ប្រាសាក់ ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា និងមានភាគទុនិករឹងមាំពីប្រទេសកូរ៉េ គឺ ធនាគារ KB Kookmin Bank បានបើកដំណើរការសាខាថ្មីចំនួន 2 បន្ថែមទៀត ដើម្បីផ្តល់នូវសេវាហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្នកាន់តែប្រសើរជូនដល់អតិថិជន និងជាពិសេសដើម្បីពង្រីកបណ្ដាញសេវានៅទូទាំងប្រទេស។
សាខាថ្មីទាំង 2 នោះគឺ៖
1) ប្រាសាក់សាខាត្រពាំងអណ្តើក៖ ស្ថិតនៅក្នុងភូមិស្ទឹង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ
2) ប្រាសាក់សាខាវាលវែង៖ ស្ថិតនៅក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់
សាខាថ្មីទាំង 2 នេះ ធ្វើឱ្យបណ្តាញការិយាល័យរបស់ប្រាសាក់កើនរហូតដល់ 184 សាខា ដែលបញ្ជាក់ពីការប្ដេជ្ញាចិត្តមោះមុតចំពោះការបម្រើអតិថិជនជាអាទិភាព និងការប្ដេជ្ញាខ្ពស់ក្នុងការផ្ដល់ជូនបទពិសោធន៍បម្រើសេវាអតិថិជនដ៏ល្អបំផុត។ ប្រាសាក់ នឹងបន្តពង្រីកវិសាលភាពនៃបណ្តាញការិយាល័យ និងអេធីអឹមគ្របដណ្ដប់ទូទាំងប្រទេស និងបច្ចេកវិទ្យាឌីជីថលហិរញ្ញវត្ថុ ក៏ដូចជានាំយកផលិតផលនិងសេវាកម្មហិរញ្ញវត្ថុកាន់តែទំនើបជូនដល់ប្រជាជនកាន់តែច្រើននៅទូទាំងប្រទេសកម្ពុជា។