ខេប៊ីប្រាសាក់ខបភើរេតវេប (KB PRASAC Corporate Web) សម្រាប់អតិថិជនប្រើប្រាស់តាមរយៈ Internet Browser ដូចជា Google Chrome, Microsoft Edge, Apple Safari… ដើម្បីធ្វើប្រតិបត្តិការហិញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុនៅលើគណនីរបស់ខ្លួន និង
- ខេប៊ីប្រាសាក់ខបភើរេតអេប (KB PRASAC Corporate App) សម្រាប់ អតិថិជនប្រើប្រាស់តាមរយៈកម្មវិធី ដែលទាញចេញពី App Store ឬ Play Store នៅក្នុងទូរស័ព្ទដៃ (Smart Phone) ប្រើប្រាស់សម្រាប់ទទួល លេខកូដ OTP ដើម្បីចូលប្រើប្រាស់ និងអនុម័តលើប្រតិបត្តិការដែលបានធ្វើនៅក្នុង ខេប៊ីប្រាសាក់ខបភើរេតវេប (KB Corporate Web)។
- លេខកូដ OTP
មានពាក្យពេញ One-Time Password ជាលេខកូដសម្ងាត់ចំនួន 06 ខ្ទង់ ដែលត្រូវបានបង្កើតឡើងដោយស្វ័យប្រវត្តិពី “ខេប៊ីប្រាសាក់ខបភើរេតអេប (KB PRASAC Corporate App)” និងត្រូវប្រើដើម្បីចូលប្រើប្រាស់សេវា និង/ឬ អនុម័តលើ ប្រតិបត្តិការផ្សេងៗនៅក្នុង “ខេប៊ីប្រាសាក់ខបភើរេតវេប (KB PRASAC Corporate Web)” ។ លេខកូដ OTP នេះមានសុពលភាពប្រើប្រាស់បានតែមួយដង ឬ មួយប្រតិបត្តិការគត់។ - គណនី
សំដៅលើគណនីប្រាក់បញ្ញើសន្សំទាំងឡាយណាដែល លោក-លោកស្រីបានបើកជាមួយ ធនាគារ ខេប៊ីប្រាសាក់ ម.ក អាចជា គណនីសន្សំ ឬ គណនីចរន្ត និងគណនីផ្សេងៗ ដែលអនុញ្ញាតនៅពេលស្នើសុំ។ល។ - គណនីនីតិបុគ្គល
ជាប្រភេទគណនី បើកជូនអតិថិជនប្រភេទជាក្រុមហ៊ុន អង្គការ ស្ថាប័នប្រើប្រាស់ដើម្បីធ្វើប្រតិបត្តិការទៅតាមតម្រូវការជាក់ស្តែង។ - គណនីឯកត្តជន
ជាប្រភេទគណនី សម្រាប់បើកជូនអតិថិជនជារូបវន្តបុគ្គលប្រើប្រាស់ ដើម្បីធ្វើប្រតិបត្តិការទៅតាមតម្រូវការផ្ទាល់ខ្លួន។ - គណនីឯកត្តជនផ្ទាល់ខ្លួន
ជាប្រភេទគណនីឯកត្តជន ដែលមានម្ចាស់គណនីតែម្នាក់គត់។ - គណនីឯកត្តជនរួម
ជាប្រភេទគណនីឯកត្តជន ដែលមានសមាជិករួមគណនី (គណនី) ចាប់ពី 02 នាក់ ឡើងទៅ។ - អត្តលេខអ្នកប្រើប្រាស់ (User ID)
ជាអត្តលេខសម្គាល់អ្នកប្រើប្រាស់ មានចំនួនចាប់ 08 ទៅ 16 ខ្ទង់ ដែលបង្កើតសម្រាប់ចូលប្រើប្រាស់សេវាខេប៊ីប្រាសាក់ខបភើរេត។ - លេខសម្ងាត់ (Password)
គឺជាលេខសម្ងាត់ផ្ទាល់ខ្លួនមានចំនួនចាប់ពី 8 ទៅ 16 ខ្ទង់ ដែលត្រូវបានកំណត់ដោយផ្ទាល់ពី លោក-លោកស្រី សម្រាប់ចូលប្រើប្រាស់សេវាខេប៊ីប្រាសាក់ខបភើរេត។ - ការស្កេនស្នាមខ្ចៅដៃ/ផ្ទៃមុខ
សំដៅដល់ប្រព័ន្ធសុវត្ថិភាពនៃការស្កេនស្នាមខ្ចៅដៃ ឬ ផ្ទៃមុខនៅលើទូរស័ព្ទចល័ត (Fingerprint / Facial Recognition) សម្រាប់បញ្ជាក់អត្តសញ្ញាណអតិថិជននៅពេលចូលទៅប្រើ “ខេប៊ីប្រាសាក់ខបភើរេតអេប/KB PRASAC Corporate App” បន្ថែមពីលើការប្រើប្រាស់ លេខកូដសម្ងាត់ (Password)។ លោក-លោកស្រី អាចកំណត់ការចូលទៅប្រើប្រាស់ខេប៊ីប្រាសាក់ខបភើរេតអេប ដោយប្រើការស្កេនស្នាមខ្ចៅដៃ/ផ្ទៃមុខ លុះត្រាតែ លោក-លោកស្រី បានកំណត់ លក្ខខណ្ឌសុវត្ថិភាពនេះសម្រាប់ការចូលទៅប្រើប្រាស់ទូរស័ព្ទចល័តរបស់ លោក-លោកស្រី ជាមុន។ - ប្រតិបត្តិការស្វ័យប្រវត្តិ (Straight Through Process)
ជាប្រតិបត្តិការបានសម្រេចភ្លាមៗ បន្ទាប់ពីប្រតិបត្តិការនោះបានបញ្ចូល និងអនុម័តដោយ លោក-លោកស្រី ដោយមិនតម្រូវឱ្យឆ្លងកាត់ការត្រួតពិនិត្យ និងការអនុម័តពី ខេប៊ីប្រាសាក់ ឡើយ។ - ប្រតិបត្តិការមិនស្វ័យប្រវត្តិ (Non-Straight Through Process)
ជាប្រតិបត្តិការ ដែលលោក-លោកស្រីបញ្ចូល និងអនុម័តរួចរាល់ ប៉ុន្តែ តម្រូវឱ្យឆ្លងកាត់ការត្រួតពិនិត្យ និងការអនុម័តពី ខេប៊ីប្រាសាក់ ដើម្បីឱ្យប្រតិបត្តិការសម្រេចបានជោគជ័យ។ - បន្ទាត់អនុម័តប្រតិបត្តិការ (Authorization Line)
ជាលក្ខខណ្ឌប្រើប្រាស់សេវាខេប៊ីប្រាសាក់ខបភើរេត ដោយមានអ្នកប្រើប្រាស់ច្រើន (User) ដូចជា៖ - អ្នកធ្វើប្រតិបត្តិការ (Maker)
- អ្នកត្រួតពិនិត្យ (Checker)
- អ្នកអនុម័ត (Authorizer) និង
- អ្នកអនុម័តចុងក្រោយ (Final Authorizer) ហើយគ្រប់ប្រតិបត្តិការទាំងអស់ គឺត្រូវចាប់ផ្តើមពី អ្នកធ្វើប្រតិបត្តិការ (Maker) និងបញ្ចប់ប្រតិបត្តិការដោយ អ្នកអនុម័តចុងក្រោយ (Final Authorizer)។
- Non-Authorization Line
ជាលក្ខខណ្ឌប្រើប្រាស់សេវាខេប៊ីប្រាសាក់ខបភើរេត ដោយមានអ្នកប្រើប្រាស់តែម្នាក់ ហើយគ្រប់ប្រតិបត្តិការទាំងអស់គឺចាប់ផ្តើម និងបញ្ចប់ប្រតិបត្តិការដោយ អ្នកប្រើប្រាស់តែម្នាក់ប៉ុណ្ណោះ។ - របាយការណ៍គណនី (Bank Statement)
គឺជាកំណត់ត្រានៃប្រតិបត្តិការចេញ ឬ ចូលនៅក្នុងគណនី ដែលលោក-លោកស្រីអាចពិនិត្យតាមរយៈសេវាខេប៊ីប្រាសាក់ខបភើរេត។ - ករណីប្រធានសក្តិ
សំដៅលើអំពើទាំងឡាយណា ដែលកើតឡើងក្រៅពីឆន្ទៈ ដោយមិនអាចប៉ាន់ស្មានជាមុន និងមិនអាចជំនះបាន ឬ ដែលមិនអនុញ្ញាតឱ្យភាគីណាមួយ ឬ ទាំងពីរអាចបន្តបំពេញកាតព្វកិច្ចរបស់ខ្លួនជាប្រក្រតីបានដូចជា៖ បន្ទុះភ្នំភ្លើង ទឹកជំនន់ គ្រោះរញ្ជួយដី ព្យុះសង្ឃរា ភេរវកម្ម កុបកម្ម សង្គ្រាម។ល។ - ប្រភេទមុខងារសំខាន់ៗនៃសេវាខេប៊ីប្រាសាក់ខបភើរេត
- ផ្ទេរប្រាក់រវាងគណនីផ្ទាល់ខ្លួន នៅខេប៊ីប្រាសាក់
- ផ្ទេរប្រាក់ពីគណនី ទៅ គណនីផ្សេង នៅខេប៊ីប្រាសាក់
- ផ្ទេរប្រាក់ពីគណនី ទៅ គណនីនៅធនាគារផ្សេងក្នុងប្រទេស
- ផ្ទេរប្រាក់ពីគណនី ទៅគណនី នៅខេប៊ីប្រាសាក់ (ជាកញ្ចប់)
- ផ្ទេរប្រាក់អន្តរជាតិ (តាមប្រព័ន្ធ SWIFT)
- ស្នើសុំកែប្រែព័ត៌មាននៃការផ្ទេរប្រាក់អន្តរជាតិតាមរយៈប្រព័ន្ធ SWIFT
- ស្នើសុំមោឃភាពនៃការផ្ទេរប្រាក់អន្តរជាតិតាមរយៈប្រព័ន្ធ SWIFT
- ការបើកប្រាក់បៀវត្ស
- ការទូរទាត់វិក្កយបត្រ
- ការទូរទាត់វិក្កយបត្រ (ជាកញ្ចប់)
- ការបញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទ
- ការបញ្ចូលទឹកប្រាក់កាតទូរស័ព្ទ (ជាកញ្ចប់)
- ពិនិត្យអត្រាប្តូរប្រាក់
- ពិនិត្យព័ត៌មានគណនីសន្សំ ដូចជា សមតុល្យគណនី របាយការណ៍គណនី ទាញយករបាយការណ៍គណនី
- ពិនិត្យព័ត៌មានគណនីបញ្ញើមានកាលកំណត់
- បើកគណនីបញ្ញើមានកាលកំណត់
- បញ្ជូនសំណើស្នើសុំបិទគណនីបញ្ញើមានកាលកំណត់
- ពិនិត្យមើល បង្កើត និងលុបទម្រង់គំរូ
- ពិនិត្យមើល បង្កើត បញ្ឈប់ ដំណើរការ និងលុបកាលវិភាគ
- ពិនិត្យព័ត៌មានកម្ចី និងកាលវិភាគសងប្រាក់កម្ចី
- ស្នើសុំកម្ចី
- ស្នើសុំទិញមូលប្បទានប័ត្រ
- បញ្ឈប់ការទូទាត់មូលប្បទានប័ត្រ
- ពិនិត្យព័ត៌មានមូលប្បទានប័ត្រ
- ពិនិត្យព័ត៌មាននៃសេវាហិរញ្ញប្បទានពាណិជ្ជកម្ម
- ការគណនាប្រាក់បញ្ញើតាមកាលកំណត់
- ការគណនាប្រាក់កម្ចី និង
- មុខងារផ្សេងៗជាច្រើនទៀត។ល។
- ការស្នើសុំប្រើប្រាស់សេវាខេប៊ីប្រាសាក់ខបភើរេត
- លក្ខខណ្ឌនៃការស្នើសុំប្រើប្រាស់សេវាខេប៊ីប្រាសាក់ខបភើរេត
- លោក-លោកស្រី អាចស្នើសុំប្រើប្រាស់សេវាខេប៊ីប្រាសាក់ខបភើរេត ជាលាយលក្ខណ៍អក្សរនៅសាខាណាមួយរបស់ខេប៊ីប្រាសាក់ ឬ តាមរយៈបុគ្គលិករបស់ខេប៊ីប្រាសាក់ ឬ បញ្ជូនការស្នើសុំតាមរយៈ “ខេប៊ីប្រាសាក់ខបភើរេតវេប“។
- លោក-លោកស្រី ត្រូវមានគណនីប្រាក់បញ្ញើសន្សំជាមួយខេប៊ីប្រាសាក់ អាចជាគណនីសន្សំ ឬ គណនីចម្រើនគ្មានកាលកំណត់ ឬ គណនីសន្សំតាមលំដាប់ ឬ គណនីចរន្ត ឬ គណនីចរន្តព្រីមៀម ឬ គណនីសន្សំពាណិជ្ជករ។ល។ និងត្រូវរក្សាសមតុល្យអប្បបរមា (Minimum Balance) ទៅតាមប្រភេទគណនីនីមួយៗ។
- អ្នកមានសិទ្ធិស្នើសុំ គឺជាម្ចាស់គណនី ឬ អ្នកមានសិទ្ធិក្នុងគណនី ឬ យោងតាមសេចក្តីសម្រេចចេញពីក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនជាដើម។
- ប្រភេទអ្នកប្រើប្រាស់ សេវាខេប៊ីប្រាសាក់ខបភើរេត (Type of User)
អ្នកប្រើប្រាស់ (User Type) សេវាខេប៊ីប្រាសាក់ខបភើរេត ចែកចេញជា 05 ប្រភេទរួមមាន៖
ល.រ ប្រភេទអ្នកប្រើប្រាស់ តួនាទី អ្នកមានសិទ្ធិ 1 អ្នកពិនិត្យ (Viewer) មានសិទ្ធិត្រឹមពិនិត្យព័ត៌មានគណនី ឬ ទាញរបាយការណ៍គណនី ជា ម្ចាស់គណនី (Account Holder) ឬ អ្នកមានសិទ្ធិក្នុងគណនី (Account’s Signatory) ឬ ភាគីទីបី (Third Party) 2 អ្នកធ្វើប្រតិបត្តិការ (Maker) ជាអ្នកបង្កើតប្រតិបត្តិការនៅក្នុង “ខេប៊ីប្រាសាក់ខបភើរេតវេប“ 3 អ្នកត្រួតពិនិត្យ (Checker) ជាអ្នកត្រួតពិនិត្យរាល់ប្រតិបត្តិការដែលបានបញ្ជូនពី “អ្នកធ្វើប្រតិបត្តិការ (Maker)“ 4 អ្នកអនុម័ត (Authorizer) ជាអ្នកធ្វើការអនុម័តប្រតិបត្តិការដែលបានបញ្ជូនពី “អ្នកត្រួតពិនិត្យ (Checker)“ 5 អ្នកអនុម័តចុងក្រោយ (Final Authorizer) ជាអ្នកធ្វើការអនុម័តប្រតិបត្តិការដែលបានបញ្ជូនពី “អ្នកអនុម័ត (Authorizer)” ដើម្បីបញ្ចប់ប្រតិបត្តិការ ជាម្ចាស់គណនី (Account Holder) ឬ អ្នកមានសិទ្ធិក្នុងគណនី (Account’s Signatory) - ការកំណត់បន្ទាត់អនុម័តប្រតិបត្តិការ (Authorization Line)
- ក្នុងការស្នើសុំប្រើប្រាស់សេវាខេប៊ីប្រាសាក់ខបភើរេត លោក-លោកស្រីត្រូវធ្វើការជ្រើសរើសយក Authorization Line ឬ Non-Authorization Line ដើម្បីធ្វើប្រតិបត្តិការតាមរយៈសេវាខេប៊ីប្រាសាក់ខបភើរេត។
- ករណីលោក-លោកស្រីជ្រើសរើសយក Authorization Line លោក-លោកស្រីត្រូវធ្វើការកំណត់សិទ្ធិអ្នកប្រើប្រាស់ (User) សេវាខេប៊ីប្រាសាក់ខបភើរេត ផ្សេងៗទៀតរួមមាន អ្នកធ្វើប្រតិបត្តិការ (Maker) អ្នកត្រួតពិនិត្យ (Checker) និង/ឬ អ្នកអនុម័ត (Authorizer)។
- ករណីលោក-លោកស្រីជ្រើសរើសយក Non-Authorization Line លោក-លោកស្រីមិនតម្រូវឱ្យធ្វើការកំណត់សិទ្ធិអ្នកប្រើប្រាស់សេវាខេប៊ីប្រាសាក់ខបភើរេត ផ្សេងៗទៀតរួមមាន អ្នកធ្វើប្រតិបត្តិការ (Maker) អ្នកត្រួតពិនិត្យ (Checker) និង/ឬ អ្នកអនុម័ត (Authorizer) ដោយលោក-លោកស្រី គឺជាអ្នកធ្វើប្រតិបត្តិការ (Maker) និងជាអ្នកអនុម័តចុងក្រោយ (Final Authorizer) សម្រាប់គ្រប់ការធ្វើប្រតិបត្តិការតាមរយៈសេវាខេប៊ីប្រាសាក់ខបភើរេត។
- ការបើកដំណើរការសេវាខេប៊ីប្រាសាក់ខបភើរេត (Activate KB PRASAC Corporate)
- លោក-លោកស្រី (រួមទាំងអ្នកប្រើប្រាស់ផ្សេងទៀតដែលមានតួនាទីជា Maker, Checker, Authorizer, Viewer) ត្រូវធ្វើការបើកឱ្យដំណើរការសេវាខេប៊ីប្រាសាក់ខបភើរេត (Activate KB PRASAC Corporate) ដោយខ្លួនឯង ទៅតាមតំណភ្ជាប់ (Activation Link) ដែលខេប៊ីប្រាសាក់ផ្ញើជូនតាមរយៈអ៊ីម៉ែល និង/ឬ លេខទូរស័ព្ទ។
- លោក-លោកស្រីត្រូវបញ្ចូលព័ត៌មានឱ្យបានត្រឹមត្រូវទៅតាមព័ត៌មានតម្រូវពីប្រព័ន្ធ និងត្រូវធ្វើការកំណត់លេខសម្ងាត់ (Password) ដោយខ្លួនឯង សម្រាប់ចូលទៅប្រើប្រាស់សេវាខេប៊ីប្រាសាក់ខបភើរេត។
- ការចូលប្រើប្រាស់សេវាខេប៊ីប្រាសាក់ខបភើរេត
- ដើម្បីចូលទៅប្រើប្រាស់សេវាខេប៊ីប្រាសាក់ខបភើរេត លោក-លោកស្រីត្រូវចូលទៅកាន់ Web browser ដោយបញ្ចូល https://corporate.kbprasacbank.com.kh
- ត្រូវបញ្ចូលនូវ “អត្តលេខអ្នកប្រើប្រាស់/ User ID)” ដែលលោក-លោកស្រីទទួលបានតាមរយៈអ៊ីម៉ែល ឬ SMS ពីខេប៊ីប្រាសាក់
- ត្រូវបញ្ចូល លេខសម្ងាត់(Password) ដែលបានបង្កើតដោយខ្លួនឯង និង
- បញ្ចូល លេខកូដ OTP ដែលត្រូវបានបង្កើតឡើងដោយស្វ័យប្រវត្តិតាមរយៈ “ខេប៊ីប្រាសាក់ខបភើរេតអេប/KB PRASAC Corporate App” នៅលើទូរស័ព្ទឱ្យបានត្រឹមត្រូវ។
- ការស្នើសុំភ្ជាប់គណនីបញ្ញើសន្សំ
- លោក-លោកស្រីអាចធ្វើការស្នើសុំភ្ជាប់គណនីបន្ថែម ដោយជ្រើសរើសកម្រិតសិទ្ធិប្រើប្រាស់គណនី “ពេញលេញ/Full Access” ឬ “ពិនិត្យព័ត៌មាន/View Only” ជាលាយលក្ខណ៍អក្សរនៅសាខាណាមួយរបស់ខេប៊ីប្រាសាក់។
- ការស្នើសុំភ្ជាប់គណនីបន្ថែម ត្រូវគោរពទៅតាមលក្ខខណ្ឌចុះហត្ថលេខានៃគណនី (Account Signing Condition) ដែលស្នើសុំភ្ជាប់នោះ។
- ការស្នើសុំដកគណនីបញ្ញើសន្សំ
- លោក-លោកស្រីអាចធ្វើការស្នើសុំដកគណនីចេញពីសេវាខេប៊ីប្រាសាក់ខបភើរេត ជាលាយលក្ខណ៍អក្សរនៅតាមសាខាណាមួយរបស់ខេប៊ីប្រាសាក់។
- ការស្នើសុំដកគណនី ត្រូវគោរពតាមលក្ខខណ្ឌចុះហត្ថលេខានៃគណនី (Account Signing Condition)។
- ការស្នើសុំភ្ជាប់គណនីបញ្ញើមានកាលកំណត់
- គណនីបញ្ញើមានកាលកំណត់ (Term Deposit Account) នឹងត្រូវបានភ្ជាប់ដោយស្វ័យប្រវត្តិទៅក្នុងសេវាខេប៊ីប្រាសាក់ខបភើរេត ករណី គណនីប្រភព ត្រូវបានភ្ជាប់នៅក្នុងសេវាខេប៊ីប្រាសាក់ខបភើរេត។
- ករណីគណនីប្រភព ត្រូវបានដកចេញពីសេវាខេប៊ីប្រាសាក់ខបភើរេត នោះគណនីបញ្ញើមានកាលកំណត់ (Term Deposit Account) នឹងត្រូវបានដកចេញដោយស្វ័យប្រវត្តិ។
- ការស្នើសុំភ្ជាប់គណនីកម្ចី
- គណនីកម្ចី (Loan Account) ត្រូវបានភ្ជាប់ដោយស្វ័យប្រវត្តិទៅក្នុងសេវាខេប៊ីប្រាសាក់ខបភើរេត ករណីអ្នកឈរឈ្មោះខ្ចី ឬ អ្នករួមខ្ចីបានចុះឈ្មោះប្រើប្រាស់សេវាខេប៊ីប្រាសាក់ខបភើរេត ដោយភ្ជាប់គណនីសន្សំសម្រាប់ទូទាត់សងកម្ចី ទៅក្នុងសេវាខេប៊ីប្រាសាក់ខបភើរេត។
- ករណីគណនីសន្សំសម្រាប់ទូទាត់សងកម្ចី ត្រូវបានដកចេញពីសេវាខេប៊ីប្រាសាក់ខបភើរេត នោះគណនីកម្ចី នឹងដកចេញដោយស្វ័យប្រវត្តិ។
- ការស្នើសុំលេខកូដសម្ងាត់ថ្មីករណីភ្លេច (Password) និង/ឬ អត្តលេខអ្នកប្រើប្រាស់ (User ID)
លោក-លោកស្រី អាចស្នើសុំលេខកូដសម្ងាត់ថ្មីករណីភ្លេច (Password) និង/ឬ អត្តលេខអ្នកប្រើប្រាស់ (User ID) ជាលាយលក្ខណ៍អក្សរនៅតាមសាខារបស់ខេប៊ីប្រាសាក់ ដោយត្រូវភ្ជាប់ជាមួយឯកសារបញ្ជាក់អត្តសញ្ញាណ។ - ការស្នើសុំកែប្រែព័ត៌មានអ្នកប្រើប្រាស់ និង/ឬ សិទ្ធិអ្នកប្រើប្រាស់សេវាខេប៊ីប្រាសាក់ខបភើរេត
- លោក-លោកស្រី អាចស្នើសុំកែប្រែព័ត៌មានផ្ទាល់ខ្លួន រួមមានលេខទូរស័ព្ទ និង/ឬ អ៊ីម៉ែល និង/ឬ ដកសិទ្ធិ និង/ឬ បន្ថែមសិទ្ធិអ្នកប្រើប្រាស់សម្រាប់ Maker, Checker, Authorizer បាន នៅតាមសាខាណាមួយរបស់ខេប៊ីប្រាសាក់ ឬ តាមរយៈមន្ត្រីពាក់ព័ន្ធផ្នែកលក់។
- ការស្នើសុំត្រូវគោរពទៅតាមលក្ខខណ្ឌកំណត់ដោយខេប៊ីប្រាសាក់។
- លក្ខខណ្ឌនៃការស្នើសុំប្រើប្រាស់សេវាខេប៊ីប្រាសាក់ខបភើរេត
- កម្រិតសិទ្ធិប្រើប្រាស់គណនីភ្ជាប់សេវាខេប៊ីប្រាសាក់ខបភើរេត
- លោក-លោកស្រីអាចជ្រើសរើសកម្រិតសិទ្ធិប្រើប្រាស់គណនីភ្ជាប់សេវាខេប៊ីប្រាសាក់ខបភើរេត ដោយត្រូវកំណត់នៅលើពាក្យស្នើសុំប្រើប្រាស់សេវាខេប៊ីប្រាសាក់ខបភើរេត ឱ្យបានត្រឹមត្រូវទៅតាមជម្រើសដូចខាងក្រោម៖
- “ពេញលេញ / Full Access”៖ ជាកម្រិតសិទ្ធិនៃការប្រើប្រាស់គណនី នៅក្នុងសេវាខេប៊ីប្រាសាក់ខបភើរេត ដែលអនុញ្ញាតឱ្យលោក-លោកស្រីអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុ (ផ្ទេរប្រាក់/ទូទាត់…) និងប្រតិបត្តិការមិនមែនហិរញ្ញវត្ថុបាន (ពិនិត្យព័ត៌មានគណនី កម្ចី អត្រាប្តូរប្រាក់ ឬ ព័ត៌មានផ្សេងៗ)
- “ពិនិត្យព័ត៌មាន / View Only“៖ ជាកម្រិតសិទ្ធិនៃការប្រើប្រាស់គណនី នៅក្នុងសេវាខេប៊ីប្រាសាក់ខបភើរេត ដែលអាចត្រឹមតែពិនិត្យព័ត៌មានគណនី ព័ត៌មានកម្ចី អត្រាប្តូរប្រាក់ ឬ ព័ត៌មានផ្សេងៗ ដោយមិនអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុ (ផ្ទេរប្រាក់/ទូទាត់…) បានឡើយ។
- ករណីលោក-លោកស្រី ចង់ប្តូរកម្រិតសិទ្ធិប្រើប្រាស់គណនីពី “ពេញលេញ / Full Access” ទៅ/មក “ពិនិត្យព័ត៌មាន / View Only” លោក-លោកស្រី អាចធ្វើការស្នើសុំជាលាយលក្ខណ៍អក្សរនៅតាមសាខាខេប៊ីប្រាសាក់ ណាមួយដែលនៅជិតបំផុត។
- លោក-លោកស្រីអាចជ្រើសរើសកម្រិតសិទ្ធិប្រើប្រាស់គណនីភ្ជាប់សេវាខេប៊ីប្រាសាក់ខបភើរេត ដោយត្រូវកំណត់នៅលើពាក្យស្នើសុំប្រើប្រាស់សេវាខេប៊ីប្រាសាក់ខបភើរេត ឱ្យបានត្រឹមត្រូវទៅតាមជម្រើសដូចខាងក្រោម៖
- ម៉ោងប្រតិបត្តិការ
- លោក-លោកស្រី អាចធ្វើប្រតិបត្តិការតាមរយៈសេវាខេប៊ីប្រាសាក់ខបភើរេត បាន 24 ម៉ោង ជាប្រចាំថ្ងៃ (24/7) លើកលែងតែមានការផ្អាកជាបណ្តោះអាសន្នដោយមានការជូនដំណឹងពី ខេប៊ីប្រាសាក់។
- ខេប៊ីប្រាសាក់ នឹងធ្វើការជូនដំណឹងដល់ លោក-លោកស្រី ករណីមានការផ្អាកប្រតិបត្តិការដើម្បីជួសជុល ឬ ធ្វើបច្ចុប្បន្នភាពប្រព័ន្ធ។
- ខេប៊ីប្រាសាក់ រក្សាសិទ្ធិក្នុងការផ្អាកប្រតិបត្តិការពេលមានបញ្ហាផ្សេងៗ ឬ ពេលមានការចាំបាច់ណាមួយ។
- រូបិយប័ណ្ណ និងអតា្រប្តូរប្រាក់
- លោក-លោកស្រី អាចធ្វើប្រតិបត្តិការតាមរយៈសេវាខេប៊ីប្រាសាក់ខបភើរេត ជាមួយរូបិយប័ណ្ណចំនួន 02 (ពីរ) ប្រភេទ រួមមាន៖
- ប្រាក់រៀល (KHR) និង
- ប្រាក់ដុល្លារអាមេរិក (USD)
- រាល់ប្រតិបត្តិការឆ្លងរូបិយប័ណ្ណ អត្រាប្ដូរប្រាក់ត្រូវយោងទៅតាមអត្រាប្តូរប្រាក់ជាក់ស្តែងរបស់ ខេប៊ីប្រាសាក់ នៅក្នុងថ្ងៃ និងម៉ោងនៃការធ្វើប្រតិបត្តិការ ឬ យោងតាមអត្រាប្តូរប្រាក់នៃធនាគារអ្នកទទួលផល ករណីផ្ទេរឆ្លងរូបិយប័ណ្ណទៅគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្សេង។
- លោក-លោកស្រី អាចធ្វើប្រតិបត្តិការតាមរយៈសេវាខេប៊ីប្រាសាក់ខបភើរេត ជាមួយរូបិយប័ណ្ណចំនួន 02 (ពីរ) ប្រភេទ រួមមាន៖
- ទំហំកំណត់នៃប្រតិបត្តិការ និងកម្រៃសេវា
- លោក-លោកស្រី អាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុបាននៅពេលណាដែលគណនីរបស់ លោក-លោកស្រី មានសមតុល្យគ្រប់គ្រាន់ និងត្រូវគោរពទៅតាមទំហំកំណត់ដោយខេប៊ីប្រាសាក់។
- លោក-លោកស្រី យល់ព្រម បង់កម្រៃសេវាផ្សេងៗ ពាក់ព័ន្ធទៅនឹងការប្រើប្រាស់ និង/ឬ ធ្វើប្រតិបត្តិការតាមរយៈសេវាខេប៊ីប្រាសាក់ខបភើរេត ព្រមទាំងយល់ព្រមឱ្យខេប៊ីប្រាសាក់ ទូទាត់កម្រៃសេវាដោយផ្ទាល់ចេញពីគណនីរបស់ លោក-លោកស្រី ដោយពុំចាំបាច់ធ្វើការជូនដំណឹងជាមុនឡើយ។
- លោក-លោកស្រីអាចស្វែងរកព័ត៌មានស្តីអំពីកម្រៃសេវា និង/ឬ ទំហំកំណត់ក្នុងមួយប្រតិបត្តិការ និងក្នុងមួយថ្ងៃ ទៅតាមប្រភេទប្រតិបត្តិការនីមួយៗ នៅលើគេហទំព័រផ្លូវការរបស់ ខេប៊ីប្រាសាក់ និង/ឬ គ្រប់សាខាខេប៊ីប្រាសាក់ និង/ឬ សេវាខេប៊ីប្រាសាក់ខបភើរេត។
- សារជូនដំណឹងស្តីពីប្រតិបត្តិការកើតឡើងក្នុងគណនី (Push Notification)
លោក-លោកស្រី នឹងទទួលបានសារជូនដំណឹងតាមរយៈសេវាខេប៊ីប្រាសាក់ខបភើរេត (Push Notification) ស្តីអំពីប្រតិបត្តិការហិរញ្ញវត្ថុ ដែលបានកើតឡើងនៅក្នុងគណនីរបស់លោក-លោកស្រី លើកលែងតែមានភាពរអាក់រអួលពីប្រព័ន្ធ។ - លក្ខណៈពិសេសផ្សេងៗពីប្រតិបត្តិការតាមរយៈសេវាខេប៊ីប្រាសាក់ខបភើរេត
- ការបញ្ចូលលេខសម្ងាត់ (Password) ឬ លេខកូដ OTP ខុស 03 ដង នោះសេវាខេប៊ីប្រាសាក់ខបភើរេត នឹងត្រូវបានបង្ខាំងដោយស្វ័យប្រវត្តិ។
- លោក-លោកស្រីអាចទាក់ទងមក ខេប៊ីប្រាសាក់ តាមរយៈលេខ 023/086 999 911 ឬ អញ្ជើញមកសាខាខេប៊ីប្រាសាក់ ណាមួយដើម្បីស្នើសុំដោះបង្ខាំង។
- ការស្នើសុំបង្ខាំង ឬ ដោះបង្ខាំងសេវាខេប៊ីប្រាសាក់ខបភើរេត
- លោក-លោកស្រី អាចស្នើសុំបង្ខាំង (Block) អ្នកប្រើប្រាស់ (User ID) ឬ សេវាខេប៊ីប្រាសាក់ខបភើរេត តាមរយៈទូរស័ព្ទមកមន្ត្រីបម្រើសេវាអតិថិជន (023/086 999 911) ឬ អញ្ជើញមកកាន់សាខាខេប៊ីប្រាសាក់ណាមួយដែលនៅជិតបំផុត។
- ករណីស្នើសុំដោះបង្ខាំង (Unblock) សេវាខេប៊ីប្រាសាក់ខបភើរេត ឬ អ្នកប្រើប្រាស់ លោក-លោកស្រី ត្រូវអញ្ជើញមកស្នើសុំជាលាយលក្ខណ៍អក្សរនៅតាមសាខាខេប៊ីប្រាសាក់ណាមួយដែលនៅជិតបំផុត។
- ការបញ្ឈប់ការប្រើប្រាស់សេវាខេប៊ីប្រាសាក់ខបភើរេត
លោក-លោកស្រី អាចស្នើសុំបញ្ឈប់ការប្រើប្រាស់សេវាខេប៊ីប្រាសាក់ខបភើរេត ជាលាយលក្ខណ៍អក្សរបាន ដោយត្រូវអញ្ជើញទៅកាន់សាខាខេប៊ីប្រាសាក់ ណាមួយដែលនៅជិតបំផុត។ - សុវត្ថិភាពលើការប្រើប្រាស់សេវាខេប៊ីប្រាសាក់ខបភើរេត
- សុវត្ថិភាពលើទូរស័ព្ទ កុំព្យូទ័រ ឬ ឧបករណ៍ផ្សេង
- សូមកំណត់លេខសម្ងាត់ (Password) ឬ កំណត់ការស្កេនស្នាមខ្ចៅដៃ/ផ្ទៃមុខ (Fingerprint / Facial Recognition) ដើម្បីការពារទូរស័ព្ទ ឬ កុំព្យូទ័រ ឬ ឧបករណ៍ពាក់ព័ន្ធ របស់លោក-លោកស្រីពីការចូលមើល ឬ ប្រើប្រាស់ពីបុគ្គលផ្សេងដោយគ្មានការអនុញ្ញាត។
- មិនត្រូវផ្តល់ ឬ បង្ហាញ លេខសម្ងាត់ (Password) ឬ អនុញ្ញាតឱ្យបុគ្គលណាម្នាក់ធ្វើការកំណត់លេខសម្ងាត់ ឬ ស្កេនស្នាមខ្ចៅដៃ / ផ្ទៃមុខ ឬ ចូលប្រើប្រាស់ទូរស័ព្ទចល័ត ឬ កុំព្យូទ័រ ឬ ឧបករណ៍ពាក់ព័ន្ធជំនួសលោក-លោកស្រីជាដាច់ខាត បើទោះបីជាបុគ្គលនោះជា អ្នករួមគណនី ឬ សាច់ញាតិ ឬ មិត្តភក្កិ ឬ បុគ្គលិកខេប៊ីប្រាសាក់ ក៏ដោយ។ល។
- មិនត្រូវកត់លេខសម្ងាត់ (Password) ដើម្បីចូលទូរស័ព្ទចល័ត ឬ កុំព្យូទ័រ ឬ ឧបករណ៍ពាក់ព័ន្ធ ឬ កម្មវិធីផ្សេងៗ នៅក្នុងទូរស័ព្ទចល័ត ឬ កុំព្យូទ័រ ជាដាច់ខាត។
- ត្រូវប្រាកដថារាល់ការបញ្ចូល លេខសម្ងាត់ (Password) ដើម្បីចូលប្រើប្រាស់ទូរស័ព្ទ ឬ កុំព្យូទ័រ ឬ ឧបករណ៍ពាក់ព័ន្ធរបស់លោក-លោកស្រី មិនត្រូវបានលួចមើល ឬ ដឹងដោយបុគ្គលណាម្នាក់ឡើយ។
- ត្រូវធ្វើការផ្លាស់ប្តូរ លេខសម្ងាត់ (Password) ទូរស័ព្ទចល័ត ឬ កុំព្យូទ័រ ឬ ឧបករណ៍ពាក់ព័ន្ធរបស់លោក-លោកស្រី ឱ្យបានញឹកញាប់ ឬ ករណីសង្ស័យថាលេខសម្ងាត់ត្រូវបានដឹងដោយបុគ្គលណាម្នាក់។
- សូមកុំប្រើទូរស័ព្ទចល័ត ឬ កុំព្យូទ័រ ឬ ឧបករណ៍ពាក់ព័ន្ធ ដែលភ្ជាប់សេវាខេប៊ីប្រាសាក់ខបភើរេត ជាមួយសេវាអ៊ីនធឺណិតសាធារណៈ ឬ ប្រើរួមជាមួយអ្នកដទៃ ដើម្បីចៀសវាងពីការបន្លំលួចដោយ Hacker ។
- មិនត្រូវភ្ជាប់ប្រព័ន្ធ ឬ បញ្ចូលកម្មវិធី ដែលមិនស្គាល់ក្នុងទូរស័ព្ទ ឬ កុំព្យូទ័រ ឬ ឧបករណ៍ពាក់ព័ន្ធ ឡើយ។ ករណីបានភ្ជាប់ ត្រូវផ្ដាច់ ឬ លុបចេញ និងសម្អាតភ្លាមៗ ដើម្បីចៀសវាងការឆ្លងមេរោគ ឬ ការបន្លំលួចប្រាក់របស់លោក-លោកស្រី (Virus and/or Hacker)។
- ត្រូវមានកម្មវិធីកម្ចាត់មេរោគ និងធ្វើបច្ចុប្បន្នភាពឱ្យបានទៀងទាត់លើកុំព្យូទ័រ ឬ ឧបករណ៍ពាក់ព័ន្ធ របស់លោក-លោកស្រី។
- ត្រូវដំឡើងកម្មវិធីខេប៊ីប្រាសាក់ខបភើរេតអេប (KB PRASAC Corporate App) និងធ្វើបច្ចុប្បន្នភាពកម្មវិធីទូរស័ព្ទ ដោយផ្ទាល់ពី Google Play Store ឬ App Store។
- សូមកុំទុកទូរស័ព្ទចល័ត ឬ កុំព្យូទ័រ ឬ ឧបករណ៍ពាក់ព័ន្ធ ដែលកំពុងបើកសេវាខេប៊ីប្រាសាក់ខបភើរេត ចោលនៅទីសាធារណៈ និងត្រូវ ចាក់សោទូរស័ព្ទ (Lock Phone) ឬ កុំព្យូទ័រ ភ្លាមៗករណីឈប់ប្រើប្រាស់។
- សូមចាកចេញ (Log out) លុបប្រតិបត្តិការ (Clear History) និងបិទកម្មវិធី Internet Browser ឬ បិទសេវាខេប៊ីប្រាសាក់ខបភើរេត នៅពេល លោក-លោកស្រីធ្វើប្រតិបត្តិការរួចរាល់។
- ក្នុងករណីលោក-លោកស្រី លក់ ឬ ជួសជុល ឬ ផ្ទេរទូរស័ព្ទ ឬ កុំព្យូទ័រ ឱ្យអ្នកផ្សេង លោក-លោកស្រីត្រូវលុបកម្មវិធីខេប៊ីប្រាសាក់ខបភើរេតអេប ឬ ព័ត៌មានពាក់ព័ន្ធផ្សេងៗចេញពីក្នុងទូរស័ព្ទ ឬ កុំព្យូទ័រ ឱ្យបានរួចរាល់ជាមុន។
- ករណីបាត់ទូរស័ព្ទ ឬ កុំព្យូទ័រ ឬ សង្ស័យមានអ្នកផ្សេងស្គាល់លេខសម្ងាត់ចូលប្រើប្រាស់ទូរស័ព្ទ ឬ កុំព្យូទ័រត្រូវជូនដំណឹងមក ខេប៊ីប្រាសាក់ ជាបន្ទាន់តាមរយៈលេខ 023/086 999 911 ដើម្បីបង្ខាំងសេវាខេប៊ីប្រាសាក់ខបភើរេត ឬ ចាត់វិធានការផ្សេងៗតាមលក្ខណៈបច្ចេកទេស ដើម្បីទប់ស្កាត់ការបន្លំធ្វើប្រតិបត្តិការ។
- សុវត្ថិភាពលើអត្តលេខអ្នកប្រើប្រាស់ និងលេខសម្ងាត់
- សូមចងចាំអត្តលេខអ្នកប្រើប្រាស់ និងលេខសម្ងាត់ (Password) របស់លោក-លោកស្រី និងមិនត្រូវកត់ត្រាលើអ្វីមួយ ឬ ឱ្យអ្នកដទៃដឹងឡើយ។
- សូមរក្សាអត្តលេខអ្នកប្រើប្រាស់ (User ID) ឬ លេខសម្ងាត់ (Password) ឬ លេខកូដ OTP និងព័ត៌មានផ្សេងៗរបស់លោក-លោកស្រីឱ្យមានសុវត្ថិភាព។ រាល់ការខូចខាតដែលកើតចេញពីការធ្វេសប្រហែសក្នុងការរក្សាព័ត៌មានសម្ងាត់ខាងលើ គឺជាការទទួលខុសត្រូវទាំងស្រុងរបស់លោក-លោកស្រី។
- សូមកុំផ្តល់ ឬ ផ្ញើអត្តលេខអ្នកប្រើប្រាស់ ឬ លេខសម្ងាត់ (Password) ឬ លេខកូដ OTP ឬ ព័ត៌មានផ្ទាល់ខ្លួនដល់នរណាម្នាក់ឡើយ ទោះដោយផ្ទាល់មាត់ ឬ តាមរយៈផ្ញើសារអេឡិចត្រូនិកអាចជា អ៊ីម៉ែល Facebook Messenger, Telegram… ជាដើម។
- សូមកុំប្រើ ថ្ងៃខែឆ្នាំកំណើត ឬ លេខទូរស័ព្ទ ឬ លេខគណនី ឬ លេខអត្តសញ្ញាណប័ណ្ណ ឬ លេខរៀងដែលងាយស្រួលចាំ ឬ ស្រួលស្មានដឹង (ឧ. 111111 ឬ 123456…) មកធ្វើជា លេខសម្ងាត់ (Password) ដើម្បីចូលប្រើប្រាស់សេវាខេប៊ីប្រាសាក់ខបភើរេតឡើយ។
- ត្រូវធានាឱ្យច្បាស់ថា រាល់ពេល លោក-លោកស្រី បញ្ចូលអត្តលេខអ្នកប្រើប្រាស់ (User ID) ឬ លេខសម្ងាត់ (Password) ដើម្បីចូលប្រើប្រាស់សេវា គឺមិនត្រូវបានអ្នកដទៃឃ្លាំមើល ឬ ក៏មានមនុស្សនៅក្បែរអ្នកឡើយ។
- សូមធ្វើការផ្លាស់ប្តូរលេខសម្ងាត់ (Password) ឱ្យបានញឹកញាប់ និងក្នុងករណីសង្ស័យថា លេខសម្ងាត់ (Password) ត្រូវបានដឹងដោយអ្នកដទៃ។
- លោក-លោកស្រី គួរកំណត់លេខសម្ងាត់ (Password) ចូលប្រើប្រាស់សេវាខេប៊ីប្រាសាក់ខបភើរេត ឱ្យខុសពីលេខសម្ងាត់ (Password) បើកសោទូរស័ព្ទ ឬ កុំព្យូទ័ររបស់ខ្លួន។
- ត្រូវជូនដំណឹងមក ខេប៊ីប្រាសាក់ ជាបន្ទាន់ប្រសិនបើ លោក-លោកស្រី ភ្លេចលេខសម្ងាត់ (Password) និង/ឬ អត្តលេខអ្នកប្រើប្រាស់ (User ID) ឬ សង្ស័យអ្នកផ្សេងបានដឹង។
- សារបោកបញ្ឆោតតាមរយៈអ៊ីម៉ែល ឬ ទូរស័ព្ទ
- សូមចូលប្រើប្រាស់សេវាខេប៊ីប្រាសាក់ខបភើរេត តាមរយៈអាសយដ្ឋាន https://corporate.kbprasacbank.com.kh តែមួយគត់។ សូមកុំចុចលើអាសយដ្ឋានតំណភ្ជាប់ (Hyperlink) ពីវេបសាយដទៃ។
- សូមប្រុងប្រយ័ត្នការបោកបញ្ឆោតយកព័ត៌មាន តាមរយៈទូរស័ព្ទ អ៊ីម៉ែល វេបសាយត៍ កម្មវិធីដែលលោតផ្ទាំងមក (pop-up window) ឬ សារ (SMS) ដែលជាល្បិច ឱ្យ លោក-លោកស្រី បញ្ចូលព័ត៌មានសំខាន់ៗ ដូចជា៖ អត្តលេខអ្នកប្រើប្រាស់ (User ID) ឬ លេខសម្ងាត់ (Password) ឬ លេខកូដ OTP ឬ លេខទូរស័ព្ទ (Phone) ឬ ថ្ងៃខែឆ្នាំកំណើត (Date of Birth) ឬ ព័ត៌មានផ្ទាល់ខ្លួនផ្សេងៗជាដើម។ល។
- ខេប៊ីប្រាសាក់ នឹងមិនស្នើសុំ លោក-លោកស្រី ឱ្យប្រាប់ពី លេខសម្ងាត់ (Password) និង/ឬ លេខកូដ OTP ដើម្បីចូលប្រើប្រាស់សេវាខេប៊ីប្រាសាក់ខបភើរេតឡើយ ទោះបីជាស្នើសុំដោយផ្ទាល់មាត់ ឬ ទូរស័ព្ទ ឬ អ៊ីម៉ែល ឬ តាមមធ្យោបាយទំនាក់ទំនងណាមួយឡើយ។
- ប្រសិនបើ លោក-លោកស្រី ទទួលបានអ៊ីម៉ែល ឬ សារទូរស័ព្ទ ឬ ការហៅទូរស័ព្ទ ដែលស្នើសុំព័ត៌ មានខាងលើ សូមលុបចោល ឬ បដិសេធជាបន្ទាន់ និង/ឬ មិនត្រូវចុចលើតំណភ្ជាប់បណ្តាញ (Link) ឬ បើកឯកសារភ្ជាប់ណាមួយដែលមាននៅក្នុងអ៊ីម៉ែលនោះឡើយ។
- ប្រសិនបើ លោក-លោកស្រី មានចម្ងល់ ឬ ក៏មានមន្ទិលសង្ស័យលើវេបសាយត៍ ឬ អ៊ីម៉ែលណាមួយ សូមទាក់ទងមកយើងខ្ញុំតាមរយៈ info@kbprasacbank.com.kh ឬ ទូរស័ព្ទលេខ 023/086 999 911 ។
- សុវត្ថិភាពលើទូរស័ព្ទ កុំព្យូទ័រ ឬ ឧបករណ៍ផ្សេង
- សិទ្ធិ និងកាតព្វកិច្ចរបស់អតិថិជន
- លោក-លោកស្រី ត្រូវធានាថាគ្រប់ព័ត៌មានដែលបានផ្តល់មក ខេប៊ីប្រាសាក់ ជាព័ត៌មានត្រឹមត្រូវ និង ថ្មីបំផុត។ ករណី លោក-លោកស្រី ផ្តល់ព័ត៌មានមិនពិត ឬ ក្លែងក្លាយ នោះ លោក-លោកស្រី ត្រូវទទួលខុសត្រូវទាំង ស្រុងចំពោះមុខច្បាប់។
- លោក-លោកស្រី ត្រូវធ្វើការត្រួតពិនិត្យកម្រៃសេវា និងព័ត៌មាននៃការទូទាត់ឱ្យបានត្រឹមត្រូវមុននឹងបញ្ជាការទូទាត់នៅក្នុងសេវាខេប៊ីប្រាសាក់ខបភើរេត។ រាល់ការបញ្ចូលព័ត៌មាន ឬ លេខគណនីខុស ឬ ផ្ទេរសមតុល្យលើស ឬ ខ្វះ ជាដើម ជាការទទួលខុសត្រូវទាំងស្រុងរបស់លោក-លោកស្រី។
- លោក-លោកស្រី ត្រូវទទួលខុសត្រូវលើការប្រើប្រាស់សេវាខេប៊ីប្រាសាក់ខបភើរេត។ រាល់ការបាត់បង់ទឹកប្រាក់ក្នុងគណនីផ្ទាល់ខ្លួន ឬ គណនីរបស់អ្នកផេ្សង ដែលប្រព្រឹត្តដោយចេតនា ឬ អចេតនា ឬ ដោយការធ្វេសប្រហែស ឬ ដោយការសាកល្បងធ្វើប្រតិបតិ្តការផ្សេងៗ ការលុកលុយរុករក ការកែបន្លំទិន្នន័យ ការលួចបន្លំដោយផ្ទាល់ ឬ ដោយប្រយោលតែម្នាក់ឯង ឬ ដោយមានការចូលរួមពីអ្នកដទៃ លោក-លោកស្រី ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
- លោក-លោកស្រី យល់ព្រមដោយឥតលក្ខខណ្ឌក្នុងការទូទាត់សំណងមក ខេប៊ីប្រាសាក់ ករណីមានការប្តឹងតវ៉ា ការទាមទារ ការទទួលខុសត្រូវ ការខាតបង់ ឬ ការចំណាយផ្សេងៗ ដែលខេប៊ីប្រាសាក់ទទួលរងទាក់ទងនឹងប្រតិបត្តិការសេវាខេប៊ីប្រាសាក់ខបភើរេត ដោយការអនុវត្តបំពានរបស់ លោក-លោកស្រី លើលក្ខខណ្ឌនៃការប្រើប្រាស់សេវាកម្មនេះ រួមទាំងការខកខានមិនបានចាត់វិធានការទប់ស្កាត់ ការធើ្វប្រតិបត្តិការដោយគ្មានការអនុញ្ញាត ឬ ប្រតិបត្តិការកែ្លងបន្លំ។ល។
- លោក-លោកស្រី ត្រូវធានាពីការរក្សាសុវត្ថិភាពទូរស័ព្ទ និងព័ត៌មានសម្ងាត់ ដើម្បីចូលប្រើប្រាស់សេវាខេប៊ីប្រាសាក់ខបភើរេត ដូចជាលេខសម្ងាត់ និងព័ត៌មានផ្ទាល់ខ្លួន។ល។
- លោក-លោកស្រី ត្រូវធានាថាបានដំឡើង ឬ ធ្វើបច្ចុប្បន្នភាព កម្មវិធីខេប៊ីប្រាសាក់ខបភើរេតអេប ដោយផ្ទាល់ពី Play Store ឬ App Store និងធានាថាបានប្រើប្រាស់ កម្មវិធីខេប៊ីប្រាសាក់ខបភើរេតវេប ជំនាន់ថ្មីបំផុត ដែលបានដាក់ឱ្យប្រើប្រាស់ ឬ ធ្វើបច្ចុប្បន្នភាពពីខេប៊ីប្រាសាក់។
- លោក-លោកស្រី ត្រូវជូនដំណឹងមក ខេប៊ីប្រាសាក់ ជាលាយលក្ខណ៍អក្សរឱ្យបានទាន់ពេលវេលា ក្នុងករណីមានការផ្លាស់ប្តូរលេខទូរស័ព្ទ អុីម៉ែល និង/ឬ ព័ត៌មានផ្ទាល់ខ្លួនផ្សេងៗ ដែលបានផ្តល់មកខេប៊ីប្រាសាក់។ រាល់ការខាតបង់ ឬ ការពន្យារពេលផ្សេងៗដែលអាចកើតមកពីការខកខានមិនបានជូនដំណឹងមកខេប៊ីប្រាសាក់ ជាការទទួលខុសត្រូវទាំងស្រុងរបស់លោក-លោកស្រី។
- លោក-លោកស្រីមិនត្រូវធ្វើប្រតិបត្តិការណាមួយ ដែលខុសច្បាប់ ឬ សកម្មភាពអាជីវកម្មណាមួយ ដែលត្រូវបានហាមឃាត់តាមរយៈសេវាខេប៊ីប្រាសាក់ខបភើរេតឡើយ។
- លោក-លោកស្រីមានសិទ្ធិក្នុងការផ្ទៀងផ្ទាត់ព័ត៌មាននៅក្នុងរបាយការណ៍គណនីរបស់ខ្លួន និងសាកសួរមកខេប៊ីប្រាសាក់ ក្នុងករណីមានភាពមិនប្រក្រតីណាមួយកើតឡើង។
- ក្នុងករណី លោក-លោកស្រី មានបញ្ហាផ្សេងៗពាក់ព័ន្ធនឹងការប្រើប្រាស់សេវាខេប៊ីប្រាសាក់ខបភើរេត លោក-លោកស្រី ត្រូវជូនដំណឹងជាបន្ទាន់មក ខេប៊ីប្រាសាក់ តាមរយៈទូរស័ព្ទ 023/086 999 911។
- លោក-លោកស្រី ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគ្រប់ចំណុចនៅលើ លក្ខខណ្ឌនៃការប្រើប្រាស់សេវាខេប៊ីប្រាសាក់ខបភើរេត នេះ។
- សិទ្ធិ និងកាតព្វកិច្ចរបស់ខេប៊ីប្រាសាក់
- ខេប៊ីប្រាសាក់មានសិទ្ធិផ្ទៀងផ្ទាត់ព័ត៌មានរបស់លោក-លោកស្រី និងសម្រេចក្នុងការផ្តល់ជូននូវសេវាខេប៊ីប្រាសាក់ខបភើរេតជូនលោក-លោកស្រី។
- ខេប៊ីប្រាសាក់នឹងអនុវត្តតាមការបញ្ជាលើប្រតិបត្តិការទូទាត់តាមរយៈសេវាខេប៊ីប្រាសាក់ខបភើរេតរបស់លោក-លោកស្រី ប៉ុន្តែខេប៊ីប្រាសាក់ មិនទទួលខុសត្រូវ ក្នុងករណីដែល លោក-លោកស្រី បានបញ្ចូលព័ត៌មាន ឬ លេខគណនីខុស ឬ ផ្ទេរសមតុល្យលើស ឬ ខ្វះ ជាដើម។
- ខេប៊ីប្រាសាក់ មានសិទ្ធិសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងការស៊ើបអង្កេត បង្ខាំង ឬ បញ្ឈប់ការប្រើប្រាស់សេវាខេប៊ីប្រាសាក់ខបភើរេតរបស់ លោក-លោកស្រី ដោយយោងលើច្បាប់/បទបញ្ញត្តិ ឬ ដីកាពីតុលាការ។
- ខេប៊ីប្រាសាក់ នឹងរក្សាការសម្ងាត់នូវរាល់ព័ត៌មានរបស់ លោក-លោកស្រី លើកលែងមានការយល់ព្រមពី លោក-លោកស្រី ឬ ច្បាប់តម្រូវ ឬ មានដីកាពីតុលាការបង្គាប់ឱ្យបង្ហាញព័ត៌មានសម្ងាត់ទាំងនោះ។
- ខេប៊ីប្រាសាក់ រក្សាសិទ្ធិក្នុងការកែប្រែ ឬ អនុវត្តការយកកម្រៃសេវាប្រចំាឆ្នាំ/ប្រចាំខែ និង/ឬ កម្រៃសេវាពាក់ព័ន្ធលើការប្រើប្រាស់ និង/ឬ ធ្វើប្រតិបត្តិការតាមរយៈសេវាខេប៊ីប្រាសាក់ខបភើរេត អាស្រ័យលើលក្ខខណ្ខ និងស្ថានភាពអាជីវកម្មជាក់ស្តែង។
- ខេប៊ីប្រាសាក់ រក្សាសិទ្ធិក្នុងការធ្វើបច្ចុប្បន្នភាពជាប្រចាំលើសេវាខេប៊ីប្រាសាក់ខបភើរេត ទៅជំនាន់ថ្មីៗ ដោយខេប៊ីប្រាសាក់អាចនឹង៖
- ដាក់បន្ថែមនូវមុខងារប្រតិបត្តិការថ្មីៗ ដោយយោងទៅតាមនិន្នាការទីផ្សារ និង/ឬ ការប្រែប្រួលបច្ចេកវិទ្យា ឬ
- លុប ឬ ផ្អាកជាបណ្តោះអាសន្នលើមុខងារណាមួយ ប្រសិនបើមានបញ្ហាបច្ចេកទេសណាមួយកើតឡើងដែលអាចមានផលប៉ះពាល់ដល់ប្រព័ន្ធធនាគារ ឬ ក្នុងគោលបំណងថែទាំប្រព័ន្ធ ឬ ផ្សេងៗ។
- នៅក្នុងដំណាក់កាលណាមួយខេប៊ីប្រាសាក់អាចនឹងជំរុញឱ្យ លោក-លោកស្រី ធ្វើបច្ចុប្បន្នភាពសេវាខេប៊ីប្រាសាក់ខបភើរេត មកជំនាន់ថ្មីចុងក្រោយបង្អស់ (Update Last Version) ដើម្បីបង្កើនសុវត្ថិភាព និងភាពដូចគ្នាលើការប្រើប្រាស់សេវា។
- ប្រសិនបើសេវាខេប៊ីប្រាសាក់ខបភើរេតរបស់លោក-លោកស្រី មិនអាចប្រើប្រាស់បានដោយករណីប្រធានសក្តិ ខេប៊ីប្រាសាក់នឹងជួយដល់ លោក-លោកស្រី ក្នុងការរកដំណោះស្រាយ ឬ ផ្តល់ជំនួយការចាំបាច់ណាមួយយោងលើហេតុផលជាក់ស្តែង ប៉ុន្តែខេប៊ីប្រាសាក់មិនទទួលខុសត្រូវទៅលើហេតុការណ៍ទាំងនោះទេ។
- ខេប៊ីប្រាសាក់រក្សាសិទ្ធិក្នុងការផ្អាកប្រតិបត្តិការពេលមានបញ្ហាផ្សេងៗ និងពេលមានការចាំបាច់ជាដើម។
- ខេប៊ីប្រាសាក់ផ្តល់លេខទូរស័ព្ទសម្រាប់បម្រើសេវាប្រឹក្សាអំពីសេវាកម្ម និងការរាយការណ៍ពីការភ្លេចលេខសម្ងាត់ ឬ បញ្ហាផ្សេងៗដែលកើតមាន តាមរយៈលេខ 023/086 999 911។
- ការកែប្រែកម្រៃសេវា ទំហំកំណត់ លក្ខខណ្ឌផ្សេងៗ និងការជូនដំណឹង
- ខេប៊ីប្រាសាក់ រក្សាសិទ្ធិក្នុងការកែប្រែកម្រៃសេវា ទំហំកំណត់ និង/ឬ លក្ខខណ្ឌផ្សេងៗដែលត្រូវអនុវត្តចំពោះការប្រើប្រាស់សេវាខេប៊ីប្រាសាក់ខបភើរេត របស់លោក-លោកស្រី ដោយខេប៊ីប្រាសាក់នឹងធ្វើការជូនដំណឹងទៅលោក-លោកស្រីឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវនៃច្បាប់។
- ក្នុងរយៈពេលនៃការជូនដំណឹងខាងលើ ករណីមិនមានការតវ៉ាពីលោក-លោកស្រី ត្រូវសន្មតថា លោក-លោកស្រីបានយល់ព្រម និងទទួលយកការកែប្រែទាំងនោះមកអនុវត្តភ្លាមៗបន្ទាប់ពីការកែប្រែចូលជាធរមានដែលត្រូវបានផ្សព្វផ្សាយតាមរយៈមធ្យោបាយណាមួយខាងក្រោម៖
- តាមរយៈសាខារបស់ខេប៊ីប្រាសាក់ និង/ឬ
- តាមរយៈវេបសាយត៍ និង/ឬ បណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខេប៊ីប្រាសាក់ និង/ឬ
- ការផ្ញើសារ និង/ឬ អ៊ីម៉ែលទៅកាន់លោក-លោកស្រី
- តាមរយៈការផ្សព្វផ្សាយនៅលើទំព័រការសែត ទស្សនាវដ្តី កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល សេវាខេប៊ីប្រាសាក់ខបភើរេត ឬ មធ្យោបាយផ្សេងៗដែលខេប៊ីប្រាសាក់ បានជ្រើសរើស។ល។
- លោក-លោកស្រីត្រូវបានសន្មតថាបានទទួលការជូនដំណឹងស្តីពីការកែប្រែខាងលើភ្លាមៗ បន្ទាប់ពីខេប៊ីប្រាសាក់បានធ្វើការចុះផ្សាយពីការកែប្រែព័ត៌មាននានារបស់ខ្លួនតាមរយៈមធ្យោបាយណាមួយក្នុងចំណោមមធ្យោបាយខាងលើ។
- ការទប់ស្កាត់ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម
អនុលោមតាមបទប្បញ្ញត្តិទាំងឡាយនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ខេប៊ីប្រាសាក់ អាចនឹងពន្យារពេល ឬ មិនធ្វើប្រតិបត្តិការជូន លោក-លោកស្រី បាន ប្រសិនបើ ខេប៊ីប្រាសាក់ មានការជឿជាក់ដោយផ្អែកលើមូលហេតុដូចខាងក្រោម៖- ខេប៊ីប្រាសាក់មានការសង្ស័យចំពោះប្រភពដើមនៃប្រាក់បញ្ញើនោះ
- ប្រតិបត្តិការ ឬ គណនីនោះមានទំនាក់ទំនង ឬ ពាក់ព័ន្ធដោយផ្ទាល់ ឬ ដោយប្រយោលជាមួយនឹងសកម្មភាពល្មើសច្បាប់ណាមួយក្នុងព្រះរាជាណាចក្រកម្ពុជា ឬ ច្បាប់អន្តរជាតិ
- មានការបង្គាប់បញ្ជាពីតុលាការ ឬ ធនាគារជាតិ នៃ កម្ពុជា។ល។
- ច្បាប់ និងការដោះស្រាយវិវាទ
- លក្ខខណ្ឌប្រើប្រាស់នេះ ត្រូវបានគ្រប់គ្រង និងបកស្រាយដោយយោងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
- ករណីមានវិវាទកើតឡើង ភាគីទាំងពីរត្រូវដោះស្រាយដោយសន្តិវិធី។ ករណីវិវាទមិនអាចដោះស្រាយបានដោយសន្តិវិធី ឬ ក្រៅប្រព័ន្ធតុលាការ នោះវិវាទត្រូវដោះស្រាយទៅតាមប្រព័ន្ធតុលាការដោយយោងទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
- លក្ខខណ្ឌផ្សេងៗដែលមិនមានចែងនៅក្នុង “លក្ខខណ្ឌប្រើប្រាស់” នេះ ត្រូវអនុវត្តតាមគោលនយោបាយរបស់ខេប៊ីប្រាសាក់ និង/ឬ ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
- វិភាគភាព
ប្រសិនបើប្រការណាមួយនៃលក្ខខណ្ឌប្រើប្រាស់នេះ មិនអាចអនុវត្តបាន ឬ គ្មានសុពលភាពតាមផ្លូវច្បាប់ ប្រការទាំងនោះនឹងអស់សុពលភាពត្រឹមកម្រិតដែលប្រការនោះមិនអាចអនុវត្តបាន ឬ អសុពលភាពនៃប្រការនោះតែប៉ុណ្ណោះ ចំណែកប្រការផ្សេងៗទៀតនៃលក្ខខណ្ឌប្រើប្រាស់នេះនៅតែបន្តមានសុពលភាពអនុវត្តដដែល។ - ភាសា
លក្ខខណ្ឌប្រើប្រាស់នេះ ត្រូវបានធ្វើឡើងជាភាសាខ្មែរ និងអង់គ្លេស។ ករណីមានចំណុចណាមួយរវាងអត្ថបទទាំងពីរមានន័យមិនស្រប ឬ មិនស៊ីគ្នា នោះអត្ថបទជាភាសារខ្មែរចាត់ទុកជាផ្លូវការ៕
- សេចក្តីផ្តើម
- លក្ខខណ្ឌនៃការប្រើប្រាស់សេវាខេប៊ីប្រាសាក់ពាណិជ្ជករ តទៅហៅថា “លក្ខខណ្ឌប្រើប្រាស់” គឺជាកិច្ចព្រមព្រៀងរវាង លោក-លោកស្រី ជាមួយ ធនាគារ ខេប៊ីប្រាសាក់ ម.ក តទៅហៅថា “ខេប៊ីប្រាសាក់” ទាក់ទងទៅនឹងការប្រើប្រាស់សេវាខេប៊ីប្រាសាក់ពាណិជ្ជករ និងការធ្វើជាពាណិជ្ជកររបស់ខេប៊ីប្រាសាក់។
- សូម លោក-លោកស្រី អាន លក្ខខណ្ឌប្រើប្រាស់ នេះដោយប្រុងប្រយ័ត្ន មុននឹងចុច “យល់ព្រម” ដើម្បីបន្តការចុះឈ្មោះប្រើប្រាស់សេវាខេប៊ីប្រាសាក់ពាណិជ្ជករ។
- នៅពេលលោក-លោកស្រីបានចុច “យល់ព្រម” មានន័យថាលោក-លោកស្រីបានអាន បានយល់ និងព្រមអនុវត្តនូវគ្រប់លក្ខខណ្ឌ ដែលបានចែងនៅក្នុងលក្ខខណ្ឌប្រើប្រាស់នេះ ព្រមទាំងលក្ខខណ្ឌទូទៅនៃការប្រើប្រាស់ផលិតផល និងសេវាកម្ម របស់ធនាគារ ខេប៊ីប្រាសាក់ ហើយ លោក-លោកស្រី យល់ព្រមទទួលខុសត្រូវលើការប្រើប្រាស់សេវាខេប៊ីប្រាសាក់ពាណិជ្ជករ និងយល់ព្រមធ្វើជាពាណិជ្ជកររបស់ខេប៊ីប្រាសាក់។
- លក្ខខណ្ឌ នៃ ការប្រើប្រាស់នេះមានប្រសិទ្ធភាពចាប់ពីពេល ដែលកម្មវិធីខេប៊ីប្រាសាក់ពាណិជ្ជករ ត្រូវបានដំឡើងនៅលើទូរស័ព្ទរបស់លោក-លោកស្រី រហូតដល់ពេលលុបកម្មវិធីនេះចេញ ឬ រហូតដល់លោក-លោកស្រី ធ្វើការស្នើសុំបញ្ឈប់ការប្រើប្រាស់ជាលាយលក្ខណ៍អក្សរ។
- លក្ខខណ្ឌ នៃ ការប្រើប្រាស់នេះអនុញ្ញាតឱ្យ លោក-លោកស្រី អាចប្រើប្រាស់សេវាខេប៊ីប្រាសាក់ពាណិជ្ជករ នៅក្នុងមធ្យោបាយ និងសម្រាប់គោលបំណងដូចខាងក្រោម៖
- ដោនឡូដ និងដំឡើងកម្មវិធីខេប៊ីប្រាសាក់ពាណិជ្ជករ លើទូរស័ព្ទដៃ
- ទទួលការទូទាត់ដោយការបង្ហាញ និងស្កេនខេអេចឃ្យូអរកូតតាមរយៈទូរស័ព្ទដៃរបស់ លោក-លោកស្រី ឬ ស្កេនខេអេចឃ្យូអរកូត ជាជើងបញ្ឈរ ខ្សែកាត ដែលបានផ្ដល់ដោយខេប៊ីប្រាសាក់ ឬ មធ្យោបាយទូទាត់មិនប្រើសាច់ប្រាក់ផ្សេងៗទៀត ដែលបង្កលក្ខណៈងាយស្រួល សុវត្ថិភាព និងទំនើបទាន់សម័យ។
- វិសាលភាពនៃលក្ខខណ្ឌ និង ការប្រើប្រាស់នេះត្រូវរួមបញ្ចូលទាំងការធ្វើបច្ចុប្បន្នភាពបន្តបន្ទាប់ និងកំណែថ្មីទាំងអស់ របស់សេវាខេប៊ីប្រាសាក់ពាណិជ្ជករ។ តាមរយៈការយល់ព្រមដំឡើងបច្ចុប្បន្នភាព ឬ កំណែថ្មីៗរបស់កម្មវិធីនេះ លោក-លោកស្រី យល់ព្រមទទួលយកលក្ខខណ្ឌនេះសម្រាប់បច្ចុប្បន្នភាព និងកំណែថ្មីៗ ដែលពាក់ព័ន្ធ។
- និយមន័យនៃពាក្យគន្លឹះ
- ពាក្យ “លោក-លោកស្រី”
សំដៅដល់អតិថិជនជា ម្ចាស់គណនី ឬ ជាម្ចាស់អាជីវកម្ម ដែលបានចុះឈ្មោះប្រើប្រាស់សេវាខេប៊ីប្រាសាក់ពាណិជ្ជករ។ - កិច្ចព្រមព្រៀង
សំដៅដល់កិច្ចសន្យាស្របច្បាប់ និងចងកាតព្វកិច្ចរវាង លោក-លោកស្រី និងធនាគារ ខេប៊ីប្រាសាក់ ម.ក។ កិច្ចព្រមព្រៀងនេះកំណត់នូវការប្រើប្រាស់សេវាខេប៊ីប្រាសាក់ពាណិជ្ជករ សម្រាប់លោក-លោកស្រី ដែលបានចុះឈ្មោះប្រើប្រាស់។ - សេវាខេប៊ីប្រាសាក់ពាណិជ្ជករ
សំដៅលើ កម្មវិធី ក្នុងទូរស័ព្ទ ដែលអនុញ្ញាតឱ្យ លោក-លោកស្រី អាចធ្វើការចុះឈ្មោះប្រើប្រាស់សេវាខេប៊ីប្រាសាក់ពាណិជ្ជករ និងអាចគ្រប់គ្រងអាជីវកម្មតាមរយៈការបង្កើតអាជីវកម្ម ហាងទំនិញ ការចាត់ចែងបុគ្គលិកទទួលខុសត្រូវ ក្នុងការទទួលការទូទាត់ពីគ្រប់អតិថិជន តាមរយៈស្កេនខេអេចឃ្យូអរកូត និងត្រួតពិនិត្យរបាយការណ៍នៃការលក់ បានដោយសុវត្ថិភាព នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ - ម្ចាស់អាជីវកម្ម
សំដៅលើម្ចាស់ហាងលក់ទំនិញ ឬ ដេប៉ូបោះដុំ ឬ លក់រាយ ឬ ម្ចាស់ភោជនីយដ្ឋាន ឬ សណ្ឋាគារ ឬ សេវាកម្មផ្សេងៗ ដែលមានគណនីនៅ ខេប៊ីប្រាសាក់ និងបានចុះឈ្មោះប្រើប្រាស់សេវាខេប៊ីប្រាសាក់ពាណិជ្ជករ។ - សហពាណិជ្ជករ
សំដៅលើដៃគូសហការ ឬ ជាម្ចាស់អាជីវកម្មរួមគ្មា នៃហាងលក់ទំនិញ ឬ ដេប៉ូបោះដុំ ឬ លក់រាយ ឬ ភោជនីយដ្ឋាន ឬ សណ្ឋាគារ …ដែលម្ចាស់អាជីវកម្មនោះមានគណនីនៅខេប៊ីប្រាសាក់ និងបានចុះឈ្មោះប្រើប្រាស់សេវាខេប៊ីប្រាសាក់ពាណិជ្ជករ ដើម្បីត្រួតពិនិត្យរបាយការណ៍ និងទទួលការទូទាត់។ - អ្នកគ្រប់គ្រងហាង
សំដៅលើបុគ្គលិក ដែលម្ចាស់អាជីវកម្ម បានជួលមកគ្រប់គ្រងហាងទំនិញ ឬ សេវាកម្ម… ហើយត្រូវបានម្ចាស់អាជីវកម្មអនុញ្ញាតឱ្យចុះឈ្មោះប្រើប្រាស់កម្មវិធីខេប៊ីប្រាសាក់ពាណិជ្ជករ ក្នុងសិទ្ធិជា អ្នកគ្រប់គ្រងហាង (Supervisor)។ - អ្នកគិតលុយ
សំដៅលើបុគ្គលិក ដែលម្ចាស់អាជីវកម្ម បានជួលមកដើម្បីទទួលការទូទាត់ថ្លៃទំនិញ ឬ សេវា នៅក្នុងហាងលក់ទំនិញ ឬ សេវាកម្ម… ហើយត្រូវបានម្ចាស់អាជីវកម្មអនុញ្ញាតឱ្យចុះឈ្មោះប្រើប្រាស់កម្មវិធីខេប៊ីប្រាសា់ពាណិជ្ជករ ក្នុងសិទ្ធិជា អ្នកគិតលុយ (Cashier)។ - បញ្ជរ
គឺជាកន្លែងទូទាត់ថ្លៃទំនិញ ឬ សេវាកម្ម ដែលអតិថិជនបានទិញ ឬ ប្រើប្រាស់សេវា ដែលអាចទូទាត់ជាសាច់ប្រាក់ ឬ ស្កេនទូទាត់ជាមួយខេអេចឃ្យូអរកូត។ - ខេអេចឃ្យូអរកូត
ជាខេអេចឃ្យូអរកូត ដែលតំណាងឱ្យលេខគណនីរបស់ លោក-លោកស្រី ឬ ភាគីផ្សេងទៀត ប្រើប្រាស់សម្រាប់ទទួលប្រាក់ ឬ ទូទាត់ថ្លៃទំនិញ/សេវាកម្មតាម រយៈមុខងារស្កេនខេអេចឃ្យូអរកូត។ - គណនី
សំដៅលើគណនីប្រាក់បញ្ញើសន្សំទាំងឡាយណាដែល លោក-លោកស្រីបានបើកជាមួយ ខេប៊ីប្រាសាក់ អាចជា៖ គណនីសន្សំពាណិជ្ជករ ឬ គណនីសន្សំ ឬ គណនីចម្រើនគ្មានកាលកំណត់ ឬ គណនីចម្រើនតាមលំដាប់ ឬ គណនីចរន្ត ឬ គណនីចរន្តព្រីមៀម។ល។ - គណនីឯកត្តជន
ជាប្រភេទគណនី សម្រាប់បើកជូនអតិថិជនជារូបវន្តបុគ្គលប្រើប្រាស់ និងធ្វើប្រតិបត្តិការសាច់ប្រាក់ទៅតាមតម្រូវការផ្ទាល់ខ្លួន។ - គណនីឯកត្តជនផ្ទាល់ខ្លួន
ជាប្រភេទគណនីឯកត្តជន ដែលមានម្ចាស់តែម្នាក់គត់។ - គណនីឯកត្តជនរួម
ជាប្រភេទគណនីឯកត្តជន ដែលមានសមាជិករួមគណនី (គណនី) ចាប់ពី 02 នាក់ឡើងទៅ។ - គណនីនីតិបុគ្គល
ជាប្រភេទគណនី សម្រាប់បើកជូនអតិថិជនជានីតិបុគ្គល (បើកគណនីក្រោមឈ្មោះស្ថាប័ន) ប្រើប្រាស់ និងធ្វើប្រតិបត្តិការសាច់ប្រាក់ទៅតាមតម្រូវការ។ - លេខកូដសម្ងាត់ (PIN)
គឺជាលេខកូដសម្ងាត់ផ្ទាល់ខ្លួនចំនួន 06 ខ្ទង់ (ជាលេខសុទ្ធ) ដែលត្រូវបានកំណត់ដោយផ្ទាល់ពីលោក-លោកស្រី នៅពេលចុះឈ្មោះប្រើប្រាស់កម្មវិធីខេប៊ីប្រាសាក់ពាណិជ្ជករ។ លេខកូដសម្ងាត់នេះត្រូវបានប្រើដើម្បីចូលទៅប្រើប្រាស់ (Login) កម្មវិធីខេប៊ីប្រាសាក់ពាណិជ្ជករ។ - លេខកូដ OTP
មានពាក្យពេញគឺ One Time Password (OTP) ដែលជាលេខកូដសម្ងាត់ចំនួន 06 ខ្ទង់ ផ្សេងមួយទៀត ដែលត្រូវបានបង្កើតឡើងដោយស្វ័យប្រវត្តិពីប្រព័ន្ធ និងត្រូវបានផ្ញើសារទៅកាន់លេខទូរស័ព្ទ របស់លោក-លោកស្រី ដើម្បីអនុម័តលើការចុះឈ្មោះប្រើប្រាស់កម្មវិធីខេប៊ីប្រាសាក់ពាណិជ្ជករ។ លេខកូដ នេះមានសុពលភាពប្រើប្រាស់បានតែមួយដង ឬ មួយប្រតិបត្តិការគត់។ - ការស្កេនស្នាមខ្ចៅដៃ/ផ្ទៃមុខ
សំដៅដល់ប្រព័ន្ធសុវត្ថិភាពនៃការស្កេនស្នាមខ្ចៅដៃ ឬ ផ្ទៃមុខនៅលើទូរស័ព្ទចល័ត (Fingerprint / Facial Recognition) សម្រាប់បញ្ជាក់អត្តសញ្ញាណអតិថិជននៅពេលចូលប្រើទូរស័ព្ទ ឬ សេវាខេប៊ីប្រាសាក់ពាណិជ្ជករ បន្ថែមពីលើការប្រើប្រាស់ លេខកូដសម្ងាត់ (PIN)។ លោក-លោកស្រី អាចកំណត់ការចូលប្រើប្រាស់កម្មវីធីខេប៊ីប្រាសាក់ពាណិជ្ជករ ដោយប្រើការស្កេនស្នាមខ្ចៅដៃ/ផ្ទៃមុខ លុះត្រាតែ លោក-លោកស្រី បានកំណត់ លក្ខខណ្ឌសុវត្ថិភាពនេះសម្រាប់ការចូលទៅប្រើប្រាស់ទូរស័ព្ទចល័តរបស់ លោក-លោកស្រី ជាមុន។ - ផ្ទេរត្រឡប់
សំដៅដល់ប្រតិបត្ដិការផ្ទេរប្រាក់ត្រលប់ទៅកាន់អតិថិជនវិញ ករណីទូទាត់លើស ឬ ស្ទួន ឬ មានការស្នើសុំមោឃភាពប្រតិបត្ដិការទូទាត់ពីអតិថិជន ដែលបានទិញទំនិញ ឬ ប្រើប្រាស់សេវាកម្មផ្សេងៗ ដែលកើតមានឡើងក្នុងថ្ងៃ។ - របាយការណ៍លក់
សំដៅលើកំណត់ត្រានៃប្រតិបត្តិការលក់ចេញ ឬ ចូលទំាងឡាយនៅក្នុងគណនី ដែលលោក-លោកស្រីអាចពិនិត្យតាមរយៈកម្មវិធីខេប៊ីប្រាសាក់ពាណិជ្ជករ។ - ករណីប្រធានសក្តិ
សំដៅលើអំពើទាំងឡាយណា ដែលកើតឡើងក្រៅពីឆន្ទៈ ដោយមិនអាចប៉ាន់ស្មានជាមុន និងមិនអាចជំនះបាន ឬ ដែលមិនអនុញ្ញាតឱ្យភាគីណាមួយ ឬ ទាំងពីរអាចបន្តបំពេញកាតព្វកិច្ចរបស់ខ្លួនជាប្រក្រតីបានដូចជា៖ បន្ទុះភ្នំភ្លើង ទឹកជំនន់ គ្រោះរញ្ជួយដី ព្យុះសង្ឃរា ភេរវកម្ម កុបកម្ម សង្គ្រាម។ល។ - ប្រភេទមុខងារសំខាន់ៗនៃសេវាខេប៊ីប្រាសាក់ពាណិជ្ជករ
- ចុះឈ្មោះប្រើប្រាស់សេវាខេប៊ីប្រាសាក់ពាណិជ្ជករដោយខ្លួនឯង សម្រាប់អតិថិជនមានគណនីស្រាប់ (Online Self-Registration) ដូចជា៖
- គណនីឯកត្តជន (Individual Single Account) ឬ
- គណនីរួម (Joint Account) ជាមួយលក្ខខណ្ឌចុះហត្ថលេខា “ម្នាក់ក្នុងចំណោមអ្នកមានសិទ្ធិចុះហត្ថលេខា (Anyone to Signing)“
- គណនីនីតិបុគ្គល
- បង្កើតហាងដោយខ្លួនឯងបានយ៉ាងងាយស្រួល
- ភ្ជាប់គណនីដោយខ្លួនឯង សម្រាប់ការទូទាត់ទំនិញ និងសេវាកម្ម
- ធ្វើការផ្លាស់ប្ដូរគណនីសន្សំ ឬ គណនីចម្រើនគ្មានកាលកំណត់ ឬ គណនីចម្រើនតាមលំដាប់ ឬ គណនីឌីជីថល ទៅជាគណនីសន្សំពាណិជ្ជករ
- គ្រប់គ្រង ចាត់ចែង និងរៀបចំបុគ្គលិកទៅតាមតួនាទីដូចជា សហពាណិជ្ជករ អ្នកគ្រប់គ្រងហាង និងអ្នកគិតលុយ
- ផ្លាស់ប្តូរបុគ្គលិក (បន្ថែម ឬ ដកចេញ) រួមមាន សហពាណិជ្ជករ អ្នកគ្រប់គ្រងហាង និងអ្នកគិតលុយ
- បើកដំណើរការ ឬ បិទបញ្ជរ
- បើកដំណើរការ ឬ បិទហាងទំនិញ
- កែប្រែឈ្មោះហាង ឬ ព័ត៌មានផ្សេងៗ
- បើក ឬ បិទមុខងារផ្ទេរត្រឡប់
- បើក ឬ បិទមុខងារប្រាក់ធីប (Tipping)
- ពិនិត្យរបាយការណ៍លក់របស់បុគ្គលិកនីមួយៗ តាមបញ្ជរ ជាប្រចាំថ្ងៃ ប្រចាំខែ ឬ កាលបរិច្ឆេទណាមួយ
- ស្នើសុំសម្ភារៈជាខេអេចឃ្យូអរកូតពី ខេប៊ីប្រាសាក់
- ទទួលការទូទាត់ថ្លៃទំនិញ/សេវាកម្មតាមរយៈការស្កេនខេអេចឃ្យូអរកូត (ក្នុងគ្រឹះស្ថានតែមួយ ឬ ឆ្លងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ)
- ចែករំលែក KHQR Code និង Deep link
- ប្តូរលេខកូដសម្ងាត់ (PIN)
- កំណត់លេខកូដសម្ងាត់ថ្មី ករណីភ្លេច
- មុខងារផ្សេងៗ។
- ចុះឈ្មោះប្រើប្រាស់សេវាខេប៊ីប្រាសាក់ពាណិជ្ជករដោយខ្លួនឯង សម្រាប់អតិថិជនមានគណនីស្រាប់ (Online Self-Registration) ដូចជា៖
- ការចុះឈ្មោះប្រើប្រាស់សេវាខេប៊ីប្រាសាក់ពាណិជ្ជករ
- លក្ខខណ្ឌតម្រូវនៃការចុះឈ្មោះប្រើប្រាស់
- ជាអតិថិជនឯកត្តជន (Individual) ឬ នីតិបុគ្គល (Legal Entity)
- ត្រូវមានគណនីប្រាក់បញ្ញើសន្សំនៅ ខេប៊ីប្រាសាក់ (គណនីឯកត្តជនផ្ទាល់ខ្លួន ឬ គណនីរួម ឬ គណនីនីតិបុគ្គល)
- ត្រូវមានទូរស័ព្ទចល័តឆ្លាតវៃ (Smart Phone) ដែលប្រតិបត្តិដោយប្រព័ន្ធ iOS ឬ Android និងលេខទូរស័ព្ទប្រើប្រាស់ជាកម្មសិទ្ធិផ្ទាល់ខ្លួន ហើយទូរស័ព្ទ និងលេខទូរស័ព្ទនេះត្រូវនៅជាមួយគ្នា
- ត្រូវដំឡើង កម្មវិធីខេប៊ីប្រាសាក់ពាណិជ្ជករ (KB PRASAC Merchant App) នៅលើទូរស័ព្ទជាមួយលេខទូរស័ព្ទដែលមានសុពលភាព និងជាលេខដែលបានផ្តល់មក ខេប៊ីប្រាសាក់ ពេលស្នើសុំបើកគណនី ឬ បានធ្វើបច្ចុប្បន្នភាពចុងក្រោយជាមួយ ខេប៊ីប្រាសាក់
- ត្រូវបញ្ចូលព័ត៌មានចាំបាច់មួយចំនួនរួមមាន លេខទូរស័ព្ទ និង លេខគណនី ឱ្យបានត្រឹមត្រូវទៅតាមនីតិវិធីតម្រូវនៃប្រព័ន្ធសម្រាប់ការចុះឈ្មោះប្រើប្រាស់
- ត្រូវកំណត់ លេខកូដសម្ងាត់ (PIN) ផ្ទាល់ខ្លួន ចំនួន 06 ខ្ទង់ សម្រាប់ចូលប្រើប្រាស់ (Login) សេវាខេប៊ីប្រាសាក់ពាណិជ្ជករដោយខ្លួនឯង និង/ឬ អាចកំណត់ការស្កេនស្នាមខ្ចៅដៃ/ផ្ទៃមុខ (Fingerprint/Facial Recognition) ដើម្បីបង្កើនសុវត្ថិភាពនៃការចូលប្រើប្រាស់សេវាខេប៊ីប្រាសាក់ពាណិជ្ជករ
- ត្រូវយល់ព្រមគោរពតាម លក្ខខណ្ឌនៃការប្រើប្រាស់សេវាខេប៊ីប្រាសាក់ពាណិជ្ជករ នេះ។
- នៅក្នុងដំណើរការនៃការចុះឈ្មោះប្រើប្រាស់សេវាខេប៊ីប្រាសាក់ពាណិជ្ជករ លោក-លោកស្រីនឹងទទួលបាន លេខកូដ One-Time Password (OTP) ចំនួន 06 ខ្ទង់ ដែលប្រព័ន្ធនឹងផ្ញើចូលទៅកាន់ប្រអប់សារលេខទូរស័ព្ទចល័តរបស់ លោក-លោកស្រី ដែលផ្តល់មក ខេប៊ីប្រាសាក់ ចុងក្រោយបំផុត ដើម្បីអនុម័តលើប្រតិបត្តិការនៃការស្នើសុំចុះឈ្មោះប្រើប្រាស់សេវាខេប៊ីប្រាសាក់ពាណិជ្ជករ តាមរយៈទូរស័ព្ទចល័ត។
- បន្ទាប់ពីបានចុះឈ្មោះប្រើប្រាស់សេវាខេប៊ីប្រាសាក់ពាណិជ្ជករ ជោគជ័យ លោក-លោកស្រី អាចប្រើប្រាស់កម្មវិធីខេប៊ីប្រាសាក់ពាណិជ្ជករទៅតាមមុខងារនីមួយៗនៃកម្មវិធីសេវាខេប៊ីប្រាសាក់ពាណិជ្ជករ។
- ការបង្កើតហាង
- លោក-លោកស្រី អាចធ្វើការបង្កើតហាង/អាជីវកម្ម នៅក្នុងកម្មវិធីខេប៊ីប្រាសាក់ពាណិជ្ជករ ដោយមិនកំណត់។
- ករណីលោក-លោកស្រី មានហាងច្រើន នោះការកំណត់ឈ្មោះហាង គឺត្រូវកំណត់ឈ្មោះផ្សេងៗគ្នា នៅក្នុងកម្មវិធីខេប៊ីប្រាសាក់ពាណិជ្ជករ ដោយ លោក-លោកស្រីអាចកំណត់ ឈ្មោះហាង បូក សាខាទី១ ឬ ផ្សេងៗ។
- លោក-លោកស្រី អាចកំណត់បុគ្គលិកដើម្បីគ្រប់គ្រងហាង ដូចជា សហពាណិជ្ជករ អ្នកគ្រប់គ្រងហាង អ្នកគិតលុយ ដោយមិនកំណត់ និងបត់បែនទៅតាមតម្រូវការអាជីវកម្មជាក់ស្ដែង។
- លក្ខខណ្ឌភ្ជាប់គណនីទៅសេវាខេប៊ីប្រាសាក់ពាណិជ្ជករ
- អាចភ្ជាប់គណនីយ៉ាងតិច 01 ឬ ច្រើនបំផុត 02 សម្រាប់ហាងមួយ ជាមួយរូបិយប័ណ្ណគណនីខុសគ្នា គឺ ប្រាក់រៀល និងប្រាក់ដុល្លារ។ លោក-លោកស្រី មិនអាចភ្ជាប់គណនី ដែលមានរូបិយប័ណ្ណដូចគ្នាសម្រាប់ហាងមួយបានទេ។
- ជាគណនីនៅដំណើរការ និងជាគណនីផ្ទាល់ខ្លួន ឬ គណនីរួម ឬ គណនីនីតិបុគ្គល
- គណនីមួយ អាចភ្ជាប់ជាមួយហាង/អាជីវកម្មមួយ ឬ ហាងផ្សេងទៀតបានដោយមិនកំណត់។
- អ្នកមានសិទ្ធិភ្ជាប់គណនីទៅក្នុងកម្មវិធីខេប៊ីប្រាសាក់ពាណិជ្ជករ គឺជាម្ចាស់គណនី (Account Holder) ឬ អ្នកមានសិទ្ធិក្នុងគណនី (Account Signatory)។
- លក្ខខណ្ឌតម្រូវនៃការចុះឈ្មោះប្រើប្រាស់
- ការស្នើសុំ និងទទួលខេអេចឃ្យូអរកូត និងសម្ភារៈពាកព័ន្ធ
- លោក-លោកស្រី អាចស្នើសុំខេអេចឃ្យូអរកូតពី ខេប៊ីប្រាសាក់ តាមរយៈកម្មវិធីខេប៊ីប្រាសាក់ពាណិជ្ជករ សម្រាប់ហាងនីមួយៗ ដោយអាចកំណត់ចំនួនស្នើសុំ ប្រភេទ និងលក្ខខណ្ឌប្រគល់ទទួលដូចខាងក្រោម៖
- ប្រភេទខេអេចឃ្យូអរកូត៖ ជើងបញ្ឈរដាក់លើតុ ខ្សែកាត ស្ទីកគ័រទំហំ A6
- ចំនួនខេអេចឃ្យូអរកូត៖ មិនកំណត់ និងស្នើសុំបានតាមតម្រូវការជាក់ស្ដែង
- ការប្រគល់ទទួល៖ ដឹកជញ្ជូនដល់ទីកន្លែង ឬ មកទទួលយកនៅសាខា។
- លោក-លោកស្រី តម្រូវឱ្យធ្វើការត្រួតពិនិត្យព័ត៌មាននៅលើខេអេចឃ្យូអរកូតដែលប្រគល់ជូនឱ្យបានត្រឹមត្រូវមុនទទួលយក។
- រាល់ការទទួលយកខេអេចឃ្យូអរកូតដែលមានព័ត៌មានខុសពីការស្នើសុំរបស់លោក-លោកស្រី ជាការទទួលខុសត្រូវទាំងស្រុងរបស់លោក-លោកស្រី។
- លោក-លោកស្រី អាចស្នើសុំខេអេចឃ្យូអរកូតពី ខេប៊ីប្រាសាក់ តាមរយៈកម្មវិធីខេប៊ីប្រាសាក់ពាណិជ្ជករ សម្រាប់ហាងនីមួយៗ ដោយអាចកំណត់ចំនួនស្នើសុំ ប្រភេទ និងលក្ខខណ្ឌប្រគល់ទទួលដូចខាងក្រោម៖
- ការទូទាត់ទំនិញ/សេវាកម្ម
- អាចទទួលការទូទាត់ពីគ្រប់អតិថិជន (អតិថិជនរបស់ខេប៊ីប្រាសាក់ និងអតិថិជនធនាគារផ្សេង) តាមរយៈការស្កេនខេអេចឃ្យូអរកូត ដែលបានបង្កើតតាមរយៈកម្មវិធីខេប៊ីប្រាសាក់ពាណិជ្ជករ
- អាចទទួលការទូទាត់ពីគ្រប់អតិថិជន តាមរយៈការស្កេន ខេអេចឃ្យូអរកូត នៅក្នុងជើងបញ្ឈរ ឬ ខ្សែកាត ឬ ស្ទីកគ័រ ដែលបានស្នើសុំដោយផ្ទាល់តាមសាខាខេប៊ីប្រាសាក់
- អាចកំណត់ចំនួនទឹកប្រាក់ សម្រាប់ទទួលការទូទាត់ នៅក្នុងខេអេចឃ្យូអរកូត ដែលបង្កើតចេញពីក្នុងសេវាខេប៊ីប្រាសាក់ពាណិជ្ជករបាន។ល។
- ប្រតិបត្តិការទូទាត់ពីខេប៊ីប្រាសាក់
- ខេប៊ីប្រាសាក់នឹងធ្វើការទូទាត់នូវប្រតិបត្តិការទាំងឡាយណា ដែលបានទទួលតាមរយៈការស្កេនខេអេចឃ្យូអរកូត ទៅក្នុងគណនីរបស់លោក-លោកស្រីភ្លាមៗ។
- ខេប៊ីប្រាសាក់ មានសិទ្ធិពេញលេញក្នុងការបង្ខាំងទុកសាច់ប្រាក់ទូទាត់ ដែលមានជម្លោះ ឬ ប្រតិបត្តិការមិនប្រក្រតីណាមួយ ដើម្បីធ្វើការដោះស្រាយតាមគោលការណ៍ខេប៊ីប្រាសាក់ និងតាមផ្លូវច្បាប់។
- លោក-លោកស្រីបានផ្តល់សិទ្ធិដល់ខេប៊ីប្រាសាក់ក្នុងការទូទាត់សាច់ប្រាក់ដោយស្វ័យប្រវត្តិដោយកាត់ចេញពី គណនីរបស់លោក-លោកស្រី ក្នុងករណីដូចខាងក្រោម៖
- កម្រៃសេវាផ្សេងៗដែលខេប៊ីប្រាសាក់បានជូនដំណឹងទៅលោក-លោកស្រី
- សាច់ប្រាក់បង្វិលសងមកខេប៊ីប្រាសាក់វិញ (Reversal) ប្រសិនបើមាន
- ទឹកប្រាក់ដែលខេប៊ីប្រាសាក់បានបញ្ចូលទៅក្នុងគណនីរបស់លោក-លោកស្រី ពាក់ព័ន្ធនឹងប្រតិបត្តិការភាន់ច្រលំ
- ទឹកប្រាក់ប្រតិបត្តិការ ដែលអ្នកផ្ទេរ ឬ អ្នកទូទាត់មិនព្រមទូទាត់ ហើយ លោក-លោកស្រី មិនមានឯកសារគំាទ្រគ្រប់គ្រាន់ ឬ ផ្តល់ឯកសារគាំទ្រនោះយឺតយ៉ាវបន្ទាប់ពីខេប៊ីប្រាសាក់បានជូនដំណឹង
- ទឹកប្រាក់នៃប្រតិបត្តិការ ដែលអ្នកផ្ទេរ ឬ អ្នកទូទាត់ ឬ ខេប៊ីប្រាសាក់មិនទទួលស្គាល់ដោយសារជាប្រតិបត្តិការក្លែងបន្លំ (Fraud Transaction) ដោយលោក-លោកស្រីមិនមានឯកសារគាំទ្រលក់ត្រឹមត្រូវ ឬ ឯកសារ បន្លំ។ល។
- ការផ្ទៀងផ្ទាត់ប្រតិបត្តិការ
- លោក-លោកស្រីត្រូវត្រួតពិនិត្យប្រតិបត្តិការ និងរបាយការណ៍គណនីរបស់ខ្លួនឱ្យបានជាប្រចាំ។ ករណីមានភាពមិនត្រឹមត្រូវ លោក-លោកស្រីត្រូវជូនដំណឹងជាបន្ទាន់មកខេប៊ីប្រាសាក់។
- ករណីប្រតិបត្តិការទូទាត់ពីខេប៊ីប្រាសាក់មិនត្រឹមត្រូវ លោក-លោកស្រីត្រូវជូនដំណឹងមកខេប៊ីប្រាសាក់ និងត្រូវភ្ជាប់ជាមួយវិក្កយប័ត្រ ឬ ឯកសារផ្សេងៗពាក់ព័ន្ធនឹងការលក់ (ករណីមាន) ដើម្បីធ្វើការផ្ទៀងផ្ទាត់ប្រតិបត្តិការឡើងវិញ។
- ម៉ោងប្រតិបត្តិការ
- អាចធ្វើប្រតិបត្តិការតាមរយៈសេវាខេប៊ីប្រាសាក់ពាណិជ្ជករបាន 24 ម៉ោង ជាប្រចាំថ្ងៃ (24/7) លើកលែងតែមានការផ្អាកជាបណ្តោះអាសន្នដោយមានការជូនដំណឹងពីខេប៊ីប្រាសាក់។
- ខេប៊ីប្រាសាក់ នឹងធ្វើការជូនដំណឹងដល់ លោក-លោកស្រី ករណីមានការផ្អាកប្រតិបត្តិការដើម្បីជួសជុល ឬ ធ្វើបច្ចុប្បន្នភាពប្រព័ន្ធ។
- ខេប៊ីប្រាសាក់ រក្សាសិទ្ធិក្នុងការផ្អាកប្រតិបត្តិការពេលមានបញ្ហាផ្សេងៗ ឬ ពេលមានការចាំបាច់ណាមួយ។
- រូបិយប័ណ្ណ និងអតា្រប្តូរប្រាក់
- លោក-លោកស្រី អាចប្រើប្រាស់សេវាខេប៊ីប្រាសាក់ពាណិជ្ជករ ដើម្បីទទួលការទូទាត់ជាមួយរូបិយប័ណ្ណចំនួន 02 (ពីរ) ប្រភេទ រួមមាន៖
- ប្រាក់រៀល (KHR) និង
- ប្រាក់ដុល្លារអាមេរិក (USD)
- រាល់ប្រតិបត្តិការទូទាត់ឆ្លងរូបិយប័ណ្ណ អត្រាប្ដូរប្រាក់ត្រូវយោងទៅតាមអត្រាប្តូរប្រាក់ប្រចាំថ្ងៃរបស់ ខេប៊ីប្រាសាក់ នៅក្នុងថ្ងៃ និងម៉ោងនៃការធ្វើប្រតិបត្តិការ។
- លោក-លោកស្រី អាចប្រើប្រាស់សេវាខេប៊ីប្រាសាក់ពាណិជ្ជករ ដើម្បីទទួលការទូទាត់ជាមួយរូបិយប័ណ្ណចំនួន 02 (ពីរ) ប្រភេទ រួមមាន៖
- ទំហំកំណត់នៃប្រតិបត្តិការ និងកម្រៃសេវា
- លោក-លោកស្រី អាចស្វែងរកព័ត៌មានស្តីអំពីកម្រៃសេវា និង/ឬ ទំហំកំណត់ នៅលើគេហទំព័រផ្លូវការរបស់ ខេប៊ីប្រាសាក់ និង/ឬ គ្រប់សាខាខេប៊ីប្រាសាក់ និង/ឬ សេវាខេប៊ីប្រាសាក់ពាណិជ្ជករ។
- លោក-លោកស្រី យល់ព្រម បង់កម្រៃសេវាផ្សេងៗ ពាក់ព័ន្ធទៅនឹងការប្រើប្រាស់សេវាខេប៊ីប្រាសាក់ពាណិជ្ជករ ព្រមទាំងយល់ព្រមឱ្យខេប៊ីប្រាសាក់ ទូទាត់កម្រៃសេវាដោយផ្ទាល់ចេញពីគណនីរបស់ លោក-លោកស្រី ដោយពុំចាំបាច់ធ្វើការជូនដំណឹងជាមុនឡើយ។
- សារជូនដំណឹង
លោក-លោកស្រី នឹងទទួលបានសារជូនដំណឹងតាមរយៈសេវាខេប៊ីប្រាសាក់ពាណិជ្ជករ ស្តីអំពីការចុះឈ្មោះប្រើប្រាស់ពាណិជ្ជករ និងប្រតិបត្តិការទូទាត់ និងការជូនដំណឹងផ្សេងៗ លើកលែងតែមានភាពរអាក់រអួលពីប្រព័ន្ធ។ - លក្ខណៈផ្សេងៗសម្រាប់ការប្រើប្រាស់សេវាខេប៊ីប្រាសាក់ពាណិជ្ជករ
រាល់ការបញ្ចូលលេខកូដសម្ងាត់ (PIN) ឬ លេខកូដ OTP ខុស 03 ដង នោះសេវាខេប៊ីប្រាសាក់ពាណិជ្ជករ នឹងត្រូវបានបង្ខាំងរយៈ 05 នាទី។ ករណីអតិថិជនបញ្ចូលលេខកូដសម្ងាត់ខុសលើកទី២ឡើងទៅ រយៈពេលនៃការបង្ខាំងនឹងត្រូវកើនឡើងចំនួន 2 ដងនៃ រយៈពេលនៃការបង្ខាំងលើកទី១។ លោក-លោកស្រី អាចទាក់ទងមក ខេប៊ីប្រាសាក់ តាមរយៈលេខ 023/086 999 911 ឬ អញ្ជើញមកសាខា ខេប៊ីប្រាសាក់ ណាមួយដើម្បីស្នើសុំដោះបង្ខាំង។ - ការបញ្ឈប់ការប្រើប្រាស់សេវាខេប៊ីប្រាសាក់ពាណិជ្ជករ
លោក-លោកស្រី អាចស្នើសុំបញ្ឈប់ការប្រើប្រាស់សេវាខេប៊ីប្រាសាក់ពាណិជ្ជករ ជាលាយលក្ខណ៍អក្សរបាន ដោយត្រូវអញ្ជើញទៅកាន់សាខាខេប៊ីប្រាសាក់ ណាមួយដែលនៅជិតបំផុត។ - ការប្តូរប្រភេទគណនី
- លោក-លោកស្រី ដែលជាម្ចាស់គណនីឯកត្តជន (Individual) និងជាប្រភេទគណនីឯកត្តជនផ្ទាល់ខ្លួន (Single Account) អាចធ្វើការផ្លាស់ប្តូរប្រភេទគណនីប្រាក់បញ្ញើសន្សំរបស់ខ្លួន (អាចជា គណនីសន្សំ ឬ គណនីចម្រើនគ្មានកាលកំណត់ ឬ គណនីចម្រើនតាមលំដាប់ ឬ គណនីឌីជីថល) ទៅជា គណនីសន្សំពាណិជ្ជករ (Merchant Savings Account) បានដោយខ្លួនឯង តាម រយៈសេវាខេប៊ីប្រាសាក់ពាណិជ្ជករ។
- បន្ទាប់ពីបានធ្វើការផ្លាស់ប្តូរប្រភេទគណនីរួចរាល់តាមរយៈសេវាខេប៊ីប្រាសាក់ពាណិជ្ជករ លោក-លោកស្រី យល់ព្រមគោរព និងប្រើប្រាស់គណនីសន្សំពាណិជ្ជករឱ្យបានត្រឹមត្រូវទៅតាមលក្ខណៈ និងលក្ខខណ្ឌនៃការប្រើប្រាស់គណនីសន្សំពាណិជ្ជករ ដែលអាចស្វែងរកបាននៅតាមសាខាខេប៊ីប្រាសាក់ និង/ឬ វេបសាយត៍ផ្លូវការរបស់ខេប៊ីប្រាសាក់។
- រាល់ការទូទាត់ដែលទទួលបានតាមរយៈសេវាខេប៊ីប្រាសាក់ពាណិជ្ជករ នឹងត្រូវបញ្ចូលទៅក្នុងគណនីសន្សំពាណិជ្ជករដោយស្វ័យប្រវត្តិ។
- សុវត្ថិភាពលើការប្រើប្រាស់សេវាខេប៊ីប្រាសាក់ពាណិជ្ជករ
- សុវត្ថិភាពលើទូរស័ព្ទ
- សូមកំណត់លេខសម្ងាត់ (Password) ឬ កំណត់ការស្កេនស្នាមខ្ចៅដៃ/ផ្ទៃមុខ (Fingerprint / Facial Recognition) ដើម្បីការពារទូរស័ព្ទដៃ របស់លោក-លោកស្រី ពីការចូលមើល ឬ ប្រើប្រាស់ពីបុគ្គលផ្សេងដោយគ្មានការអនុញ្ញាត។
- មិនត្រូវផ្តល់ ឬ បង្ហាញ លេខសម្ងាត់ (Password) ឬ អនុញ្ញាតឱ្យបុគ្គលណាម្នាក់ធ្វើការកំណត់លេខសម្ងាត់ ឬ ស្កេនស្នាមខ្ចៅដៃ / ផ្ទៃមុខ ឬ ចូលប្រើប្រាស់ទូរស័ព្ទដៃ ជំនួស លោក-លោកស្រី ជាដាច់ខាត បើទោះបីជាបុគ្គលនោះជា អ្នករួមគណនី ឬ សាច់ញាតិ ឬ មិត្តភក្កិ ឬ បុគ្គលិកខេប៊ីប្រាសាក់ ក៏ដោយ។
- មិនត្រូវកត់ត្រាលេខសម្ងាត់ (Password) ដើម្បីចូលប្រើប្រាស់ទូរស័ព្ទដៃនៅក្នុងទូរស័ព្ទជាដាច់ខាត។
- ត្រូវប្រាកដថារាល់ការបញ្ចូលលេខសម្ងាត់ (Password) ដើម្បីចូលប្រើប្រាស់ទូរស័ព្ទដៃ របស់លោក-លោកស្រី មិនត្រូវបានលួចមើល ឬ ដឹងដោយបុគ្គលណាម្នាក់ឡើយ។
- ត្រូវធ្វើការផ្លាស់ប្តូរ លេខសម្ងាត់ (Password) ទូរស័ព្ទដៃ របស់លោក-លោកស្រី ឱ្យបានញឹកញាប់ ឬ ករណីសង្ស័យថាលេខសម្ងាត់ត្រូវបានដឹងដោយបុគ្គលណាម្នាក់។
- សូមកុំប្រើទូរស័ព្ទដៃ ដែលប្រើប្រាស់សេវាខេប៊ីប្រាសាក់ពាណិជ្ជករ ទៅភ្ជាប់ជាមួយសេវាអ៊ីនធឺណែតសាធារណៈ ឬ ប្រើរួមជាមួយអ្នកដទៃ ដើម្បីចៀសវាងពីការបន្លំលួចដោយ Hacker។
- មិនត្រូវភ្ជាប់ប្រព័ន្ធ ឬ បញ្ចូលកម្មវិធី ដែលមិនស្គាល់ក្នុងទូរស័ព្ទ ឡើយ។ ករណីបានភ្ជាប់ ត្រូវផ្ដាច់ ឬ លុបចេញ និងសម្អាតភ្លាមៗ ដើម្បីចៀសវាងការឆ្លងមេរោគ ឬ ការបន្លំលួចប្រាក់របស់លោក-លោកស្រី (Virus and/or Hacker)។
- ត្រូវដំឡើងសេវាខេប៊ីប្រាសាក់ពាណិជ្ជករ និងធ្វើបច្ចុប្បន្នភាពលើកម្មវិធីទូរស័ព្ទ ដោយផ្ទាល់ពី Play Store ឬ App Store ។
- សូមកុំទុកទូរស័ព្ទដៃ ដែលកំពុងបើកសេវាខេប៊ីប្រាសាក់ពាណិជ្ជករ ចោលនៅទីសាធារណៈ និងត្រូវ ចាក់សោទូរស័ព្ទ (Lock Phone) ភ្លាមៗករណីឈប់ប្រើប្រាស់។
- ករណីលោក-លោកស្រី លក់ ឬ ជួសជុល ឬ ផ្ទេរទូរស័ព្ទ ឱ្យអ្នកផ្សេង ត្រូវលុបសេវាខេប៊ីប្រាសាក់ពាណិជ្ជករ ឬ ព័ត៌មានពាក់ព័ន្ធផ្សេងៗចេញពីក្នុងទូរស័ព្ទដៃ ឱ្យបានរួចរាល់ជាមុន ។
- ករណីបាត់ទូរស័ព្ទ ឬ សង្ស័យមានអ្នកផ្សេងស្គាល់លេខសម្ងាត់ចូលប្រើប្រាស់ទូរស័ព្ទដៃ ត្រូវជូនដំណឹងមក ខេប៊ីប្រាសាក់ ជាបន្ទាន់តាមរយៈលេខ 023/086 999 911 ដើម្បីបង្ខាំងសេវាខេប៊ីប្រាសាក់ពាណិជ្ជករ ឬ ចាត់វិធានការផ្សេងៗតាមលក្ខណៈបច្ចេកទេស ដើម្បីទប់ស្កាត់ការបន្លំធ្វើប្រតិបត្តិការ។
- សុវត្ថិភាពលើលេខកូដសម្ងាត់
- សូមចងចាំលេខកូដសម្ងាត់ (PIN) របស់លោក-លោកស្រី ហើយកុំកត់ត្រាលើអ្វីមួយ ឬ ឱ្យអ្នកដទៃដឹង។
- សូមរក្សាលេខកូដសម្ងាត់ (PIN) ឬ លេខកូដ OTP និងព័ត៌មានផ្សេងៗរបស់លោក-លោកស្រីឱ្យមានសុវត្ថិភាព។ រាល់ការខូចខាតដែលកើតចេញពីការធ្វេសប្រហែសក្នុងការរក្សាព័ត៌មានសម្ងាត់ខាងលើ គឺជាការទទួលខុសត្រូវទាំងស្រុងរបស់លោក-លោកស្រី។
- សូមកុំផ្តល់ ឬ ផ្ញើលេខកូដសម្ងាត់(PIN) ឬ លេខកូដ OTP ឬ ព័ត៌មានផ្ទាល់ខ្លួនដល់នរណាម្នាក់ឡើយ ទោះដោយផ្ទាល់មាត់ ឬ តាមរយៈផ្ញើសារអេឡិចត្រូនិកអាចជា អ៊ីម៉ែល Facebook Messenger ឬ តេលេក្រាម(Telegram)… ជាដើម។
- សូមកុំប្រើ ថ្ងៃខែឆ្នាំកំណើត ឬ លេខទូរស័ព្ទ ឬ លេខគណនី ឬ លេខអត្តសញ្ញាណប័ណ្ណ ឬ លេខរៀងដែលងាយស្រួលចាំ ឬ ស្រួលស្មានដឹង (ឧ. 111111 ឬ 123456…) មកធ្វើជា លេខកូដសម្ងាត់ (PIN) ដើម្បីចូលប្រើប្រាស់សេវាខេប៊ីប្រាសាក់ពាណិជ្ជករ។
- ប្រសិនបើមានការកត់សម្គាល់ណាមួយដែលបង្ហាញថា ស្រោមសំបុត្រលេខកូដសម្ងាត់របស់លោក-លោកស្រីត្រូវគេហែកមើលនោះ សូមទាក់ទងមកសាខាខេប៊ីប្រាសាក់ ដែលនៅជិតលោក-លោកស្រីជាបន្ទាន់។
- ត្រូវធានាឱ្យច្បាស់ថា រាល់ពេល លោក-លោកស្រី បញ្ចូលលេខកូដសម្ងាត់ (PIN) ដើម្បីចូលប្រើប្រាស់សេវាខេប៊ីប្រាសាក់ពាណិជ្ជករ មិនត្រូវបានអ្នកដទៃឃ្លាំមើល ឬ ក៏មានមនុស្សនៅក្បែរអ្នកឡើយ។
- សូមធ្វើការផ្លាស់ប្តូរលេខកូដសម្ងាត់ (PIN) ឱ្យបានញឹកញាប់ និង/ឬ ក្នុងករណីសង្ស័យថា លេខកូដសម្ងាត់ (PIN) ត្រូវបានដឹងដោយអ្នកដទៃ។
- លោក-លោកស្រី គួរកំណត់លេខកូដសម្ងាត់ (PIN) ចូលប្រើប្រាស់សេវាខេប៊ីប្រាសាក់ពាណិជ្ជករ ឱ្យខុសពី លេខសម្ងាត់ (Password) បើកសោទូរស័ព្ទដៃរបស់ខ្លួន។
- ត្រូវជូនដំណឹងមក ខេប៊ីប្រាសាក់ ជាបន្ទាន់ប្រសិនបើ លោក-លោកស្រី ភ្លេចលេខកូដសម្ងាត់ (PIN) ឬ សង្ស័យអ្នកផ្សេងបានដឹង។
- សារបោកបញ្ឆោតតាមរយៈអ៊ីម៉ែល ឬ ទូរស័ព្ទ
- សូមប្រុងប្រយ័ត្នការបោកបញ្ឆោតយកព័ត៌មាន តាមរយៈទូរស័ព្ទ អ៊ីម៉ែល វេបសាយត៍ កម្មវិធីដែលលោតផ្ទាំងមក (pop-up window) ឬ សារ (SMS) ដែលជាល្បិច ឱ្យ លោក-លោកស្រី បញ្ចូលព័ត៌មានសំខាន់ៗ ដូចជា៖ លេខកូដសម្ងាត់ (PIN) ឬ លេខកូដ OTP ឬ លេខទូរស័ព្ទ (Phone) ឬ ថ្ងៃខែឆ្នាំកំណើត (Date of Birth) ឬ ព័ត៌មានផ្ទាល់ខ្លួនផ្សេងៗជាដើម។ល។
- ខេប៊ីប្រាសាក់ នឹងមិនស្នើសុំ លោក-លោកស្រី ឱ្យប្រាប់ពី លេខកូដសម្ងាត់ (PIN) និង/ឬ លេខកូដ OTP ដើម្បីចូលប្រើប្រាស់សេវាខេប៊ីប្រាសាក់ពាណិជ្ជករឡើយ ទោះបីជាសុំដោយផ្ទាល់មាត់ តាម រយៈទូរស័ព្ទ ឬ អ៊ីម៉ែល ឬ តាមមធ្យោបាយទំនាក់ទំនងណាមួយ។
- ប្រសិនបើ លោក-លោកស្រី ទទួលបានអ៊ីម៉ែល ឬ សារទូរស័ព្ទ ឬ ការហៅទូរស័ព្ទ ដែលស្នើសុំព័ត៌ មានខាងលើ សូមលុបចោល ឬ បដិសេធជាបន្ទាន់ និង/ឬ មិនត្រូវចុចលើតំណភ្ជាប់បណ្តាញ (Link) ឬ បើកឯកសារភ្ជាប់ណាមួយដែលមាននៅក្នុងអ៊ីម៉ែលនោះឡើយ។
- ប្រសិនបើ លោក-លោកស្រី មានចម្ងល់ ឬ ក៏មានមន្ទិលសង្ស័យលើវេបសាយត៍ ឬ អ៊ីម៉ែលណាមួយ សូមទាក់ទងមកយើងខ្ញុំតាមរយៈ info@kbprasacbank.com.kh ឬ ទូរស័ព្ទលេខ 023/086 999 911។
- សុវត្ថិភាពលើទូរស័ព្ទ
- សិទ្ធិ និងកាតព្វកិច្ចរបស់លោក-លោកស្រី
- ត្រូវរៀបចំទីតាំងឱ្យបានសមរម្យសម្រាប់ដាក់ខេអេចឃ្យូអរកូតខេប៊ីប្រាសាក់ ដើម្បីផ្តល់ភាពងាយស្រួល និងមានសុវត្ថិភាពដល់អ្នកទូទាត់នៅពេលធ្វើប្រតិបត្តិការទូទាត់ទំនិញ ឬ សេវាកម្មផ្សេងៗ។
- ត្រូវជួយសហការក្នុងការផ្សព្វផ្សាយជាសាធារណៈ ពីសេវាទូទាត់តាមរយៈសេវាខេប៊ីប្រាសាក់ពាណិជ្ជករ ឬ ខេអេចឃ្យូអរកូតរបស់ខេប៊ីប្រាសាក់ទៅដល់អតិថិជនរបស់ខ្លួន។
- លោក-លោកស្រី ត្រូវធានាថាគ្រប់ព័ត៌មានដែលបានផ្តល់មក ខេប៊ីប្រាសាក់ ជាព័ត៌មានត្រឹមត្រូវ និង ថ្មីបំផុត។ ករណី លោក-លោកស្រី ផ្តល់ព័ត៌មានមិនពិត ឬ ក្លែងក្លាយ នោះ លោក-លោកស្រី ត្រូវទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់។
- រាល់ប្រតិបត្តិការធ្វើឡើងតាមរយៈសេវាខេប៊ីប្រាសាក់ពាណិជ្ជករ ត្រូវអនុលោមត្រឹមត្រូវទៅតាម លក្ខខណ្ឌប្រើប្រាស់ ដែលបានព្រមព្រៀងជាមួយខេប៊ីប្រាសាក់ និងស្របតាមប្រភេទអាជីវកម្មពិតប្រាកដរបស់ខ្លួន។
- លោក-លោកស្រី ត្រូវធានាថា មិនបានលក់ផលិតផលក្លែងក្លាយ ឬ ក្លែងបន្លំទំនិញដល់អតិថិជន ដែលបានទូទាត់តាមរយៈសេវាខេប៊ីប្រាសាក់ពាណិជ្ជករ ឬ ខេអេចឃ្យូអរកូតខេប៊ីប្រាសាក់ឡើយ។ ករណីមានបណ្តឹងកើតឡើង លោក-លោកស្រី ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ទាំងស្រុង។
- ត្រូវរក្សាព័ត៌មាន និងឯកសារយោងផ្សេងៗ ពាក់ព័ន្ធនឹងប្រតិបត្តិការទូទាត់ជាការសម្ងាត់ លើកលែងតែមានការស្នើសុំពីខេប៊ីប្រាសាក់។
- មិនត្រូវប្រព្រឹត្ត ឬ សហការជាមួយជនទុច្ចរិតក្នុងការបំពាក់ឧបករណ៍ផ្សេងៗ ដើម្បីថតចម្លង (Skim) យកព័ត៌មានសំខាន់ៗរបស់សេវាខេប៊ីប្រាសាក់ពាណិជ្ជករ ឬ កម្មវិធីផ្សេងៗរបស់ខេប៊ីប្រាសាក់ឡើយ។
- លោក-លោកស្រីត្រូវធ្វើការត្រួតពិនិត្យកម្រៃសេវា និងព័ត៌មាននៃការទូទាត់ឱ្យបានត្រឹមត្រូវមុននឹងបញ្ជាការទូទាត់ត្រឡប់នៅក្នុងសេវាខេប៊ីប្រាសាក់ពាណិជ្ជករ។ រាល់ការបញ្ជាការទូទាត់ត្រឡប់ខុស ឬ លើស ឬ ខ្វះ ជាដើម ជាការទទួលខុសត្រូវទាំងស្រុងរបស់លោក-លោកស្រី។
- លោក-លោកស្រី យល់ព្រមទូទាត់សងមកខេប៊ីប្រាសាក់ នូវចំនួនទឹកប្រាក់តាមទំហំខូចខាត និងរាល់ការចំណាយដែលកើតឡើងដោយការមិនគោរពច្បាប់ ឬ មិនបានគោរពតាមលក្ខខណ្ឌប្រើប្រាស់នេះ ឬ លក្ខខណ្ឌប្រើប្រាស់ទូទៅនៃផលិតផល និងសេវាកម្មរបស់ខេប៊ីប្រាសាក់។
- លោក-លោកស្រី ត្រូវទទួលខុសត្រូវលើការប្រើប្រាស់សេវាខេប៊ីប្រាសាក់ពាណិជ្ជករ។ រាល់ការបាត់បង់ទឹកប្រាក់ក្នុងគណនី ដែលប្រព្រឹត្តដោយចេតនា ឬ អចេតនា ឬ ដោយការធ្វេសប្រហែស ឬ ដោយការសាកល្បងធ្វើប្រតិបតិ្តការផ្សេងៗ ការលុកលុយរុករក ការកែបន្លំទិន្នន័យ ការលួចបន្លំដោយផ្ទាល់ ឬ ដោយប្រយោលតែម្នាក់ឯង ឬ ដោយមានការចូលរួមពីអ្នកដទៃ លោក-លោកស្រី ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
- លោក-លោកស្រី យល់ព្រមដោយឥតលក្ខខណ្ឌក្នុងការទូទាត់សំណងមក ខេប៊ីប្រាសាក់ ករណីមានការប្តឹងតវ៉ា ការទាមទារ ការទទួលខុសត្រូវ ការខាតបង់ ឬ ការចំណាយផ្សេងៗ ដែលខេប៊ីប្រាសាក់ទទួលរងទាក់ទងនឹងប្រតិបត្តិការតាមសេវាខេប៊ីប្រាសាក់ពាណិជ្ជករ ដោយការអនុវត្តបំពានរបស់ លោក-លោកស្រី លើលក្ខខណ្ឌនៃការប្រើប្រាស់សេវាកម្មនេះ រួមទាំងការខកខានមិនបានចាត់វិធានការទប់ស្កាត់ ការធើ្វប្រតិបត្តិការដោយគ្មានការអនុញ្ញាត ឬ ប្រតិបត្តិការកែ្លងបន្លំ។ល។
- លោក-លោកស្រី ត្រូវធានាពីការរក្សាសុវត្ថិភាពទូរស័ព្ទ និងព័ត៌មានសម្ងាត់ ដើម្បីចូលប្រើប្រាស់សេវាខេប៊ីប្រាសាក់ពាណិជ្ជករ ដូចជាលេខកូដសម្ងាត់ និងព័ត៌មានផ្ទាល់ខ្លួន។ល។
- លោក-លោកស្រី ត្រូវធានាថាបានដំឡើង ឬ ធ្វើបច្ចុប្បន្នភាព កម្មវិធីខេប៊ីប្រាសាក់ពាណិជ្ជករ (KB PRASAC Merchant App) ដោយផ្ទាល់ពី Play Store ឬ App Store និងធានាថាបានប្រើប្រាស់សេវាខេប៊ីប្រាសាក់ពាណិជ្ជករ ជំនាន់ថ្មីបំផុត ដែលបានដាក់ឱ្យប្រើប្រាស់ ឬ ធ្វើបច្ចុប្បន្នភាពពីខេប៊ីប្រាសាក់។
- លោក-លោកស្រី ត្រូវជូនដំណឹងមក ខេប៊ីប្រាសាក់ ជាលាយលក្ខណ៍អក្សរឱ្យបានទាន់ពេលវេលា ក្នុងករណីមានការផ្លាស់ប្តូរលេខទូរស័ព្ទ អ៊ីម៉ែល និង/ឬព័ត៌មានផ្ទាល់ខ្លួនផ្សេងៗ ដែលបានផ្តល់មក ខេប៊ីប្រាសាក់។ រាល់ការខាតបង់ ឬ ការពន្យារពេលផ្សេងៗដែលអាចកើតមកពីការខកខានមិនបានជូនដំណឹងមក ខេប៊ីប្រាសាក់ ជាការទទួលខុសត្រូវទាំងស្រុងរបស់ លោក-លោកស្រី។
- លោក-លោកស្រី មិនត្រូវធ្វើប្រតិបត្តិការណាមួយដែលខុសច្បាប់ ឬ សកម្មភាពអាជីវកម្មណាមួយ ដែលត្រូវបានហាមឃាត់តាមរយៈសេវាខេប៊ីប្រាសាក់ពាណិជ្ជករ ឡើយ។
- លោក-លោកស្រី មានសិទ្ធិក្នុងការផ្ទៀងផ្ទាត់ព័ត៌មាននៅក្នុងរបាយការណ៍គណនីរបស់ខ្លួន និងសាកសួរមកខេប៊ីប្រាសាក់ ក្នុងករណីមានភាពមិនប្រក្រតីណាមួយកើតឡើង។
- ការគ្រប់គ្រងហាង លោក-លោកស្រី អាចបង្កើតហាងបានច្រើនកន្លែង ដោយអាចបន្ថែម ឬ បិទហាងបានតាមការចាំបាច់។ អនុញ្ញាតឱ្យអ្នកគិតលុយ ចូលប្រើប្រាស់សេវាខេប៊ីប្រាសាក់ពាណិជ្ជករបាន តាមរយៈការណែនាំពីលោក-លោកស្រី នឹងអាចត្រួតពិនិត្យការលក់នៅតាមហាង ឬ បញ្ជរគិតលុយនីមួយៗ។
- ក្នុងករណី លោក-លោកស្រី មានបញ្ហាផ្សេងៗពាក់ព័ន្ធនឹងការប្រើប្រាស់សេវាខេប៊ីប្រាសាក់ពាណិជ្ជករ លោក-លោកស្រី ត្រូវជូនដំណឹងជាបន្ទាន់មក ខេប៊ីប្រាសាក់ តាមរយៈទូរស័ព្ទ 023/086 999 911។
- លោក-លោកស្រី ត្រូវធានាថា រាល់បុគ្គលិកដែលលោក-លោកស្រីបានចាត់តាំងក្នុងការប្រើប្រាស់សេវាខេប៊ីប្រាសាក់ពាណិជ្ជករ ជាបុគ្គលស្របច្បាប់ និងមានសិទ្ធិពេញលេញក្នុងការប្រើប្រាស់សេវាខេប៊ីប្រាសាក់ពាណិជ្ជករ។
- លោក-លោកស្រី ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគ្រប់ចំណុចនៅលើ លក្ខខណ្ឌនៃការប្រើប្រាស់សេវាខេប៊ីប្រាសាក់ពាណិជ្ជករ នេះ។
- សិទ្ធិ និងកាតព្វកិច្ចរបស់ខេប៊ីប្រាសាក់
- ខេប៊ីប្រាសាក់ មានសិទ្ធិផ្ទៀងផ្ទាត់ព័ត៌មានរបស់ លោក-លោកស្រី និងសម្រេចក្នុងការផ្តល់ជូននូវសេវាពាណិជ្ជករដល់ លោក-លោកស្រី។
- ខេប៊ីប្រាសាក់ នឹងអនុវត្តតាមការបញ្ជាលើប្រតិបត្តិការនៃការទទួលការទូទាត់តាមរយៈសេវាខេប៊ីប្រាសាក់ពាណិជ្ជកររបស់លោក-លោកស្រី ប៉ុន្តែខេប៊ីប្រាសាក់ មិនទទួលខុសត្រូវ ក្នុងករណីដែល លោក-លោកស្រី បានបញ្ចូលព័ត៌មាន ឬ លេខគណនីខុស ឬ កំណត់សមតុល្យលើស ឬ ខ្វះ ជាដើម។
- ខេប៊ីប្រាសាក់ មានសិទ្ធិសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងការស៊ើបអង្កេត បង្ខាំង ឬ បញ្ឈប់ការប្រើប្រាស់សេវាខេប៊ីប្រាសាក់ពាណិជ្ជករ របស់ លោក-លោកស្រី ដោយយោងលើច្បាប់/បទបញ្ញត្តិ ឬ ដីកាពីតុលាការ។
- ខេប៊ីប្រាសាក់ នឹងរក្សាការសម្ងាត់នូវរាល់ព័ត៌មានរបស់ លោក-លោកស្រី លើកលែងមានការយល់ព្រមពី លោក-លោកស្រី ឬ ច្បាប់តម្រូវ ឬ មានដីកាពីតុលាការបង្គាប់ឱ្យបង្ហាញព័ត៌មានសម្ងាត់ទាំងនោះ។
- ខេប៊ីប្រាសាក់ រក្សាសិទ្ធិក្នុងការកែប្រែ ឬ អនុវត្តការយកកម្រៃសេវាប្រចំាឆ្នាំ/ប្រចាំខែ និង/ឬ កម្រៃសេវាពាក់ព័ន្ធលើការប្រើប្រាស់ និង/ឬ ប្រតិបត្តិការតាមរយៈសេវាខេប៊ីប្រាសាក់ពាណិជ្ជករ អាស្រ័យលើលក្ខខណ្ខ និងស្ថានភាពអាជីវកម្មជាក់ស្តែង។
- ខេប៊ីប្រាសាក់ រក្សាសិទ្ធិក្នុងការធ្វើបច្ចុប្បន្នភាពជាប្រចាំលើសេវាខេប៊ីប្រាសាក់ពាណិជ្ជករ ទៅជំនាន់ថ្មីៗ ដោយ ខេប៊ីប្រាសាក់ អាចនឹង៖
- ដាក់បន្ថែមនូវមុខងារប្រតិបត្តិការថ្មីៗ ដោយយោងទៅតាមនិន្នាការទីផ្សារ និង/ឬ ការប្រែប្រួលបច្ចេកវិទ្យា ឬ
- លុប ឬ ផ្អាកជាបណ្តោះអាសន្នលើមុខងារណាមួយ ប្រសិនបើមានបញ្ហាបច្ចេកទេសណាមួយកើតឡើងដែលអាចមានផលប៉ះពាល់ដល់ប្រព័ន្ធធនាគារ ឬ ក្នុងគោលបំណងថែទាំប្រព័ន្ធ ឬ ផ្សេងៗ។
- នៅក្នុងដំណាក់កាលណាមួយ ខេប៊ីប្រាសាក់ អាចនឹងជំរុញឱ្យ លោក-លោកស្រី ធ្វើបច្ចុប្បន្នភាពសេវាខេប៊ីប្រាសាក់ពាណិជ្ជករ មកជំនាន់ថ្មីចុងក្រោយបង្អស់ (Update Last Version) ដើម្បីបង្កើនសុវត្ថិភាព និងភាពដូចគ្នាលើការប្រើប្រាស់សេវាខេប៊ីប្រាសាក់ពាណិជ្ជករ។
- ប្រសិនបើ សេវាខេប៊ីប្រាសាក់ពាណិជ្ជករ របស់លោក-លោកស្រី មិនអាចប្រើប្រាស់បានដោយករណីប្រធានសក្តិ ខេប៊ីប្រាសាក់ នឹងជួយដល់ លោក-លោកស្រី ក្នុងការរកដំណោះស្រាយ ឬ ផ្តល់ជំនួយការចាំបាច់ណាមួយយោងលើហេតុផលជាក់ស្តែង ប៉ុន្តែខេប៊ីប្រាសាក់មិនទទួលខុសត្រូវទៅលើហេតុការណ៍ទាំងនោះទេ។
- ខេប៊ីប្រាសាក់រក្សាសិទ្ធិក្នុងការផ្អាកប្រតិបត្តិការពេលមានបញ្ហាផ្សេងៗ និងពេលមានការចាំបាច់ជាដើម។
- ខេប៊ីប្រាសាក់ ផ្តល់លេខទូរស័ព្ទសម្រាប់បម្រើសេវាប្រឹក្សាអំពីសេវាកម្ម និងការរាយការណ៍ពីការភ្លេចលេខសម្ងាត់ ឬ បញ្ហាផ្សេងៗដែលកើតមាន តាមរយៈលេខ 023/086 999 911។
- ការកែប្រែកម្រៃសេវា ទំហំកំណត់ លក្ខខណ្ឌផ្សេងៗ និងការជូនដំណឹង
- ខេប៊ីប្រាសាក់ រក្សាសិទ្ធិក្នុងការកែប្រែកម្រៃសេវា ទំហំកំណត់ និង/ឬ លក្ខខណ្ឌផ្សេងៗដែលត្រូវអនុវត្តចំពោះការប្រើប្រាស់សេវាខេប៊ីប្រាសាក់ពាណិជ្ជករ របស់ លោក-លោកស្រី ដោយ ខេប៊ីប្រាសាក់ នឹងធ្វើការជូនដំណឹងទៅអតិថិជនឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវនៃច្បាប់។
- ក្នុងរយៈពេលនៃការជូនដំណឹងខាងលើ ករណីមិនមានការតវ៉ាពី លោក-លោកស្រី ត្រូវសន្មតថា លោក-លោកស្រីបានយល់ព្រម និងទទួលយកការកែប្រែទាំងនោះមកអនុវត្តភ្លាមៗបន្ទាប់ពីការកែប្រែចូលជាធរមានដែលត្រូវបានផ្សព្វផ្សាយតាមរយៈមធ្យោបាយណាមួយខាងក្រោម៖
- សាខាខេប៊ីប្រាសាក់ និង/ឬ
- វេបសាយត៍ និង/ឬ បណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ ខេប៊ីប្រាសាក់ និង/ឬ
- ការផ្ញើសារ និង/ឬ អ៊ីម៉ែលទៅកាន់ លោក-លោកស្រី
- ការផ្សព្វផ្សាយនៅលើទំព័រការសែត ទស្សនាវដ្តី សេវាខេប៊ីប្រាសាក់ពាណិជ្ជករ ឬ មធ្យោបាយផ្សេងៗ ដែលខេប៊ីប្រាសាក់ បានជ្រើសរើស។ល។
- អតិថិជនត្រូវបានសន្មតថាបានទទួលការជូនដំណឹងស្តីពីការកែប្រែខាងលើភ្លាមៗ បន្ទាប់ពីខេប៊ីប្រាសាក់បានធ្វើការចុះផ្សាយពីការកែប្រែព័ត៌មាននានារបស់ខ្លួនតាមរយៈមធ្យោបាយណាមួយក្នុងចំណោមមធ្យោបាយខាងលើ។
- ការទប់ស្កាត់ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម
អនុលោមតាមបទប្បញ្ញត្តិទាំងឡាយនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ខេប៊ីប្រាសាក់ អាចនឹងពន្យារពេល ឬ មិនធ្វើប្រតិបត្តិការជូន លោក-លោកស្រី បាន ប្រសិនបើ ខេប៊ីប្រាសាក់ មានការជឿជាក់ដោយផ្អែកលើមូលហេតុដូចខាងក្រោម៖- ខេប៊ីប្រាសាក់ មានការសង្ស័យចំពោះប្រភពដើមនៃប្រាក់បញ្ញើនោះ
- ប្រតិបត្តិការ ឬ គណនីនោះមានទំនាក់ទំនង ឬ ពាក់ព័ន្ធដោយផ្ទាល់ ឬ ដោយប្រយោលជាមួយនឹងសកម្មភាពល្មើសច្បាប់ណាមួយក្នុងព្រះរាជាណាចក្រកម្ពុជា ឬ ច្បាប់អន្តរជាតិ
- មានការបង្គាប់បញ្ជាពីតុលាការ ឬ ធនាគារជាតិ នៃ កម្ពុជា។ល។
- ច្បាប់ និងការដោះស្រាយវិវាទ
- លក្ខខណ្ឌប្រើប្រាស់នេះ ត្រូវបានគ្រប់គ្រង និងបកស្រាយដោយយោងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
- ករណីមានវិវាទកើតឡើង ភាគីទាំងពីរត្រូវដោះស្រាយដោយសន្តិវិធី។ ករណីវិវាទមិនអាចដោះស្រាយបានដោយសន្តិវិធី ឬ ក្រៅប្រព័ន្ធតុលាការ នោះវិវាទត្រូវដោះស្រាយទៅតាមប្រព័ន្ធតុលាការដោយយោងទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
- លក្ខខណ្ឌផ្សេងៗដែលមិនមានចែងនៅក្នុង “លក្ខខណ្ឌប្រើប្រាស់” នេះ ត្រូវអនុវត្តតាមគោលការណ៍របស់ខេប៊ីប្រាសាក់ និង/ឬ ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
- វិភាគភាព
ប្រសិនបើប្រការណាមួយនៃលក្ខខណ្ឌប្រើប្រាស់នេះ មិនអាចអនុវត្តបាន ឬ គ្មានសុពលភាពតាមផ្លូវច្បាប់ ប្រការទាំងនោះនឹងអស់សុពលភាពត្រឹមកម្រិតដែលប្រការនោះមិនអាចអនុវត្តបាន ឬ អសុពលភាពនៃប្រការនោះតែប៉ុណ្ណោះ ចំណែកប្រការផ្សេងៗទៀតនៃលក្ខខណ្ឌប្រើប្រាស់នេះនៅតែបន្តមានសុពលភាពអនុវត្តដដែល។ - ភាសា
លក្ខខណ្ឌប្រើប្រាស់នេះ ត្រូវបានធ្វើឡើងជាភាសាខ្មែរ និងអង់គ្លេស។ ករណីមានចំណុចណាមួយរវាងអត្ថបទទាំងពីរមានន័យមិនស្រប ឬ មិនស៊ីគ្នា នោះអត្ថបទជាភាសារខ្មែរចាត់ទុកជាផ្លូវការ៕
- លក្ខខណ្ឌទូទៅ
- លក្ខខណ្ឌនៃការបើក និងបិទគណនីបញ្ញើមានកាលកំណត់តាមរយៈសេវាខេប៊ីប្រាសាក់ខបភើរេត ហៅកាត់ថា “លក្ខខណ្ឌ” គឺជាកិច្ចព្រមព្រៀងរវាង លោក-លោកស្រី ជាមួយ ធនាគារ ខេប៊ីប្រាសាក់ ម.ក ហៅកាត់ថា “ខេប៊ីប្រាសាក់” ក្នុងការប្រើប្រាស់សេវាកម្មនេះជាមួយខេប៊ីប្រាសាក់។
- លោក-លោកស្រី ត្រូវអានលក្ខខណ្ឌទូទៅនេះដោយប្រុងប្រយ័ត្ន មុននឹងចុច “យល់ព្រម” ដើម្បីបន្តលើការបើក និង បិទគណនីបញ្ញើមានកាលកំណត់ តាមរយៈសេវាខេប៊ីប្រាសាក់ខបភើរេត។
- នៅពេល លោក-លោកស្រី បានចុច “យល់ព្រម” មានន័យថា លោក-លោកស្រី បានអាន បានយល់ និងព្រមអនុវត្តនូវគ្រប់លក្ខខណ្ឌដែលបានចែងនៅក្នុងកិច្ចព្រមព្រៀងនេះ និងទទួលខុសត្រូវលើការប្រើប្រាស់គណនីបញ្ញើមានកាលកំណត់រួមមាន ការបើក ការកែប្រែ និងការបិទគណនីបញ្ញើមានកាលកំណត់តាមរយៈសេវាខេប៊ីប្រាសាក់ខបភើរេត
- និយមន័យនៃពាក្យគន្លឹះ
- ពាក្យ “លោក-លោកស្រី”
សំដៅដល់ ម្ចាស់គណនី ឬ អ្នកមានសិទ្ធិក្នុងគណនី ដែលប្រើប្រាស់គណនីបញ្ញើមានកាលកំណត់តាមរយៈសេវាខេប៊ីប្រាសាក់ខបភើរេត។ - សេវាខេប៊ីប្រាសាក់ខបភើរេត
សំដៅលើ សេវាមួយប្រភេទដែលអនុញ្ញាតឱ្យ លោក-លោកស្រី អាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ លើគណនីរបស់ខ្លួនបានដោយសុវត្ថិភាពនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា (24/7) តាមរយៈ ខេប៊ីប្រាសាក់ខបភើរេតវេប (Internet Browser)។ - គណនីបញ្ញើមានកាលកំណត់
គឺជាគណនីប្រាក់បញ្ញើសន្សំ ដែលមានរយៈពេលជាក់លាក់ក្នុងការដាក់ប្រាក់បញ្ញើ ហើយគណនីនេះទទួលបានអត្រាការប្រាក់ខ្ពស់ទៅតាមរយៈពេលដាក់ប្រាក់បញ្ញើនីមួយៗ។ - គណនីប្រភព
គឺជាគណនីគោល សម្រាប់ការដកប្រាក់ដើមនៅពេលបើកគណនី ឬ ទូទាត់ការប្រាក់ និងប្រាក់ដើមចូលវិញនៅពេលបិទគណនីបញ្ញើមានកាលកំណត់ ឬ ទទួលការប្រាក់ប្រចាំខែជាដើម។ សម្រាប់ការបើក ឬ បិទគណនី ឬ ធ្វើប្រតិបត្តិការផ្សេងៗនៅលើគណនីបញ្ញើមានកាលកំណត់ នៅតាមបញ្ជរបេឡា គឺត្រូវគោរពទៅតាម គំរូហត្ថលេខា និងលក្ខខណ្ឌចុះហត្ថលេខា នៃ គណនីប្រភព ជាគោល។ - របាយការណ៍គណនី
សំដៅលើកំណត់ត្រានៃប្រតិបត្តិការចេញ ឬ ចូលទំាងឡាយនៅក្នុងគណនី។ - លក្ខខណ្ឌបន្តតែប្រាក់ដើម
នៅពេលដល់កាលកំណត់នៃគណនីបញ្ញើមានកាលកំណត់ ការប្រាក់នឹងផ្ទេរចូលទៅក្នុងគណនីប្រភព ហើយប្រាក់ដើមនឹងបន្តទៅវគ្គបន្ទាប់ដោយស្វ័យប្រវត្តិ។ - លក្ខខណ្ឌបន្តទាំងប្រាក់ដើម និងការប្រាក់
នៅពេលដល់កាលកំណត់នៃគណនីបញ្ញើមានកាលកំណត់ ប្រាក់ដើម និងការប្រាក់ ត្រូវបានបង្គរជាប្រាក់ដើម ហើយបន្តទៅវគ្គបន្ទាប់ដោយស្វ័យប្រវត្តិ។ - លក្ខខណ្ឌមិនបន្តគណនី
នៅពេលគណនីដល់កាលកំណត់ គណនីបញ្ញើមានកាលកំណត់នឹងត្រូវបានបិទដោយស្វ័យប្រវត្តិ ហើយប្រាក់ដើម និងការប្រាក់ នឹងត្រូវផ្ទេរចូលទៅក្នុងគណនីប្រភពដោយស្វ័យប្រវត្តិ។ - លក្ខខណ្ឌបើកគណនីបញ្ញើមានកាលកំណត់
លោក-លោកស្រី ត្រូវបញ្ចូលព័ត៌មាន និងជ្រើសរើសលក្ខខណ្ឌសម្រាប់ការបើកគណនីបញ្ញើមានកាលកំណត់ឱ្យបានត្រឹមត្រូវ និងគ្រប់គ្រាន់ទៅតាមលក្ខខណ្ឌដូចខាងក្រោម៖- ម៉ោងប្រតិបត្តិការ
លោក-លោកស្រី អាចបើកគណនីបញ្ញើមានកាលកំណត់តាមរយៈសេវាខេប៊ីប្រាសាក់ខបភើរេត បានគ្រប់ពេលវេលា (24/7) និងគ្រប់ទីកន្លែង លើកលែងតែមានការជូនដំណឹង ស្តីពីការផ្អាកជាបណ្តោះអាសន្នពីខេប៊ីប្រាសាក់។ - លក្ខខណ្ឌតម្រូវនៃគណនីប្រភព
- ដើម្បីបើកគណនីបញ្ញើមានកាលកំណត់បាន លោក-លោកស្រី ត្រូវជ្រើសរើស គណនីប្រភព ដែលជាគណនីប្រាក់បញ្ញើសន្សំ ភ្ជាប់នឹងសេវាខេប៊ីប្រាសាក់ខបភើរេត ជាមួយកម្រិតសិទ្ធិប្រើប្រាស់គណនី “ពេញលេញ/Full Access” ដែលអនុញ្ញាតឱ្យ លោក-លោកស្រី អាចធ្វើប្រតិបត្តិការគណនីបានគ្រប់ប្រភេទ។
- គណនីប្រភព អាចជា គណនីសន្សំ ឬ គណនីចម្រើនគ្មានកាលកំណត់ ឬ គណនីចម្រើនតាមលំដាប់ ឬ គណនីចរន្ត ឬ គណនីចរន្តព្រីមៀម ឬ គណនីឌីជីថល ឬ គណនីសន្សំពាណិជ្ជករ។ល។
- គណនីប្រភព មិនត្រូវបានអនុញ្ញាតឱ្យស្នើសុំបិទឡើយ ប្រសិនបើគណនីនេះមានភ្ជាប់គណនីបញ្ញើមានកាលកំណត់ដែលកំពុងនៅដំណើរការ។
- លោក-លោកស្រី យល់ព្រម និងអនុញ្ញាតឱ្យ ខេប៊ីប្រាសាក់ យក គំរូហត្ថលេខា និងលក្ខខណ្ឌចុះហត្ថលេខា នៃគណនីប្រភព ជាគោល ដើម្បីធ្វើការផ្ទៀងផ្ទាត់ពីភាពជាម្ចាស់គណនី ករណីមានការស្នើសុំបិទគណនីបញ្ញើមានកាលកំណត់ ឬ ធ្វើប្រតិបត្តិការពាក់ព័ន្ធផ្សេងៗនៅតាមបញ្ជរបេឡា (អាចជាការស្នើសុំលិខិតបញ្ជាក់សមតុល្យគណនី ឬ របាយការណ៍គណនី។ល។)។
- ករណីគណនីប្រភព គឺជាគណនីរួម ឬ គណនីនីតិបុគ្គល ដែលមានអ្នកមានសិទ្ធិក្នុងគណនី ចាប់ពី 02 (ពីរ) នាក់ឡើងទៅ នោះ លោក-លោកស្រី ត្រូវទទួលស្គាល់ និងយល់ព្រមថាសមាជិកផ្សេងទៀតក្នុងគណនីរបស់ លោក-លោកស្រី មានសិទ្ធិក្នុងការស្នើសុំបិទគណនីបញ្ញើមានកាលកំណត់ ឬ ធ្វើប្រតិបត្តិការពាក់ព័ន្ធផ្សេងៗបាន ដោយគោរពទៅតាម គំរូហត្ថលេខា និង លក្ខខណ្ឌចុះហត្ថលេខា នៃគណនីប្រភព។
- រូបិយប័ណ្ណ
- លោក-លោកស្រី អាចជ្រើសរើសការបើកគណនីបញ្ញើមានកាលកំណត់ជាមួយរូបិយប័ណ្ណចំនួន 02 (ពីរ) ប្រភេទ រួមមាន៖
- គណនីប្រាក់រៀល (KHR) និង
- គណនីប្រាក់ដុល្លារអាមេរិក (USD)
- ប្រភេទរូបិយប័ណ្ណនឹងត្រូវបានកំណត់ដោយផ្អែកទៅតាមប្រភេទរូបិយប័ណ្ណនៃគណនីប្រភព។ ដូច្នេះ លោក-លោកស្រី មិនអាចជ្រើសរើសប្រភេទរូបិយប័ណ្ណខុសពីរូបិយប័ណ្ណនៃគណនីប្រភពបានឡើយ។
- លោក-លោកស្រី អាចជ្រើសរើសការបើកគណនីបញ្ញើមានកាលកំណត់ជាមួយរូបិយប័ណ្ណចំនួន 02 (ពីរ) ប្រភេទ រួមមាន៖
- ទំហំទឹកប្រាក់ដាក់បញ្ញើ និងចំនួនគណនី
- ទំហំទឹកប្រាក់បញ្ញើអប្បបរមា សម្រាប់ការបើកគណនីបញ្ញើមានកាលកំណត់ គឺចាប់ពីចំនួន 200,000 រៀល ឬ 50 ដុល្លារអាមេរិក និងមិនកំណត់សម្រាប់អតិថិជនម្នាក់។
- មិនមានការកំណត់ទៅលើចំនួនគណនីបញ្ញើមានកាលកំណត់ ដែលត្រូវបានបើកដោយលោក-លោកស្រី តាមរយៈសេវាខេប៊ីប្រាសាក់ខបភើរេត ឡើយ។
- រយៈពេលដាក់ប្រាក់បញ្ញើ
លោក-លោកស្រី អាចជ្រើសរើសរយៈពេលដាក់ប្រាក់បញ្ញើចាប់ពី 01 ខែ រហូតដល់ 60 ខែ ទៅតាមតម្រូវការ និងការបង្វិលសាច់ប្រាក់ជាក់ស្តែង។ - អត្រាការប្រាក់
- លោក-លោកស្រី នឹងទទួលបានអត្រាការប្រាក់ទៅតាមជម្រើសនៃរយៈពេលដាក់ប្រាក់បញ្ញើនីមួយៗដែលបានជ្រើសរើស។
- ការប្រាក់នឹងត្រូវបានបង្គរជាប្រចាំថ្ងៃ និងទូទាត់ចូលទៅក្នុងគណនីប្រភពរបស់លោក-លោកស្រី ជាប្រចាំខែ ឬ នៅចុងគ្រា (ដល់កាលកំណត់) ទៅតាមប្រភេទគណនីបញ្ញើមានកាលកំណត់ដែលលោក-លោកស្រី បានជ្រើសរើស ។
- លោក-លោកស្រីអាចស្វែងរកព័ត៌មានអំពីអត្រាការប្រាក់នៃគណនីបញ្ញើមានកាលកំណត់បាននៅពេលបើកគណនីតាមរយៈសេវាខេប៊ីប្រាសាក់ខបភើរេត ឬ តាមរយៈវេបសាយត៍ផ្លូវការរបស់ខេប៊ីប្រាសាក់ ឬ សាខាខេប៊ីប្រាសាក់ ណាមួយដែលនៅជិត លោក-លោកស្រី បំផុត។
- ពន្ធកាត់ទុក (ពន្ធលើការប្រាក់)
- លោក-លោកស្រី ទទួលស្គាល់ថារាល់ការប្រាក់ដែលទទួលបានពីការដាក់ប្រាក់បញ្ញើសន្សំនឹងត្រូវជាប់កាតព្វកិច្ចពន្ធកាត់ទុក ឬ ពន្ធផ្សេងៗតាមច្បាប់ ឬ លិខិតបទដ្ឋានគតិយុត្តិជាធរមាន។
- លោក-លោកស្រី ទទួលស្គាល់ថា ពន្ធកាត់ទុក ជាបន្ទុករបស់ លោក-លោកស្រី និងយល់ព្រមឱ្យ ខេប៊ីប្រាសាក់ ធ្វើការទូទាត់ ពន្ធកាត់ទុក ចេញពីគណនីបញ្ញើមានកាលកំណត់របស់ លោក-លោកស្រី ដោយស្វ័យប្រវត្តិនៅរាល់ពេលដែល ខេប៊ីប្រាសាក់ បានបញ្ចូលការប្រាក់ទៅក្នុងគណនីនីមួយៗរបស់លោក-លោកស្រី។
- អត្រាពន្ធកាត់ទុកត្រូវបានកំណត់ ទៅតាមអត្រាពន្ធ ដូចខាងក្រោម៖
- 6% សម្រាប់និវាសនជន ឬ
- 14% សម្រាប់អនិវាសនជន
- ប្រភេទគណនីបញ្ញើមានកាលកំណត់
លោក-លោកស្រី អាចជ្រើសរើសបើកគណនីបញ្ញើមានកាលកំណត់ ចំនួន 02 (ពីរ) ប្រភេទរួមមាន៖- គណនីបញ្ញើមានកាលកំណត់-ចម្រើនការប្រាក់ប្រចាំខែ៖ ជាប្រភេទគណនីដែលលោក-លោកស្រី នឹងទទួលបានការប្រាក់ជាប្រចាំខែ ដែលការប្រាក់នឹងបញ្ចូលដោយស្វ័យប្រវត្តិទៅក្នុងគណនីប្រភព។
- គណនីបញ្ញើមានកាលកំណត់-ចម្រើនការប្រាក់ចុងគ្រា៖ លោក-លោកស្រី នឹងទទួលបានការប្រាក់នៅពេលគណនីដល់កាលកំណត់ ហើយការប្រាក់នឹងបញ្ចូលទៅក្នុងគណនីប្រភព ឬ បង្គរជាប្រាក់ដើម អាស្រ័យទៅលើការជ្រើសរើស លក្ខខណ្ឌបន្តគណនីបញ្ញើមានកាលកំណត់។
- លក្ខខណ្ឌបន្តគណនីបញ្ញើមានកាលកំណត់
- នៅពេលបើកគណនី លោក-លោកស្រី អាចជ្រើសរើសលក្ខខណ្ឌបន្តគណនីបញ្ញើមានកាលកំណត់ ទៅតាមជម្រើសដូចខាងក្រោម៖
- បន្តប្រាក់ដើម និងការប្រាក់ (Rollover Principle and Interest)
- បន្តតែប្រាក់ដើម (Rollover Principle only)
- មិនបន្តគណនី (Close on Maturity)
- ករណីលោក-លោកស្រី ជ្រើសរើសលក្ខខណ្ឌបន្តគណនីដោយស្វ័យប្រវត្តិ (បន្តប្រាក់ដើម និងការប្រាក់ ឬ បន្តតែប្រាក់ដើម) ប្រសិនបើពុំមានការស្នើសុំផ្លាស់ប្តូរលក្ខខណ្ឌផ្សេងៗនៅពេលគណនីដល់កាលកំណត់ នោះមានន័យថា លោក-លោកស្រី យល់ព្រមបន្តគណនីបញ្ញើមានកាលកំណត់ទៅវគ្គបន្ទាប់ ទៅតាមរយៈពេល និងលក្ខខណ្ឌដាក់ប្រាក់បញ្ញើដូចមុន ហើយព្រមទទួលយកអត្រាការប្រាក់ស្តង់ដារដែល ខេប៊ីប្រាសាក់ កំពុងមានជាធរមាន។
- ករណី លោក-លោកស្រី ជ្រើសរើសប្រភេទ “គណនីបញ្ញើមានកាលកំណត់-ចម្រើនការប្រាក់ចុងគ្រា” នោះ លោក-លោកស្រី អាចជ្រើសរើសលក្ខខណ្ឌបន្ត ឬ មិនបន្តគណនីណាមួយក្នុងចំណោមលក្ខខណ្ឌបន្តទាំង 03 (បី) ដូចបញ្ជាក់ក្នុងចំណុច “លក្ខខណ្ឌបន្តគណនីបញ្ញើមានកាលកំណត់” ខាងលើ។
- ករណីលោក-លោកស្រី ជ្រើសរើសប្រភេទ “គណនីបញ្ញើមានកាលកំណត់-ចម្រើនការប្រាក់ប្រចាំខែ” នោះលោក-លោកស្រី អាចជ្រើសរើសលក្ខខណ្ឌបន្តគណនីបានតែ 02 (ពីរ) ជម្រើសប៉ុណ្ណោះ គឺបន្តតែប្រាក់ដើម (Rollover Principle only) ឬ មិនបន្តគណនី (Close on Maturity)។ ករណីនេះ លោក-លោកស្រី មិនអាចជ្រើសរើសលក្ខខណ្ឌ បន្តប្រាក់ដើម និង ការប្រាក់ បានឡើយ ពីព្រោះការប្រាក់ត្រូវបានបញ្ចូលទៅក្នុងគណនីប្រភពជាប្រចាំខែរួចរាល់។
- នៅពេលបើកគណនី លោក-លោកស្រី អាចជ្រើសរើសលក្ខខណ្ឌបន្តគណនីបញ្ញើមានកាលកំណត់ ទៅតាមជម្រើសដូចខាងក្រោម៖
- ការផ្លាស់ប្តូរលក្ខខណ្ឌបន្តគណនីបញ្ញើមានកាលកំណត់
- លោក-លោកស្រី អាចធ្វើការផ្លាស់ប្ដូរលក្ខខណ្ឌបន្តគណនីបញ្ញើមានកាលកំណត់បានដោយខ្លួនឯងតាមរយៈសេវាខេប៊ីប្រាសាក់ខបភើរេត រួមទាំងគណនីបញ្ញើមានកាលកំណត់ដែលបានបើកនៅតាមសាខាខេប៊ីប្រាសាក់ និងបើកតាមរយៈសេវាខេប៊ីប្រាសាក់ខបភើរេត ដោយលោក-លោកស្រីអាចធ្វើការប្ដូរដូចខាងក្រោម៖
- គណនីបញ្ញើមានកាលកំណត់-ចម្រើនការប្រាក់ចុងគ្រា អតិថិជនអាច៖
- ប្តូរពីលក្ខខណ្ឌ “បន្តប្រាក់ដើម និងការប្រាក់ (Rollover Principle and Interest)” ទៅ/មក “បន្តតែប្រាក់ដើម (Rollover Principle only)” ឬ “មិនបន្តគណនី (Close on Maturity)”
- ប្តូរពីលក្ខខណ្ឌ “បន្តតែប្រាក់ដើម/Rollover Principal only” ទៅ/មក “មិនបន្តគណនី/Close on Maturity”
- គណនីបញ្ញើមានកាលកំណត់-ចម្រើនការប្រាក់ប្រចាំខែ អតិថិជនអាច៖
- ប្តូរពីលក្ខខណ្ឌ “បន្តតែប្រាក់ដើម (Rollover Principle only)” ទៅ “មិនបន្តគណនី (Close on Maturity)”
- ប្តូរពីលក្ខខណ្ឌ “មិនបន្តគណនី (Close on Maturity)” ទៅ “បន្តតែប្រាក់ដើម (Rollover Principal only)”
- គណនីបញ្ញើមានកាលកំណត់-ចម្រើនការប្រាក់ចុងគ្រា អតិថិជនអាច៖
- មិនអនុញ្ញាតឱ្យធ្វើការផ្លាស់ប្តូរលក្ខខណ្ឌបន្តគណនីបញ្ញើមានកាលកំណត់ ដែលកំពុងជាប់បង្ខាំង ឬបង្កកឡើយ។
- លោក-លោកស្រី អាចធ្វើការផ្លាស់ប្ដូរលក្ខខណ្ឌបន្តគណនីបញ្ញើមានកាលកំណត់បានដោយខ្លួនឯងតាមរយៈសេវាខេប៊ីប្រាសាក់ខបភើរេត រួមទាំងគណនីបញ្ញើមានកាលកំណត់ដែលបានបើកនៅតាមសាខាខេប៊ីប្រាសាក់ និងបើកតាមរយៈសេវាខេប៊ីប្រាសាក់ខបភើរេត ដោយលោក-លោកស្រីអាចធ្វើការប្ដូរដូចខាងក្រោម៖
- ថ្ងៃប្រសិទ្ធភាពនៃការបើកគណនី
- ថ្ងៃប្រសិទ្ធភាព (Effective Date) នៃការបើកគណនីបញ្ញើមានកាលកំណត់ គឺនៅថ្ងៃជាក់ស្តែងដែល លោក-លោកស្រី បានបើកគណនីបញ្ញើមានកាលកំណត់ តាមរយៈសេវាខេប៊ីប្រាសាក់ខបភើរេត។
- ករណី លោក-លោកស្រី បើកគណនីបញ្ញើមានកាលកំណត់នៅថ្ងៃចុងសប្តាហ៍ ឬ ថ្ងៃឈប់សម្រាក ឬ បន្ទាប់ពីប្រព័ន្ធធនាគារស្នូលរបស់ ខេប៊ីប្រាសាក់ បានធ្វើការបិទបញ្ជីជាប្រចាំថ្ងៃ (EOD / Closing Business Day) នោះថ្ងៃប្រសិទ្ធភាពនៃការបើកគណនី (Effective Date) នឹងត្រូវ លើកទៅថ្ងៃធ្វើការបន្ទាប់ (Next Working Day) ដោយស្វ័យប្រវត្តិ។
- កាលបរិច្ឆេទដល់កាលកំណត់នៃគណនី
- កាលបរិច្ឆេទដល់កាលកំណត់ ឬ ថ្ងៃផុតកំណត់ (Maturity Date) នៃគណនីបញ្ញើមានកាលកំណត់ ត្រូវបានកំណត់ដោយស្វ័យប្រវត្តិពីប្រព័ន្ធ ដោយផ្អែកទៅតាម “រយៈពេលដាក់ប្រាក់បញ្ញើ” នីមួយៗ ដែលលោក-លោកស្រី បានជ្រើសរើស។
- ករណី កាលបរិច្ឆេទដល់កាលកំណត់ ប៉ះចំថ្ងៃចុងសប្តាហ៍ ឬ ថ្ងៃឈប់សម្រាក នោះកាលបរិច្ឆេទដល់កាលកំណត់ (Maturity Date) នឹងត្រូវលើកថយក្រោយឱ្យចំថ្ងៃធ្វើការ ដោយស្វ័យប្រវត្តិ។
- វិញ្ញាបនបត្រប្រាក់បញ្ញើមានកាលកំណត់ ឬ របាយការណ៍គណនី
- លោក-លោកស្រី អាចពិនិត្យព័ត៌មាននៃគណនីបញ្ញើមានកំណត់ដែលបានបើក ឬ ប្រតិបត្តិការគណនីផ្សេងៗតាមរយៈសេវាខេប៊ីប្រាសាក់ខបភើរេត បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
- លោក-លោកស្រី អាចធ្វើការបោះពុម្ព វិញ្ញាបនបត្រប្រាក់បញ្ញើមានកាលកំណត់ ដែលជាព័ត៌មានលម្អិតនៃគណនីបញ្ញើមានកាលកំណត់ បានដោយខ្លួនឯង ដោយគ្រាន់តែទាញយកព័ត៌មាននៃគណនីបញ្ញើមានកាលកំណត់នីមួយៗពីសេវាខេប៊ីប្រាសាក់ខបភើរេតរបស់ខ្លួន។
- ករណី លោក-លោកស្រី មានបំណងស្នើសុំ វិញ្ញាបនបត្រប្រាក់បញ្ញើមានកាលកំណត់ ឬ របាយការណ៍គណនី ជាច្បាប់ដើម នោះ លោក-លោកស្រី អាចអញ្ជើញមកស្នើសុំនៅសាខា ខេប៊ីប្រាសាក់ ណាមួយដែលនៅជិតបំផុត ដោយការស្នើសុំត្រូវគោរពទៅតាមលក្ខខណ្ឌកំណត់ដោយខេប៊ីប្រាសាក់។
- ម៉ោងប្រតិបត្តិការ
- ការដាក់ប្រាក់
- ការដាក់ប្រាក់បន្ថែមទៅក្នុងគណនីបញ្ញើមានកាលកំណត់ដែលបានបើករួចរាល់ មិនត្រូវបានអនុញ្ញាតនោះទេ។
- រាល់ការដាក់ប្រាក់បន្ថែម គឺស្មើនឹងការបើកគណនីបញ្ញើមានកាលកំណត់ថ្មីបន្ថែមទៀត ដោយការបើកគណនីត្រូវអនុវត្តទៅតាមលក្ខខណ្ឌបើកគណនីដូចមានចែងនៅក្នុងលក្ខខណ្ឌនេះ។
- ការដកប្រាក់
រាល់ការស្នើសុំដកប្រាក់ដោយផ្នែកណាមួយ ឬ ទាំងស្រុង ចេញពីគណនីបញ្ញើមានកាលកំណត់ គឺស្មើនឹងការស្នើសុំបិទគណនីបញ្ញើមានកាលកំណត់ ដោយត្រូវអនុលោមទៅតាម “លក្ខខណ្ឌនៃការស្នើសុំបិទគណនីគណនីបញ្ញើមានកាលកំណត់” ដូចមានចែងនៅក្នុងលក្ខខណ្ឌនេះ។ - លក្ខខណ្ឌនៃការស្នើសុំបិទគណនីបញ្ញើមានកាលកំណត់
លោក-លោកស្រី អាចស្នើសុំបិទគណនីបញ្ញើមានកាលកំណត់ទៅតាមមធ្យោបាយណាមួយខាងក្រោម៖-
- ស្នើសុំជាលាយលក្ខណ៍អក្សរនៅតាមសាខាខេប៊ីប្រាសាក់ណាមួយ ឬ
- បញ្ជូនសំណើស្នើសុំបិទគណនីតាមរយៈសេវាខេប៊ីប្រាសាក់ខបភើរេត ឬ
- គណនីត្រូវបានបិទដោយស្វ័យប្រវត្តិនៅពេលគណនីដល់កាលកំណត់ ករណី លោក-លោកស្រី បានជ្រើសរើសប្រភេទលក្ខខណ្ឌមិនបន្តគណនី (Close on Mature)។
- ការស្នើសុំបិទគណនីនៅតាមសាខាខេប៊ីប្រាសាក់
- លោក-លោកស្រី អាចស្នើសុំបិទគណនីបញ្ញើមានកាលកំណត់ជាលាយលក្ខណ៍អក្សរនៅតាមសាខាណាមួយរបស់ខេប៊ីប្រាសាក់ ។
- អ្នកមានសិទ្ធិស្នើសុំបិទគណនី អាចជា លោក-លោកស្រី និង/ឬ អ្នករួមគណនី (ករណីគណនីរួម) និង/ឬ អ្នកមានសិទ្ធិក្នុងគណនីផ្សេងទៀត បើទោះបីជាគណនីបញ្ញើមានកាលកំណត់ត្រូវបានបើកដោយ លោក-លោកស្រី ក៏ដោយ។
- ការស្នើសុំបិទគណនី គឺត្រូវយោងទៅតាម គំរូហត្ថលេខា និង លក្ខខណ្ឌចុះហត្ថលេខា នៃ គណនីប្រភព។
- លោក-លោកស្រី នឹងទទួលបានការប្រាក់ពេញ ករណីស្នើសុំបិទគណនី ដែលដល់កាលកំណត់។
- ករណី លោក-លោកស្រី ស្នើសុំបិទគណនី មុនកាលកំណត់ លោក-លោកស្រី យល់ព្រមចំពោះការខាតបង់ការប្រាក់ដែលនឹងទទួលបាន ហើយ ខេប៊ីប្រាសាក់ រក្សាសិទ្ធិគ្រប់បែបយ៉ាងក្នុងការកំណត់ អត្រាការប្រាក់ដែលត្រូវផ្តល់ជូន លោក-លោកស្រី នៅពេលស្នើសុំបិទគណនី។
- បន្ទាប់ពីបិទគណនី ប្រាក់ដើម និងការប្រាក់ នឹងត្រូវបង្វិលចូលទៅក្នុងគណនីប្រភពរបស់លោក-លោកស្រី ហើយ លោក-លោកស្រី អាចធ្វើការត្រួតពិនិត្យបានតាមរយៈរបាយការណ៍គណនី។
- ករណី លោក-លោកស្រី ស្នើសុំបិទ គណនីបញ្ញើមានកាលកំណត់-ចម្រើនការប្រាក់ប្រចាំខែ មុនកាលកំណត់ នោះ លោក-លោកស្រី ត្រូវទូទាត់នូវរាល់ការប្រាក់ទាំងអស់ដែលបានទទួលជាប្រចាំខែត្រលប់មក ខេប៊ីប្រាសាក់ វិញ ដោយយល់ព្រមឱ្យ ខេប៊ីប្រាសាក់ ធ្វើការទូទាត់សាច់ប្រាក់ចេញពីសមតុល្យនៃគណនីបញ្ញើមានកាលកំណត់របស់ លោក-លោកស្រី ដោយស្វ័យប្រវត្តិ។
- ប្រសិនបើ លោក-លោកស្រី មានជាប់កាតព្វកិច្ចកម្ចី ដោយដាក់ សមតុល្យនៃគណនីបញ្ញើមានកាលកំណត់ណាមួយជាទ្រព្យធានាកម្ចី នោះ លោក-លោកស្រី អាចស្នើសុំបិទគណនីនោះបាន លុះត្រាតែបានបំពេញកាតព្វកិច្ចទូទាត់សងកម្ចីទាំងមូលរួចរាល់ជាមុនសិន។
- ការស្នើសុំបិទគណនីតាមរយៈសេវាខេប៊ីប្រាសាក់ខបភើរេត
- លោក-លោកស្រីអាចស្នើសុំបិទគណនីបញ្ញើមានកាលកំណត់តាមរយៈសេវាខេប៊ីប្រាសាក់ខបភើរេត (KB PRASAC Corporate) បានគ្រប់ពេល (24/7) និងគ្រប់ទីកន្លែង ដោយការស្នើសុំត្រូវយោងទៅតាមនីតិវិធីនៃការប្រើប្រាស់សេវាខេប៊ីប្រាសាក់ខបភើរេត។
- លោក-លោកស្រីអាចស្នើសុំបិទគណនីបញ្ញើមានកាលកំណត់ ដែលបានបើកនៅ៖
- តាមសាខាខេប៊ីប្រាសាក់ណាមួយ ឬ
- តាមរយៈសេវាខេប៊ីប្រាសាក់ខបភើរេត ឬ
- តាមរយៈកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល។
- សំណើសុំបិទគណនីបញ្ញើមានកាលកំណត់របស់លោក-លោកស្រីតាមរយៈសេវាខេប៊ីប្រាសាក់ខបភើរេត នឹងត្រូវបានត្រួតពិនិត្យ និងអនុម័ត ដោយ ខេប៊ីប្រាសាក់ នៅរៀងរាល់ម៉ោង និងថ្ងៃធ្វើការ។
- ករណីលោក-លោកស្រីស្នើសុំបិទគណនីបញ្ញើមានកាល ចំថ្ងៃឈប់សម្រាក ឬ ថ្ងៃចុងសប្តាហ៍ ឬ ផុតម៉ោងធ្វើការរបស់ខេប៊ីប្រាសាក់ នោះសំណើរបស់លោក-លោកស្រីនឹងត្រូវពិនិត្យ និងអនុម័តនៅថ្ងៃ និងម៉ោងធ្វើការបន្ទាប់ (Next working Day)។
- លោក-លោកស្រីមិនអាចស្នើសុំបិទគណនីបញ្ញើមានកាលកំណត់ដែលបានបង្ខាំង ឬ បង្កក ឬ ដាក់ជាទ្រព្យធានាកម្ចីបានឡើយ។
- លក្ខខណ្ឌផ្សេងៗ គឺអនុវត្តដូចលក្ខខណ្ឌមានចែងនៅក្នុងលក្ខខណ្ឌនៃការស្នើសុំបិទគណនីនៅតាមសាខាខេប៊ីប្រាសាក់។
-
- សិទ្ធិ និងកាតព្វកិច្ចរបស់លោក-លោកស្រី
- លោក-លោកស្រី ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគ្រប់ចំណុចនៅលើលក្ខខណ្ឌនេះ។
- លោក-លោកស្រី ត្រូវប្រាកដថា លោក-លោកស្រី មានសិទ្ធិគ្រប់គ្រាន់ក្នុងការបើក និងស្នើសុំបិទគណនីបញ្ញើមានកាលកំណត់តាមរយៈសេវាខេប៊ីប្រាសាក់ខបភើរេត និងបានផ្តល់ព័ត៌មានត្រឹមត្រូវ និងថ្មីបំផុតមកខេប៊ីប្រាសាក់។
- លោក-លោកស្រី ត្រូវប្រាកដថា គណនីប្រភព មានសមតុល្យគ្រប់គ្រាន់ក្នុងការស្នើសុំបើកគណនីបញ្ញើមានកាលកំណត់។
- លោក-លោកស្រី ត្រូវធ្វើការត្រួតពិនិត្យព័ត៌មាន និងលក្ខខណ្ឌនៃការបើកគណនីបញ្ញើមានកាលកំណត់ឱ្យបានត្រឹមត្រូវ មុននឹងសម្រេចលើការអនុម័តប្រតិបត្តិការបើកគណនីបញ្ញើមានកាលកំណត់។ រាល់ការបញ្ចូល ឬ ជ្រើសរើសលក្ខខណ្ឌបើកគណនីខុសពីគោលបំណងរបស់ខ្លួន ដូចជាការជ្រើសរើសលេខគណនីប្រភពខុស ឬ កំណត់ទំហំទឹកប្រាក់បញ្ញើលើស ឬ ខ្វះ។ល។ គឺជាការទទួលខុសត្រូវទាំងស្រុងរបស់លោក-លោកស្រី។
- លោក-លោកស្រី យល់ព្រមពិនិត្យ និងជូនដំណឹងមក ខេប៊ីប្រាសាក់ ស្តីអំពីកំហុសបច្ចេកទេស ឬ ភាពមិនប្រក្រតីណាមួយដែលបានកើតឡើងនៅក្នុងកំឡុង ឬ ក្រោយពេលបើក ឬ បិទគណនីបញ្ញើមានកាលកំណត់។
- លោក-លោកស្រី មានសិទ្ធិទទួលបានព័ត៌មានពាក់ព័ន្ធនឹងប្រតិបត្តិការបើក ឬ បិទគណនីបញ្ញើមានកាលកំណត់ កម្រៃសេវា អត្រាការប្រាក់ ពន្ធកាត់ទុក ជាដើម។
- លោក-លោកស្រី មានសិទ្ធិសាកសួរព័ត៌មាន និងការបញ្ជាក់បន្ថែម ក្នុងករណីដែលលោក-លោកស្រីពិនិត្យឃើញពីភាពមិនស៊ីគ្នានៃរបាយការណ៍គណនី ឬ មានចម្ងល់នានាពាក់ព័ន្ធនឹងការបើក ឬ ប្រើប្រាស់គណនីបញ្ញើមានកាលកំណត់ បាននៅគ្រប់សាខាខេប៊ីប្រាសាក់ ឬ តាមមធ្យោបាយផ្សេងៗដែលផ្តល់ដោយខេប៊ីប្រាសាក់។
- សិទ្ធិ និងកាតព្វកិច្ចរបស់ខេប៊ីប្រាសាក់
- ខេប៊ីប្រាសាក់ មានសិទ្ធិផ្ទៀងផ្ទាត់ និងពិនិត្យពីប្រវត្តិរូបរបស់ លោក-លោកស្រី ហើយអាចទាមទារព័ត៌មានផ្ទាល់ខ្លួនបន្ថែមរបស់លោក-លោកស្រី និងមានសិទ្ធិសម្រេចលើការផ្តល់ ឬ មិនផ្តល់សេវាជូន លោក-លោកស្រី។
- ខេប៊ីប្រាសាក់ នឹងអនុវត្តតាមការបញ្ជាលើប្រតិបត្តិការរបស់លោក-លោកស្រី តែ ខេប៊ីប្រាសាក់ មិនទទួលខុសត្រូវករណី លោក-លោកស្រី បានបញ្ចូល និង/ឬ ជ្រើសរើសខុស លេខគណនីប្រភព និង/ឬ ទំហំទឹកប្រាក់បញ្ញើ និង/ឬ ការខាតបង់ការប្រាក់ដែលបណ្តាលមកពីការស្នើសុំបិទគណនីមុនកាលកំណត់ និង/ឬ ខុសលក្ខខណ្ឌផ្សេងៗជាដើម។ល។
- ខេប៊ីប្រាសាក់ រក្សាសិទ្ធិក្នុងការបង្ខាំង ឬ ដោះបង្ខាំង ឬ មិនអនុញ្ញាតឱ្យបន្ត ឬ បន្ត ឬ បិទគណនីមុនកាលកំណត់ ករណី លោក-លោកស្រី មិនបានបំពេញព័ត៌មាន និង/ឬ លក្ខខណ្ឌ ឱ្យបានត្រឹមត្រូវ និងគ្រប់គ្រាន់ ទៅតាមលក្ខខណ្ឌតម្រូវពី ខេប៊ីប្រាសាក់ និង/ឬ តាមឆន្ទានុសិទ្ធិរបស់ ខេប៊ីប្រាសាក់ ដោយខេប៊ីប្រាសាក់ នឹងមិនទទួលខុសត្រូវលើការខាតបង់ការប្រាក់ និង/ឬ ផលប្រយោជន៍ផ្សេងៗដែលអាចបណ្តាលមកពីការអនុវត្តសិទ្ធិទាំងអស់នេះទេ។
- ខេប៊ីប្រាសាក់ មានសិទ្ធិសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងការស៊ើបអង្កេត បង្ខាំង ឬ បញ្ឈប់ការអនុញ្ញាតឱ្យបើក និង/ឬ បិទគណនីបញ្ញើមានកាលកំណត់ ដោយយោងលើវិធាននៃច្បាប់ ឬ ដីការពីតុលាការ។
- ខេប៊ីប្រាសាក់ រក្សាសិទ្ធិក្នុងផ្អាកប្រតិបត្តិការលើការបើក និង/ឬ បិទគណនីបញ្ញើមានកាលកំណត់ ករណីមានបញ្ហាបច្ចេក ទេស និង/ឬ ពេលមានការចាំបាច់ណាមួយជាដើម។
- ខេប៊ីប្រាសាក់ រក្សាសិទ្ធិក្នុងការកែប្រែ អត្រាការប្រាក់ កម្រៃសេវា និង/ឬ លក្ខខណ្ឌផ្សេងៗ អាស្រ័យលើស្ថានភាពនៃអាជីវកម្មជាក់ស្តែង។
- ខេប៊ីប្រាសាក់ នឹងរក្សាការសម្ងាត់នូវរាល់ព័ត៌មានរបស់លោក-លោកស្រី លើកលែងតែច្បាប់តម្រូវ ឬ ដីការពីតុលាការ ឬ មានការយល់ព្រមពីលោក-លោកស្រី។
- ខេប៊ីប្រាសាក់ ផ្តល់លេខទូរស័ព្ទសម្រាប់បម្រើសេវាកម្ម 24 ម៉ោង ហើយផ្តល់សេវាប្រឹក្សាអំពីសេវាកម្ម ឬ ការរាយការណ៍ ឬ បញ្ហាផ្សេងៗដែលកើតមានឡើង។
- ការទប់ស្កាត់ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម
អនុលោមតាមបទប្បញ្ញត្តិទាំងឡាយ នៃ ព្រះរាជាណាចក្រម្ពុជា ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្ម ខេប៊ីប្រាសាក់ អាចនឹងពន្យារពេល ឬ មិនធ្វើប្រតិបត្តិការជូនម្ចាស់គណនីបាន ប្រសិនបើ ខេប៊ីប្រាសាក់មានការជឿជាក់ដោយផ្អែកលើមូលហេតុដូចខាងក្រោម៖- ខេប៊ីប្រាសាក់ មានការសង្ស័យចំពោះប្រភពដើមនៃប្រាក់បញ្ញើនោះ
- ប្រតិបត្តិការ ឬ គណនីនោះមានទំនាក់ទំនង ឬ ពាក់ព័ន្ធដោយផ្ទាល់ ឬ ដោយប្រយោលជាមួយនឹងសកម្មភាពល្មើសច្បាប់ណាមួយក្នុងព្រះរាជាណាចក្រកម្ពុជា ឬ ច្បាប់អន្តរជាតិ
- មានការបង្គាប់បញ្ជាពីតុលាការ ឬ ធនាគារជាតិ នៃ កម្ពុជា។
- ការកែប្រែអត្រាការប្រាក់ កម្រៃសេវា លក្ខខណ្ឌ និងការជូនដំណឹង
- ខេប៊ីប្រាសាក់ រក្សាសិទ្ធិក្នុងការកែប្រែ អត្រាការប្រាក់ កម្រៃសេវា និងលក្ខខណ្ឌផ្សេងៗដែលត្រូវអនុវត្តចំពោះការប្រើប្រាស់គណនីរបស់ លោក-លោកស្រី ដោយ ខេប៊ីប្រាសាក់ នឹងធ្វើការជូនដំណឹងទៅលោក-លោកស្រី ឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវនៃច្បាប់។
- ក្នុងរយៈពេលនៃការជូនដំណឹង ករណីមិនមានការតវ៉ាពីលោក-លោកស្រី ត្រូវសន្មតថាអតិថិជនបានយល់ព្រម និងទទួលយកការកែប្រែខាងលើមកអនុវត្តភ្លាមៗបន្ទាប់ពីការកែប្រែចូលជាធរមាន ដែលត្រូវបានផ្សព្វផ្សាយតាមរយៈមធ្យោបាយណាមួយខាងក្រោម៖
- តាមរយៈសាខារបស់ ខេប៊ីប្រាសាក់ និង/ឬ
- តាមរយៈវេបសាយត៍ និង/ឬ បណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ ខេប៊ីប្រាសាក់ និង/ឬ
- ការផ្ញើសារ និង/ឬ អ៊ីម៉ែលទៅកាន់ លោក-លោកស្រី
- តាមរយៈការផ្សព្វផ្សាយនៅលើទំព័រការសែត ទស្សនាវដ្តី សេវាខេប៊ីប្រាសាក់ម៉ូបាល សេវាខេប៊ីប្រាសាក់ខបភើរេត ឬ មធ្យោបាយផ្សេងៗដែល ខេប៊ីប្រាសាក់ បានជ្រើសរើស។ល។
- អតិថិជនត្រូវបានសន្មតថាបានទទួលការជូនដំណឹងស្តីពីការកែប្រែខាងលើភ្លាមៗ បន្ទាប់ពី ខេប៊ីប្រាសាក់បានធ្វើការចុះផ្សាយពីការកែប្រែព័ត៌មាននានារបស់ខ្លួន តាមរយៈមធ្យោបាយណាមួយក្នុងចំណោមមធ្យោបាយខាងលើ។
- ច្បាប់ និងការដោះស្រាយវិវាទ
- លក្ខខណ្ឌទូទៅនេះ ត្រូវបានគ្រប់គ្រង និងបកស្រាយដោយយោងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
- ករណីមានវិវាទកើតឡើង ភាគីទាំងពីរត្រូវដោះស្រាយដោយសន្តិវិធី។ ករណីវិវាទមិនអាចដោះស្រាយបានដោយសន្តិវិធី ឬ ក្រៅប្រព័ន្ធតុលាការ នោះវិវាទត្រូវដោះស្រាយទៅតាមប្រព័ន្ធតុលាការដោយយោងទៅតាមច្បាប់ នៃ ព្រះរាជាណាចក្រកម្ពុជា។
- បញ្ហាផ្សេងៗដែលមិនមានចែងនៅក្នុងប្រការទាំងនេះ ត្រូវអនុវត្តតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
- រាល់លក្ខខណ្ឌផ្សេងៗដែលមិនមានចែងនៅក្នុងលក្ខខណ្ឌទូទៅនេះ ត្រូវអនុវត្តដោយយោងទៅតាម “លក្ខខណ្ឌទូទៅនៃការប្រើប្រាស់ផលិតផល និងសេវាកម្មរបស់ ខេប៊ីប្រាសាក់” ដែល លោក-លោកស្រី អាចស្វែងរកបាននៅតាមវេបសាយត៍ផ្លូវការរបស់ខេប៊ីប្រាសាក់ www.kbprasacbank.com.kh ឬ តាមសាខា ខេប៊ីប្រាសាក់ ណាមួយដែលនៅជិត លោក-លោកស្រី បំផុត។
- វិភាគភាព
ប្រសិនបើប្រការណាមួយនៃកិច្ចព្រមព្រៀងនេះ មិនអាចអនុវត្តបាន ឬ គ្មានសុពលភាពតាមផ្លូវច្បាប់ ប្រការទាំងនោះនឹងអស់សុពលភាពត្រឹមកម្រិតដែលប្រការនោះមិនអាចអនុវត្តបាន ឬ អសុពលភាពនៃប្រការនោះតែប៉ុណ្ណោះ ចំណែកប្រការផ្សេងៗទៀតនៃកិច្ចព្រមព្រៀងនេះនៅតែបន្តមានសុពលភាពអនុវត្តដដែល។ - ភាសា
លក្ខខណ្ឌនេះ ត្រូវបានធ្វើឡើងជាភាសាខ្មែរ និងអង់គ្លេស។ ករណីមានចំណុចណាមួយរវាងអត្ថបទទាំងពីរមានន័យមិនស្រប ឬ មិនស៊ីគ្នា នោះអត្ថបទជាភាសារខ្មែរចាត់ទុកជាផ្លូវការ៕
- លក្ខខណ្ឌទូទៅ៖
- លក្ខខណ្ឌទាំងនេះ គឺជាកិច្ចព្រមព្រៀងរវាងអតិថិជនជាមួយ ធនាគារ ខេប៊ីប្រាសាក់ ម.ក តទៅហៅថា “ខេប៊ីប្រាសាក់” ទាក់ទងទៅនឹងការប្រើប្រាស់ប័ណ្ណខេប៊ីប្រាសាក់។
- អតិថិជនត្រូវអានលក្ខខណ្ឌខាងក្រោមនេះដោយប្រុងប្រយ័ត្នហើយបញ្ជាក់ឡើងវិញប្រសិនបើចាំបាច់មុនធ្វើប្រតិបត្តិការ។
- ឯកសារតម្រូវ និងការផ្តល់ព័ត៌មាន៖
- នៅពេលអតិថិជនស្នើសុំប្រើប្រាស់ប័ណ្ណអេធីអឹមរបស់ខេប៊ីប្រាសាក់ អតិថិជនត្រូវផ្តល់ព័ត៌មានចាំបាច់ដល់ ខេប៊ីប្រាសាក់ ដោយត្រូវបំពេញពាក្យស្នើសុំ និងចុះហត្ថលេខា។ អតិថិជន បានអះអាងថាខ្លួនយល់ព្រមអនុវត្តតាមលក្ខខណ្ឌទាំងឡាយរបស់ ខេប៊ីប្រាសាក់ និងទទួលខុសត្រូវនូវរាល់ព័ត៌មានដែលបានបំពេញ និងគោរពតាមរាល់វិធាន ដែលមានចែងនៅក្នុងលក្ខខណ្ឌស្តីពីការប្រើប្រាស់សេវាកម្មនេះ។
- អតិថិជនដែលជាអ្នកប្រើប្រាស់ប័ណ្ណអេធីអឹម បានទទួលស្គាល់ និងព្រមព្រៀងតាមការស្នើសុំ របស់អាជ្ញាធរមានសមត្ថកិច្ច ខេប៊ីប្រាសាក់ នឹងផ្តល់ព័ត៌មានដោយយោង តាមដីកាបញ្ជារបស់តុលាការ ឬ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ (មិនថាក្នុង ឬ ក្រៅព្រះរាជាណាចក្រកម្ពុជា)។
- ទំហំកំណត់នៃប្រតិបត្តិការ និងកម្រៃសេវា៖
- ទំហំកំណត់នៃការធ្វើប្រតិបត្តិការតាមរយៈប័ណ្ណអេធីអឹមរបស់ខេប៊ីប្រាសាក់ គឺត្រូវបានកំណត់ទៅតាមប្រភេទប័ណ្ណនីមួយៗរបស់ខេប៊ីប្រាសាក់ ទៅតាមទំហំមួយដែលបានកំណត់ដោយខេប៊ីប្រាសាក់ ដូចបានបង្ហាញជូននៅតាមសាខាខេប៊ីប្រាសាក់ ឬ វេបសាយត៍ខេប៊ីប្រាសាក់។
- នៅពេលអតិថិជនប្រើប្រាស់ប័ណ្ណអេធីអឹម ដើម្បីធ្វើប្រតិបត្តិការមួយចំនួនបាន ខេប៊ីប្រាសាក់ អាចតម្រូវឱ្យបង់ថ្លៃសេវាផ្សេងៗ។ អតិថិជនយល់ព្រមបង់ថ្លៃសេវាផ្សេងៗ ហើយយល់ព្រមឱ្យ ខេប៊ីប្រាសាក់ ទូទាត់ថ្លៃសេវាដោយផ្ទាល់ចេញពីគណនីផ្គត់ផ្គង់សាច់ប្រាក់របស់អតិថិជន។
- រាល់ប្រតិបត្តិការទាំងឡាយណា ដែលច្បាប់ហាមឃាត់នឹងមិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ជាមួយប័ណ្ណអេធីអឹមឡើយ ហើយវាជាការទទួលខុសត្រូវទាំងស្រុងរបស់អតិថិជនលើប្រតិបត្តិការទាំងនោះ។
- អតិថិជនអាចប្រើប័ណ្ណអេធីអឹមខេប៊ីប្រាសាក់ បាននៅពេលដែលគណនីរបស់អតិថិជនមានសមតុល្យគ្រប់គ្រាន់សម្រាប់ធ្វើប្រតិបត្តិការនោះ។
- តម្លៃសេវាកម្មពាក់ព័ន្ធនឹងប័ណ្ណអេធីអឹមខេប៊ីប្រាសាក់ ត្រូវបានដាក់បង្ហាញលើវេបសាយត៍ និងនៅគ្រប់សាខាខេប៊ីប្រាសាក់។
- ខេប៊ីប្រាសាក់ មានសិទ្ធិធ្វើការកែប្រែកម្រៃសេវា ឬ ទំហំប្រតិបត្តិការ ដោយខេប៊ីប្រាសាក់ នឹងធ្វើការជូនដំណឹងទៅអតិថិជន ឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវនៃច្បាប់។
- សុវត្ថិភាពនៃលេខកូដសម្ងាត់ និងប័ណ្ណអេធីអឹម៖
- អតិថិជនត្រូវរក្សាលេខកូដសម្ងាត់ និងប័ណ្ណអេធីអឹម របស់ខ្លួនឱ្យមានសុវត្ថិភាពខ្ពស់។ រាល់ការខូចខាតដែលកើតចេញពីការធ្វេសប្រហែសក្នុងការរក្សាព័ត៌មានសម្ងាត់ខាងលើ គឺជាការទទួលខុសត្រូវទាំងស្រុងរបស់អតិថិជន។
- ខេប៊ីប្រាសាក់ លើកទឹកចិត្តឱ្យអតិថិជនប្តូរលេខកូដសម្ងាត់ប័ណ្ណអេធីអឹមរបស់ខ្លួនឱ្យបានញឹកញាប់ តាមដែលអាចធ្វើទៅបាន។
- ប្រសិនបើប័ណ្ណអេធីអឹម ឬ លេខកូដសម្ងាត់របស់ប័ណ្ណអេធីអឹម របស់អតិថិជនត្រូវបានបាត់បង់ ឬ ត្រូវបានគេលួច ឬ រកឃើញថាមានប្រតិបត្តិការដែលធ្វើឡើងដោយគ្មានការអនុញ្ញាតបានកើតឡើងលើគណនីរបស់ខ្លួន អតិថិជនត្រូវតែជូនដំណឹងមក ខេប៊ីប្រាសាក់ ជាបន្ទាន់ ឬ ទាក់ទងមកកាន់សេវាបម្រើអតិថិជនតាមរយៈលេខ 023 / 086 999 911។
- សិទ្ធិ និងកាតព្វកិច្ចរបស់អតិថិជន៖
- អតិថិជន ត្រូវប្រាកដថាគ្រប់ព័ត៌មានដែលបានផ្តល់ឱ្យ ខេប៊ីប្រាសាក់ នៅលើពាក្យស្នើសុំប្រើប្រាស់ប័ណ្ណអេធីអឹម ខេប៊ីប្រាសាក់ ពិតជាព័ត៌មានត្រឹមត្រូវ ពិតប្រាកដ និងថ្មីបំផុត។
- អតិថិជនមានសិទ្ធិទទួលបានសេវាកម្មគ្រប់ប្រភេទរបស់ប័ណ្ណអេធីអឹម ដែលខេប៊ីប្រាសាក់ បានព្រមព្រៀងផ្តល់ជូន ហើយអតិថិជនមានសិទ្ធិអង្កេតមើលពីគុណភាពសេវាកម្ម និងផ្តល់យោបល់ដល់ ខេប៊ីប្រាសាក់ ចំពោះចំណុចខ្វះខាតនៃសេវាកម្ម។
- អតិថិជនមានសិទ្ធិទាមទាររបាយការណ៍សមតុល្យគណនីពី ខេប៊ីប្រាសាក់ នៅស្នាក់ការណាមួយ ឬ បោះពុម្ពរបាយការណ៍គណនីលើប្រតិបត្តិការតាមរយៈប័ណ្ណអេធីអឹម នៅក្នុងអំឡុងពេលជាក់លាក់ណាមួយ ដែលកំណត់ដោយ ខេប៊ីប្រាសាក់ ហើយមានសិទ្ធិសាកសួរក្នុងករណីមានភាពមិនស៊ីគ្នារវាងរបាយការណ៍ទាំងនោះ។
- អតិថិជន ត្រូវធានាពីភាពត្រឹមត្រូវនៃព័ត៌មានដែលបានផ្តល់មក ខេប៊ីប្រាសាក់ ហើយត្រូវជូនដំណឹងមកខេប៊ីប្រាសាក់ ជាលាយលក្ខណ៍អក្សរឱ្យបានទាន់ពេលវេលា ក្នុងករណីមានការផ្លាស់ប្តូរព័ត៌មានទាំងនោះ បើមិនដូច្នេះទេអតិថិជនត្រូវទទួលខុសត្រូវលើរាល់ការខាតបង់ ឬ ការពន្យាពេលផ្សេងៗដែលអាចកើតឡើង។
- សិទ្ធិ និងកាតព្វកិច្ចរបស់ខេប៊ីប្រាសាក់៖
- ខេប៊ីប្រាសាក់ មានសិទ្ធិផ្ទៀងផ្ទាត់ និងពិនិត្យប្រវត្តិរូបរបស់អតិថិជន ហើយអាចទាមទារព័ត៌មានផ្ទាល់របស់អតិថិជន និងមានសិទ្ធិសម្រេចក្នុងការផ្តល់ ឬ មិនផ្តល់ជូននូវសេវាប័ណ្ណអេធីអឹមដល់អតិថិជន។
- ខេប៊ីប្រាសាក់ មានសិទ្ធិសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងការស៊ើបអង្កេត និងបង្កកប័ណ្ណអេធីអឹម របស់អតិថិជនដោយយោងលើវិធាននៃច្បាប់ ឬ ដីកាពីតុលាការ។
- នៅក្នុងហេតុការណ៍ ដែលប័ណ្ណអេធីអឹមមិនអាចប្រើប្រាស់បានដោយករណីប្រធានសក្តិ ឬ ដោយហេតុផលជាក់ច្បាស់ណាមួយនោះ ខេប៊ីប្រាសាក់ នឹងជួយដល់អតិថិជន (អ្នកប្រើប្រាស់ប័ណ្ណអេធីអឹម) ក្នុងការរកដំណោះស្រាយលើបញ្ហា ឬផ្តល់ជំនួយការចាំបាច់ណាមួយយោងលើហេតុផលជាក់ស្តែង ប៉ុន្តែ ខេប៊ីប្រាសាក់ មិនទទួលខុសត្រូវទៅលើហេតុការណ៍នោះទាំងស្រុងទេ។
- ខេប៊ីប្រាសាក់ មានសិទ្ធិយកកម្រៃសេវា និងថ្លៃសេវាពាក់ព័ន្ធអាស្រ័យលើលក្ខខណ្ខនៃអាជីវកម្មខ្លួន។
- ខេប៊ីប្រាសាក់ នឹងផ្តល់លេខទូរស័ព្ទសម្រាប់បម្រើសេវាកម្ម ២៤ម៉ោង ហើយផ្តល់សេវាប្រឹក្សាយោបល់អំពីគណនី និងការរាយការណ៍ពីការភ្លេចលេខសម្ងាត់ ឬ បញ្ហាផ្សេងៗដែលកើតមាន។
- ខេប៊ីប្រាសាក់ នឹងរក្សាការសម្ងាត់នូវរាល់ព័ត៌មានរបស់អតិថិជន លើកលែងតែតម្រូវដោយច្បាប់ តុលាការ ឬអាជ្ញាធរមានសមត្ថកិច្ច។
- ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម៖
- អតិថិជនយល់ព្រម និងទទួលរ៉ាប់រងចំពោះ ខេប៊ីប្រាសាក់ នូវរាល់ការទូទាត់ប្រាក់តាមរយៈប័ណ្ណអេធីអឹម គឺមិនមានការរំលោភបំពានលើច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ឬ ដែនសមត្ថកិច្ចនៃប្រទេសណាមួយផ្សេងទៀតឡើយ។
- ផ្សេងៗ៖
- ខេប៊ីប្រាសាក់ មានសិទ្ធិធ្វើការកែប្រែលក្ខខណ្ឌទាំងនេះបានគ្រប់ពេលវេលាដោយមិនចាំបាច់ធ្វើការជូនដំណឹងដល់អតិថិជន។ ក្រោយចូលជាធរមានគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តតាមបទបញ្ញត្តិទាំងឡាយដែលមានចែងនៅក្នុងលក្ខខណ្ឌទាំងនេះ។
- ជម្លោះពាក់ព័ន្ធរវាង ខេប៊ីប្រាសាក់ និងអតិថិជនដែលជាអ្នកប្រើប្រាស់ប័ណ្ណអេធីអឹម ត្រូវបានដោះស្រាយដោយការសម្របសម្រួលគ្នា។ ក្នុងករណីការដោះស្រាយមិនអាចសម្រេចបានដោយការសម្របសម្រួលគ្នា ភាគីទាំងពីរអាចដាក់ពាក្យបណ្តឹងទៅតុលាការនៃព្រះរាជាណាចក្រកម្ពុជាដើម្បីដោះស្រាយតាមផ្លូវច្បាប់។
- បញ្ហាផ្សេងៗ ដែលមិនមានចែងនៅក្នុងប្រការទាំងនេះ ត្រូវអនុលោមតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
- លក្ខខណ្ឌនេះត្រូវបានធ្វើឡើងជាភាសាខ្មែរ និងភាសាអង់គ្លេស។ ករណីមានចំណុចណាមួយរវាងអត្ថបទទាំងពីរមានន័យមិនស្រប ឬ មិនស៊ីគ្នា នោះអត្ថបទជាភាសាខ្មែរ នឹងត្រូវចាត់ទុកជាផ្លូវការ។
- ភាគីដែលពាក់ព័ន្ធត្រូវបានសន្មតថាពិតជាបានអាន និងយល់ព្រមអនុវត្តតាមគ្រប់ចំណុចទាំងអស់ដែលបានចែងនៅក្នុងលក្ខខណ្ឌនេះ។
- លក្ខខណ្ឌទូទៅ
- លក្ខខណ្ឌទូទៅសម្រាប់ប្រើប្រាស់សេវាទូទាត់បាគង ហៅកាត់ថា “លក្ខខណ្ឌទូទៅ” គឺជាកិច្ចព្រមព្រៀងរវាងអតិថិជនជាមួយ ធនាគារ ខេប៊ីប្រាសាក់ ម.ក ហៅកាត់ថា “ខេប៊ីប្រាសាក់” ទាក់ទងទៅនឹងការប្រើប្រាស់សេវាទូទាត់បាគង។
- សូម លោក-លោកស្រី អានលក្ខខណ្ឌទូទៅនេះដោយប្រុងប្រយ័ត្ន មុននឹងចុច “យល់ព្រម” ដើម្បីចុះឈ្មោះប្រើប្រាស់សេវាទូទាត់បាគង។
- នៅពេល លោក-លោកស្រី បានចុច “យល់ព្រម” មានន័យថា លោក-លោកស្រី បានយល់ព្រមគ្រប់លក្ខខណ្ឌដែលបានចែងនៅក្នុងកិច្ចព្រមព្រៀងនេះ និងទទួលខុសត្រូវលើការប្រើប្រាស់សេវាទូទាត់បាគងរបស់ លោក-លោកស្រី។
- និយមន័យនៃពាក្យគន្លឹះ
- ពាក្យ “លោក-លោកស្រី”
សំដៅដល់អតិថិជនទាំងឡាយដែលបានចុះឈ្មោះប្រើប្រាស់សេវាទូទាត់បាគង នៅលើទូរស័ព្ទចល័តរបស់ខ្លួន។ - ប្រព័ន្ធបាគង
សំដៅលើប្រព័ន្ធទូទាត់ប្រាក់ ដែលអនុញ្ញាតឱ្យធ្វើប្រតិបត្តិការទូទាត់ភ្លាមៗជាអេឡិចត្រូនិកឆ្លងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជាសមាជិកប្រព័ន្ធបាគង។ - កម្មវិធីបាគង
សំដៅលើកម្មវិធីទូរស័ព្ទចល័ត ដែលដំណើរការលើប្រព័ន្ធ iOS ឬ Android និងដាក់ឱ្យអតិថិជនអាចទាញយកមកប្រើប្រាស់បាន។ - គណនីបាគង
សំដៅលើគណនីប្រភេទជា អ៊ីវ៉ាឡេត (E-wallet) រក្សាទុកប្រាក់ជាអេឡិចត្រូនិក សម្រាប់ធ្វើការទូទាត់របស់អតិថិជន ដែលបានចុះឈ្មោះប្រើប្រាស់ប្រព័ន្ធបាគងប្រកបដោយភាពជោគជ័យ។ គណនីបាគងនេះ ត្រូវបានបង្កើតឡើងដោយស្វ័យប្រវត្តិចំនួនពីររូបិយប័ណ្ណ (ជាគណនីប្រាក់រៀល និងប្រាក់ដុល្លារអាមេរិក)។ - គណនីធនាគារ
សំដៅលើគណនីប្រាក់បញ្ញើសន្សំ ដែលអតិថិជនបានបើកជាមួយ ខេប៊ីប្រាសាក់។ - ពាក្យសម្ងាត់ ឬ Passcode
គឺជាពាក្យ និងលេខកូដសម្ងាត់ផ្ទាល់ខ្លួន ដែលមានចំនួនចាប់ពី 08 ខ្ទង់ ឡើងទៅ (ដែលរួមមានជា អក្សរធំ បូក អក្សរតូច បូក សញ្ញាពិសេស បូក លេខ)។ ពាក្យសម្ងាត់ ត្រូវបានកំណត់ ឬ ជ្រើសរើសដោយអតិថិជនផ្ទាល់ នៅពេលចូលទៅចុះឈ្មោះប្រើប្រាស់សេវាទូទាត់បាគង។ ពាក្យសម្ងាត់ ឬ Passcode នឹងត្រូវបានប្រើប្រាស់សម្រាប់សង្គ្រោះគណនីបាគងរបស់ លោក-លោកស្រី ករណីប្តូរទូរស័ព្ទចល័ត ឬ ភ្លេចលេខកូដសម្ងាត់សម្រាប់ Log in ចូលប្រើប្រាស់សេវាទូទាត់បាគងជាដើម។ - លេខកូដសម្ងាត់ ឬ PIN Code
គឺជាលេខកូដសម្ងាត់ផ្ទាល់ខ្លួនចំនួន 06 ខ្ទង់ ដែលត្រូវបានកំណត់ដោយផ្ទាល់ពីអតិថិជន នៅពេលចូលទៅចុះឈ្មោះប្រើប្រាស់សេវាទូទាត់បាគង។ លេខកូដសម្ងាត់នេះ ត្រូវបានប្រើប្រាស់ដើម្បី Log In ចូលទៅប្រើប្រាស់សេវាទូទាត់បាគង។ - QR Code
គឺជាកូដតំណាងឱ្យគណនីបាគងរបស់អតិថិជន ប្រើប្រាស់សម្រាប់ទទួលប្រាក់ ឬ ទូទាត់ថ្លៃទំនិញ-សេវាកម្ម តាមរយៈសេវាទូទាត់បាគង។ QR Code ត្រូវបានបង្កើតឡើងដោយស្វ័យប្រវត្តិ បន្ទាប់ពីអតិថិជនបានចុះឈ្មោះប្រើប្រាស់សេវាទូទាត់បាគង ប្រកបដោយភាពជោគជ័យ។ - លេខកូដគណនី
គឺតំណាងឱ្យ លេខគណនីបាគង របស់អតិថិជន។ លេខកូដគណនី (Account ID) ត្រូវបានបង្កើតឡើងដោយស្វ័យប្រវត្តិនៅពេលអតិថិជនចុះឈ្មោះប្រើប្រាស់សេវាទូទាត់បាគង។ - ករណីប្រធានសក្តិ
សំដៅលើអំពើទាំងឡាយណា ដែលកើតឡើងក្រៅពីឆន្ទៈ ដោយមិនអាចប៉ាន់ស្មានជាមុន និងមិនអាចជំនះបាន ឬ ដែលមិនអនុញ្ញាតឱ្យភាគីណាមួយ ឬ ទាំងពីរអាចបន្តបំពេញកាតព្វកិច្ចរបស់ខ្លួនជាប្រក្រតីបានដូចជា៖ បន្ទុះភ្នំភ្លើង ទឹកជំនន់ គ្រោះរញ្ជួយដី ព្យុះសង្ឃរា ភេរវកម្ម កុប្បកម្ម សង្គ្រាម។ល។ - លក្ខខណ្ឌតម្រូវពីអតិថិជនសម្រាប់ការចុះឈ្មោះប្រើប្រាស់សេវាទូទាត់បាគង
- ត្រូវមានអាយុយ៉ាងតិច 16 ឆ្នាំ
- ត្រូវមានទូរស័ព្ទចល័ត និងលេខទូរស័ព្ទផ្ទាល់ខ្លួន ដែលប្រតិបត្តិការដោយប្រព័ន្ធ iOS ឬ Android
- ត្រូវបំពេញព័ត៌មានផ្ទាល់ខ្លួន ដែលជាព័ត៌មានត្រឹមត្រូវ និងថ្មីបំផុត
- ត្រូវថតរូបជាក់ស្តែងរបស់ខ្លួនផ្ទាល់ (Selfie) និងឯកសារបញ្ជាក់អត្តសញ្ញាណ ដូចជា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ លិខិតឆ្លងដែន (នៅមានសុពលភាពយ៉ាងតិច 03 ខែមុនថ្ងៃផុតកំណត់)
- ត្រូវយល់ព្រមតាមលក្ខខណ្ឌទូទៅសម្រាប់ប្រើប្រាស់សេវាទូទាត់បាគង។
- ការផ្តល់ព័ត៌មានពីអតិថិជន
- នៅពេល លោក-លោកស្រី បានចុះឈ្មោះប្រើប្រាស់សេវាទូទាត់បាគង លោក-លោកស្រី ត្រូវបំពេញព័ត៌មានចាំបាច់ដែលតម្រូវដោយខេប៊ីប្រាសាក់ និងត្រូវប្រាកដថារាល់ព័ត៌មានដែលផ្តល់ឱ្យសុទ្ធតែជាព័ត៌មានពិតប្រាកដត្រឹមត្រូវ និងថ្មីបំផុត។
- លោក-លោកស្រី បានអះអាងថាខ្លួនយល់ព្រមអនុវត្តតាមលក្ខខណ្ឌទូទៅនៃការប្រើប្រាស់សេវាកម្មនេះ និងទទួលខុសត្រូវនូវរាល់ព័ត៌មានដែលបានបំពេញ និងគោរពតាមរាល់វិធាន ដែលមានចែងនៅក្នុងលក្ខខណ្ឌទូទៅស្តីពីការប្រើប្រាស់សេវាទូទាត់បាគង។
- លោក-លោកស្រី បានទទួលស្គាល់ និងព្រមព្រៀងថា តាមការស្នើសុំរបស់អាជ្ញាធរមានសមត្ថកិច្ចខេប៊ីប្រាសាក់ មានសិទ្ធិផ្ទេរព័ត៌មានរបស់ លោក-លោកស្រី ទៅតាមដីការបញ្ជារបស់តុលាការ ឬ អាជ្ញាធរពាក់ព័ន្ធ (មិនថាក្នុង ឬ ក្រៅប្រទេសកម្ពុជា)។
- លក្ខណៈនៃគណនីបាគង
- គណនីបាគង នឹងត្រូវបង្កើតឡើងដោយស្វ័យប្រវត្តិជាប្រាក់រៀល និងប្រាក់ដុល្លារអាមេរិក បន្ទាប់ពីអតិថិជនបានចុះឈ្មោះប្រើប្រាស់សេវាទូទាត់បាគងនៅលើទូរស័ព្ទចល័តរបស់ខ្លួនប្រកបដោយភាពជោគជ័យ។
- មិនមានការផ្តល់ការប្រាក់ ឬ តម្រូវឱ្យដាក់សមតុល្យដំបូង ឬ តម្កល់សមតុល្យអប្បបរមា ចំពោះគណនីបាគងឡើយ។
- រាល់ការដាក់ ឬ ដកជាសាច់ប្រាក់ចេញពីគណនីបាគង គឺត្រូវធ្វើនៅតាមបញ្ជរបេឡា ឬ តាមមធ្យោបាយផ្សេងៗផ្តល់ដោយ ខេប៊ីប្រាសាក់ ឬ គ្រឹះស្ថានធនាគារដែលជាសមាជិកប្រព័ន្ធបាគង។ រាល់ការបញ្ជាទូទាត់ថ្លៃទំនិញ ឬ ផ្ទេរប្រាក់ គឺត្រូវធ្វើនៅលើទូរស័ព្ទចល័តរបស់អតិថិជនដោយផ្ទាល់។
- កម្រៃសេវាកម្ម និងទឹកប្រាក់អតិបរមាដាក់ក្នុងគណនីបាគង ត្រូវបានដាក់បង្ហាញលើគេហទំព័រ និង/ឬ គ្រប់សាខាខេប៊ីប្រាសាក់ និង/ឬ កម្មវិធីបាគង។
- គណនីបាគង ដែលគ្មានប្រតិបត្តិការកើតឡើងក្នុងរយៈពេល 365 ថ្ងៃ (លើកលែងប្រតិបត្តិការដែលធ្វើឡើងដោយ ខេប៊ីប្រាសាក់) ត្រូវចាត់ទុកជា គណនីគ្មានប្រតិបត្តិការ ហើយគណនីនេះនឹងត្រូវបានផ្អាកដោយស្វ័យប្រវត្តិ ដោយមិនអាចបន្តធ្វើប្រតិបត្តិការចេញ-ចូលបានឡើយ។
- គណនីបាគង ដែលគ្មានប្រតិបត្តិការកើតឡើងក្នុងរយៈពេល ដប់ (10) ឆ្នាំជាប់ៗគ្នា នោះសមតុល្យក្នុងគណនីបាគង ដែលគ្មានប្រតិបត្តិការនោះ នឹងត្រូវផ្ទេរទៅឱ្យធនាគារជាតិ នៃ កម្ពុជា ដើម្បីចាត់ចែងតាមនីតិវិធីនៃច្បាប់។
- ប្រភេទសេវាកម្មតាមរយៈប្រព័ន្ធបាគង
- ផ្ទេរប្រាក់ពី គណនីបាគង ទៅ គណនីបាគង រវាងអតិថិជន និងអតិថិជន ក្នុងគ្រឹះស្ថាន ខេប៊ីប្រាសាក់
- ផ្ទេរប្រាក់ពី គណនីបាគង ទៅ គណនីបាគង រវាងអតិថិជន និងអតិថិជន ឆ្លងគ្រឹះស្ថាន (ជាសមាជិកប្រព័ន្ធបាគង)
- ផ្ទេរប្រាក់ពី គណនីបាគង ទៅ គណនីធនាគារ ក្នុងគ្រឹះស្ថាន ខេប៊ីប្រាសាក់
- ផ្ទេរប្រាក់ពី គណនីបាគង ទៅ គណនីធនាគារ ឆ្លងគ្រឹះស្ថាន (ជាសមាជិកប្រព័ន្ធបាគង)
- ទូទាត់ថ្លៃទំនិញ-សេវាកម្ម តាមរយៈការស្កែន QR Code
- ពិនិត្យសមតុល្យគណនី និងរបាយការណ៍សង្ខេបគណនីបាគង
- សេវាកម្មផ្សេងៗទៀត ដែលនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការទៅតាមស្ថានភាពជាក់ស្ដែង។
- ការដាក់ ឬ ដកប្រាក់ ពីគណនីបាគង
- លោក-លោកស្រី អាចស្នើសុំដាក់ប្រាក់ ឬ ដកប្រាក់ចេញពីគណនីបាគងរបស់ លោក-លោកស្រី បាននៅតាមបញ្ជរបេឡា ឬ តាមមធ្យោបាយផ្សេងៗផ្តល់ដោយខេប៊ីប្រាសាក់ ឬ គ្រឹះស្ថានធនាគារជាសមាជិកនៃប្រព័ន្ធបាគង។
- លោក-លោកស្រី ត្រូវយល់ព្រមទូទាត់កម្រៃសេវានៃការស្នើសុំដាក់ ឬ ដកប្រាក់ទៅតាមកម្រៃសេវាដូចមានបង្ហាញនៅលើគេហទំព័រ និង/ឬ កម្មវិធីបាគង និង/ឬ តាមការិយាល័យខេប៊ីប្រាសាក់ ឬ គ្រឹះស្ថានធនាគារជាសមាជិកនៃប្រព័ន្ធបាគង។
- ទំហំកំណត់នៃប្រតិបត្តិការ និង កម្រៃសេវា
- លោក-លោកស្រី យល់ព្រមបង់កម្រៃសេវាផ្សេងៗ ពាក់ព័ន្ធទៅនឹងការប្រើប្រាស់សេវាទូទាត់តាមរយៈប្រព័ន្ធបាគង ហើយយល់ព្រមឱ្យខេប៊ីប្រាសាក់ ទូទាត់ថ្លៃសេវាដោយផ្ទាល់ចេញពី គណនីបាគង របស់លោក-លោកស្រី ដោយពុំចាំបាច់ធ្វើការជូនដំណឹងឡើយ។
- លោក-លោកស្រី អាចធ្វើប្រតិបត្តិការផ្សេងៗបាននៅពេលណាដែលគណនីរបស់ លោក-លោកស្រី មានសមតុល្យគ្រប់គ្រាន់សម្រាប់ធ្វើប្រតិបត្តិការនោះ និងត្រូវគោរពទៅតាមទំហំកំណត់ដោយ ខេប៊ីប្រាសាក់។
- កម្រៃសេវាកម្ម និងទំហំកំណត់ ត្រូវបានដាក់បង្ហាញលើគេហទំព័រផ្លូវការរបស់ខេប៊ីប្រាសាក់ www.kbprasacbank.com.kh និង/ឬ គ្រប់សាខាខេប៊ីប្រាសាក់ និង/ឬ កម្មវិធីបាគង។
- ម៉ោងប្រតិបត្តិការ
- អតិថិជនអាចធ្វើប្រតិបត្តិការទូទាត់តាមរយៈប្រព័ន្ធបាគងបាន 24 ម៉ោង ជាប្រចាំថ្ងៃ (24/7) លើកលែងតែមានការជូនដំណឹងស្តីពីការផ្អាកជាបណ្តោះអាសន្នពីខេប៊ីប្រាសាក់។
- ខេប៊ីប្រាសាក់ នឹងធ្វើការជូនដំណឹងជាមុន ករណីមានការផ្អាកប្រតិបត្តិការដើម្បីជួសជុល ឬ ធ្វើបច្ចុប្បន្នកម្មប្រព័ន្ធ។
- ខេប៊ីប្រាសាក់ រក្សាសិទ្ធិក្នុងការផ្អាកប្រតិបត្តិការពេលមានបញ្ហាផ្សេងៗ ឬ ពេលមានការចាំបាច់ផ្សេងៗ
- ការបញ្ឈប់ការប្រើប្រាស់សេវាទូទាត់បាគង
- លោក-លោកស្រី អាចធ្វើការបញ្ឈប់ការប្រើប្រាស់សេវាទូទាត់បាគងបាន ដោយប្រតិបត្តិតាមរយៈទូរស័ព្ទចល័តរបស់លោក-លោកស្រីដោយផ្ទាល់ ដោយពុំចាំបាច់អញ្ជើញមកការិយាល័យខេប៊ីប្រាសាក់ ឡើយ។
- ដើម្បីអាចបញ្ឈប់ការប្រើប្រាស់សេវាទូទាត់បាគងបាន តម្រូវឱ្យ លោក-លោកស្រី ធ្វើការដកប្រាក់ ឬ ផ្ទេរប្រាក់ចេញពីគណនីបាគងឱ្យនៅសល់សមតុល្យសូន្យជាមុនសិន។
- លក្ខខណ្ឌសុវត្ថិភាពនៃពាក្យសម្ងាត់ (Passcode) និងលេខកូដសម្ងាត់ (PIN Code)
- ត្រូវជ្រើសរើសពាក្យសម្ងាត់ (Passcode) និង/ឬ លេខកូដសម្ងាត់ (PIN Code) ផ្ទាល់ខ្លួនដោយក្នុងនោះត្រូវមានជាអក្សរធំ អក្សរតូច លេខ និងមានសញ្ញាពិសេសជាដើម ទៅតាមលក្ខខណ្ឌតម្រូវនៃប្រព័ន្ធ។
- សូមចងចាំពាក្យសម្ងាត់ និង/ឬ លេខកូដសម្ងាត់របស់ លោក-លោកស្រី ហើយកុំកត់ត្រាលើអ្វីមួយ ឬ ឱ្យអ្នកដ៏ទៃដឹង។
- សូមកុំផ្តល់ពាក្យសម្ងាត់ ឬ លេខកូដសម្ងាត់ និង/ឬ ព័ត៌មានផ្ទាល់ខ្លួនដល់នរណាម្នាក់ឡើយ។
- សូមធ្វើការផ្លាស់ប្តូរពាក្យសម្ងាត់ និង/ឬ លេខកូដសម្ងាត់របស់លោក-លោកស្រី ឱ្យបានជាប្រចាំ។
- សូមកុំប្រើ ថ្ងៃខែឆ្នាំកំណើត លេខទូរស័ព្ទ លេខគណនី ឬ លេខរៀងដែលងាយស្រួលចាំ សម្រាប់កំណត់ជាពាក្យសម្ងាត់ និង/ឬ លេខកូដសម្ងាត់ ដើម្បីប្រើប្រាស់ជាមួយសេវាទូទាត់បាគងរបស់ លោក-លោកស្រី។
- ត្រូវតែធានាឱ្យច្បាស់ថា ពេល លោក-លោកស្រី បញ្ចូល ពាក្យសម្ងាត់ ឬ លេខកូដសម្ងាត់ (PIN Code) មិនអាចត្រូវបានឃ្លាំមើលដោយអ្នកណាម្នាក់ ឬ ក៏មិនមានមនុស្សនៅក្បែអ្នកឡើយ។
- សូមប្តូរពាក្យសម្ងាត់ ឬ លេខកូដសម្ងាត់ (PIN Code) ប្រសិនបើលោកអ្នកសង្ស័យថា ត្រូវបានដឹង ដោយអ្នកដ៏ទៃ។
- លោក-លោកស្រី ត្រូវតែរក្សាពាក្យសម្ងាត់ ឬ លេខកូដសម្ងាត់ របស់ លោក-លោកស្រី ឱ្យមានសុវត្ថិភាព។ រាល់ការខូចខាតដែលកើតចេញពីការធ្វេសប្រហែសក្នុងការរក្សាព័ត៌មានសម្ងាត់ខាងលើ គឺជាការទទួលខុសត្រូវទាំងស្រុងរបស់លោក-លោកស្រី។
- ករណីលោក-លោកស្រី ភ្លេចពាក្យសម្ងាត់ ឬ លេខកូដសម្ងាត់ លោក-លោកស្រី អាចទំនាក់ទំនងមក ខេប៊ីប្រាសាក់ ដើម្បីណែនាំពីវិធីនៃការស្នើសុំពាក្យសម្ងាត់ ឬ លេខកូដសម្ងាត់ ឡើងវិញតាមរយៈមន្ត្រីទំនាក់ទំនងអតិថិជនរបស់យើងលេខ 023/086 999 911។
- គន្លឹះសុវត្ថិភាពនៃទូរស័ព្ទចល័តដែលភ្ជាប់ប្រព័ន្ធបាគង
- សូមបង្កើតលេខសម្ងាត់ (Password) ដើម្បីការពារទូរស័ព្ទ របស់លោក-លោកស្រី ពីការចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាត។
- មិនត្រូវភ្ជាប់ប្រព័ន្ធ ឬ បញ្ចូលកម្មវិធី ដែលមិនស្គាល់ក្នុងទូរស័ព្ទឡើយ។ ករណីបានភ្ជាប់ ត្រូវបិទ និងសម្អាតភ្លាមៗដើម្បីចៀសវាងការឆ្លងមេរោគ ឬ ការបន្លំលួច (Virus and/or Hacker)។
- សូមកុំប្រើទូរស័ព្ទដែលភ្ជាប់ប្រព័ន្ធបាគង ជាមួយសេវាអ៊ីនធឺណែតសាធារណៈ ឬ ប្រើប្រាស់រួមជាមួយអ្នកដ៏ទៃឡើយ ដើម្បីជៀសវាងពីការបន្លំលួចដោយ Hacker។
- សូមកុំទុកទូរស័ព្ទដែលកំពុងបើកកម្មវិធីប្រព័ន្ធបាគងចោលនៅទីសាធារណៈ។
- សូមចាកចេញ (Logout) ពីកម្មវិធីនៃប្រព័ន្ធបាគង នៅពេល លោក-លោកស្រី ធ្វើប្រតិបត្តិការរួចរាល់។
- ត្រូវរក្សាទូរស័ព្ទដែលបានភ្ជាប់ប្រព័ន្ធបាគងឱ្យមានសុវត្ថិភាពល្អ។ ប្រសិនបើទូរស័ព្ទនោះ ខូច ឬ បាត់ ត្រូវជូនដំណឹងមកខេប៊ីប្រាសាក់ ជាបន្ទាន់ដើម្បីបង្ខាំងគណនី ឬ ចាត់វិធានការផ្សេងៗតាមលក្ខណៈបច្ចេកទេស ដើម្បីទប់ស្កាត់ការបន្លំធ្វើប្រតិបត្តិការ។
- ក្នុងករណី លោក-លោកស្រី លក់ ឬ ផ្ទេរទូរស័ព្ទឱ្យអ្នកផ្សេង ត្រូវលុបកម្មវិធីប្រព័ន្ធបាគងចេញពីក្នុងទូរស័ព្ទឱ្យបានរួចរាល់ជាមុន។
- សិទ្ធិ និងកាតព្វកិច្ចរបស់អតិថិជន
- លោក-លោកស្រី ត្រូវប្រាកដថាគ្រប់ព័ត៌មានដែលបានផ្តល់ឱ្យ ដើម្បីប្រើប្រាស់សេវាទូទាត់បាគង ពិតជាព័ត៌មានត្រឹមត្រូវ និងថ្មីបំផុត។ ករណីលោក-លោកស្រី ផ្តល់ព័ត៌មានមិនពិត ឬ ក្លែងក្លាយ នោះលោក-លោកស្រី ត្រូវទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់។
- លោក-លោកស្រី ត្រូវធ្វើការត្រួតពិនិត្យលើព័ត៌មាននៃការទូទាត់ឱ្យបានត្រឹមត្រូវមុននឹងបញ្ជាការទូទាត់នៅក្នុងទូរស័ព្ទរបស់ខ្លួន។ រាល់ការបញ្ចូលព័ត៌មាន ឬ លេខគណនីខុស ឬ ផ្ទេរសមតុល្យលើស ឬ ខ្វះ ជាដើម ជាការទទួលខុសត្រូវទាំងស្រុងរបស់អតិថិជន។
- លោក-លោកស្រី ត្រូវទទួលខុសត្រូវលើការប្រើប្រាស់សេវាទូទាត់បាគង។ រាល់ការបាត់បង់ទឹកប្រាក់ក្នុងគណនីផ្ទាល់ខ្លួន ឬ គណនីរបស់អ្នកផេ្សង ដែលប្រព្រឹត្តដោយចេតនា ឬ អចេតនា ឬ ដោយការធ្វេសប្រហែស ឬ ដោយការសាកល្បងធ្វើប្រតិបតិ្តការផ្សេងៗ ការលុកលុយរុករក ការកែបន្លំទិន្នន័យ ការលួចបន្លំដោយផ្ទាល់ ឬ ដោយប្រយោល តែម្នាក់ឯង ឬ ដោយមានការចូលរួមពីអ្នកដទៃ លោក-លោកស្រី ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
- លោក-លោកស្រី ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគ្រប់ចំណុចនៅលើលក្ខខណ្ឌទូទៅនៃការប្រើប្រាស់សេវាទូទាត់បាគងនេះ។
- លោក-លោកស្រី យល់ព្រមដោយឥតលក្ខខណ្ឌក្នុងការទូទាត់សំណងមកខេប៊ីប្រាសាក់ ករណីមានការប្តឹងតវ៉ា ការទាមទារ ការទទួលខុសត្រូវ ការខាតបង់ ឬ ការចំណាយផ្សេងៗ ដែលខេប៊ីប្រាសាក់ ទទួលរងទាក់ទងនឹងប្រតិបត្តិការសេវាទូទាត់បាគង និងដោយការអនុវត្តបំពានរបស់ លោក-លោកស្រី លើលក្ខខណ្ឌទូទៅនៃការប្រើប្រាស់សេវានេះ រួមទាំងការខកខានមិនបានចាត់វិធានការទប់ស្កាត់ ការធើ្វប្រតិបត្តិការសេវាទូទាត់បាគង ដោយគ្មានការអនុញ្ញាត ឬ ប្រតិបត្តិការកែ្លងបន្លំ ជាដើម។
- លោក-លោកស្រី មានសិទ្ធិទទួលបានសេវាកម្មគ្រប់ប្រភេទនៃសេវាទូទាត់បាគង ដែលខេប៊ីប្រាសាក់ បានព្រមព្រៀងផ្តល់ជូន ហើយ លោក-លោកស្រី មានសិទ្ធិអង្កេតមើលពីគុណភាពសេវាកម្ម និងផ្តល់យោបល់ដល់ខេប៊ីប្រាសាក់ ដើម្បីកែលម្អ។
- លោក-លោកស្រី មានសិទ្ធិទទួលបានព័ត៌មានពាក់ព័ន្ធនឹងមុខងារនៃសេវាទូទាត់បាគង វិធីសាស្រ្តនៃការប្រើប្រាស់ កម្រៃសេវាកម្ម អត្រាការប្រាក់ និង របៀបគិតកម្រៃពាក់ព័ន្ធជាដើម។
- លោក-លោកស្រី មានសិទ្ធិសាកសួរក្នុងករណីមានភាពមិនស៊ីគ្នានៃរបាយការណ៍គណនីបាគង ឬ ប្រតិបត្តិការផ្សេងៗ។
- សិទ្ធិ និងកាតព្វកិច្ចរបស់ខេប៊ីប្រាសាក់
- ខេប៊ីប្រាសាក់ មានសិទ្ធិផ្ទៀងផ្ទាត់ និងពិនិត្យពីប្រវត្តិរូបរបស់លោក-លោកស្រី ហើយអាចទាមទារព័ត៌មានផ្ទាល់ខ្លួនបន្ថែមរបស់លោក-លោកស្រី និងមានសិទ្ធិសម្រេចក្នុងការផ្តល់ ឬ មិនផ្តល់ជូននូវសេវាទូទាត់បាគងជូនលោក-លោកស្រី។
- ខេប៊ីប្រាសាក់ នឹងអនុវត្តតាមការបញ្ជាលើប្រតិបត្តិការទូទាត់តាមរយៈប្រព័ន្ធបាគង របស់លោក-លោកស្រី តែខេប៊ីប្រាសាក់ មិនទទួលខុសត្រូវករណី លោក-លោកស្រី បានបញ្ចូលព័ត៌មាន ឬ លេខគណនីខុស ឬ ផ្ទេរសមតុល្យលើស ឬ ខ្វះ ជាដើម។
- ខេប៊ីប្រាសាក់ មានសិទ្ធិសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងការស៊ើបអង្កេត បង្ខាំង ឬ បញ្ឈប់ការប្រើប្រាស់សេវាទូទាត់បាគង របស់ លោក-លោកស្រី ដោយយោងលើវិធាននៃច្បាប់ ឬ ដីការពីតុលាការ។
- ខេប៊ីប្រាសាក់ រក្សាសិទ្ធិក្នុងការបង្ខាំងគណនីបាគងរបស់ លោក-លោកស្រី ករណី លោក-លោកស្រី មិនបានបំពេញព័ត៌មានឱ្យបានត្រឹមត្រូវ និងគ្រប់គ្រាន់ ទៅតាមលក្ខខណ្ឌតម្រូវរបស់ ខេប៊ីប្រាសាក់។
- នៅក្នុងហេតុការណ៍ដែលសេវាទូទាត់បាគងរបស់ លោក-លោកស្រី មិនអាចប្រើប្រាស់បានដោយករណីប្រធានសក្តិ ខេប៊ីប្រាសាក់ នឹងជួយដល់ លោក-លោកស្រី ក្នុងការរកដំណោះស្រាយ ឬ ផ្តល់ជំនួយការចាំបាច់ណាមួយយោងលើហេតុផលជាក់ស្តែង ប៉ុន្តែខេប៊ីប្រាសាក់ មិនទទួលខុសត្រូវទៅលើហេតុការណ៍ទាំងនោះទេ។
- ខេប៊ីប្រាសាក់ មានសិទ្ធិកំណត់កម្រៃសេវាពាក់ព័ន្ធ ឬ ធ្វើការកែប្រែកម្រៃសេវាអាស្រ័យលើលក្ខខណ្ឌនៃអាជីវកម្មជាក់ស្តែង។
- ខេប៊ីប្រាសាក់ ផ្តល់លេខទូរស័ព្ទសម្រាប់បម្រើសេវាកម្ម 24 ម៉ោង ហើយផ្តល់សេវាប្រឹក្សាអំពីសេវាកម្ម និងការរាយការណ៍ពីការភ្លេចលេខសម្ងាត់ ឬ បញ្ហាផ្សេងៗដែលកើតមាន។
- ខេប៊ីប្រាសាក់ នឹងរក្សាការសម្ងាត់រាល់ព័ត៌មានរបស់ លោក-លោកស្រី លើកលែងតែច្បាប់តម្រូវ ឬ មានដីការពីតុលាការ។
- ខេប៊ីប្រាសាក់ រក្សាសិទ្ធិក្នុងការផ្អាកប្រតិបត្តិការពេលមានបញ្ហាផ្សេងៗ និងពេលមានការចាំបាច់ជាដើម។
- ការទប់ស្កាត់ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម
- តាមរយៈការទទួលយកនូវលក្ខខណ្ឌប្រើប្រាស់ទាំងអស់នេះ លោក-លោកស្រី យល់ព្រមជាមួយខេប៊ីប្រាសាក់ ថា ខេប៊ីប្រាសាក់ អាចនឹងពន្យាពេល ឬ បង្ខាំងទុក ឬ បដិសេធមិនឱ្យដំណើរការនូវប្រតិបត្តិការណាមួយដែលមិនមានការទទួលខុសត្រូវ ប្រសិនបើខេប៊ីប្រាសាក់ សង្ស័យថា៖
- ប្រតិបត្តិការដែលបានធ្វើឡើងនោះអាចផ្ទុយនឹងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ឬ ច្បាប់អន្តរជាតិ។
- ប្រតិបត្តិការដែលបានធ្វើឡើងនោះអាចនឹងពាក់ព័ន្ធដោយផ្ទាល់ និង/ឬ ដោយប្រយោលទៅនឹងដំណើរការ ឬ គោលបំណងនៃការប្រព្រឹត្តសកម្មភាពខុសច្បាប់។
- លោក-លោកស្រី យល់ព្រម និងទទួលរ៉ាប់រងចំពោះខេប៊ីប្រាសាក់ ថា រាល់ការទូទាត់ប្រាក់តាមរយៈសេវាទូទាត់បាគងរបស់ខេប៊ីប្រាសាក់ មិនរំលោភបំពានលើច្បាប់ នៃ ព្រះរាជាណាចក្រកម្ពុជា ឬ ដែនសមត្ថកិច្ចនៃប្រទេសណាមួយផ្សេងទៀតឡើយ។
- តាមរយៈការទទួលយកនូវលក្ខខណ្ឌប្រើប្រាស់ទាំងអស់នេះ លោក-លោកស្រី យល់ព្រមជាមួយខេប៊ីប្រាសាក់ ថា ខេប៊ីប្រាសាក់ អាចនឹងពន្យាពេល ឬ បង្ខាំងទុក ឬ បដិសេធមិនឱ្យដំណើរការនូវប្រតិបត្តិការណាមួយដែលមិនមានការទទួលខុសត្រូវ ប្រសិនបើខេប៊ីប្រាសាក់ សង្ស័យថា៖
- ការកែប្រែ កម្រៃសេវា ទំហំកំណត់ លក្ខខណ្ឌ និងការជូនដំណឹង
- ខេប៊ីប្រាសាក់ រក្សាសិទ្ធិក្នុងការកែប្រែព័ត៌មាន កម្រៃសេវា ទំហំកំណត់ និង/ឬ លក្ខខណ្ឌផ្សេងៗពាក់ព័ន្ធនឹងការប្រើប្រាស់សេវាកម្មនេះ ដោយខេប៊ីប្រាសាក់ នឹងធ្វើការជូនដំណឹងទៅលោក-លោកស្រីឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌនៃច្បាប់។
- ក្នុងរយៈពេលនៃការជូនដំណឹងខាងលើ ករណីមិនមានការតវ៉ាពីសំណាក់ លោក-លោកស្រី ត្រូវសន្មត់ថាលោក-លោកស្រីបានយល់ព្រម និងទទួលយកការកែប្រែខាងលើ មកអនុវត្តភ្លាមៗបន្ទាប់ពីការកែប្រែចូលជាធរមានដែលត្រូវបានផ្សព្វផ្សាយតាមរយៈមធ្យោបាយណាមួយខាងក្រោម៖
- តាមរយៈសាខារបស់ខេប៊ីប្រាសាក់ និង/ឬ
- តាមរយៈវេបសាយត៍ និង/ឬ បណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខេប៊ីប្រាសាក់ និង/ឬ
- ការផ្ញើសារ និង/ឬ អ៊ីម៉ែលទៅកាន់អតិថិជន
- តាមរយៈការផ្សព្វផ្សាយនៅលើទំព័រការសែត ទស្សនាវដ្តី កម្មវិធីសេវាធនាគារចល័ត កម្មវិធីបាគង ឬមធ្យោបាយផ្សេងៗដែលខេប៊ីប្រាសាក់ បានជ្រើសរើស។ល។
- អតិថិជនត្រូវបានសន្មតថាបានទទួលការជូនដំណឹងស្តីពីការកែប្រែខាងលើភ្លាមៗ បន្ទាប់ពីខេប៊ីប្រាសាក់ បានធ្វើការចុះផ្សាយពីការកែប្រែព័ត៌មាននានារបស់ខ្លួន តាមរយៈមធ្យោបាយណាមួយក្នុងចំណោមមធ្យោបាយខាងលើ។
- ច្បាប់ និងការដោះស្រាយវិវាទ
- លក្ខខណ្ឌទូទៅនេះ ត្រូវបានគ្រប់គ្រង និងបកស្រាយដោយយោងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
- ករណីមានវិវាទកើតឡើង ភាគីទាំងពីរត្រូវដោះស្រាយដោយសន្តិវិធី។ ករណីវិវាទមិនអាចដោះស្រាយបានដោយសន្តិវិធី ឬ ក្រៅប្រព័ន្ធតុលាការ នោះវិវាទត្រូវដោះស្រាយទៅតាមប្រព័ន្ធតុលាការដោយយោងទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
- បញ្ហាផ្សេងៗដែលមិនមានចែងនៅក្នុងប្រការទាំងនេះ ត្រូវអនុវត្តតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
- វិភាគភាព
ប្រសិនបើប្រការណាមួយនៃកិច្ចព្រមព្រៀងនេះមិនអាចអនុវត្តបាន ឬ គ្មានសុពលភាពតាមផ្លូវច្បាប់ ប្រការទាំងនោះអស់សុពលភាពត្រឹមកម្រិត ដែលប្រការនោះមិនអាចអនុវត្តបាន ឬ អសុពលភាពរបស់ប្រការនោះតែប៉ុណ្ណោះ ចំណែកប្រការផ្សេងទៀតនៃកិច្ចព្រមព្រៀងនេះនៅតែបន្តមានសុពលភាពអនុវត្តដដែល។ - ភាសា
លក្ខខណ្ឌទូទៅនេះត្រូវបានធ្វើឡើងជាភាសាខ្មែរ និងភាសាអង់គ្លេស។ ករណីមានចំណុចណាមួយរវាងអត្ថបទទាំងពីរមានន័យមិនស្រប ឬ មិនស៊ីគ្នា នោះអត្ថបទជាភាសាខ្មែរចាត់ទុកជាបានការ។
ខ្ញុំ បានអាន និងយល់ព្រមអនុវត្តតាមលក្ខខណ្ឌទូទៅសម្រាប់ប្រើប្រាស់សេវាទូទាត់បាគង ដូចបានបញ្ជាក់ខាងលើ៕
- លក្ខខណ្ឌប្រើប្រាស់
លក្ខខណ្ឌនៃការប្រើប្រាស់ សេវាផ្ទេរប្រាក់អន្តរជាតិ គឺជាកិច្ចព្រមព្រៀងរវាង អតិថិជន និង ធនាគារ ខេប៊ីប្រាសាក់ ម.ក ពាក់ព័ន្ធនឹងការស្នើសុំធ្វើប្រតិបតិ្តការសេវាផ្ទេរប្រាក់អន្តរជាតិ តាមរយៈសាខា ឬ សេវាខេប៊ីប្រាសាក់ខបភើរេត ឬ កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល។ ក្នុងករណី លោក-លោកស្រី បានព្រមព្រៀងទៅលើលក្ខខណ្ឌប្រើប្រាស់ នៃប្រតិបតិ្តការសេវាផ្ទេរប្រាក់អន្តរជាតិ នោះមានន័យថា លោក-លោកស្រី បានអាន បានយល់ និងបានព្រមព្រៀងទទួលយកនូវរាល់លក្ខខណ្ឌប្រើប្រាស់នៃប្រតិបតិ្តការសេវាផ្ទេរប្រាក់អន្តរជាតិ។ករណី លោក-លោកស្រី មានចម្ងល់ទាក់ទងនឹងចំណុចណាមួយដែលមានចែងនៅក្នុងលក្ខខណ្ឌប្រើប្រាស់នេះ លោក-លោកស្រី អាចស្វែងរកការពន្យល់បន្ថែមពីបុគ្គលិកខេប៊ីប្រាសាក់ដោយផ្ទាល់នៅគ្រប់សាខាខេប៊ីប្រាសាក់ទាំងអស់ ឬ តាមរយៈទូរស័ព្ទទៅកាន់លេខ 023/086 999 911 បានគ្រប់ពេលវេលា។ សូម លោក-លោកស្រី អានលក្ខខណ្ឌខាងក្រោមដោយប្រុងប្រយ័ត្ន ហើយធ្វើការបញ្ជាក់ឡើងវិញ ករណីមាន ចម្ងល់មុនសម្រេចប្រើប្រាស់សេវាផ្ទេរប្រាក់អន្តរជាតិ។ - និយមន័យ
ពាក្យគន្លឹះប្រើប្រាស់នៅក្នុងលក្ខខណ្ឌនៃការប្រើប្រាស់សេវាផ្ទេរប្រាក់អន្តរជាតិ៖- “លោក លោកស្រី”
សំដៅដល់ អតិថិជន ដែលបានស្នើសុំ ឬ ប្រើប្រាស់សេវាផ្ទេរប្រាក់អន្តរជាតិរបស់ ខេប៊ីប្រាសាក់ - “លក្ខខណ្ឌប្រើប្រាស់”
សំដៅដល់ “លក្ខខណ្ឌនៃការប្រើប្រាស់សេវាផ្ទេរប្រាក់អន្តរជាតិ” - “ធនាគារ” ឬ “ខេប៊ីប្រាសាក់”
សំដៅដល់ ធនាគារ ខេប៊ីប្រាសាក់ ម.ក - សេវាផ្ទេរប្រាក់អន្តរជាតិ
សំដៅដល់ការផ្ទេរប្រាក់ចេញទៅក្រៅប្រទេស និងទទួលប្រាក់ផ្ទេរចូលពីក្រៅប្រទេស រវាងធនាគារ ខេប៊ីប្រាសាក់ និងធនាគារនៅក្រៅប្រទេសផ្សេងទៀតតាមរយៈប្រព័ន្ធផ្ទេរប្រាក់អេឡិកត្រូនិក (SWIFT) ។ - “ទំនាក់ទំនងហិរញ្ញវត្ថុ”
សំដៅដល់ទំនាក់ទំនងរវាង លោក-លោកស្រី និងក្រុមហ៊ុន-សហគ្រាសរបស់លោក-លោកស្រី ឬ ក្រុមហ៊ុនផ្សេងៗទៀត ដែលជាសម្ព័ន្ធញាតិ ដោយលោក-លោកស្រីអាចកាន់កាប់ភាគហ៊ុនដោយផ្ទាល់ ឬ ដោយប្រយោល។ - “មានទំនាក់ទំនង” ឬ “មាន”
សំដៅដល់ការវិនិយោគរបស់ប្រតិបត្តិករជានិវាសនជន ឬ អនិវាសនជន ជាមួយប្រតិបត្តិករជានិវាសនជន ឬ អនិវាសនជនផ្សេងទៀត ដែលមានភាគហ៊ុន 10% ឬ ច្រើនជាង 10% ។ - “គ្មានទំនាក់ទំនង” ឬ “គ្មាន”
សំដៅដល់ការវិនិយោគរបស់ប្រតិបត្តិករជានិវាសនជន ឬ អនិវាសនជន ជាមួយប្រតិបត្តិករជានិវាសនជន ឬ អនិវាសនជនផ្សេងទៀត ដែលមានភាគហ៊ុនតិចជាង 10% ។ - “មិនដឹងពីទំនាក់ទំនង” ឬ “មិនដឹង”
សំដៅដល់ការមិនដឹងអំពីទំនាក់ទំនងហិរញ្ញវត្ថុណាមួយ។ - ការទទួលខុសត្រូវរបស់អតិថិជន
- លោក-លោកស្រី ត្រូវធានាថារាល់ព័ត៌មានទាំងអស់ដែលបានផ្ដល់ឱ្យ ខេប៊ីប្រាសាក់ សម្រាប់ការស្នើសុំធ្វើប្រតិបត្តិការពាក់ព័ន្ធនឹងសេវាផ្ទេរប្រាក់អន្តរជាតិ គឺជាព័ត៌មានត្រឹមត្រូវ និងថ្មីបំផុត។
- លោក-លោកស្រី ត្រូវពិនិត្យគ្រប់ព័ត៌មាននៃការស្នើសុំធ្វើប្រតិបត្តិការសេវាផ្ទេរប្រាក់អន្តរជាតិ និងកម្រៃសេវាពាក់ព័ន្ធ ឱ្យបានច្បាស់លាស់ មុននឹងសម្រេចធ្វើប្រតិបត្តិការផ្ទេរប្រាក់អន្តរជាតិ។
- លោក-លោកស្រី ផ្តល់សិទ្ធិឱ្យខេប៊ីប្រាសាក់ ធ្វើការដកប្រាក់ចេញពីគណនីរបស់លោក-លោកស្រី រួមទាំងទឹកប្រាក់ផ្ទេរ និងកម្រៃសេវាពាក់ព័ន្ធលើការស្នើសុំប្រើប្រាស់សេវាផ្ទេរប្រាក់អន្តរជាតិ។
- លោក-លោកស្រី យល់ព្រមថា ខេប៊ីប្រាសាក់ នឹងអនុវត្តតាមអត្រាប្តូរប្រាក់របស់ធនាគារ ដើម្បីធ្វើការផ្ទេរប្រាក់អន្តរជាតិជារូបិយបណ្ណ័បរទេស។
- លោក-លោកស្រីត្រូវទទួលខុសត្រូវក្នុងការផ្តល់នូវព័ត៌មាន និង/ឬ ឯកសារបន្ថែមពាក់ព័ន្ធនឹងការផ្ទេរប្រាក់អន្តរជាតិ ប្រសិនបើមានការស្នើសុំ និង/ឬ តម្រូវដោយធនាគារ ឬ ច្បាប់។
- លោក-លោកស្រី យល់ព្រមថា សំណើផ្ទេរប្រាក់អន្តរជាតិជាលាយលក្ខណ៍អក្សរដែលបានស្នើសុំនៅតាមសាខា ឬ តាមរយៈសេវាខេប៊ីប្រាសាក់ខបភើរេត ឬ កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល នឹងត្រូវបានដាក់ស្នើសុំទៅកាន់ ខេប៊ីប្រាសាក់ ដើម្បីពិនិត្យ និងធ្វើប្រតិបត្តិការ។ ខេប៊ីប្រាសាក់អាចនឹងធ្វើការទាក់ទងទៅលោក-លោកស្រីសម្រាប់ការសាកសួរព័ត៌មាន និង/ឬ ស្នើសុំឯកសារបន្ថែម (ករណីចាំបាច់) ។
- លោក-លោកស្រី យល់ព្រមទទួលខុសត្រូវទាំងស្រុងចំពោះច្បាប់ជាតិ និងអន្តរជាតិ ហើយធានាថារាល់សកម្មភាពនៃការធ្វើប្រតិបត្តិការសេវាផ្ទេរប្រាក់អន្តរជាតិ ដែលធ្វើឡើងក្នុងនាមខ្លួនឯងផ្ទាល់ និង/ឬ សាច់ញាតិ នឹងស្ថិតនៅក្រោមលក្ខខណ្ឌនេះ។
- ការទទួលខុសត្រូវរបស់ខេប៊ីប្រាសាក់
- ខេប៊ីប្រាសាក់ នឹងទទួលធ្វើប្រតិបត្តិការផ្ទេរប្រាក់អន្តរជាតិ ទៅតាមព័ត៌មានដែល លោក-លោកស្រី បានស្នើសុំ និងផ្តល់ឱ្យតែប៉ុណ្តោះ។
- ខេប៊ីប្រាសាក់ នឹងមិនទទួលខុសត្រូវចំពោះការបាត់បង់ និងការចំណាយផ្សេងៗទៀត ដែលបណ្ដាលមកពីការផ្ដល់ព័ត៌មានមិនត្រឹមត្រូវ មិនគ្រប់គ្រាន់ និងមិនច្បាស់លាស់ ឬ ការកើតឡើងដោយសារកំហុស ការធ្វេសប្រហែស ការពន្យារពេល ឬ គ្មានលទ្ធភាពទូទាត់របស់ធនាគារដៃគូ ឬ ការកើតឡើងដោយបុព្វហេតុ ឬ ហេតុផលផ្សេងៗ ដែលហួសពីការគ្រប់គ្រងរបស់ធនាគារ និង ធនាគារដៃគូ ណាមួយឡើយ។
- ខេប៊ីប្រាសាក់ មានសិទ្ធិជ្រើសរើសធនាគារដៃគូ ដើម្បីឱ្យដំណើរការនៃការស្នើសុំផ្ទេរប្រាក់អន្តរជាតិរបស់លោក-លោកស្រី មានប្រសិទ្ធភាពខ្ពស់។ ធនាគារដៃគូអាចនឹងគិតកម្រៃសេវា លើការទូទាត់ប្រតិបត្តិការបន្ត ដែលកម្រៃសេវានេះអាចត្រូវបានដកចេញពីមូលនិធិដែលត្រូវទូទាត់ទៅឱ្យអ្នកទទួលផល។ ក្នុងករណីនេះ អ្នកទទួលផលនឹងទទួលបានទឹកប្រាក់ផ្ទេរតិចជាងសមតុល្យដែលបានផ្ទេរខាងដើម។ ប្រសិនបើកម្រៃសេវានោះ ត្រូវបានទូទាត់ដោយ ខេប៊ីប្រាសាក់ នោះ លោក-លោកស្រី ដែលជាអ្នកផ្ទេរ អនុញ្ញាតឱ្យ ខេប៊ីប្រាសាក់ ទូទាត់ចេញពីគណនីរបស់លោក-លោកស្រី។
- ខេប៊ីប្រាសាក់ អាចនឹងព្យួរ ពន្យារ ឬ បដិសេធ សំណើរបស់ លោក-លោកស្រី ក្នុងករណី ខេប៊ីប្រាសាក់ ពិនិត្យឃើញថា លោក-លោកស្រី មិនបានបំពេញតាមលក្ខខណ្ឌតម្រូវ ឬ មិនមានឯកសារ ឬ មិនមានព័ត៌មានគាំទ្រគ្រប់គ្រាន់លើសំណើផ្ទេរប្រាក់របស់ខ្លួន។
- ខេប៊ីប្រាសាក់ រក្សាសិទ្ធិក្នុងការកែប្រែនូវកម្រៃសេវា ការកំណត់អំពីទំហំទឹកប្រាក់នៃការធ្វើប្រតិបត្តិការ និងលក្ខខណ្ឌចាំបាច់ផ្សេងទៀត ចំពោះការប្រើប្រាស់សេវាផ្ទេរប្រាក់អន្តរជាតិ ដោយ ខេប៊ីប្រាសាក់ នឹងធ្វើការជូនដំណឹងឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវនៃច្បាប់។
- ខេប៊ីប្រាសាក់ មិនទទួលខុសត្រូវលើពន្ធនានា កាតព្វកិច្ច និងការចំណាយផ្សេងៗដែលនឹងអាចកើតមាននៅប្រទេសដទៃពាក់ព័ន្ធនឹងការផ្ទេរប្រាក់នេះឡើយ។
- សំណើសុំពាក់ព័ន្ធប្រតិបត្តិការផ្ទេរប្រាក់អន្តរជាតិ
- លោក-លោកស្រី ត្រូវធ្វើការស្នើសុំមក ខេប៊ីប្រាសាក់ សម្រាប់រាល់សំណើពាក់ព័ន្ធនឹងប្រតិបត្តិការផ្ទេរប្រាក់អន្តរជាតិ រួមទាំង សំណើកែប្រែព័ត៌មាន ការស៊ើបអង្កេត សំណើពន្យារពេលទូទាត់ ឬ ការលុបចោលការទូទាត់ជាដើម។
- លោក-លោកស្រី យល់ព្រមក្នុងការទូទាត់សំណងជូន ខេប៊ីប្រាសាក់ យោងទៅតាមលក្ខខណ្ឌ “សំណងនៃការខូចខាត”។
- លោក-លោកស្រី យល់ព្រមឱ្យ ខេប៊ីប្រាសាក់ កាត់កងទឹកប្រាក់ដែលមាននៅក្នុងគណនីរបស់ លោក-លោកស្រី ដើម្បីទូទាត់នូវរាល់សំណង ដែលបានរៀបរាប់ខាងលើទៅតាមស្ថានភាពជាក់ស្ដែង។
- ក្នុងករណីការផ្ទេរប្រាក់អន្តរជាតិត្រូវបានបដិសេធ ឬ លុបចោល ឬ បង្វិលត្រលប់ ខេប៊ីប្រាសាក់ នឹងទូទាត់ប្រាក់ផ្ទេរត្រលប់ (បន្ទាប់ពីទូទាត់កម្រៃសេវាផ្សេងៗរួចរាល់) ចូលទៅក្នុងគណនី លោក-លោកស្រី វិញ នៅពេល ខេប៊ីប្រាសាក់បានទទួលទឹកប្រាក់ត្រលប់ពីធនាគារដៃគូ។ ប្រសិនបើទឹកប្រាក់ត្រលប់ជារូបិយប័ណ្ណបរទេស ខុសពីរូបិយប័ណ្ណគណនី នោះ ខេប៊ីប្រាសាក់ នឹងអនុវត្តតាមអត្រាប្តូរប្រាក់ជាក់ស្តែងរបស់ខេប៊ីប្រាសាក់នៅកាលបរិច្ឆេទនៃការទទួលទឹកប្រាក់ត្រលប់។
- កម្រៃសេវាផ្ទេរប្រាក់អន្តរជាតិ
- កម្រៃសេវាផ្ទេរប្រាក់អន្តរជាតិ និងកម្រៃសេវាពាក់ព័ន្ធផ្សេងៗទៀតត្រូវបានកំណត់ដោយ ខេប៊ីប្រាសាក់ ។
- លោក-លោកស្រី យល់ព្រមឱ្យ ខេប៊ីប្រាសាក់ ទូទាត់កម្រៃសេវាចេញពីគណនីរបស់លោក-លោកស្រី ដើម្បីទូទាត់កម្រៃសេវាលើការស្នើសុំផ្ទេរប្រាក់អន្តរជាតិ (រួមទាំងការស្នើសុំកែប្រែ ឬ ការលុបចោលការទូទាត់ ឬ ការស៊ើបអង្កេត) និងការចំណាយផ្សេងៗទៀតពីខាងធនាគារដៃគូ។
- ការរក្សាការសម្ងាត់
- ខេប៊ីប្រាសាក់ នឹងមិនបង្ហាញព័ត៌មានផ្ទាល់ខ្លួន ឬ ព័ត៌មានគណនី ឬ ប្រតិបត្តិការគណនីរបស់លោក-លោកស្រីទៅឱ្យភាគីទីបីឡើយ លើកលែងតែករណីដូចខាងក្រោម៖
- ខេប៊ីប្រាសាក់ មានតម្រូវការព័ត៌មានសម្រាប់រៀបចំរបាយការណ៍ ឬ សកម្មភាពពាក់ព័ន្ធផ្សេងទៀតតម្រូវតាមច្បាប់ជាតិ និងអន្តរជាតិ។
- មានដីកាពីតុលាការ ឬ អាជ្ញាធរមានសមត្ថកិច្ចក្នុងគោលបំណងស៊ើបអង្កេត ឬ ដំណើរការផ្លូវច្បាប់ទាក់ទងនឹងបទល្មើសដែលពាក់ព័ន្ធដោយផ្ទាល់ ឬ ដោយប្រយោល។
- ធនាគារដៃគូ របស់ ខេប៊ីប្រាសាក់ ស្នើសុំនូវព័ត៌មាន និង/ឬ ឯកសារបន្ថែមពាក់ព័ន្ធក្នុងដំណើរការយកចិត្តទុកដាក់ស្គាល់អតិថិជន។
- លោក-លោកស្រីយល់ព្រមថា ការបើកបង្ហាញព័ត៌មានដូចមានចែងក្នុងកថាខណ្ឌខាងលើនេះ នឹងមិនមានន័យថា ខេប៊ីប្រាសាក់ រំលោភបំពាន ចំពោះច្បាប់ ឬ កាតព្វកិច្ច រក្សាភាពសម្ងាត់ជូនអតិថិជនឡើយ។
- ខេប៊ីប្រាសាក់ នឹងមិនបង្ហាញព័ត៌មានផ្ទាល់ខ្លួន ឬ ព័ត៌មានគណនី ឬ ប្រតិបត្តិការគណនីរបស់លោក-លោកស្រីទៅឱ្យភាគីទីបីឡើយ លើកលែងតែករណីដូចខាងក្រោម៖
- ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម
លោក-លោកស្រីយល់ព្រមឱ្យខេប៊ីប្រាសាក់ ពន្យារពេលទូទាត់ បង្ខាំង ឬ បញ្ឈប់ប្រតិបត្តិការផ្ទេរប្រាក់អន្តរជាតិដែលបានស្នើសុំ ដោយមិនមានជាប់កាតព្វកិច្ចទទួលខុសត្រូវអ្វីឡើយ ប្រសិនបើ ខេប៊ីប្រាសាក់ ឬ ធនាគារដៃគូរកឃើញថា៖- មូលនិធិនៃប្រតិបត្តិការ ឬ គណនីមានទំនាក់ទំនង ឬ ពាក់ព័ន្ធដោយផ្ទាល់ ឬ ដោយប្រយោលចំពោះសកម្មភាពលើ្មសច្បាប់ណាមួយក្នុងប្រទេសកម្ពុជា ឬ ច្បាប់អន្តរជាតិ និង
- មានការសង្ស័យចំពោះប្រភពដើមនៃប្រាក់ផ្ទេរនោះ
- មានការបង្គាប់បញ្ជាពីតុលាការ ឬ ពីធនាគារជាតិ នៃ កម្ពុជា។
- សំណងនៃការខូចខាត
- លោក-លោកស្រី យល់ព្រមក្នុងការទូទាត់សំណងជូន ខេប៊ីប្រាសាក់ ឬ ធនាគារដៃគូ នូវរាល់កម្រៃជើងសារ ការខូចខាត ការប្ដឹងផ្ដល់ ការទាមទារសំណង និងចំណាយផ្លូវច្បាប់ផ្សេងៗ ដែលបណ្ដាលមកពីការស្នើសុំណាមួយលើសេវាផ្ទេរប្រាក់អន្តរជាតិរបស់លោក-លោកស្រី។
- លោក-លោកស្រី យល់ព្រមឱ្យខេប៊ីប្រាសាក់កាត់ទឹកប្រាក់ដែលមាននៅក្នុងគណនីរបស់ខ្លួន សម្រាប់ទូទាត់សំណងដែលបានរៀបរាប់ខាងលើនេះ ទៅតាមស្ថានភាពជាក់ស្ដែង។
- ផ្សេងៗ
- លក្ខខណ្ឌនេះអាចធ្វើការកែប្រែជាបន្តបន្ទាប់ដើម្បីឱ្យសមស្របជាមួយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
- លក្ខខណ្ឌនេះត្រូវបានរៀបចំឡើងជាភាសាខ្មែរ និងភាសាអង់គ្លេស។ ករណីមានចំណុចណាមួយរវាងអត្ថបទទាំងពីរ មានន័យមិនស្រប ឬ មិនស៊ីគ្នា នោះអត្ថបទជាភាសាខ្មែរចាត់ទុកជាផ្លូវការ។